23/08/2026 - 15:48

ថា​ច់ហ្វិញ​ឡុក​ – សិប្ប​ករ​វ័យ​ក្មេង​សម្បូរ​ទេព​កោស​ល្យ 

មិន​ត្រឹម​តែ​ស្នង​បន្ត​របរ​ប្រ​ពៃ​ណី​ពី​ឪ​ពុក​ ថា​ច់តឺ ដែល​ជា​សិប្ប​ករ​ឆ្នើម​ប៉ុណ្ណោះ​ទេ​ បង​ថា​ច់ហ្វិញ​ឡុក​ កើត​ឆ្នាំ​ ១៩៩០ នៅ​ឃុំ​ចូវ​ថា​ញ់ ខេត្ត​វិញ​ឡុង​ ថែម​ទាំង​អភិវឌ្ឍ​ជំ​នាញ​ក្នុង​វិស័យ​ចម្លាក់​ សូន​រូប​ និង​រចនា​ក្បូរ​ក្បាច់​ខ្មែរ​ទៀត​ផង​។ ពិ​សេស​ បង​បង្រៀន​របរ​ឥត​គិត​ថ្លៃ​ បង្ក​ការ​ងារ​ធ្វើ​ និង​រក​ប្រាក់​ចំ​ណូល​ដល់​យុវ​ជន​ជា​ច្រើន​នៅ​ភូមិ​ភាគ​ រួម​ចំ​ណែក​អភិ​រក្ស​ ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ជន​ជាតិ​។

បង​ថា​ច់ហ្វិញ​ឡុក​ កំ​ពុង​ផ្ចិត​ផ្ចង់​ឆ្លាក់​ព្រះ​ពុទ្ធ​បដិ​មា​។

កើត​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​របរ​ចម្លាក់​ សូន​រូប​ ៣ ជំ​នាន់​ បង​ថា​ច់ហ្វិញ​ឡុក​ តាំង​ពី​កុមារ​ភាព​បាន​ចិញ្ចឹម​ក្តី​ប្រាថ្នា​ជា​មួយ​របរ​ប្រ​ពៃ​ណី​ទៅ​ហើយ​។ ឪ​ពុក​របស់​បង​ គឺ​សិប្ប​ករ​ឆ្នើម​ថា​ច់តឺ ជា​អ្នក​មាន​រយៈ​ពេល​យូរ​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​របរ​ បាន​គេ​ស្គាល់​តាម​រយៈ​សំ​ណង់​ចម្លាក់​ និង​សូន​រូប​នៅ​តាម​វត្ត​ខ្មែរ​នា​នា​។ តាំង​ពី​ក្មេង​មក​ បង​ឡុក​ បាន​ឪ​ពុក​អស់​ពី​ចិត្ត​បង្ហាត់​បង្រៀន​ពី​បច្ចេក​ទេស​ចម្លាក់​ គូរ​គំនូរ​លើ​វត្ថុ​ធា​តុ​ផ្សេង​ៗ សូន​រូប​ព្រះ​ពុទ្ធ​បដិ​មា​ និង​រូប​សំ​ណាក​ផ្សេង​ៗតាម​តម្រូវ​ការ​របស់​អតិថិ​ជន​។ ឆ្លង​តាម​រយៈ​ពេល​រៀន​របរ​ បង​យល់​ថា​ វត្ថុ​ធា​តុ​នីមួយៗ​សុទ្ធ​តែ​មា​នល​ក្ខណៈ​ពិ​សេស​ដោយ​ឡែក​ ទាម​ទារ​មិន​ត្រឹម​តែ​ប៉ិន​ប្រ​សប់​ អត់​ធ្មត់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ត្រូវ​យល់​ដឹង​ពី​សិល្បៈ​ និង​មាន​ភាព​ច្នៃ​ប្រ​តិដ្ឋ​ពី​ផលិត​ផល​នីមួយៗ​ទៀត​ផង​។

