មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/08/2026 - 21:00

ព្រួត​ដៃ​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​បៃ​តង​ - ជ្រះ​-ស្អាត​ 

ជា​ច្រើន​ឆ្នាំ​មក​នេះ​ បណ្តា​អង្គ​ការ​សមា​គម​ និង​អង្គ​ការ​មហា​ជន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​សាយ​ភាយ​យ៉ាង​ខ្លាំង​នូវ​ការ​ចលនា​ការ​ពា​រប​រិស្ថាន​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ និង​មាន​ប្រ​យោជន៍​ជា​ច្រើន​ដូច​ជា​៖ ការ​កាប់​ឆ្ការ​ស្មៅ​ ដាំ​ផ្កា​ ប្រ​មូល​សំ​រាម​ជា​ដើម​។ សកម្ម​ភាព​ទាំង​នេះ​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ថែ​រក្សា​ទេ​សភាព​ កសាង​បរិស្ថាន​បៃ​តង​ ជ្រះ​ ស្អាត​ និង​លើក​កម្ពស់​ជា​បណ្តើ​រៗនូវ​គុណ​ភាព​នៃ​ការ​រស់​នៅ​ក៏​ដូច​ទិដ្ឋភាព​ភូមិ​ស្រុក​។

សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឃុំ​អាង​និញ សកម្ម​ចូល​រួម​បោស​សម្អាត​ ដាំ​ផ្កា​តាម​ដង​ផ្លូវ​ជន​បទ​។

ចំ​ពោះ​បង​ត្រឹង​ថា​ញ់ស៊ើង​លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​កំ​ពង់​ទ្រព្យ​អា​ ឃុំ​អាង​និញ ការ​ពា​រប​រិស្ថាន​ចាប់​ផ្តើម​ពី​សកម្ម​ភាព​តូច​តាច​បំ​ផុត​ ប៉ុន្តែ​មាន​ប្រ​យោជន៍​ជាក់​ស្តែង​។ បង​ស៊ើង​ព្រម​ទាំង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ តែង​ចេញ​យុទ្ធ​នា​ការ​ធ្វើ​អនា​ម័យ ធ្វើ​ស្មៅ​និង​ថែ​ទាំ​ដង​ផ្លូវ​ផ្កា​នៅ​ក្នុង​ឃុំ​។ ទន្ទឹម​នឹង​នោះ​ បង​ក៏​បាន​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​ដាក់​សំ​រាម​ឱ្យ​បាន​ត្រឹម​ត្រូវ​។ បង​ស៊ើង​បាន​ចែក​រំលែក​៖ "ខ្ញុំ​ទើប​តែ​បាន​ចូល​រួម​ក្នុង​ការ​ចលនា​” ទូ​ទាំង​ប្រ​ជា​ជន​ព្រួត​ដៃ​គ្នា​ការ​ពា​រប​រិស្ថាន​ ដើម្បី​វៀត​ណាម​បៃ​តង​-ជ្រះ​-ស្អាត​“ តាម​រយៈ​សកម្ម​ភាព​ប្រ​មូល​និង​រើស​កាក​សំ​ណល់​ជ័រ​ ព្រម​ទាំង​ដាំ​ដើម​ផ្កា​លម្អ​ចំ​នួន​ ៣០០ ដើម​តាម​បណ្តោ​យផ្លូវ​ស្រុក​ លេខ​ ៩០ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទេ​សភាព​ជន​បទ​កាន់​តែ​មាន​សោភ័ណ​ភាព​ស្អាត​ និង​បៃ​តង​ថែម​ទៀត​"។ តាម​រយៈ​សកម្ម​ភាព​ដ៏​សាមញ្ញ​របស់​យុវ​ជន​ជំ​នាន់​ក្រោយ​នេះ​ ការ​យល់​ដឹង​អំ​ពី​ការ​ការ​ពា​រប​រិស្ថាន​កំ​ពុង​តែ​រីក​សាយ​ភាយ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ឃុំ​អាង​និញ។

