រយៈកាលជាង២០ឆ្នាំ កាន់តំណែងជាលេខាសាខាបក្សភូមិក្វាន់តាង ឃុំឡុងភូ ទីក្រុងកឹងធើ លោកស៊ើងវ៉ៀង តែងបានមាមីងខ្មែរទំនុកចិត្ត ដោយសារការអស់ពីចិត្ត ការទទួលខុសត្រូវនិងស្មារតីគំរូ។ បច្ចុប្បន្ន ទោះបីសម្រាកការងារក៏ដោយ ប៉ុន្តែគាត់នៅតែបានមាមីងទំនុកចិត្តជ្រើសធ្វើជាអ្នកមានប្រិយភាពក្នុងភូមិស្រុក ខ្នះខ្នែងចូលរួមសម្រុះសម្រួលនៅមូលដ្ឋាន ចលនាប្រជាជនសាមគ្គី អភិវឌ្ឍសេដ្ឋកិច្ច ព្រួតដៃកសាងភូមិស្រុក។

ទោះបីចូលនិវត្តន៍ លោកស៊ើងវ៉ៀង នៅតែខ្នះខ្នែងគិតគូរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ផ្សារភ្ជាប់នឹងការងារនៅមូលដ្ឋានជាច្រើនឆ្នាំ លោកស៊ើងវ៉ៀង តែងយល់ច្បាស់ពីមតិគោលបំណងនិងការរស់នៅរបស់មាមីងខ្មែរ។ កាលនៅធ្វើជាលេខាសាខាបក្សភូមិ គាត់តែងផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តល្អតាមគោលការណ៍របស់បក្ស គោលនយោបាលនិងច្បាប់របស់រដ្ឋ សាមគ្គីជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច កសាងជីវភាពវប្បធម៌និងរួមកម្លាំងកសាងជនបទថ្មី។ ចំពោះគាត់ ចង់ចលនាមាមីង ដូច្នេះ ដំបូងបង្អស់កម្មាភិបាល បក្ខជនត្រូវធ្វើជាគំរូ។ ហេតុនេះ គាត់តែងឈានមុខនៅរាល់ចលនា ផ្នែកការងារនៅភូមិភាគ។ ពេលភូមិកសាងអាគារវប្បធម៌ គាត់ស្ម័គ្រចិត្តបរិច្ចាគដី១កុង ដើម្បីអនុវត្តការសាងសង់។ លោកស៊ើងវ៉ៀង ចែករំលែក៖ "យើងជាបក្ខជន និងជាលេខាសាខាបក្សភូមិ ដូច្នេះ ត្រូវធ្វើជាគំរូ។ ចង់ចលនាមាមីងធ្វើអ្វីម្យ៉ាង ខ្លួនយើងត្រូវធ្វើមុន មាមីងឃើញទើបធ្វើតាម។ ខ្ញុំសង្ឃឹមថាការងារដែលខ្ញុំធ្វើនឹងរួមចំណែកដើម្បីមាមីងសាមគ្គី កសាងភូមិស្រុកកាន់តែរីកចម្រើន"។
ផ្តើមពីគំរូរបស់គាត់ ប្រជាជនក្នុងភូមិចូលរួមគាំទ្រការចលនាយ៉ាងសកម្ម រួមចំណែកកសាងស្ពាន ផ្លូវជនបទចូលទៅកាន់មណ្ឌលប្រជាជនតាំងទីលំនៅក្នុងភូមិ ជួយគ្នាអភិវឌ្ឍការផលិត ជាជំហានៗលើកកម្ពស់ជីវភាព រួមចំណែកកសាងភូមិក្វាន់តាងកាន់តែរីកចម្រើន។ អ្នកមីងស៊ើងធីជិញ ប្រជាជននៅភូមិក្វាន់តាង ឱ្យដឹង៖ "លោកស៊ើងវ៉ៀងជាកម្មាភិបាលរស់នៅជិតដិតនឹងប្រជាជន តែងយកចិត្តទុកដាក់ ជួយមាមីងក្រីក្រនិងគិតគូរកសាងភូមិស្រុក។ អាស្រ័យបានគាត់ចលនាមាមីងរួមវិភាគទានប្រាក់ សម្ភារៈសំណង់ កម្លាំងពលកម្ម។ល។ ដើម្បីកសាងស្ពាន