ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/08/2026 - 20:44

យុវ​ជន​ឃុំ​ធ្វឹង​ហ្វា​ ផុស​ផុលក្នុង​សកម្ម​ភាព​អប​អរ​សា​ទរ​ទិវា​បុណ្យ​ជាតិ​ ២ កញ្ញា​ 

ឆ្ពោះ​ដល់​ខួប​អនុ​ស្សាវ​រី​យ៍លើក​ទី​៨១ឆ្នាំ​ ទិវា​បុណ្យ​ជាតិ​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ (០២/​៩/​១៩៤​៥​–០២/​៩​/២០២៦) សម្ព័ន្ធ​យុវ​ជន​ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ ដើម្បី​ពង្រីក​ស្មារតី​ឈាន​មុខ​ និង​ស្ម័គ្រ​ចិត្ត​របស់​យុវ​ជន​។ ចាប់​ពី​ការ​បំ​ភ្លឺ​ដង​ផ្លូវ​ជន​បទ​ ជួយ​ប្រ​ជា​ជន​បង្ខិត​ជិត​បច្ចេក​វិទ្យា​ឌីជី​ថល​ រហូត​ដល់​ការប​ណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​កុមារ​ សកម្ម​ភាព​ទាំង​នេះ​បាន​បង្ក​នូវ​ចំ​ណាប់​អា​រម្មណ៍​ដ៏​ល្អ​ និង​រួម​ចំ​ណែក​កសាង​មា​តុ​ភូមិ​កាន់​តែ​ស្រស់​ស្អាត​និង​ស៊ី​វិស័យ។

សមា​ជិក​សម័្ពន្ធ​យុវ​ជន​រួម​គ្នា​ដំ​ឡើង​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អាទិត្យ​។

ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ នៅ​តាម​ដង​ផ្លូវ​ជន​បទ​ភូមិ​ត្រា​កាញ់​ ២A ឃុំ​ធ្វឹង​ហ្វា​ រូប​ភាព​អាវ​ពណ៌​បែ​តង​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​បាន​ស៊ាំ​ភ្នែក​សម្រាប់​ប្រ​ជា​ជន​នៅ​ទី​នេះ​។ ដ្បិត​គម្រោង​ “បំ​ភ្លឺ​ផ្លូវ​ជន​បទ​” បាន​អនុ​វត្ត​លើ​ដង​ផ្លូវ​ប្រ​វែង​ជិត​ ៥០០ ម៉ែ​ត្រ​ ដោយ​មាន​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ជាង​ ៤០ នាក់​ ចូល​រួម​ដំ​ឡើង​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អាទិត្យ​ចំ​នួន​ ៥០ ដើម​ដែល​មាន​តម្លៃ​សរុប​ជាង​ ១៥ លាន​ដុង​។ គម្រោង​នេះ​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ធ្វើ​ឱ្យ​តំ​បន់​ជន​បទ​មាន​ភាព​ភ្លឺ​-បៃ​តង​-ជ្រះ​-ស្អាត​ និង​មាន​សណ្តាប់​ធ្នាប់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ដល់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​បាន​កាន់​តែ​ងាយ​ស្រួល​នៅ​ពេល​យប់​។ ពិ​សេស​ គម្រោង​នេះ​ក៏​បង្ហាញ​ពី​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​យុវ​ជន​ក្នុង​ការ​រួម​ដំ​ណើរ​ជា​មួយ​ភូមិ​ភាគ​ក្នុង​ការក​សាង​ជន​បទ​ថ្មី​។ ពូ​ត្រឹង​វ៉ាំង​ដេវ នៅ​ភូមិ​ត្រា​កាញ់​ ២A សម្តែង​ក្តី​រីក​រាយ​៖ “កាល​ពី​មុន​ ដង​ផ្លូវ​នេះ​នៅ​ពេល​យប់​ងងឹត​ឈឹង​ ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​និង​អ្នក​បើ​កប​រយាន​យន្ត​ ក៏​មាន​ការ​ព្រួយ​បា​រម្ភ​ ព្រោះ​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ជា​ញឹក​ញាប់​។ ឥ​ឡូវ​នេះ​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ បាន​មក​ដំ​ឡើង​អំ​ពូល​ភ្លើង​ថាម​ពល​ព្រះ​អាទិត្យ​ ធ្វើ​ឱ្យ​ផ្លូវ​ជន​បទ​មាន​ពន្លឺ​ភ្លឺ​ ហើយ​ការ​ធ្វើ​ដំ​ណើរ​នៅ​ពេល​យប់​ក៏​មាន​សុវត្ថិ​ភាព​ជាង​មុន​ ដូច្នេះ​ប្រ​ជា​ជន​មាន​សេច​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​។ នេះ​ជា​ការ​ងារ​ដ៏​មាន​អត្ថ​ន័យ​ជាក់​ស្ដែង​ និង​ផ្តលប្រ​យោជន៍​ដោយ​ផ្ទាល់​ដល់​ប្រ​ជា​ជន​ក្នុង​ភូមិ​”។