អា​ស្រ័យ​បាន​បង្ហាត់​បង្រៀន​រប​រត​ៗមក​ និង​រៀន​សូ​ត្រ​ឥត​ឈប់​ឈរ​ បង​ឡុក​ បាន​លើក​កម្ពស់​ថ្វី​ដៃ​ជា​បណ្តើ​រៗ អាច​នឹង​ទទួល​បន្ទុក​ការ​ងារ​ផ្សេង​ៗជា​ច្រើន​។ បច្ចុប្បន្ន​ ភាគ​ច្រើន​ការ​ងារ​របស់​បង​គឺ​អនុ​វត្ត​ផ្នែក​ចម្លាក់​ សូន​រូប​ រចនា​សម្រាប់​សំ​ណង់​ធំ​ៗនៅ​តាម​វត្ត​ខ្មែរ​ ដូច​៖ វត្ត​សំ​រោង​ឯក​ វត្ត​ស្លែង​ចាស់​។ល។ បង​ចូល​រួម​មួយ​ចំ​ណែក​ក្នុង​ដំ​ណាក់​កាល​អនុ​វត្ត​សំ​ណង់​ ទទួល​បន្ទុក​ដំ​ណាក់​ការ​ដែល​សម​ស្រប​ទៅ​នឹង​មុខ​ជំ​នាញ​ និង​ថ្វី​ដៃ​របស់​ខ្លួន​។ ផ្តើម​ពី​ដុំ​ថ្ម​ និង​វត្ថុ​ធា​តុ​ដើម​ តាម​រយៈ​ថ្វី​ដៃ​ជាង​ រូប​ចម្លាក់​ ក្បាច់​រចនា​ប្រ​កប​ដោយ​លក្ខ​ណៈវប្ប​ធម៌​ខ្មែរ​ត្រូវ​បាន​បង្កើត​ឡើង​។ បង​ឱ្យ​ដឹង​៖ របរ​នេះ​មិន​ត្រឹម​តែ​ត្រូវ​ការ​ទេព​កោស​ល្យប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ត្រូវ​ទ្រាំ​លំ​បាក​ហ្វឹក​ហាត់​ ពី​ព្រោះ​សំ​ណង់​នីមួយៗ​មាន​តម្រូវ​ការ​ និង​លក្ខ​ណៈពិ​សេស​ដោយ​ឡែក​។

សិប្ប​ករ​វ័យ​ក្មេង​ដែល​បង​ថា​ច់ហ្វិញ​ឡុកប​ណ្តុះ​បណ្តា​ល កំ​ពុង​បង្ហើយ​ផលិត​ផល​តាម​ដំ​ណាក់​ការ​នីមួយៗ​។

ចំ​ណុច​គួរ​ស្ងើច​សរសើរ​ចំ​ពោះ​បង​ឡុក​ គឺ​ក្នុង​អំ​ឡុង​ពេល​ប្រ​កប​របរ​ បង​មិន​លាក់​បាំង​ការ​ងារ​សម្រាប់​តែ​ខ្លួន​ឯង​នោះ​ទេ​ ប៉ុន្តែ​ត្រៀម​បង្ហាត់​បង្រៀន​តៗដល់​អ្នក​ដែល​មាន​តម្រូវ​ការ​ចង់​រៀន​ផង​ដែរ​។ យុវ​ជន​ជា​ច្រើន​នៅ​ភូមិ​ភាគ​បាន​បង​ទទួល​ឱ្យ​ចូល​ធ្វើ​ការ​ រៀន​របរ​ឥត​គិត​ថ្លៃ​ផង​ មាន​ការ​ងារ​ធ្វើ​ និង​ប្រាក់​ចំ​ណូល​ផង​។ ប្អូន​ថា​ច់ ហ្វាង​ណាម​ កើត​ឆ្នាំ​ ២០០១ ជា​នាក់​ក្នុង​ចំ​ណោម​នាក់​ដែល​កំ​ពុង​ធ្វើ​ការ​ រៀន​របរ​នៅ​រោង​ជាង​របស់​បង​ ឡុក​។ ក្រោយ​ចេញ​ពី​កង​ទ័ព​ ហ្វាង​ណាម​ បាន​បង​ទទួល​ឱ្យ​ចូល​ធ្វើ​ការ​ និង​ណែ​នាំ​តាំង​ពី​ដំ​ណាក់​ការ​សាមញ្ញ​ៗ រហូត​ដល់​ផ្នែក​ការ​ងារ​ដែល​ទាម​ទារ​បច្ចេក​ទេស​ខ្ពស់​ជាង​។ ដោយ​សារ​បាន​អនុ​វត្ត​ជា​ប្រ​ចាំ​ មក​ទល់​ពេល​នេះ​ ហ្វាង​ណាម​ អាច​នឹង​អនុ​វត្ត​បាន​ការ​ងារ​មួយ​ចំ​នួន​ក្នុង​វិស័យ​ចម្លាក់​ និង​សូន​រូប​។ ហ្វាង​ណាម​ ចែក​រំលែក​៖ ពី​មុន​ ប្អូន​មិន​ទាន់​មាន​បទ​ពិសោធន៍​លើ​របរ​នេះ​ទេ​។ នៅ​ពេល​បាន​បង​ឡុក​ ទទួល​ឱ្យ​ចូល​ធ្វើ​ការ​ ប្អូន​បាន​រៀន​របរ​ផង​ មាន​ប្រាក់​ចំ​ណូល​បន្ថែម​ដើម្បី​លំ​នឹង​ជីវ​ភាព​ផង​។ ក្នុង​ដំ​ណាក់​កាល​រៀន​ បង​ឡុក​តែង​អស់​ពី​ចិត្ត​ណែ​នាំ​ ចង្អុល​បង្ហាញ​ពី​ដំ​ណាក់​ការ​នីមួយៗ​ ជួយ​ប្អូន​មាន​កម្លាំង​ចលករ​បន្ថែម​ផ្សារ​ភ្ជាប់​នឹង​របរ​។

