ដើម្បីបម្រើតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជនបានល្អ ក្នុងអំឡុងពេលឈប់សម្រាកបុណ្យជាតិ រថយន្តក្រុងទាំងអស់នៅលើភូមិឋានទីក្រុងកឹងធើ នៅតែដំណើរការជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលគ្រប់គ្រងនិងដឹកនាំចរាចរណ៍ទីក្រុង - មន្ទីរសំណង់ទីក្រុងកឹងធើ បានសហការជាមួយអង្គភាពអាជីវកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តក្រុង កសាងផែនការ និងរៀបចំរថយន្តត្រៀមបម្រុងជាស្រេច ដើម្បីបម្រើករណីចាំបាច់ទាន់ពេលវេលា។

លើភូមិឋានទីក្រុងកឹងធើ មានទីតាំងរង់ចាំចំនួន ១៨៩ កន្លែង បម្រើសកម្មភាពរថយន្តក្រុង។
* ម្ចាស់ការលើវិធានការ
ក្នុងឱកាសឈប់សម្រាកបុណ្យជាតិ ២ កញ្ញា ឆ្នាំនេះ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកនិងកម្មករនិយោជិតបានឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែសីហា រហូតដល់អស់ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៦។ តាមការរំពឹងទុក តម្រូវការធ្វើដំណើរទៅមករបស់ប្រជាជននឹងកើនខ្ពស់ ហេតុនោះមជ្ឈមណ្ឌលគ្រប់គ្រងនិងដឹកនាំចរាចរណ៍ទីក្រុងបានសំណូមពរអង្គភាពអាជីវកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តក្រុងនៅលើភូមិឋានទីក្រុង ម្ចាស់ការកសាងវិធានការដំណើរការ រួមចំណែកធានាសកម្មភាពដឹកជញ្ជូនប្រព្រឹត្តឡើងដោយសុវត្ថិភាព និងរលូន។
តាមរយៈនោះ មជ្ឈមណ្ឌលសំណូមពរអាជីវកម្មដឹកជញ្ជូនរៀបចំធ្យោបាយឱ្យបានគ្រប់គ្រាន់ ធានាទាំងបរិមាណភាព និងគុណភាពអំពីបច្ចេកទេសចូលរួមសកម្មភាពតាមដងផ្លូវនីមួយៗ; ទន្ទឹមនឹងនោះបង្កើនការផ្តល់ព័ត៌មាន ផ្សព្វផ្សាយអំពីផែនទីចង្អុលផ្លូវ តារាងម៉ោងរត់ និងអនុវត្តម៉ឺងម៉ាត់នូវការប្រកាស និងបិទប្រកាសតម្លៃដោយបើកចំហតាមសេចក្តីកំណត់។ អង្គភាពនានាម្ចាស់ការកសាងផែនការបង្កើនជើង បង្កើនលើកក្នុងថ្ងៃ និងម៉ោងចំណុចខ្ពស់; ផ្អែកលើស្ថានភាពជាក់ស្តែង ដើម្បីបង្កើនជើងរថយន្តក្នុងទីក្រុង រក្សាពេលវេលាចន្លោះតារាងរត់ពី ១៥ - ២០ នាទីក្នុងមួយជើង ដើម្បីបម្រើតម្រូវការរបស់អ្នកដំណើរបានទាន់ពេលវេលា។ ត្រៀមមធ្យោបាយ និងក្រុមអ្នកបើកបរបម្រុង ដើម្បីអនុវត្តបញ្ជាចាត់រថយន្តដោះស្រាយអ្នកដំណើរនៅតាមចំណតតាមសំណូមពររបស់ក្រសួងសំណង់ក្នុងថ្ងៃចំណុចខ្ពស់។
ទន្ទឹមនឹងសម្របសម្រួលតារាងរថយន្តបើកបរ អង្គភាពនានាគប្បីបញ្ជ្រាបឱ្យបានជ្រាលជ្រៅដល់ក្រុមអ្នកបើកបរ និងបុគ្គលិកបម្រើផ្នែកស្មារតីគោរពច្បាប់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍; ដាច់ខាតមិនផឹកស្រាបៀរក្នុងពេលបំពេញភារកិច្ច មិនបើកបរលើសម៉ោងកំណត់ និងមិនដឹកជញ្ជូនទំនិញហាមឃាត់ ឬវត្ថុងាយឆេះផ្ទុះ។ អាជីវកម្មក៏រៀបចំបុគ្គលិកឃ្លាំមើលតាមប្រព័ន្ធអនឡាញជាប្រចាំ ដើម្បីតាមដានទិន្នន័យចាប់ពីឧបករណ៍តាមដានដំណើរ (GPS) ដើម្បីប្រទះឃើញ រំលឹកបានទាន់ពេលវេលា និងវិនិច្ឆ័យម៉ឹងម៉ាត់នូវករណីល្មើសដូចជា បើកបរលើសល្បឿនកំណត់ ឈប់សំចតខុសសេចក្តីកំណត់ ឬបើកបរជាបន្តបន្ទាប់លើសពី ៤ ម៉ោង។