អំ​ពូល​ភ្លើង​បាន​ដំ​ឡើង​រួច​រាល់​ ធ្វើ​ឱ្យ​ផ្លូវ​ជន​បទ​ក្នុង​ភូមិ​ត្រា​កាញ់​ ២A ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ​ ភ្លឺ​ចិញ្ចាច​នៅ​ពេល​រា​ត្រី​។

មិន​ត្រឹម​តែ​ចូល​រួមក​សាង​ជន​បទ​ប៉ុណ្ណោះ​ទេ​ យុវ​ជន​ឃុំ​ធ្វឹង​ហ្វា​ ក៏​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្តល់​បំ​ណិន​និង​ចំ​ណេះ​ដឹង​ដល់​យុវ​ជន​។ តាម​រយៈ​នោះ​ សម្ព័ន្ធ​យុវ​ជន​ឃុំ​បាន​ចាត់​តាំង​សកម្ម​ភាព​បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ និង​ណែ​នាំ​អា​ជីព​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​យុវ​ជន​ចំ​នួន​ ៥០ នាក់​ នៅ​ភូមិ​របរ​តម្បាញ​បន្ទោះ​ភូមិ​ភឿកគ្វើយ។ នៅ​ទី​នេះ​ យុវ​ជន​បាន​ចូល​ទស្សនា​និង​ស្វែង​យល់​អំ​ពី​របរ​តម្បាញ​បន្ទោះ​ប្រ​ពៃ​ណី​ ព្រម​ទាំង​ទទួល​បាន​ការ​ណែ​នាំ​ដោយ​ផ្ទាល់​ពី​ជាង​ក្នុង​ភូមិ​របរ​ដែល​ចែក​រំលែក​បទ​ពិសោធន៍​ និង​ណែ​នាំ​ការ​អនុ​វត្ត​តាម​ដំ​ណាក់​កាល​នីមួយៗ​។

សកម្ម​ភាព​នេះ​ បាន​ផ្តល់​ឱ​កាស​បន្ថែម​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ ឱ្យ​បាន​ស្គាល់​ពី​របរ​ប្រ​ពៃ​ណី​របស់​ភូមិ​ស្រុក​ ដើម្បី​រួម​គ្នា​ថែ​រក្សា​និង​ពង្រីក​ភូមិ​របរ​ប្រ​ពៃ​ណី​របស់​សហ​គម​ន៍​នៅ​ភូមិ​ភាគ​។ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ គឹម​ង៉ុក​ប៊ិច ចែក​រំលែក​៖ “តាម​រយៈ​ការ​ចូល​រួម​វគ្គ​បណ្តុះ​បណ្តា​លរបរ​តម្បាញ​ ខ្ញុំ​បាន​យល់​ដឹង​បន្ថែម​អំ​ពី​តម្លៃ​នៃ​របរ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។ ខ្ញុំ​ក៏​មាន​បំ​ណង​ឱ្យ​សកម្ម​ភាព​នេះ​នៅ​តែ​បន្ត​អនុ​វត្ត​ដើម្បី​ជួយ​ឱ្យ​យុវ​ជន​ ជា​ពិ​សេស​យុវ​ជន​ខ្មែរ​បាន​យល់​ដឹង​និង​ស្រ​ឡាញ់​របរ​ដែល​បុព្វ​បុរស​បាន​បន្សល់​ទុក​ ហើយ​រួម​គ្នា​ថែ​រក្សា​និង​លើក​កម្ពស់​របរ​ប្រ​ពៃ​ណី​ជន​ជាតិ​របស់​ភូមិ​ភាគ​”។

ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ យុវ​ជន​ឃុំ​ធ្វឹង​ហ្វា​ បន្ត​ពង្រីក​តួ​នា​ទី​ស្នូល​របស់​ខ្លួន​ក្នុង​សកម្ម​ភាព​ “ប្រ​ជា​សិក្សា​ឌីជី​ថល​”។ យុវ​ជន​បាន​ចុះ​ទៅ​ណែ​នាំ​ប្រ​ជា​ជន​ដោយ​ផ្ទាល់​អំ​ពី​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​ ការ​ដំ​ឡើង​និង​បើក​ដំ​ណើរ​ការ​គណ​នី​ VNeID ព្រម​ទាំង​ជួយ​ប្រ​ជា​ជន​បង្ខិត​ជិត​អត្ថ​ប្រ​យោជន៍​ឌីជី​ថល​។ ដោយ​វិធី​ណែ​នាំ​ដែល​ជិត​ស្និទ្ធ​និង​ងាយ​យល់​ ក្រុម​យុវ​ជន​បាន​ជួយ​ប្រ​ជា​ជន​ឱ្យ​ចាប់​ផ្តើម​ស្គាល់​បច្ចេក​វិទ្យា​ជា​បណ្តើ​រៗ និង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​តាម​ប្រ​ព័ន្ធ​ឌីជី​ថល​។ សកម្ម​ភាព​នេះ​ រួម​ចំ​ណែក​ពង្រីក​តួ​នា​ទី​ឈាន​មុខ​និង​ស្ម័គ្រ​ចិត្ត​របស់​យុវ​ជន​ឃុំ​ធ្វឹង​ហ្វា​ ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ដោយ​នាំ​យក​បច្ចេក​វិទ្យា​កាន់​តែ​ខិត​ជិត​នឹង​ប្រ​ជា​ជន​ និង​រួម​ចំ​ណែក​កសាង​សង្គម​ឌីជី​ថល​ និង​ពល​រដ្ឋ​ឌីជី​ថល​ចាប់​ពី​មូល​ដ្ឋាន​។

សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឃុំ​ធ្វឹង​ហ្វា​ ចុះ​ទៅ​តាម​ផ្ទះ​ដើម្បី​ណែ​នាំ​ប្រ​ជា​ជន​ដំ​ឡើង​កម្ម​វិធី​ VneID។

