ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/08/2026 - 21:13

បើក​ពិ​ធី​តាំង​ពិព័រណ៍​វិចិត្រ​សិល្បៈ​តំ​បន់​ VIII – វាល​រាប​ទន្លេ​គី​វឡុង​ លើក​ទី​ ៣០ - ឆ្នាំ​ ២០២៦ 

ព្រឹក​ថ្ងៃ​ទី​ ២៤ ខែ​សី​ហា​ នៅ​សង្កាត់​បាក​លីវ​ ខេត្ត​កាម៉ាវ​ បាន​សហ​ការ​ជា​មួ​យស​មា​គម​វិចិត្រ​សិល្បៈ​វៀត​ណាម​ ចាត់​តាំង​ពិ​ធី​បើក​តាំង​ពិព័រណ៍​វិចិត្រ​សិល្បៈ​តំ​បន់​ VIII – វាល​រាប​ទន្លេ​គី​វឡុង​ លើក​ទី​ ៣០ - ឆ្នាំ​ ២០២៦។ នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​ សិល្បៈ​ដែល​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ ជា​ឱ​កាស​ដើម្បី​វិចិត្រ​ករ​ អ្នក​ចម្លាក់​ និង​សិល្ប​ករ​ទាំង​ឡាយ​នៅ​ក្នុង​តំ​បន់​បាន​ជួប​ជុំ​ ឧទ្ទេស​នាម​ស្នា​ដៃ​និពន្ធ​ថ្មី​ៗ ទន្ទឹម​នឹង​នោះ​រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជីវ​ភាព​ស្មារតី​របស់​ប្រ​ជា​ជន​កាន់​តែ​មាន​ភាព​សម្បូរ​បែប​ថែម​ទៀត​។

ពិ​ធី​តាំង​ពិព័រណ៍​នេះ​បាន​តាំង​បង្ហាញ​ចំ​នួន​ ១១៥ វណ្ណ​កម្ម​របស់​អ្នក​និពន្ធ​ចំ​នួន​ ១០៣ រូប​ ដែល​អញ្ជើញ​មក​ពី​ខេត្ត​ ក្រុង​ចំ​នួន​ ៥ គឺ​៖ អាង​យ៉ាង​ កាម៉ាវ​ ទី​ក្រុង​កឹង​ធើ​ ដុង​ថា​ប និង​វិញ​ឡុង​។ វណ្ណ​កម្ម​ទាំង​នេះ​បាន​បង្ហាញ​ពី​ភាព​ដ៏​សម្បូរ​បែប​អំ​ពី​ស្រុក​ភូមិ​ ប្រ​ទេស​ជាតិ​ និង​មនុស្ស​នៅ​តំ​បន់​វាល​រាប​ទន្លេ​គី​វឡុង​ ព្រម​ទាំង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ស្រាវ​ជ្រាវ​ប្រ​កប​ដោយ​ភាព​ច្នៃ​ប្រ​តិដ្ឋ​របស់​សិល្ប​ករ​នា​នា​ ក្នុង​ដំ​ណើរ​ការ​និពន្ធ​។

