ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/08/2026 - 20:52

ជំរុញល្បឿនអនុវត្តបណ្តាកម្មវិធីទិសដៅជាតិ 

(អ.ឡ) - តាមស្មារតីចាប់ពីពេលនេះដល់ចុងឆ្នាំ២០២៦ ទីក្រុងកឹងធើត្រូវប្តូរយ៉ាងខ្លាំងក្លាពីការត្រៀមខ្លួន ទៅជាការចាត់តាំងអនុវត្ត។ ការងារណាច្បាស់លាស់ គ្រប់លក្ខខណ្ឌ ត្រូវធ្វើភ្លាមៗ ការងារណានៅជាប់ស្ទះ ត្រូវកំណត់ឱ្យបានត្រឹមត្រូវនូវមូលហេតុនិងម្ចាស់ការដោះស្រាយ។

នៅថ្ងៃទី២៤ ខែសីហា លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដឹកនាំអង្គសន្និបាត​ជំរុញល្បឿននិងបំផុសចលនាប្រ​ឡងប្រណាំងអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រប្រកបដោយ​ចីរភាពនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២៦​-២០៣០។

ទិដ្ឋភាពនៃអង្គសន្និបាត។

ទីក្រុងកឹងធើបច្ចុប្បន្នមាន៥៩/៧២ឃុំសម្រេចជនបទថ្មី ក្នុងនោះមាន១៥ឃុំជនបទថ្មីកម្រិតខ្ពស់​និង២ឃុំជនបទថ្មីគំរូ។ បច្ចុប្បន្ន ទីក្រុងជាសារវន្តបានបង្កើតក្របខ័ណ្ឌចង្អុលការ ដឹកនាំដើម្បីអនុវត្តកម្មវិធីក្នុងដំណាក់កាល ២០២៦-២០៣០។

ទោះជាយ៉ាងណាក៏ដោយ ល្បឿននៃការអនុវត្តរវាងភូមិភាគនានានៅមិនទាន់ស្មើគ្នា; ការធ្វើឱ្យជាក់លាក់នូវគោលការណ៍ ផែនការនៅកន្លែងខ្លះនៅយឺត; ការចាត់តាំងអនុវត្តមានកន្លែងខ្លះនៅមិនទាន់នឹងតម្រូវការ។ កិច្ចការពិនិត្យស្ថានភាពជាក់ស្តែង កំណត់ទិសដៅ ល្បើននិងតម្រូវការធនធាននៅភូមិភាគខ្លះនៅមិនទាន់ស្របតាមការពិត... កន្លែងមួយចំនួននៅស្ទាក់ស្ទើរ ខ្លាចទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ អំពីការគ្រប់គ្រង ការប្រើប្រាស់ថវិកា នាំឱ្យយឺតយ៉ាវក្នុងការផ្សព្វផ្សាយប្រភពទុន អត្រាការផ្តល់ផ្ទេរថវិកាទាប ប៉ះពាល់ផ្ទាល់ដល់ល្បឿននិងមុខសញ្ញាទទួលផល។

អ្នកតំណាងថ្លែងមតិយោយល់ក្នុងអង្គសន្និបាត។

សន្និបាត​ផ្តោតការប្តូរយោបល់ ពិភាក្សាជុំវិញការចាត់តាំងកិច្ច​សហការ ចាត់ចែងភារកិច្ចអនុវត្តនៅលើភូមិឋានទីក្រុង អនុម័តក្របខ័ណ្ឌយន្តការគោលនយោបាយអនុវត្តកម្មវិធី; ដំណោះស្រាយធ្វើឱ្យមានតុល្យភាព ផ្តល់ទុនបដិភាគអនុវត្តកម្មវិធី; ណែនាំយន្តការគ្រប់គ្រងហិរញ្ញវត្ថុ កៀគរនិងផ្គួបបញ្ចូលនូវប្រភពធនធានអនុវត្តកម្មវិធី...

ក្រៅពីនេះ តំណាងឃុំទាំង៣ឋិតក្នុងក្រុមទី១ ក្រុមទី២ និងក្រុមទី៣ បានធ្វើបទបង្ហាញអំពីស្ថានភាពជាក់ស្តែង តម្រូវការ ទិសដៅនិងដំណោះស្រាយអនុវត្តក្រមលក្ខឋាននិងទិសដៅកសាងជនបទថ្មីនៅលើភូមិឋាន។

តំណាងមន្ទីរមហាផ្ទៃទីក្រុងកឹងធើធ្វើបទបង្ហាញអំពីទិសដៅខ្លឹមសារបំផុសចលនាប្រឡងប្រណាំងអនុវត្តកម្មវិធីដំណាក់កាល ២០២៦-២០៣០។

តំណាងមន្ទីរមហាផ្ទៃទីក្រុងកឹងធើធ្វើបទបង្ហាញអំពីទិសដៅខ្លឹមសារបំផុសចលនាប្រឡងប្រណាំងអនុវត្តកម្មវិធីដំណាក់កាល ២០២៦-២០៣០ រួមមាន៖ ការប្រឡងប្រណាំងកសាងជនបទថ្មីតាមទិសដៅជាក់ស្តែង អារ្យធម៌ ទំនើបនិងចីរភាព; បន្ថយភាពក្រីក្របែបពហុវិមាត្រ ទូលំទូលាយ ចីរភាព ធានាសមភាពភេទនិងសន្តិសុខសង្គម; អភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់ចំណូលសម្រាប់ប្រជាជន; អភិវឌ្ឍគ្រប់ជ្រុងជ្រោយតំបន់ជនជាតិភាគតិច; ការពារបរិស្ថាន បន្សុំនឹងការប្រែប្រួលអាកាសធាតុ; កែទម្រង់រដ្ឋបាល អភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរឌីជីថល; កៀគរប្រភពធនធានក្នុងសង្គមនិងពង្រីកកម្លាំងក្នុងសហគមន៍។

លោកទ្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍បូកសរុបអង្គសន្និបាត។

ថ្លែងការណ៍បូលសរុបអង្គសន្និបាត លោកទ្រឿងកាញ់ត្វៀង បញ្ជាក់៖ តាមស្មារតីចាប់ពីពេលនេះដល់ចុងឆ្នាំ២០២៦ ទីក្រុងត្រូវប្តូរផ្លាស់​​យ៉ាងខ្លាំងក្លាពីការត្រៀមខ្លួន ទៅជាការចាត់តាំងអនុវត្ត"; ការងារណាបានច្បាស់លាស់ គ្រប់លក្ខខណ្ឌ ត្រូវធ្វើភ្លាមៗ; ការងារណានៅជាប់ស្ទះ ត្រូវកំណត់ឱ្យបានត្រឹមត្រូវនូវមូលហេតុនិងម្ចាស់ការដោះស្រាយ។ ទិសដៅចុងក្រោយមិនមែនចេញលិខិតបទដ្ឋានបន្ថែមច្បាប់ប៉ុន្មាន​ ឬសម្រេចបែបបទបានប៉ុន្មានឡើយ តែត្រូវបង្ហាញឱ្យឃើញតាមរយៈទិដ្ឋភាពជនបទរីកចម្រើនជាងមុន ការផលិតនិងជីវភាពប្រសើរជាងមុន ប្រ ជាជនមានការងារធ្វើនិងចំណូលខ្ពស់ជាងមុន ជីវភាពរបស់ប្រជាជននៅជួបការលំបាកបានកែលម្អ ហើយគម្លាតនៃការអភិវឌ្ឍជាជំហានៗបានបង្រួង៕

មីថាញ​ - សុផន

ចែករំលែកអត្ថបទ