ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/08/2026 - 22:43

ថាច់ធៀ រស់នៅជានិច្ចក្នុងទឹកចិត្តប្រជាជននៅង៉ាយទឺ 

ក្នុង​អំ​ឡុង​ពេលត​ស៊ូ​ប្រ​ឆាំង​អា​មេ​រិក​សង្គ្រោះ​ជាតិ​ ថា​ច់ ធៀ ឈ្មោះ​ក្រៅ​ហៅ​ថា​ តឺធៀ ជា​កុល​បុត្រ​ខ្មែរ​នៅ​ឃុំ​ឡ​ងមី​ ស្រុក​តាម​ប៊ិញ ខេត្ត​វិញ​ឡុង​ (ចាស់​) បាន​ចូល​រួម​បដិវត្តន៍​ ប្រ​យុទ្ធ​យ៉ាង​ក្លា​ហាន​ បង្កើត​បាន​យុទ្ធ​ជ័យ​ជា​ច្រើន​ និង​ពលី​យ៉ាង​អង់​អាច​ ក្នុង​ពេល​អាយុ​ទើប​តែ​ក្មេង​នៅ​ឡើយ​។ ជាង​កន្លះ​សត​វត្សរ៍​បាន​កន្លង​ផុត​ទៅ​ក៏​ដោយ​ រូប​ភាព​យុទ្ធ​ជន​ឈ្លប​ឆ្នាំ​នោះ​នៅ​តែ​រស់​នៅ​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​ជា​និច្ច​ គឺ​ជា​មោទ​នភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ និង​ភូមិ​ស្រុក​ង៉ាយទឺ នា​ពេល​បច្ចុប្បន្ន​។

ឆាយា​ល័ក្ខណ៍​យុទ្ធ​ជន​ពលី​ថា​ច់ ធៀ – វីរ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ យុទ្ធ​ជន​ខ្មែរ​រស់​នៅ​ជា​និច្ច​ក្នុង​ទឹក​ចិត្ត​ប្រ​ជា​ជន​នៅ​ឃុំ​ង៉ាយទឺ។

ថា​ច់ ធៀ ជន​ជាតិ​ខ្មែរ​ កើត​នៅ​ឆ្នាំ​ ១៩៤៨ ក្នុង​គ្រួ​សារ​កសិ​ករ​ក្រី​ក្រ​នៅ​ឃុំ​ង៉ាយទឺ ខេត្ត​វិញ​ឡុង​។ ឪ​ពុក​របស់​លោក​គឺ​លោក​ ថា​ច់ ផូត ម្តាយ​គឺ​អ្នក​មីង​ ផាម​ ធី​អ៊ា។ គ្រួ​សារ​មាន​បង​ប្អូន​ចំ​នួន​ ៥ នាក់​។ ក្នុង​សម័យ​ប្រ​ឆាំង​អា​មេ​រិក​សង្គ្រោះ​ជាតិ​ ច្រើន​អ្នក​ក្នុង​គ្រួ​សារ​របស់​លោក​បាន​ចូល​រួម​បដិវត្តន៍​។ បង​ប្រុស​ទី​បី​គឺ​លោក​ ថា​ច់ ធឿង​ និង​ប្អូន​ពីរ​នាក់​គឺ​លោក​ ថា​ច់ ឡុង​ និង​លោក​ ថា​ច់ ឡ​ង សុទ្ធ​តែ​បាន​ចូល​រួម​កង​ឈ្លប​ និង​ពលី​ជា​បន្ត​បន្ទាប់​។ នៅ​ឆ្នាំ​ ១៩៦២ ពេល​មាន​អាយុ​ទើប​តែ​ ១៦ ឆ្នាំ​ ថា​ច់ ធៀ បាន​ចូល​រួម​កង​ឈ្លប​ឃុំ​។ ទោះ​បី​ជា​មាន​អាយុ​ក្មេង​ក៏​ដោយ​ ប៉ុន្តែ​លោក​បាន​បង្ហាញ​នូវ​ស្មារតី​ក្លា​ហាន​ ឆ្លាត​វៃ​ សកម្ម​ចូល​រួម​ប្រ​យុទ្ធ​ និង​ការ​ពារ​ស្រុក​ភូមិ​។ ឆ្នាំ​ ១៩៦៨ លោក​បាន​ប្រ​គល់​ភារ​កិច្ច​ជា​អនុ​ប្រ​ធា​នយោ​ធា​ឃុំ​; ដល់​ឆ្នាំ​ ១៩៦៩ លោក​បាន​ចូល​ជា​សមា​ជិក​បក្ស​។ ផ្តើម​ពី​យុទ្ធ​ជន​ឈ្លប​វ័យ​ក្មេង​ម្នាក់​ ថា​ច់ ធៀ ជា​ជំ​ហាន​ធំ​ដឹង​ក្តី​តាម​រយៈ​ការ​ប្រ​យុទ្ធ​ជាក់​ស្តែង​ ក្លាយ​ជា​យុទ្ធ​ជន​ស្នូល​ម្នាក់​នៃ​កង​ឈ្លប​ឡ​ងមី​។

