តាមមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ អនុវត្តគោលនយោបាយជំនួយសៀវភៅមុខវិជ្ជាសិក្សាដោយឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ មន្ទីរបានចាត់តាំងពិនិត្យឡើងវិញ បូកសរុបតម្រូវការសៀវភៅមុខវិជ្ជាសិក្សារបស់គ្រឹះស្ថានអប់រំចំណុះមន្ទីរ និងគ្រឹះស្ថានអប់រំស្ថិតក្នុងវិសាលភាពគ្រប់គ្រងរបស់គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ដើម្បីកសាងធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុងនូវផែនការអនុវត្ត។

ឆ្នាំសិក្សា២០២៦-២០២៧ ទីក្រុងកឹងធើ មានសិស្សានុសិស្សដែលមានស្ថានភាពលំបាកជិត២៧.០០០នាក់បានជំនួយសៀវភៅមុខវិជ្ជាសិក្សាដោយឥតគិតថ្លៃ។
តាមនោះ ទីក្រុងជំនួយសៀវភៅមុខវិជ្ជាសិក្សាដល់សិស្សានុសិស្សដែលមានគ្រួសារក្រីក្រ គ្រួសារក្បែរក្រនិងសិស្សានុសិស្សមានស្ថានភាពលំបាកកំពុងសិក្សានៅគ្រឹះស្ថានអប់រំចំណុះ៣៨ឃុំ សង្កាត់តាមបទបញ្ញត្តិស្ថិតក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ចំនួនសិស្សានុសិស្សសរុបបានជំនួយគឺ ២៦.៩៩៩ នាក់ ដោយចំណាយថវិកាជាង ៥,៧ ពាន់លានដុង។
ឆ្នាំសិក្សា ២០២៦-២០២៧ ជាឆ្នាំដំបូងដែលទូទាំងប្រទេសប្រើប្រាស់ឯកភាពសៀវភៅមុខវិជ្ជាសិក្សា “តភ្ជាប់ចំណេះដឹងជាមួយជីវភាព”។ ផ្នែកអប់រំទីក្រុងក៏បានចាត់តាំងហ្វឹកហាត់ជូនគ្រូបង្រៀនចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី១២ ជួយឱ្យកងជួរគ្រូបង្រៀនក្ដាប់ច្បាស់ខ្លឹមសារវិធីសាស្ត្របង្រៀន រួមចំណែកបង្កការឯកភាពក្នុងទូទាំងផ្នែក ទាំងឪពុកម្តាយសិស្សនិងសិស្សានុសិស្ស៕
បិចង៉ុក - សុផន