លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងលោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានធ្វើការជាមួយសាកលវិទ្យាល័យកឹងធើ ដើម្បីពិនិត្យនិងជំរុញការងារសម្រាប់វេទិកាអន្តរជាតិ SDMD លើកទី III ឆ្នាំ ២០២៦។
វេទិកាអន្តរជាតិ SDMD ស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោង SDMD ២០៤៥ ដោយរួមបញ្ចូលសកម្មភាពកិច្ចសហប្រតិបត្តិការ ម្ចាស់ការនិងសកម្ម មានទំហំទាំងក្នុងប្រទេសនិងអន្តរជាតិ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់វាលរាបទន្លេគឺវឡុង។ វេទិកាបានចាត់តាំងឡើងជាទៀងទាត់ ២ ឆ្នាំម្តង ចាប់តាំងពីឆ្នាំ ២០២២ វេទិកាអន្តរជាតិ SDMD លើកទី III ឆ្នាំ ២០២៦ គ្រោងនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅទីក្រុងកឹងធើ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ សហការជាមួយសាកលវិទ្យាល័យកឹងធើ ដោយរំពឹងថានឹងទាក់ទាញអ្នកតំណាងចូលរួមប្រមាណពី ៤៥០-៥០០នាក់។

អ្នកតំណាងចូលរួមនៅក្នុងកិច្ចប្រជុំ។
ជាមួយនឹងប្រធានបទស្នូល “បច្ចេកវិទ្យាយុទ្ធសាស្ត្រ និងការអនុវត្តជាក់ស្តែង៖ កម្លាំងចលករអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់វាលរាបទន្លេគឺវឡុង” វេទិកាឆ្នាំនេះ ឆ្ពោះទៅរកការកំណត់អត្តសញ្ញាណបច្ចេកវិទ្យាស្នូលដែលចាំបាច់សម្រាប់ការអភិវឌ្ឍនៅភូមិភាគនានាក្នុងតំបន់។ ព្រឹត្តិការណ៍នេះថែមទាំងមានខ្លឹមសារប្រកាសកិច្ចសហប្រតិបត្តិការ រួមដំណើរជាមួយវេទិកា SDMD ២០៤៥ របស់ខេត្ត ក្រុងនានាក្នុងតំបន់វាលរាបទន្លេគឺវឡុង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ (MOU) រវាងអាជីវកម្ម ដៃគូជាមួយគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងសាកលវិទ្យាល័យកឹងធើ។
នៅក្នុងកិច្ចធ្វើការ សាកលវិទ្យាល័យកឹងធើបានរាយការណ៍អំពីការងារត្រៀមរៀបចំវេទិកា បណ្តាផលិតផលបោះពុម្ពផ្សព្វផ្សាយ និងវិទ្យាសាស្ត្រ បម្រើឱ្យវេទិកា គ្រោងកម្មវិធី ភ្ញៀវកិត្តិយស ការងារកៀរគរ ការគ្រប់គ្រងហិរញ្ញវត្ថុ ភស្តុភារ... ។

លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ប្រគល់ភារកិច្ចដល់បណ្តាមន្ទីរ គណៈ ផ្នែកនៃទីក្រុង សហការជាមួយសាកលវិទ្យាល័យកឹងធើ ដើម្បីវេទិកាប្រព្រឹត្តទៅដោយជោគជ័យ ល្អប្រសើរ។
ថ្លែងចង្អុលការនៅក្នុងកិច្ចប្រជុំ លោក ត្រឿងកាញ់ត្វៀង បានឯកភាពខ្ពស់ចំពោះប្រធានបទ និងពេលវេលាចាត់តាំងវេទិកា។ ទន្ទឹមនឹងនោះ លោកបានស្នើឱ្យប្រញាប់បង្កើតគណៈកម្មការរៀបចំអន្តរផ្នែក រវាងគណៈកម្មាធិការប្រជាជនទីក្រុង និងសាកលវិទ្យាល័យកឹងធើ ព្រមទាំងអនុគណៈកម្មការទទួលបន្ទុកពិសេស។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានប្រគល់ភារកិច្ចដល់មន្ទីរហិរញ្ញវត្ថុធ្វើជាដើមទង និងធ្វើសេនាធិការផ្ទាល់ជូនគណៈកម្មាធិការប្រជាជនទីក្រុង ចាត់តំណាងមន្ទីរ គណៈ ផ្នែក ពាក់ព័ន្ធចូលរួមក្នុងគណៈចាត់តាំង។ ការិយាល័យនៃគណៈកម្មាធិការប្រជាជនទីក្រុងសហការជាមួយមន្ទីរហិរញ្ញវត្ថុ និងសាកលវិទ្យាល័យកឹងធើ ពិនិត្យបញ្ជីឈ្មោះភ្ញៀវកិត្តិយស រួមដំណើរជាមួយមន្ទីកិច្ចការរបរទេស អនុវត្តល្អនូវការងារទទួលភ្ញៀវ និងភស្តុភារ។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានស្នើឱ្យមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្ហើយខ្លឹមសារ ថ្លែងស្វាគមន៍ លើកជូនថ្នាក់ដឹកនាំទីក្រុងពិនិត្យដើម្បីដាក់បញ្ចូលទៅក្នុងសៀវភៅអនុស្សាវរីយ៍នៃវេទិកា។ មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទីក្រុង សហការត្រៀមបណ្តាខ្លឹមសារចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងគណៈកម្មាធិការប្រជាជនទីក្រុង ជាមួយបណ្តាវិទ្យាស្ថានសាកលវិទ្យាល័យ និងអាជីវកម្ម ប្រសិនបើមាន។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងជំរុញខ្លាំងក្លាការងារព័ត៌មាន ផ្សព្វផ្សាយទូលំទូលាយ សំដៅផ្សព្វផ្សាយនិងលើកកម្ពស់លក្ខណៈសាយភាយនៃវេទិកា។ ការសហការជិតស្និទ្ធ និងម្ចាស់ការរវាងគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងសាកលវិទ្យាល័យកឹងធើ សន្យានឹងនាំមកនូវព្រឹត្តិការណ៍វេទិកា SDMD ប្រកបដោយជោគជ័យនិងត្រចះត្រចង់ រួមចំណែកដល់ដំណោះស្រាយបច្ចេកវិទ្យាលោតផ្លោះសម្រាប់ការអភិវឌ្ឍចីរភាព នៃតំបន់វាលរាបទន្លេគឺវឡុងទាំងមូល៕
មិញហ្វៀង - វ៉ាន់តឹន