កម្មវិធីឧបត្ថម្ភបច្ចេកទេសកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋថ្នាក់មូលដ្ឋាន អាស្រ័យអគ្គនាយកដ្ឋានសេដ្ឋកិច្ចសហព័ន្ធស្វីសធ្វើហិរញ្ញប្បទាន ជាមួយប្រភពទុនសរុប ៥ លាន (CHF) អនុវត្តរហូតដល់ខែឆ្នូ ឆ្នាំ២០២៧។

អ្នកតំណាងទាំងឡាយកំពុងពិភាក្សាការងារនៅក្នុងកិច្ចប្រជុំ។
នៅព្រឹកថ្ងៃទី ២០ ខែសីហា គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានសហការជាមួយធនាគារពិភពលោក ចាត់តាំងពិធីចាប់ផ្តើមបើកដំណើរការកម្មវិធីឧបត្ថម្ភបច្ចេកទេសកំណែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុរដ្ឋថ្នាក់មូលដ្ឋាននៅទីក្រុងកឹងធើ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ មានលោក វឿងក្វឹកណាម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ លោក Christopher Gilbert Sheldon នាយកស្តីទីធនាគារពិភពលោកប្រចាំនៅវៀតណាម កម្ពុជា និងឡាវ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក លោកស្រី ង្វៀងហុងយ៉ាង កម្មាភិបាលកម្មវិធីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចសហព័ន្ធស្វីសប្រចាំនៅវៀតណាម រួមជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក និងអ្នកជំនាញធនាគារពិភពលោក។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកវឿងក្វឹកណាម ថ្លែងអំណរគុណចំពោះធនា គារពិភពលោក និងអគ្គនាយកដ្ឋានសេដ្ឋកិច្ចសហព័ន្ធស្វីស ដែលបានយកចិត្តទុកដាក់និងជ្រើសរើសទីក្រុងកឹងធើ ជាភូមិភាគមួយក្នុងចំណោមភូមិភាគដែលបានចូលរួមក្នុងកម្មវិធីនេះ។ ដើម្បីត្រៀមបម្រុងឱ្យបានល្អបំផុតសម្រាប់គម្រោងនេះ ទីក្រុងបានចេញសេចក្តីសម្រេចលេខ ១៧២០/QĐ-UBND ស្តីពីការបង្កើតក្រុមការងារអន្តរផ្នែកដើម្បីធ្វើជាមូលដ្ឋានសហការផ្សព្វផ្សាយកម្មវិធី។

លោក Christopher Gilbert Sheldon នាយកស្តីទីធនាគារពិភពលោកប្រចាំនៅវៀតណាម កម្ពុជានិងឡាវ តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ថ្លែងការណ៍នៅក្នុងកិច្ចប្រជុំ។
លោកវឿងក្វឹកណាម បញ្ជាក់៖ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋ មិនត្រឹមតែជាតម្រូវការគ្រប់គ្រងថវិការដ្ឋប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈដ៏សំខាន់មួយដើម្បីទីក្រុងលើកកម្ពស់គុណភាពកំណើន និងប្រើប្រាស់ប្រភពធនធាន អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព។ ដូច្នេះ កម្មវិធីនេះមិនត្រឹមតែនាំមកនូវការសិក្សាស្រាវជ្រាវ របាយការណ៍ឬការផ្តល់អនុសាសន៍បច្ចេកទេសប៉ុណ្ណោះទេ សំខាន់ជាងទៀត គឺជួយទីក្រុងបង្កើតនិងលើកកម្ពស់សមត្ថភាពគ្រប់គ្រងជាក់ស្តែង ដែលអាចអនុវត្តបានយូរអង្វែងក្នុងដំណាក់ការប្រតិបត្តិការ។ ទីក្រុងប្រគល់ឱ្យមន្ទីរហិរញ្ញវត្ថុធ្វើជាអង្គភាពដឹកនាំសហការជាមួយគ្រប់មន្ទីរ គណៈ ផ្នែក ដើម្បីពិនិត្យឡើងវិញនិងផ្តល់ទិន្នន័យសព្វគ្រប់ ឯកភាពដើម្បីផ្សព្វផ្សាយកម្មវិធីយ៉ាងមានប្រសិទ្ធភាព។
ភាគីខាងធនាគារពិភពលោក លោក Chris topher Gilbert Sheldon ឱ្យដឹង៖ ក្រៅពីការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ធនាគារពិភពលោកសន្យានឹងជាដៃគូររយៈពេលវែងរបស់ទីក្រុង តាមរយៈការផ្តល់ជំនាញបច្ចេកទេស ឧបករណ៍វិភាគនិងមេរៀនបទពិសោធន៍អន្តរជាតិ។ កម្មវិធីនឹងផ្តោតលើការងារឧបត្ថម្ភពិគ្រោះយោបល់ជាក់ស្តែង ជួយរដ្ឋអំណាចទីក្រុងបង្កើតប្រព័ន្ធស្ថាប័នរឹងមាំ ដើម្បីជំរុញកំណើន លើកកម្ពស់សមត្ថភាពប្រកួតប្រជែងនិងបង្កការងារធ្វើប្រកបដោយចីរភាព។
កម្មវិធីឧបត្ថម្ភកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋថ្នាក់មូលដ្ឋាន អាស្រ័យអគ្គនាយដ្ឋានសេដ្ឋកិច្ចសហព័ន្ធស្វីសធ្វើហិរញ្ញប្បទាន ជាមួយប្រភពសរុប ៥ លាន (CHF) អនុវត្តរហូតដល់ខែធ្នូ ឆ្នាំ២០២៧។ ធនាគារពិភពលោកកំពុងឧបត្ថម្ភទីក្រុងដាណាំង ទីក្រុងហូជីមិញនិងទីក្រុងកឹងធើ ផ្សព្វផ្សាយអនុវត្តកម្មវិធី សំដៅពង្រឹងសមត្ថភាព ស្ថាប័ននិងការគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋរបស់រដ្ឋអំណាចភូមិភាគ ដើម្បីផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធនិងសេវារដ្ឋបានល្អប្រសើរជាង។
នៅទីក្រុងកឹងធើ កម្មវិធីនេះមានសមាសភាគសំខាន់ចំនួន ២ កសាងផែនការហិរញ្ញវត្ថុរយៈពេលមធ្យមផ្សារភ្ជាប់នឹងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម លើកកម្ពស់ប្រសិទ្ធភាពការវិនិ យោគរដ្ឋ៕
ត្វៀកត្រិញ-មុនី