សមា​គម​នា​រី​ឃុំ​ធ្វឹង​ហ្វា​សកម្ម​ចូល​រួម​ការ​ចលនា​"ទូ​ទាំង​ប្រ​ជា​ជន​ព្រួត​ដៃ​ការ​ពា​រប​រិស្ថាន​ដើម្បី​វៀត​ណាម​ស្អាត​-បៃ​តង​។

នៅ​ឃុំ​ធ្វឹង​ហ្វា​ ការ​ងារ​ការ​ពា​រប​រិស្ថាន​ត្រូវ​បាន​កំ​ណត់​ជា​ភារ​កិច្ច​ជា​ប្រ​ចាំ​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការក​សាង​មណ្ឌល​អា​សយ​ជន​អរិយ​ធម៌​និង​អភិវឌ្ឍ​ដោយ​ចីរ​ភាព​។ ក្រោយ​ពី​អនុ​វត្ត​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ២ ថ្នាក់​ សមា​គម​នា​រី​ឃុំ​តែង​រក្សា​និង​ពង្រីក​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​ដូច​ជា​៖ ដង​ផ្លូវ​គំ​រូ​ ផ្លូវ​មាន​សុវត្ថិ​ភាព​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​សកម្ម​ភាព​ការ​ពា​រប​រិស្ថាន​ដែល​មាន​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ពី​សំ​ណាក់​សមាជិកា​នៅ​ភូមិ​ភាគ​។ ជា​សមា​ជិកា​ម្នាក់​ដែល​ចូល​រួម​ការ​ចលនា​នេះ​ បង​ស្រី​ស៊ើង​ធី​ធ្វី​ឡ​ង នៅ​ឃុំ​ធ្វឹង​ហ្វា​ បាន​ឱ្យ​ដឹង​៖ "ដោយ​យល់​ដឹង​ពី​សា​រៈសំ​ខាន់​នៃ​ការ​ការ​ពា​រប​រិស្ថាន​ ដូច្នេះ​នៅ​ពេល​ដែល​សមា​គម​នា​រី​ឃុំ​ចលនា​បោស​សម្អាត​ ធ្វើ​ស្មៅ​ និង​ដាំ​ផ្កា​ ខ្ញុំ​តែង​ចូល​រួម​យ៉ាង​សកម្ម​។ ទន្ទឹម​នឹង​នោះ​ ផ្សព្វ​ផ្សាយ​ ចលនា​បង​ប្អូន​សាច់​ញាតិ​ និង​សហ​គម​ន៍ឱ្យ​ចូល​រួម​ជា​មួយ​គ្នា​ ដើម្បី​រួម​ចំ​ណែក​ថែ​រក្សា​បរិស្ថាន​រស់​នៅ​ឱ្យ​បាន​ស្អាត​បាត​"។ ក្នុង​៦ខែ​ដើម​ឆ្នាំ​ សមា​គម​នា​រី​ឃុំ​ធ្វឹង​ហ្វា​ បាន​បើក​យុទ្ធ​នា​ការ​ដាំ​ដើម​ផ្កា​លម្អ​បាន​ចំ​នួន​៤.០០០ដើម​ ដោយ​មាន​ប្រ​វែង​ ៤.០០០ ម៉ែ​ត្រ​ ថែ​ទាំ​ផ្កា​លម្អ​ចាស់​ចំ​នួន​ ១.០០០ ដើម​ និង​តែង​បើក​យុទ្ធ​នា​ការ​សម្អាត​ផ្លូវ​ផ្កា​ដែល​គ្រប់​គ្រង​ដោយ​សមា​គម​ ដោយ​មាន​សមាជិកា​ចូល​រួម​ចំ​នួន​ ៣៤ នាក់​។ បង្កើត​និង​រក្សា​១ក្លឹប​ "អនុ​វត្ត​ស្អាត​៣យ៉ាង​" ២ក្លឹប​ "នា​រី​បោស​សំ​រាម​សា​លា​ទាន​" និង​១ក្លឹប​ "នា​រី​ការ​ពា​រប​រិស្ថាន​" ។

សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​តឹង​ហ្វា​ចេញ​យុទ្ធ​នា​ការ​អនុ​វត្ត​ទម្រង់​ "ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​" តាម​ដង​ផ្លូវ​ឱ្យ​កាន់​តែ​ស្អាត​-បៃ​តង​។

​"ក្នុង​បណ្តា​ពេល​ចេញ​យុទ្ធ​នា​ការ​អនុ​វត្ត​ទម្រង់​ “ប្រ​ជា​ចលនា​ប៉ិន​ប្រ​សប់​” ជា​មួយ​សំ​ណង់​សំ​ខាន់​ៗ កសាង​ដង​ផ្លូវ​ភ្លឺ​-បៃ​តង​-ជ្រះ​-ស្អាត​ ចូល​រួម​ការ​ចលនា​ប្រឡង​ប្រ​ណាំង​ “ទូ​ទាំង​ប្រ​ជា​ជន​ព្រួត​ដៃ​ការ​ពា​រប​រិស្ថាន​ដើម្បី​វៀត​ណាម​បៃ​តង​-ស្អាត​”។ សកម្ម​ភាព​នេះ​បាន​ទាក់​ទាញ​កម្មា​ភិ​បាល​ សមាជិកា​និង​កង​កម្លាំង​សន្តិ​សុខ​ចំ​នួន​ ៣០ នាក់​ នៅ​លើ​ភូមិ​ឋាន​ឃុំ​តឹង​ហ្វា​ចូល​រួម​ដាំ​ផើង​ផ្កា​លម្អ​ចំ​នួន​ ២០០ ផើង​ ប្រ​មូល​សំ​រាម​និង​កាប់​ឆ្ការ​ស្មៅ​ជា​មួយ​ថវិកា​ជាង​ ៩ លាន​ដុង​។ តាម​រយៈ​នោះ​ បាន​បង្ហាញ​ពី​ស្មារតី​សាមគ្គី​ភាព​ការ​ទទួល​ខុស​ត្រូវ​ និង​តួ​នា​ទី​ស្នូល​របស់​សមា​គម​នា​រី​ឃុំ​ ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ទំនើប​" - បង​ស្រី​ប៊ុយ​ធី​ហុង​ថើម ប្រ​ធាន​សមា​គម​នា​រី​ឃុំ​តឹង​ហ្វា​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

ការ​ចលនា​ប្រឡង​ប្រ​ណាំង​ "ទូ​ទាំង​ប្រ​ជា​ជន​ព្រួត​ដៃ​ការ​ពា​រប​រិស្ថាន​ដើម្បី​វៀត​ណាម​បៃ​តង​ - ជ្រះ​ - ស្អាត​” គឺ​ជា​សកម្ម​ភាព​ដែល​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​និង​ទំនួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​ បក្ខ​ជន​ និង​ប្រ​ជា​ជន​អំ​ពី​ការ​ងារ​ការ​ពា​រប​រិស្ថាន​។ នេះ​ក៏​ជា​ឱ​កាស​ដើម្បី​ពង្រីក​កម្លាំង​របស់​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ក្នុង​ការក​សាង​បរិស្ថាន​រស់​នៅ​បៃ​តង​ ស្អាត​ ឆ្ពោះ​ដល់​ទិស​ដៅ​អភិវឌ្ឍ​ន៍ប្រ​កប​ដោយ​ចីរ​ភាព​និង​កសាង​ទី​ក្រុង​កឹង​ធើ​កាន់​តែ​អរិយ​ធម៌​ និង​ទំនើប​៕

ថា​ញ់វ៉ាង​-ដា​លី​ន​

ចែករំលែកអត្ថបទ