ព្រឹកនេះ ថ្ងៃទី៥ ខែកញ្ញា រួមជាមួយសិស្សានុសិស្សរាប់លាននាក់នៅទូទាំងប្រទេស សិស្សានុសិស្សទីក្រុងកឹងធើជាង ៦៨០.០០០នាក់ឈានចូលឆ្នាំសិក្សាថ្មី២០២៦-២០២៧។

សាលាអនុវិទ្យាល័យនិញកេវ - សាខាត្រឹងហឹងដាវទទួលសិស្សថ្នាក់ទី៦ក្នុងថ្ងៃចូលរៀនឆ្នាំសិក្សាថ្មី។
ពិធីបើកបវេសនកាលឆ្នាំនេះបានតភ្ជាប់ប្រព័ន្ធអនឡាញដល់គ្រឹះស្ថានអប់រំនានានៅទូទាំងប្រទេស ដោយទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញមជ្ឈមណ្ឌលដាក់នៅសាលាវិទ្យាល័យអន្តេវាសិកមឿងខឿង ខេត្តឡាវកៃ។ នៅតាមបណ្តាខេត្ត ទីក្រុងចាត់តាំងទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញជាផ្លូវការមួយដើម្បីភ្ជាប់ជាមួយទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញមជ្ឈមណ្ឌល។ នៅទីក្រុងកឹងធើ ទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញផ្លូវការដាក់នៅសាលាអនុវិទ្យាល័យនិងវិទ្យាល័យង៉ាសាវ ឃុំចូវថាញ់។ ពិធីបើកបវេសនកាលបានចាត់តាំងតាមទិសព្រមៗគ្នារវាងទីតាំងតភ្ជាប់ប្រព័ន្ធអនឡាញមជ្ឈមណ្ឌលនិងគ្រឹះស្ថានអប់រំនានា។ បណ្តាសាលារៀននឹងតភ្ជាប់ជាមួយកម្មវិធីរួម។ បន្ទាប់ពីខ្លឹមសារនានារបស់កម្មវិធី ពិធីទូងស្គរបើកបវេសនកាលត្រូវបានអនុវត្តនៅតាមគ្រឹះស្ថានអប់រំនីមួយៗ បង្កបរិយាកាសឯកភាពគ្នា ប៉ុន្តែនៅតែធានាពិធីបើកបវេសនកាលប្រព្រឹត្តទៅដោយផ្ទាល់នៅសាលានីមួយៗ។

លោកស្រី ត្រឹងធីហ្វៀង (ជួរក្រោយ ទីពីរពីឆ្វេង) នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ទស្សនកិច្ចនិងសួរសុខទុក្ខអ្នកគ្រូនិងកុមារសាលាមត្តេយ្យអាងប៊ិញ (ទីតាំងសាលាមណ្ឌល) ក្នុងថ្ងៃចូលរៀនឆ្នាំសិក្សាថ្មី។

គ្រូបង្រៀននិងសិស្សថ្នាក់ទី១ សាលាបឋមសិក្សានិញកេវ (ទីតាំងសាលាមណ្ឌល) ក្នុងថ្ងៃចូលរៀនឆ្នាំសិក្សាថ្មី។
តាមលោកស្រី ត្រឹងធីហ្វៀង នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាល នៅទីក្រុងកឹងធើ ឆ្នាំសិក្សា ២០២៦-២០២៧ ជាឆ្នាំដំបូងអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី ១៤ របស់បក្ស និងបន្តធ្វើឱ្យជាក់លាក់នូវសេចក្តីសម្រេចចិត្តលេខ ៧១-NQ/TW របស់ការិយាល័យនយោបាយស្តីពីលោតផ្លោះក្នុងការអភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល ផ្នែកអប់រំទីក្រុងប្តេជ្ញាចិត្តឆ្លងកាត់ការលំបាក លោតផ្លោះលើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ ជំរុញការផ្លាស់ប្តូរឌីជីថល កសាងបរិយាកាសសាលារៀន "សុវត្ថិភាព - ត្រឹមត្រូវល្អ - មនុស្សធម៌ - សុភមង្គល"។
ទន្ទឹមនឹងនេះ ឆ្នាំសិក្សា២០២៦-២០២៧ ក៏ពាំនាំនូវក្តីរំពឹងទុកអំពីឆ្នាំ "ផ្លាស់ថ្មីគំនិត - ផ្លាស់ប្តូរយ៉ាងខ្លាំងក្លា - លទ្ធផលពិតប្រាកដ"។ អនុវត្តគោលនយោបាយរបស់បក្ស រដ្ឋនិងក្រសួងអប់រំនិងបណ្តុះបណ្តាល មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើបានផ្តុំកម្លាំងចង្អុលការ សហការចាត់តាំងព្រមៗគ្នានូវភារកិច្ចត្រៀមសម្រាប់ឆ្នាំសិក្សាថ្មី។
ជាក់ស្តែង បានអនុវត្តសម្រេចសេចក្តីសម្រេចចិត្តអំពីការសម្រិតសម្រាំងគ្រឹះស្ថានអប់រំមត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ-អប់រំជាប្រចាំសាលារដ្ឋនៅលើភូមិឋាន។ ទូទាំងទីក្រុងមុនពេលសម្រិតសម្រាំងមាន ១.១៥៦ គ្រឹះស្ថានអប់រំរដ្ឋ ក្រោយពីសម្រិតសម្រាំងនៅ៤០៦គ្រឹះស្ថាន។ ផ្នែកអប់រំទីក្រុងសហការជាមួយអង្គភាពពាក់ព័ន្ធនានាចាត់តាំងវិនិយោគសាងសង់ បង្កើនកម្រិត ជួសជុលនិងទិញសម្ភារៈបរិក្ខារ ៣២/៣២គម្រោង ដោយចំណាយថវិកាវិនិយោគសរុបជាង ៩៦៣ពាន់លានដុង; ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុងបែងចែកថវិកា ៦០ពាន់លានដុងដើម្បីកែលម្អ បង្កើនកម្រិត ជួសជុលជួរសំណង់ដែលចាំបាច់ ឆ្លើយតបតម្រូវការបង្រៀននិងស្នើសុំបន្ថែមតុកៅអីចំនួន១៧.៣៩៥...