ផ្លូវចូលទៅកាន់មណ្ឌលប្រជាជនតាំងទីលំនៅ ទើបភូមិស្រុកឥឡូវស្អាតបាត រថយន្តបើកដល់ផ្ទះ។ ពិសេស គាត់បានបរិច្ចាគដីជូនរដ្ឋសង់អាគារវប្បធម៌ មាមីងមានកន្លែងប្រជុំជីវកិច្ចនិងចាត់តាំងពិធីបុណ្យទានផ្សេងៗ ដូច្នេះ មាមីងជឿទុកចិត្ត ស្រឡាញ់រាប់អាន។ ចំណែកគ្រួសារខ្ញុំ អាស្រ័យបានលោកស៊ើងវ៉ៀង ជួយស្នើរដ្ឋសង់ផ្ទះឥដ្ឋរឹងមាំ ខ្ញុំអរគុណគាត់ខ្លាំងណាស់"។

អាគារវប្បធម៌ អាស្រ័យលោកស៊ើងវ៉ៀងបរិច្ចាគដីកសាង។
បច្ចុប្បន្ន ទោះបីបានសម្រាកពីការងារ ប៉ុន្តែលោកស៊ើងវ៉ៀងនៅតែពង្រីកតួនាទីអ្នកមានប្រិយភាពក្នុងសហគមន៍ជនរួមជាតិខ្មែរ។ គាត់បានកម្មាភិបាលភូមិ អញ្ជើញចូលរួមក្រុមសម្រុះសម្រួលនៅមូលដ្ឋាន រួមចំណែកដោះស្រាយបញ្ហាវិវាទ ជាប់ពាក់ពិនជាច្រើនករណីក្នុងប្រជាជន។ ដោយភាពស្មោះត្រង់ អត់ធ្មត់ស្តាប់និងព្យាយាមវែកញែកសមហេតុផល ជួយឱ្យភាគីសងខាងយល់យោគគ្នា រក្សាមនោសញ្ចេតនាភូមិផងរបងជាមួយ។ លោកថាច់ទ្រុងយុង អនុលេខាបក្ស និងជាប្រធានគណៈការងាររណសិរ្សភូមិក្វាន់តាង បញ្ជាក់៖ "ទោះបីសម្រាកពីការងារ ប៉ុន្តែលោកស៊ើងវ៉ៀងនៅតែមានប្រិយភាពក្នុងភូមិស្រុក។ គាត់ជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ចូលរួមបណ្តាចលនាដោយអស់ពីចិត្ត។ ពេលភូមិត្រូវការចលនាឬសម្រុះសម្រួលរឿងរ៉ាវមានវត្តមានរបស់គាត់ចូលរួម មាមីងគាំទ្រជានិច្ច។ ការដែលគាត់បរិច្ចាគដី១កុងសង់អាគារវប្បធម៌ គឺជាការរួមចំណែកជាក់ស្តែង បង្ហាញពីស្មារតីគំរូរបស់បក្ខជន"។
មិនត្រឹមតែខ្នះខ្នែងចំពោះការងាររួមប៉ុណ្ណោះទេ លោកស៊ើងវ៉ៀងនៅទាំងគិតគូរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក្លាយជាគ្រួសារមានជីវភាពធូរធារនៅភូមិភាគ។ សម្រាប់គាត់ ធ្វើសេដ្ឋកិច្ចលំនឹងក៏ជារបៀបបង្កបង្កើតជីវភាពនិងធ្វើជាគំរូ ដើម្បីមាមីងមិនរារែកឈានឡើង។ ទោះបីលែងកាន់តំណែងលេខាសាខាបក្សភូមិ ប៉ុន្តែលោកស៊ើងវ៉ៀងនៅតែបន្តរួមកម្លាំងយ៉ាងស្ងៀមស្ងាត់សម្រាប់ភូមិស្រុក។ ដោយភាពជិតស្និទ្ធ ជាគំរូនិងមានការទទួលខុសត្រូវ គាត់បន្តពង្រីកតួនាទីបក្ខជន អ្នកមានប្រិយភាព រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ ចលនាជនរួមជាតិខ្មែរព្រួតដៃកសាងភូមិស្រុកក្វាន់តាងកាន់តែរីកចម្រើននិងស្រស់បំព្រង៕
យ្វីអាញ-មុនី