ក្នុង​រយៈ​ពេល​ ១១ ឆ្នាំ​ប្រ​យុទ្ធ​ការ​ពារ​ភូមិ​ស្រុក​ ថា​ច់ ធៀ បាន​ចូល​រួម​ការ​ប្រ​យុទ្ធ​រាប់​រយ​លើក​។ ដោយ​ឡែក​រូប​លោក​បាន​ចាប់​សត្រូវ​ចំ​នួន​ ៩៨ នាក់​ ធ្វើ​ឱ្យ​របួស​ ៧០ នាក់​ និង​ដណ្តើ​មបាន​កាំ​ភ្លើង​គ្រប់​ប្រ​ភេទ​ចំ​នួន​ ២៥ ដើម​។ ទន្ទឹម​នឹង​ការ​ប្រ​យុទ្ធ​ដោយ​ផ្ទាល់​ លោក​នៅ​ទាំង​បាន​សហ​ការ​យ៉ាង​សកម្ម​ជា​មួយ​ប្រ​ជា​ជន​បំ​បែក​ភូមិ​យុទ្ធ​សាស្ត្រ​ ផ្សព្វ​ផ្សាយ​ ចលនា​មហា​ជន​ ធ្វើ​ឱ្យ​ភ្ញាក់​រលឹក​គ្រួ​សារ​យុទ្ធ​ជន​ រួម​ចំ​ណែក​កសាង​មូល​ដ្ឋាន​គ្រឹះ​បដិវត្តន៍​ និង​ពង្រឹង​ចលនា​តស៊ូ​នៅ​ភូមិ​ភាគ​។ ចំ​ពោះ​មិត្ត​រួម​កង​ ថា​ច់ ធៀ គឺ​ជា​យុទ្ធ​ជន​ក្លា​ហាន​ មោះ​មុត​; ចំ​ពោះ​ប្រ​ជា​ជន​ លោក​តែង​តែ​ជិត​ស្និទ្ធ​ ផ្សារ​ភ្ជាប់​ និង​អស់​ពី​ចិត្ត​ចំ​ពោះ​ស្រុក​ភូមិ​។ បណ្តា​យុទ្ធ​ជ័យ​របស់​លោក​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​រយៈ​ពេល​សង្គ្រាម​ដ៏​ឃោរឃៅ​នៅ​លើ​តំ​បន់​ឡ​ងមី​ បង្ហាញ​ពី​ស្មារតី​ប្រ​យុទ្ធ​យ៉ាង​ក្លា​ហាន​របស់​កុល​បុត្រ​ខ្មែរ​ម្នាក់​ដែល​ត្រៀម​ខ្លួន​ដាក់​ផល​ប្រ​យោជន៍​ស្រុក​ភូមិ​ ប្រ​ទេស​ជាតិ​ ខ្ពស់​ជាង​ផល​ប្រ​យោជន៍​ផ្ទាល់​ខ្លួន​។