គណៈ​ចាត់​តាំង​ជូន​រង្វាន់​ដល់​អ្នក​និពន្ធ​ទាំង​ឡាយ​ដែល​មាន​វណ្ណ​កម្ម​ឆ្នើម​។

ថ្លែង​បើក​ពិ​ធី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ង៉ោ វ៉ូ​វថាំង​ បាន​ឱ្យ​ដឹង​៖ វាល​រាប​ទន្លេ​គី​វឡុង​គឺ​ជា​តំ​បន់​ដែល​សម្បូរ​ដោយ​ប្រ​ពៃ​ណី​ប្រ​វត្តិ​សាស្ត្រ​ វប្ប​ធម៌​ ជា​មួយ​នឹង​តម្លៃ​ដ៏​វិសេស​អំ​ពី​ធម្ម​ជាតិ​ និង​មនុស្ស​ តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​បាន​ក្លាយ​ជា​ប្រ​ភព​បំ​ផុស​គំ​និត​ដ៏​បរិបូរណ៍​សម្រាប់​ការ​ច្នៃ​ប្រ​តិដ្ឋ​អក្សរ​សិល្ប៍​ និង​សិល្បៈ​។ ឆ្លង​តាម​រយៈ​កាល​ពិព័រណ៍​ វិចិត្រ​សិល្បៈ​តំ​បន់​ជា​ជំ​ហាន​បាន​បញ្ជាក់​នូវ​អត្ត​សញ្ញា​ណ​ដោយ​ឡែក​ ឆ្លុះ​បញ្ចាំង​យ៉ាង​រស់​រវើក​នូវ​សម្រស់​ភូមិ​ស្រុក​ ប្រ​ទេស​ជាតិ​ និង​ការ​សញ្ជឹង​គិត​របស់​សិល្ប​ករ​ចំ​ពោះ​មុខ​នឹង​ការ​ប្រែ​ប្រួល​នៃ​ជីវ​ភាព​សម័យ​ទំនើប​។ ចំ​ពោះ​ខេត្ត​កាម៉ាវ​ តំ​បន់​ចុង​ប៉ូច​ខាង​ត្បូង​បំ​ផុត​នៃ​មា​តុ​ភូមិ​ ជា​មួយ​នឹង​ប្រ​ព័ន្ធ​ជីវ​ចម្រុះ​ព្រៃ​លិច​ទឹក​ប្រៃ​ ព្រៃ​ស្មាច់​ កោះ​សមុទ្រ​ និង​ព្រែក​ទន្លេ​ ជា​មួយ​នឹង​ជីវ​ភាព​វប្ប​ធម៌​សហ​គម​ន៍ដ៏​សម្បូរ​បែប​ គឺ​ជា​ប្រ​ភព​វត្ថុ​ធា​តុ​ដ៏​មាន​តម្លៃ​សម្រាប់​ការ​ច្នៃ​ប្រ​តិដ្ឋ​សិល្បៈ​។ ការ​ដែល​បាន​សមា​គម​វិចិត្រ​សិល្បៈ​វៀត​ណាម​ ទុក​ចិត្ត​ជ្រើស​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​តាំង​ពិព័រណ៍​លើក​ទី​ ៣០ គឺ​ជា​កិត្តិ​យស​ដ៏​ធំ​ធេង​របស់​ខេត្ត​ ទន្ទឹម​នឹង​នោះ​ក៏​ជា​ឱ​កាស​ដើម្បី​ផ្សព្វ​ផ្សាយ​រូប​ភាព​តំ​បន់​ និង​មនុស្ស​កាម៉ាវ​ ជា​មួយ​តំ​បន់​វាល​រាប​ទន្លេ​គី​វឡុង​ ជូន​ដល់​សា​ធារ​ណ​ជន​យ៉ាង​ច្រើន​ដែរ​។

