ព្រឹកថ្ងៃទី ០៥ កញ្ញា សាលាមធ្យមសិក្សាបំពេញវិជា្ជបាលីណាមបូ បានចាត់តាំងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧។
អញ្ជើញនិងនិមន្តចូលរួមក្នុងពិធីបើកបវេសនកាលជាមួយថ្នាក់ដឹកនាំសាលា និងបណ្តាសមណៈសិស្ស មានលោកយ៉ឿង សាខា - សមាជិកគណះអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង លេខាគណៈកម្មាធិការបក្សសង្កាត់សុកត្រាំង; ព្រះឧបជ្ឈាយ៍ តាំង ណូ – ព្រះសុធម្មាធិបតីរងនៃសមាគមពុទ្ធសាសនាវៀតណាម និងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ; ព្រះតេជព្រះគុណ លីហ៊ុង អនុប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមទីក្រុងកឹងធើ សមាជិកក្រុមប្រឹក្សាសង្ឃាភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាម អនុប្រធានប្រចាំការនៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ; ព្រះតេជព្រះគុណ លីមិញឌឹក - អនុប្រធានប្រចាំការនៃគណៈអភិបាលសមាគមព្រះពុទ្ធសាសនាវៀតណាមទីក្រុងកឹងធើ តំណាងរដ្ឋសភា នីតិកាលទី XIV, XV និង XVI។
ឆ្នាំសិក្សាកន្លង ទោះបីជួបការលំបាក និងសាកល្បងមិនតិចក៏ដោយ ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងមិនឈប់ឈររបស់លោកគ្រូ អ្នកគ្រូ និងសមណោះសិស្ស សាលាសម្រេចបាននូវសមិទ្ធផលគួរឱ្យមោទនភាព។ លទ្ធផលនៃការសិក្សា នៃឆ្នាំសិក្សា ២០២៥ - ២០២៦ សាលាមានអត្រាបញ្ចប់ការសិក្សាវិទ្យាល័យសម្រេចបាន ១០០% សាលាបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវទម្រង់ “៤ មិន, ៣ មាន” អំពីការរក្សាសន្តិសុខសណ្តាប់ធ្នាប់។


ទិដ្ឋភាពនៃពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧។
ថ្លែងមតិនៅក្នុងពិធី លោក ថាច់សុង ចាងហ្វាងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានសង្កត់ធ្ងន់ថា ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី គឺជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ បង្ហាញពីកាលប្រវត្តិសាស្ត្រ បញ្ជាក់ពីតួនាទី ឋានៈ និងប្រពៃណីដ៏ថ្លៃថ្លានៃវិស័យអប់រំវៀតណាម។ នេះជាឱកាសដើម្បីសាយភាយស្មារតីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិត ចាប់ផ្តើមឆ្នាំសិក្សាថ្មីប្រកបដោយការសន្យាមានប្រសិទ្ធភាព និងគុណភាព; បើកចេញនូវទំព័រថ្មីនៅលើដំណើរការរៀនសូត្រដ៏មានអត្ថន័យ ថែមទាំងជាឱកាសដើម្បីសមណោះសិស្សអុជបំភ្លឺ ក្តីប្រាថ្នាចង់រៀនសូត្រ ហ្វឹកហាត់ សាមគ្គីភាព និងការជឿនលឿន។
ឆ្នាំសិក្សានេះ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ មាន ៦ ថ្នាក់ (ថ្នាក់ទី ៦, ៨, ១០, ១១, ១២) ដោយមានសិក្ខាកាមជាង ១៧០ អង្គ សុទ្ធតែជាសមណៈសិស្ស។ ទន្ទឹមនឹងការបង្រៀនចំណេះដឹងសកល សាលាក៏មានការបង្រៀនអក្សរសាស្ត្រខ្មែរ និងភាសាបាលីជូនដល់សិក្ខាកាមផងដែរ។
.jpg)
ប្រគេនជូនអាហារូបករណ៍ដល់សមណៈសិស្សដែលបានប្រឡងជាប់មហាវិទ្យាល័យ ឆ្នាំសិក្សា ២០២៥-២០២៦។
នាឱកាសនេះ សាលាបានលើកសរសើរនិងប្រគេនរង្វាន់ដល់សមណៈសិស្សដែលបានប្រឡងជាប់មហាវិទ្យាល័យ ឆ្នាំសិក្សា ២០២៥-២០២៦។ នាឱកាសនេះដែរ ធនាគារ Agribank និង BIDV សាខាសុកត្រាំង ក៏បានប្រគេនអាហារូបករណ៍ជម្នះការលំបាកក្នុងការសិក្សា មានតម្លៃ ២៥ លានដុង ជូនដល់សាលារៀន; លោក យ៉ឿង សាខា ជូនមូលនិធិជំរុញការសិក្សាចំនួន ២០ លានដុង និងទូងស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មី៕
ថាញហ៊ុង-មេងលី