ផ្នែកខាងអង្គភាពដំណើរការក៏ម្ចាស់ការក្នុងការងារត្រៀមបម្រុងវិធានការដឹកជញ្ជូន និងលើកកម្ពស់គុណភាពបម្រើអ្នកដំណើរ។ បង ង្វៀងថាញវៀត អ្នកបើកបររថយន្តក្រុងចំណុះក្រុមហ៊ុនភាគហ៊ុន រថយន្តអ្នកដំណើរភឿងត្រាង FUTA Bus Line ឱ្យដឹង៖ "យើងខ្ញុំតែងគោរពតាមទិសស្លោក “គុណភាពគឺជាកិត្តិយស” ស្មារតីគោរពយ៉ាងម៉ឺងម៉ាត់នូវសេចក្តីកំណត់សុវត្ថិភាពចរាចរណ៍ រក្សាស្មារតីទទួលខុសត្រូវ និងលើកកម្ពស់គុណភាពបម្រើលើជើងរថយន្តនីមួយៗ។ ឆ្លងតាមរយៈនោះ នាំមកជូនដល់អ្នកដំណើរនូវដំណើរប្រកបដោយសុវត្ថិភាព សុខស្រួល រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពរបស់បណ្តាញរថយន្តក្រុងទីក្រុង"។
* ឆ្លើយតបតម្រូវការដឹកជញ្ជូនអ្នកដំណើរសាធារណៈ
ទូទាំងទីក្រុងកំពុងដំណើរការរថយន្តក្រុងចំនួន២០ខ្សែ មានប្រវែងសរុបជាង ៩៦៧ គីឡូម៉ែត្រ ក្នុងនោះផ្លូវក្នុងខេត្ត១៩ខ្សែ និងផ្លូវអន្តរខេត្ត១ខ្សែ។ រថយន្នក្រុងភាគច្រើនបើកបរក្នុងចន្លោះពីម៉ោង ៥ និង ៣០ នាទី ដល់ម៉ោង ១៧ និង ៣០ នាទីជារៀងរាល់ថ្ងៃ។ ដើម្បីឆ្លើយតបនឹងកាលវិភាគរបស់ប្រជាជន ផ្លូវមួយចំនួនមានលក្ខណៈពិសេសដោយឡែក ចាប់ផ្តើមបើកបរពីម៉ោង៤ ឬម៉ោង៤និង ២០នាទី ឬក៏ម៉ោង៥ ទន្ទឹមនឹងនោះមានដងផ្លូវមួយចំនួនឈប់បើកបរនៅម៉ោង១៧។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយតម្លៃសំបុត្រអនុគ្រោះដល់សិស្ស និស្សិត សំបុត្រសម្រាប់មុខសញ្ញាគោលនយោបាយ និងសំបុត្រប្រចាំខែ…។

រថយន្តក្រុងនៅទីក្រុងកឹងធើដំណើរការជាប្រចាំក្នុងអឡុងពេលសម្រាកបុណ្យជាតិ។
ក្នុងចំណោមផ្លូវកំពុងដំណើរការទាំង២០ខ្សែ សាខាកឹងធើ - ក្រុមហ៊ុនភាគហ៊ុនរថយន្តអ្នកដំណើរភឿងត្រាង FUTA Bus Lines កំពុងដំណើរការក្នុងខេត្តចំនួន ៩ ខ្សែ ដោយមានមធ្យោបាយចំនួន ៥៦ គ្រឿង។ សាខាហូវយ៉ាង - ក្រុមហ៊ុនភាគហ៊ុន រថយន្តអ្នកដំណើរភឿងត្រាង FUTA Bus Lines កំពុងដំណើរការក្នុងខេត្តចំនួន៤ខ្សែ និងអន្តរខេត្តចំនួន ១ ខ្សែ ដោយមានរថយន្តក្រុង ២៨ គ្រឿង។ ក្រុមហ៊ុនភាគហ៊ុន ចំណតរថយន្តនិងកប៉ាល់ហូវយ៉ាង កំពុងដំណើរការរថយន្តក្រុងក្នុងខេត្ត ១ ខ្សែ មានរថយន្ត ១១ គ្រឿង។ ក្រុមហ៊ុនភាគហ៊ុន ដឹកជញ្ជូនសុកត្រាំង កំពុងដំណើរការរថយន្តក្រុងក្នុងខេត្ត៥ខ្សែ ចំនួនមធ្យោបាយរថយន្តក្រុងសរុប ២៧ គ្រឿង។
ទន្ទឹមនឹងប្រព័ន្ធមធ្យោបាយ ហេដ្ឋារចនាសម្ព័ន្ធបម្រើដឹកជញ្ជូនអ្នកដំណើរសាធារណៈក៏បានវិនិយោគកន្លែងឈប់សំចត ទីតាំងរង់ចាំ និងកន្លែងឆ្លងកាត់ចំនួន ២.២៥៣ កន្លែង។ ក្នុងនោះមានទីតាំងរង់ចាំ ១៨៩ កន្លែង កន្លែងឆ្លងកាត់ ៤ កន្លែង និងកន្លែងឈប់សម្រាក ២.០៦០ កន្លែង។ ផ្លូវរថយន្តក្រុងដែលកំពុងដំណើរការ បានបង្កជាបណ្តាញដឹកជញ្ជូនអ្នកដំណើរសព្វទីកន្លែង មិនត្រឹមតែបម្រើតម្រូវការធ្វើដំណើរទៅមកនៅតំបន់កណ្តាលទីក្រុងប៉ុណ្ណោះទេ ថែមទាំងបើកទូលាយតាមផ្លូវចរាចរណ៍សំខាន់ៗទៅកាន់តំបន់ជាយក្រុងទៀតផង។ អាស្រ័យហេតុនោះ ប្រព័ន្ធតភ្ជាប់រលូនជាមួយនឹងចំណុចសំខាន់ៗដូចជា អាកាសយានដ្ឋាន ចំណតរថយន្ត មណ្ឌលតាំងទីលំនៅ មជ្ឈមណ្ឌលរដ្ឋបាល មន្ទីរពេទ្យ… និងបើកទូលាយតភ្ជាប់ជាមួយនឹងភូមិភាគជិតខាងទៀតផង៕
គឺមភុក - វិមាន
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