វិចិត្រ​ករ​ ង្វៀង​ ទ្រុង​ទឹន អនុ​ប្រ​ធាន​សមា​គម​វិចិត្រ​សិល្បៈ​វៀត​ណាម​ ទទួល​បន្ទុក​តំ​បន់​ភាគ​ខាង​ត្បូង​ បាន​ឱ្យ​ដឹង​៖ ការ​តាំង​ពិព័រណ៍​គឺ​ជា​សញ្ញា​កំ​ណត់​ត្រា​នូវ​រយៈ​ពេល​ ៣០ ឆ្នាំ​នៃ​ការ​អភិវឌ្ឍ​វិចិត្រ​សិល្បៈ​តំ​បន់​។ ឆ្លង​តាម​រយៈ​កាល​តាំង​ពិព័រណ៍​ កង​ជួរ​វិចិត្រ​ករ​កាន់​តែ​រីក​ចម្រើន​ឡើង​ បណ្តា​វណ្ណ​កម្ម​កាន់​តែ​មាន​ភាព​សម្បូរ​បែប​អំ​ពី​ខ្លឹម​សារ​ ចម្រុះ​ពណ៌​អំ​ពី​វត្ថុ​ធា​តុ​ និង​ជា​ជំ​ហាន​ៗឆ្ពោះ​ដល់​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​ជា​មួយ​នឹង​ចរន្ត​វិចិត្រ​សិល្បៈ​ទូ​ទាំង​ប្រ​ទេស​។ វិចិត្រ​ករ​ ង្វៀង​ ទ្រុង​ទឹន ចាត់​ទុក​ថា​៖ តាំង​ពិព័រណ៍​ឆ្នាំ​នេះ​ មាន​វណ្ណ​កម្ម​ជា​ច្រើន​បាន​វិនិយោគ​យ៉ាង​ម៉ត់​ចត់​ បង្ហាញ​ពី​ការ​ស្វែង​យល់​ ភាព​ច្នៃ​ប្រ​តិដ្ឋ​ និង​ឆន្ទៈ​របស់​អ្នក​និពន្ធ​ទាំង​ឡាយ​។ លោក​មាន​បំ​ណង​ថា​សិល្ប​ករ​ទាំង​អស់​បន្ត​ចំ​ណាយ​ពេល​វេលា​ កម្លាំង​កាយ​ចិត្ត​ថែម​ទៀត​សម្រាប់​ការ​ច្នៃ​ប្រ​តិដ្ឋ​ និង​ការ​ផ្លាស់​ប្តូរ​ថ្មី​ដោយ​ឥត​ឈប់​ឈរ​ ដើម្បី​មាន​បន្ថែម​នូវ​វណ្ណ​កម្ម​ប្រ​កប​ដោយ​គុណ​ភាព​ តម្លៃ​សិល្បៈ​ និង​លក្ខ​ណៈមនុស្ស​ធម៌​។

អ្នក​តំ​ណាង​កាត់​ខ្សែ​បូ​បើក​ពិ​ធី​តាំង​ពិព័រណ៍​វិចិត្រ​សិល្បៈ​តំ​បន់​ VIII – វាល​រាប​ទន្លេ​គី​វឡុង​ លើក​ទី​ ៣០ - ឆ្នាំ​ ២០២៦។

នៅ​ក្នុង​ពិ​ធី​ គណៈ​ចាត់​តាំង​បាន​ប្រ​កាស​ និង​ជូន​រង្វាន់​ដល់​អ្នក​និពន្ធ​ទាំង​ឡាយ​ដែល​មាន​ស្នា​ដៃ​ឆ្នើម​។ ក្នុង​នោះ​ អ្នក​និពន្ធ​ ឡាយ​ឡឹម​ទុង​ (កាម៉ាវ​) ជា​មួយ​នឹង​វណ្ណ​កម្ម​ ជ្រុង​មួយ​នៃ​ព្រៃ​អ៊ូ​មិញ​ និង​អ្នក​និពន្ធ​ ផាង​ វ៉ាំង​ទៀង​ (វិញ​ឡុង​) ជា​មួយ​នឹង​វណ្ណ​កម្ម​ បូ​ជនីយ​ដ្ឋាន​អ៊ំ​ហូនៅ​ឡុង​ឌឹក រួម​ទទួល​រង្វាន់​ B; គ្មាន​រង្វាន់​ A ទេ​។ ក្រៅ​ពី​នោះ​ គណៈ​ចាត់​តាំង​ក៏​បាន​ជូន​រង្វាន់​ C ជា​ច្រើន​ និង​រង្វាន់​លើក​ទឹក​ចិត្ត​ ជូន​អ្នក​និពន្ធ​ទាំង​ឡាយ​នៅ​ក្នុង​តំ​បន់​ផង​ដែរ​។

ក្នុង​ឱ​កាស​នេះ​ដែរ​ សមា​គម​វិចិត្រ​សិល្បៈ​វៀត​ណាម​ ជូន​ប័ណ្ណ​សរសើរ​ដល់​សមូហ​ភាព​ចំ​នួន​ ០២ និង​ប្រ​គល់​គ្រឿង​ឥស្សរិយ​យស​អនុ​ស្សាវ​រី​យ៍ដល់​បុគ្គល​ដែល​មាន​ការ​រួម​ចំ​ណែក​ក្នុង​បុព្វ​ហេ​តុ​វិចិត្រ​សិល្បៈ​វៀត​ណាម​៕

យ្វី​អាញ​-មេ​ងលី​

ចែករំលែកអត្ថបទ