ជា​មួយ​គ្នា​នេះ​ នៅ​សា​លា​បឋម​សិក្សា​ធ្វឹង​ហ្វា​ យុវ​ជន​ឃុំ​ធ្វឹង​ហ្វា​ សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​សា​លា​កសិ​កម្ម​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ​ ចាត់​តាំង​កម្ម​វិធី​សកម្ម​ភាព​រដូវ​វិស្សម​កាល​សម្រាប់​កុមារ​។ ក្នុង​កម្ម​វិធី​នេះ​ ប្អូន​ៗកុមារ​បាន​ទទួល​ការ​ផ្សព្វ​ផ្សាយ​ និង​ស្វែង​យល់​អំ​ពី​ប្រ​ពៃ​ណី​ប្រ​វត្តិ​សាស្ត្រ​ដ៏​រុង​រឿង​របស់​ជន​ជាតិ​ ក្នុង​ឱ​កាស​ខួប​អនុ​ស្សាវ​រី​យ៍លើក​ទី​៨១ឆ្នាំ​ ទិវា​បុណ្យ​ជាតិ​ ២ កញ្ញា​។ ប្អូន​ៗកុមារ​បាន​ស្តាប់​និង​រំលឹក​ឡើង​វិញ​នូវ​ប្រ​វត្តិ​សាស្ត្រ​ដ៏​រុង​រឿង​របស់​ប្រ​ទេស​ជាតិ​ និង​យល់​ដឹង​កាន់​តែ​ស៊ី​ជម្រៅ​អំ​ពី​អត្ថ​ន័យ​នៃ​ឯក​រាជ្យ​ សេ​រី​ភាព​ និង​សន្តិ​ភាព​។ ផ្ដើម​ពី​នោះ​ រួម​ចំ​ណែ​កប​ណ្តុះ​ទឹក​ចិត្ត​ស្នេហា​ជាតិ​ មោទ​នភាព​ជាតិ​ ស្មារតី​ទទួល​ខុស​ត្រូវ​ និង​បំ​ណង​ប្រាថ្នា​ឈាន​ទៅ​មុខ​របស់​យុវ​ជន​ជំ​នាន់​ក្រោយ​ជា​មួយ​មា​តុ​ភូមិ​និង​ប្រ​ទេស​ជាតិ​។ ក្នុង​កម្ម​វិធី​នេះ​ សម្ព័ន្ធ​យុវ​ជន​ឃុំ​ក៏​បាន​ជូន​អំ​ណោយ​ ២០ ចំ​ណែក​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​ ដើម្បី​ផ្តល់​ក្តី​រីក​រាយ​និង​កម្លាំង​ចិត្ត​ឱ្យ​ប្អូន​ៗ បន្ត​ខិត​ខំ​រៀន​សូ​ត្រ​បាន​ល្អ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​។ លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ធ្វឹង​ហ្វា​ ឡឹម​វិញ​ហាវ​ ឱ្យ​ដឹង​៖ “សកម្ម​ភាព​អប​អរ​សា​ទរ​ទិវា​បុណ្យ​ជាតិ​ ២ កញ្ញា​ បាន​អនុ​វត្ត​តាម​ទិស​ដៅ​ជាក់​ស្តែង​ ដោយ​ភ្ជាប់​ជា​មួយ​តម្រូវ​ការ​របស់​ភូមិ​ភាគ​និង​ប្រ​ជា​ជន​។ តាម​រយៈ​គម្រោង​និង​ការ​ងារ​របស់​យុវ​ជន​ យើង​ខ្ញុំ​មាន​បំ​ណង​ពង្រីក​ស្មារតី​ឈាន​មុខ​ និង​ស្ម័គ្រ​ចិត្ត​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ ព្រម​ទាំង​បង្ក​បរិយាកាស​ឱ្យ​យុវ​ជន​បាន​លត់​ដំ​និង​លះ​បង់​។ នៅ​ពេល​ខាង​មុខ​ សម្ព័ន្ធ​យុវ​ជន​ឃុំ​នឹង​បន្ត​កែ​លម្អ​ខ្លឹម​សា​រស​កម្ម​ភាព​ ដោយ​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ជួយ​ឧបត្ថម្ភ​ការ​ប្រ​កប​មុខ​របរ​ចិញ្ចឹម​ជីវិត​ ការក​សាង​ជន​បទ​ថ្មី​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​កុមារ​”។

តាម​រយៈ​គម្រោង​និង​សកម្ម​ភាព​ជាក់​ស្តែង​ទាំង​នេះ​ យុវ​ជន​ឃុំ​ធ្វឹង​ហ្វា​ កំ​ពុង​ចូល​រួម​ធ្វើ​ឱ្យ​ភូមិ​ស្រុក​កាន់​តែ​ស្រស់​ស្អាត​ ដោយ​ប្រើ​ប្រាស់​កម្លាំង​យុវ​វ័យ​ ភាព​ក្លៀវ​ក្លា​និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​។ ដង​ផ្លូវ​បាន​បំ​ភ្លឺ​ បំ​ណិន​ថ្មី​ៗបាន​ចែក​រំលែក​ ប្រ​ជា​ជន​ទទួល​បាន​ការ​ជួយ​បង្ខិត​ជិត​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ និង​សិស្សា​នុសិស្ស​បន្ត​បាន​ទៅ​សា​លា​រៀន​។ល។ ទាំង​អស់​នេះ​ បាន​រួម​ចំ​ណែក​ បង្ក​បរិយាកាស​ប្រឡង​ប្រ​ណាំង​យ៉ាង​ផុស​ផុលនិង​មាន​អត្ថ​ន័យ​ ឆ្ពោះ​ដល់​ខួប​អនុ​ស្សាវ​រី​យ៍លើក​ទី​៨១ឆ្នាំ​ ទិវា​បុណ្យ​ជាតិ​នៃ​សា​ធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ (០២/​៩/​១៩៤៥​ – ០២/​៩/​២០២៦)៕

យ៉ីអាញ​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