មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

26/08/2026 - 05:57

រក្សា​ចលនា​ក្រោយ​ពី​រួម​បញ្ចូល​ភូមិ​ មណ្ឌល​ 

ក្រោយ​ពី​អនុ​វត្ត​ការ​រៀប​ចំ​ឈ្មោះ​ភូមិ​ មណ្ឌល​ជា​ច្រើន​នៅ​តាម​ឃុំ​ សង្កាត់​នៅ​ទី​ក្រុង​កឹង​ធើ​ បាន​ផ្លាស់​ប្តូរ​ជា​សន្សឹម​ៗ ប៉ុន្តែ​តម្លៃ​វប្ប​ធម៌​សហ​គម​ន៍ មនោ​សញ្ចេតនា​រវាង​អ្នក​ភូមិ​ផង​របង​ជា​មួយ​តែង​បាន​ថែ​រក្សា​ និង​ពូន​ជ្រំ​តាម​រយៈ​សកម្ម​ភាព​ និង​ចលនា​របស់​ភូមិ​ភាគ​។

 សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ថើយ​ឡាយ​ ចូល​រួម​ជម្រះ​ស្មៅ​ និង​ថែ​ទាំ​ផ្កា​តាម​ផ្លូវ​ជន​បទ​។

ដើម្បី​តម្លៃ​ល្អ​ប្រសើរ​បន្ត​បាន​ថែ​រក្សា​ និង​ពង្រីក​ក្នុង​សហ​គម​ន៍ ក្រោយ​ពី​រួម​បញ្ចូល​រវាង​តំ​បន់​ផ្នោធំ​ និង​តឹង​ណាម​ ទៅ​ជា​មណ្ឌល​តឹង​ណាម​ សង្កាត់​វិញ​ភឿក សាខា​បក្ស​តំ​បន់​តឹង​ណាម​ បាន​ចាត់​តាំង​បើក​យុទ្ធ​នា​ការ​សម្អាត​បរិស្ថាន​។ សកម្ម​​ភាព​នេះ​ បាន​ទាក់​ទាញ​កម្មា​ភិបាល​ បក្ខ​ជន​ និង​ប្រ​ជា​ជន​ជាង​ ៤០ នាក់​ ចូល​រួម​កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុម​ទ្រុម​ សម្អាត​ផ្លូវ​ជន​បទ​។ បរិយាកាស​ពល​កម្ម​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ពុះ​ពោរ​ ជួយ​កាត់​បន្ថយ​គម្លាត​រវាង​ប្រ​ជា​ជន​រស់​នៅ​ទី​តាំង​ទាំង​ពីរ​នេះ​ បាន​ផ្សារ​ភ្ជាប់​នឹង​គ្នា​យ៉ាង​រហ័ស​តាម​រយៈ​ធ្វើ​ការ​រួម​គ្នា​។ លោក​ ថា​ច់សែ​ប លេខា​សាខា​បក្ស​មណ្ឌល​តឹង​ណាម​ ឱ្យ​ដឹង​៖ “ប្រ​ការ​ដែល​សំ​ខាន់​ ក្រោយ​ពី​រួម​បញ្ចូល​ គឺ​មិន​ត្រឹម​តែ​រក្សា​ស្ថិរ​ភាព​ភូមិ​ឋាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ត្រូវ​រក្សា​ចំ​ណង​សាមគ្គី​ក្នុង​ប្រ​ជា​ជន​ទៀត​ផង​។ ឃើញ​ប្រ​ជា​ជន​ម្ចាស់​ការ​ជួយ​គ្នា​ សម្អាត​ កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុម​ទ្រុម​ខ្ញុំ​រីក​រាយ​ណាស់​។ សកម្ម​ភាព​នេះ​ធ្វើ​ឱ្យ​ផ្លូវ​ជ្រះ​ស្អាត​ផង​ និង​ជា​ឱ​កាស​ដើម្បី​ប្រ​ជា​ជន​ជួប​ទំ​នាក់​ទំនង​យល់​គ្នា​ជាង​ទៀត​ ហើយ​មនោ​សញ្ចេតនា​រវាង​អ្នក​ភូមិ​ផង​របង​ជា​មួយ​ក៏​កាន់​តែ​ស្អិត​ល្មួត​ជាង​ទៀត​ដែរ​”។