សាលាអនុវិទ្យាល័យនិញកេវ - សាខាត្រឹងហឹងដាវទទួលសិស្សថ្នាក់ទី៦ក្នុងថ្ងៃចូលរៀនឆ្នាំសិក្សាថ្មី។
ផ្នែកអប់រំចាត់តាំងពិនិត្យឡើងវិញ បូកសរុបតម្រូវការ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុងផែនការអនុវត្តជំនួយសៀវភៅមុខវិជ្ជាសិក្សាដល់សិស្សានុសិស្សជាគ្រួសារក្រ គ្រួសារក្បែរក្រនិងសិស្សានុសិស្សមានស្ថានភាពលំបាកកំពុងសិក្សានៅគ្រឹះស្ថានអប់រំចំណុះ៣៨ឃុំ សង្កាត់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំនៅលើភូមិឋានទីក្រុង; ដោយមានសិស្សានុសិស្ស២៦.៩៩៩នាក់បានជំនួយ ចំណាយថវិកាសរុបជាង៥,៧ពាន់លានដុង។ សរុបមក ទីក្រុងបានធានាគ្រប់សៀវភៅមុខវិជ្ជាសិក្សាបម្រើតម្រូវការសិក្សារបស់សិស្សានុសិស្សគ្រប់កម្រិតសិក្សា។
ចំពោះកងជួរកម្មាភិបាល ទូទាំងផ្នែកបច្ចុប្បន្នមានកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន បុគ្គលិកចំនួន ៣៩.១៣៩នាក់; គ្រូបង្រៀន ៩៥,៧៨% សម្រេចកម្រិតបទដ្ឋាន ក្នុងនោះមាន ២៣,៩៦% សម្រេចលើសកម្រិតបទដ្ឋានតាមបទបញ្ញត្តិ។ មន្ទីរអប់រំនិងបណ្តុះបណ្តាលបានជ្រើសរើសបុគ្គលិកចំនួន៣០៩នាក់និងពិនិត្យដំឡើងថ្នាក់តួនាទីវិជ្ជាជីវៈជូនបុគ្គលិកជិត ១.៩០០នាក់នៅតាមអង្គភាពបម្រើបុព្វហេតុរដ្ឋក្រោមឱវាទឡើងកម្រិត III កម្រិតII ...

គ្រូបង្រៀនសាលាមត្តេយ្យដាយហាយ (ទីតាំងសាលាមណ្ឌល) ត្រៀមសម្ភារៈបរិក្ខារ ឧបករណ៍បង្រៀន...បម្រើឆ្នាំសិក្សាថ្មី។

ហេដ្ឋារចនាសម្ព័ន្ធសាលាមត្តេយ្យដាយហាយ (ទីតាំងសាលាមណ្ឌល) បានសាងសង់ថ្មីដោយចំណាយថវិកាសរុប ២៩ពាន់លានដុង បម្រើសម្រាប់ឆ្នាំសិក្សាថ្មី។
ក្នុងឆ្នាំសិក្សាថ្មី ទូទាំងផ្នែកបន្តធ្វើឱ្យសុក្រឹតលិខិតបទដ្ឋានគតិយុត្ត លើកកម្ពស់សុពលភាព ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋលើវិស័យអប់រំ; ផ្លាស់ថ្មីការគ្រប់គ្រងសាលារៀនតាមទិសដៅទំនើប ប្រជាធិបតេយ្យ បើកចំហ តម្លាភាព ស្វយ័តតភ្ជាប់ជាមួយការទទួលខុសត្រូវក្នុងការបកស្រាយ; ផ្លាស់ថ្មីការប្រឡង ត្រួតពិនិត្យ វាយតម្លៃនិងត្រួតពិនិត្យគុណភាពអប់រំ; លើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ថវិការដ្ឋ កៀរគរធនធាននានាវិនិយោគសម្រាប់អប់រំ; ជំរុញការផ្លាស់ប្តូរឌីជីថល កែទម្រង់រដ្ឋបាល...
កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើសហការជាមួយ VTV១ អនុវត្តការតភ្ជាប់ទូរទស្សន៍ផ្សាយផ្ទាល់នៅសាលាអនុវិទ្យាល័យនិងវិទ្យាល័យង៉ាសាវ ឃុំចូវថាញ់ ទីក្រុងកឹងធើ; ព្រមទាំងចាប់យករលកសញ្ញា VTV១ពិធីបើកបវេសនកាលចាប់ពីម៉ោង៧និង៣០នាទីដល់ម៉ោង៨និង៤០នាទី ថ្ងៃសៅរ៍ទី៥ ខែកញ្ញា ឆ្នាំ២០២៦ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍កឹងធើ១។ វិទ្យុកឹងធើ FM ប្រេកង់ ៩៧,៣Mhz បន្តទទួលរលកសញ្ញាប៉ុស្តិ៍ព័ត៌មាន VOV១ កម្មវិធីពិសេសចាប់ពីម៉ោង៧ដល់ម៉ោង៩ព្រឹកថ្ងៃដដែល៕
ហាថាញ - សុផន