តាមលោកស្រី ង្វៀងធីតាវ ប្រធានគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមឃុំទ្រុងហឹង បន្តអនុវត្តទម្រង់ប្រជាចលនាប៉ិនប្រសប់ “ចលនាកសាងផ្ទះមេត្តាធម៌ និងផ្ទះមហាសាមគ្គី” ចាប់តាំងពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ គណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមឃុំ បានចលនាឧបត្ថម្ភកសាងផ្ទះមហាសាមគ្គី និងផ្ទះមេត្តាធម៌ថ្មីចំនួន ១៨ ខ្នង ដោយមានតម្លៃសរុបជាង ១ ពាន់លានដុង និងកម្លាំងពលកម្មចំនួន ២.២២០ ថ្ងៃ។ ក្នុងនោះ គណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាមឃុំ បានកៀរគរពីសង្គមូបនីយកម្មចំនួន ៨០៩ លានដុង និងដកពីមូលនិធិដើម្បីអ្នកក្ររបស់ឃុំចំនួន ១០៥ លានដុង គ្រួសារនានាចូលរួមបដិភាគចំនួន ២៤៥ លានដុង។ តាមរយៈនោះ បានជួយឱ្យគ្រួសារទាំងឡាយដែលមានជីវភាពខ្វះខាតមានលក្ខណៈរស់នៅសុខសាន្ត និងឈានឡើងក្នុងជីវភាព។
ទម្រង់ប្រជាចលនាប៉ិនប្រសប់ “ចលនាកសាងផ្ទះមេត្តាធម៌ និងផ្ទះមហាសាមគ្គី” ដែលអនុវត្តដោយគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាម ឃុំទ្រុងហឹង បានស្ងើចសរសើរនិងជូនរង្វាន់ថ្នាក់ក្រុងក្នុងឆ្នាំ ២០២៥។ ក្នុងឆ្នាំកន្លង ទម្រង់នេះបានឧបត្ថម្ភកសាង និងជួសជុលផ្ទះចំនួន ៧ ខ្នង ប្រគល់ជូនគ្រួសារប្រជាជន៕
ដុងតឹម-វ៉ាន់តឹន