នៅ​ថ្ងៃ​ទី​ ២៧ ខែក​ក្កដា​ ឆ្នាំ​ ១៩៧២ នៅ​ក្នុង​ការ​ប្រ​យុទ្ធ​ដ៏​តាន់​តឹង​មួយ​ ថា​ច់ ធៀ បាន​ពលី​យ៉ាង​អង់​អាច​។ ពេល​នោះ​ លោក​មាន​អាយុ​ទើប​តែ​ ២៤ ឆ្នាំ​។ ការ​ពលី​របស់​យុទ្ធ​ជន​វ័យ​ក្មេង​រូប​នេះ​បាន​បន្សល់​ទុក​នូវ​សេច​ក្តី​ស្តាយ​ស្រ​ណោះ​យ៉ាង​ខ្លាំង​ក្នុង​គ្រួ​សារ​ មិត្ត​រួម​កង​ និង​ប្រ​ជា​ជន​ឡ​ងមី​។ ទោះ​បី​ជា​លែង​មាន​វត្ត​មាន​ទៀត​ហើយ​ក្តី​ ប៉ុន្តែ​បណ្តា​យុទ្ធ​ជ័យ​ និង​គុណ​ធម៌​របស់​លោក​នៅ​តែ​បាន​ជំ​នាន់​ក្រោយ​រំលឹក​នឹក​ឃើញ​។ កត់​សម្គាល់​នូវ​ការ​រួម​ចំ​ណែក​ និង​ការ​ពលី​របស់​ ថា​ច់ ធៀ។ នៅ​ថ្ងៃ​ទី​ ៦ ខែ​វិច្ឆិកា ឆ្នាំ​ ១៩៧៨ បក្ស​និង​រដ្ឋ​បាន​ឧទ្ទិស​ជូន​កិត្តិ​នាម​វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​។ លោក​នៅ​ទាំង​បាន​ជូន​គ្រឿង​ឥស្សរិយ​យស​យុទ្ធ​ជ័យ​រំ​ដោះ​ថ្នាក់​ I, II, III ចំ​នួន​ ៣; លិខិត​សរសើរ​របស់​ស្រុក​តាម​ប៊ិញនៅ​ខែ​តុ​លា​ ឆ្នាំ​ ១៩៦៤ និង​ប័ណ្ណ​សរសើរ​នៅ​ក្នុង​ឆ្នាំ​ ១៩៦៩។ រង្វាន់​ដ៏​ខ្ពង់​ខ្ពស់​ទាំង​នេះ​គឺ​ជា​ការ​កត់​សម្គាល់​ចំ​ពោះ​យុទ្ធ​ជន​ដែល​បាន​លះ​បង់​ដើម្បី​បុព្វ​ហេ​តុ​តស៊ូ​រំ​ដោះ​ជាតិ​។

កិត្តិ​នាម​របស់​ ថា​ច់ ធៀ នៅ​តែ​បាន​រំលឹក​នឹក​ឃើញ​នៅ​ភូមិ​ស្រុក​។ សា​លា​បឋម​សិក្សា​ ថា​ច់ ធៀ ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​នាម​របស់​លោក​វីរ​បុរស​ រួម​ចំ​ណែក​អប់​រំ​ប្រ​ពៃ​ណី​ជូន​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​។ បច្ចុប្បន្ន​ ឡ​ងមី​ ចំ​ណុះ​ឃុំ​ង៉ាយទឺ ខេត្ត​វិញ​ឡុង​ ជីវ​ភាព​របស់​ប្រ​ជា​ជន​កាន់​តែ​មាន​ការ​ផ្លាស់​ប្តូរ​ ប៉ុន្តែ​ការ​ចង​ចាំ​អំ​ពី​យុទ្ធ​ជន​ខ្មែរ​ដ៏​អង់​អាច​នៅ​តែ​បាន​រក្សា​។ ជាង​កន្លះ​សត​វត្សរ៍​ក្រោយ​ពី​ថ្ងៃ​ពលី​ ថា​ច់ ធៀ នៅ​តែ​ជា​មោទ​នភាព​របស់​ប្រ​ជា​ជន​ង៉ាយទឺ និង​ជន​រួម​ជាតិ​ខ្មែរ​ ជា​គំ​រូ​អំ​ពី​ស្មារតី​ស្នេហា​ជាតិ​ ការ​ទទួល​ខុស​ត្រូវ​ និង​ការ​ពលី​ជីវិត​ដើម្បី​ស្រុក​ភូមិ​ ប្រ​ទេស​ជាតិ​៕

ទីទុយ - មេងលី

ចែករំលែកអត្ថបទ