ផលិត​ផល​បង្ហើយ​ ត្រៀម​ប្រ​គល់​ជូន​អតិថិ​ជន​។

បើ​តាម​បង​ថា​ច់ហ្វិញ​ឡុក​ បង្ហាត់​បង្រៀន​របរ​ឥត​គិត​ថ្លៃ​គឺ​ជា​អ្វី​ដែល​ឪ​ពុក​បង​បាន​បង្រៀន​ និង​រក្សា​ច្រើន​ឆ្នាំ​មក​ហើយ​។ តាំង​ពី​ជំ​នាន់​ឪ​ពុក​ដល់​ជំ​នាន់​បង​ គ្រួ​សា​រតែង​មាន​បំ​ណង​ចង់​ឱ្យ​អ្នក​ដែល​ស្រ​ឡាញ់​របរ​មាន​ឱ​កាស​រៀន​សូ​ត្រ​ មាន​អា​ជីព​ និង​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ អា​ស្រ័យ​បាន​បង្ហាត់​បង្រៀន​របរ​ មាន​អ្នក​ខ្លះ​បាន​ពង្រឹង​ថ្វី​ដៃ​ អាច​ទទួល​និង​អនុ​វត្ត​សំ​ណង់​នីមួយៗ​ដោយ​ខ្លួន​ឯង​ ជា​ជំ​ហាន​លំ​នឹង​ជីវ​ភាព​។ បច្ចុប្បន្ន​ បង​បង្ក​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ជូន​ពល​ករ​ជាង​ ១០ នាក់​នៅ​រោង​ជាង​ និង​រួម​គ្នា​អនុ​វត្ត​សំ​ណង់​នៅ​តាម​វត្ត​ខ្មែរ​។ អា​ស្រ័យ​លើ​សមត្ថ​ភាព​ ម្នាក់​ៗបាន​បែង​ចែក​ការ​ងារ​សម​ស្រប​ ធ្វើ​ផង​រៀន​សូ​ត្រ​ផង​ លើក​កម្ពស់​ថ្វី​ដៃ​។

 ជា​មួយ​នឹង​ការ​ស្នង​បន្ត​ពី​គ្រួ​សារ​ ចំ​ណង់​ចំ​ណូល​ចិត្ត​ និង​ស្មារតី​ចែក​រំលែក​ បង​ថា​ច់ហ្វិញ​ឡុក​ ជា​ជំ​ហាន​កំ​ពុង​បញ្ជាក់​នូវ​តួ​នា​ទី​ជា​សិប្ប​ករ​វ័យ​ក្មេង​សម្បូរ​ទេព​កោស​ល្យមួយ​រូប​ រួម​ចំ​ណែក​ផ្តល់​សោភ័ណ​ភាព​បរិយាកាស​តាម​វត្ត​ខ្មែរ​ និង​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