ក្រៅ​ពី​ពូន​ជ្រំ​ផ្តើម​ពី​ការ​ងារ​ជាក់​ស្តែង​នៅ​តាម​ភូមិ​ និង​តំ​បន់​នីមួយៗ​ ស្មារតី​សាមគ្គី​​​ក្នុង​សហ​គម​ន៍ទើប​ បាន​ថែ​រក្សា​ និង​សាយ​ភាយ​តាម​រយៈ​ចលនា​ប្រឡង​ ប្រ​ណាំង​ សកម្ម​ភាព​សុខុមាល​ភាព​សង្គម​ អា​ស្រ័យ​ អង្គ​ការ​មហា​ជន​បំ​ផុស​ចលនា​។ នេះ​គឺ​ជា​ស្ពាន​តភ្ជាប់​ ដ៏​សំ​ខាន់​ពង្រីក​កម្លាំង​សហ​គម​ន៍ និង​កសាង​ជីវ​ភាព​ វប្ប​ធម៌​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​។

ក្រោយ​ពី​អនុ​វត្ត​ការ​ចាត់​តាំង​ឃុំ​ថើយ​ឡាយ​ ចំ​នួន​ភូមិ​ថយ​ចុះ​ពី​២១ភូមិ​នៅ​ត្រឹម​តែ​១២ភូមិ​ ការ​ងារ​ប្រ​មូល​ផ្តុំ​ ចលនា​សមាជិកា​នា​រី​ក៏​ប្រ​ឈម​មុខ​នឹង​តម្រូវ​ការ​ថ្មី​។ នេះ​គឺ​ជា​ឱ​កាស​ដើម្បី​សមា​គម​ពង្រឹង ​និង​ពង្រីក​ទម្រង់​ដែល​កំ​ពុង​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​ បំ​ផុត​គឺ​ក្រុម​សហ​ការ​ក្លឹប​នា​រី​ជួយ​គ្នា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ “ពេល​ភូមិ​រួម​បញ្ចូល​ សមា​ជិក​ចូល​រួម​សកម្ម​ភាព​ក៏​ច្រើន​ជាង​មុន​ ធន​ធាន​ក៏​ប្រ​មូល​ផ្តុំ​ច្រើន​ជាង​ដែរ​។ ផ្តើម​ពី​នោះ​ សមា​គម​នឹង​សកម្ម​ត្រួត​ពិ​និត្យ​ ពង្រឹង​ក្រុម​សហ​ការ​ ក្លឹប​នា​រី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​។ ទន្ទឹម​នឹង​នោះ​ លើក​កម្ពស់​ចលនា​ប្រឡង​ប្រ​ណាំង​កសាង​នា​រី​វៀត​ណាម​សម័យ​ថ្មី​; ការ​ចលនា​ “គ្រួ​សារ​៥មិន​ ៣ ស្អាត​” ផ្សារ​ភ្ជាប់​នឹង​ សកម្ម​ភាព​ការ​ពា​រប​រិស្ថាន​ បង្ក​ឱ​កាស​ដើម្បី​បង​ប្អូន​នា​រី​ដោះ​ដូរ​ ជួយ​គ្នា​អភិវឌ្ឍ​ផលិត​ រួម​គ្នា​កសាង​ស្រុក​កំ​ណើត​ឱ្យ​កាន់​តែ​អភិវឌ្ឍ​” - លោក​ស្រី​ ឡេកី​មស្វៀង​ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ថើយ​ឡាយ​ បាន​ឱ្យ​ ដឹង​ដូច្នេះ​។

ការ​រៀប​ចំ​ភូមិ​ មណ្ឌល​មិន​ត្រឹម​តែ​ផ្លាស់​ប្តូរ​ពី​ព្រំ​ប្រ​ទល់​ អង្គ​ការ​ចាត់​តាំង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បើក​ឱ​កាសត​ភ្ជាប់​របស់​ភូមិ​សាស្រ្ត​នីមួយៗ​ទៀត​ផង​។ ពេល​តម្លៃ​ល្អ​ប្រសើរ​បាន​ថែ​រក្សា​ទម្រង់​បាន​បន្ត​ពង្រីក​ប្រ​សិទ្ធ​ភាព​ សហ​គម​ន៍ប្រ​ជា​ជន​ក្រោយ​ពី​រួម​បញ្ចូល​ នឹង​មា​នល​ក្ខណៈ​អភិវឌ្ឍ​បន្ថែម​។ ផ្អែក​លើ​មូល​ដ្ឋាន​នោះ​ ស្មារតី​សាមគ្គី​ ការ​ស្រុះ​ស្រួល​របស់​ប្រ​ជា​ជន​នឹង​បន្ត​បាន​ពូន​ជ្រំ​ បង្ក​កម្លាំង​ជំ​រុញ​ដល់​ភូមិ​ភាគ​ឆ្ពោះ​ដល់​ដំ​ណើរ​ការ​អភិវឌ្ឍ​ន៍៕

        ថាញ​វ៉ាង​ - វិមាន​

ចែករំលែកអត្ថបទ