នៅព្រឹកថ្ងៃទី២២ ខែសីហា គណៈកម្មាធិការប្រជាជនឃុំឡុងភូ ទីក្រុងកឹងធើ សហការជាមួយក្រុមហ៊ុនជលផលស្អាតវៀតណាម ចាត់តាំងជូនអំណោយដល់សិស្សកំព្រាមានស្ថានភាពលំបាកនៅលើភូមិឋានឃុំឡុងភូ តឹងថាញ់ ទ្រឿងខាញ់និងដាយង៉ាយ។
.jpg)
តំណាងថ្នាក់ដឹកនាំឃុំឡុងភូនិងក្រុមហ៊ុនជលផលស្អាតវៀតណាម
ជូនអំណោយដល់សិស្ស។
ក្នុងកម្មវិធី គណៈចាត់តាំងបានជូនអំណោយចំនួន៧៥ចំណែកដល់សិស្សកំព្រា ក្នុងមួយចំណែកមានតម្លៃ១លានដុង។ អំណោយទាំងនេះជាការចែករំលែក លើកទឹកចិត្តទាន់ពេលវេលា ជួយឱ្យសិស្សានុសិស្សមានលក្ខណះ ត្រៀមឱ្យឆ្នាំសិក្សាថ្មី បន្តខិតខំរៀនសូត្រឱ្យបានល្អ។ កម្មវិធីរួមចំណែកធ្វើឱ្យរីកសាយភាយស្មារតីជួយគ្នាទៅវិញទៅមក កៀគរប្រភពធនធានក្នុងសង្គមរួមជាមួយរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់គិតគូរដល់កុមារមានស្ថានភាពលំបាក ជាពិសេសមុននឹងឈានចូលឆ្នាំសិក្សាថ្មី។
*ទន្ទឹមនឹងនេះ នៅឃុំញ៉ូយ៉ា ទីក្រុងកឹងធើ កម្មវិធី "ជំរុញដំណើរប្អូនទៅសាលា - លេខ៣" អាស្រ័យក្រុមស្ម័គ្រចិត្តហាង៉ុក នៅទីក្រុងហូជីមិញ សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញ៉ូយ៉ា បានចាត់តាំងឧបត្ថម្ភដល់សិស្សមានស្ថានភាពលំបាកនៅលើភូមិឋាន។ តាមនោះ កម្មវិធីបានចាត់តាំងជូនអំណោយចំនួន ២៥ ចំណែកដល់សិស្សមានស្ថានភាពលំបាក រួមមាន៖ ទឹកប្រាក់ សៀវភៅសរសេរ សៀវភៅមុខវិជ្ជាសិក្សានិងសម្ភារៈប្រើប្រាស់ចាំបាច់ មានតម្លៃសរុប ២២,៥ លានដុង។ អំណោយទាំងនេះមានអត្ថន័យជាក់ស្តែង មិនត្រឹមតែរួមចំណែកជួយគ្រួសារសិស្សបន្ថយនៃការចំណាយត្រៀមឱ្យឆ្នាំសិក្សាថ្មីប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្ត បង្កទំនុកចិត្តនិងកម្លាំងចិត្តប្អូនៗខិតខំឈានឡើងរៀនសូត្រឱ្យបានល្អ។
*អនុវត្តកម្មវិធី "អ្នកម្ដាយគាំពារ" សំដៅជួយដល់សិស្សក្រីក្រ កំព្រាត្រៀមឱ្យឆ្នាំសិក្សាថ្មី សមមិត្ត ង្វៀងធីហាំង ប្រធានសមាគមសហព័ន្ធនារីឃុំញ៉ូយ៉ា ទីក្រុងកឹងធើ បានទៅសួរសុខទុក្ខផ្ទាល់និងឧបត្ថម្ភដល់កុមារកំព្រា២នាក់ ដោយសារជំងឺកូវីដ-១៩ នៅភូមិភូថាញ់និងភូមិទ្រុងហ្វា។ អំណោយក្នុងមួយចំណែកមានតម្លៃជិត ២លានដុង រួមមាន៖ ទឹកប្រាក់ សៀវភៅសរសេរ សម្ភារៈសិក្សានិងសម្ភារៈប្រើប្រាស់ចាំបាច់។ កម្មវិធី "អ្នកម្ដាយគាំពារ" បន្តធ្វើឱ្យរីកសាយភាយនូវស្មារតីនៃសេចក្តីស្រឡាញ-ការទទួលខុសត្រូវ-ចែករំលែក បង្ហាញតួនាទីរបស់អង្គការសមាគមក្នុងការរួមដំណើរ យកចិត្តទុកដាក់និងការពារកុមារ ដើម្បីឱ្យសិស្សានុសិស្សមានអារម្មណ៍ទទួលបានការយកចិត្តទុកដាក់និងសេចក្តីស្រឡាញ់ក្នុងដំណើរការវ័យវឌ្ឍនាការរបស់ខ្លួន។

ជូនអំណោយដល់សិស្សមានស្ថានភាពលំបាកនៅឃុំញ៉ូយ៉ា។
*សំដៅរួមដំណើរ ចែករំលែកនិងលើកទឹកចិត្តបន្ថែមដល់សិស្សានុសិស្ស ជាពិសេសសិស្សជនជាតិខ្មែរមានស្ថានភាពលំបាកនៅលើភូមិឋាន សម្ព័ន្ធយុវជនឃុំឡាយហ្វា ទីក្រុងកឹងធើ សហការជាមួយសាខាសមាគមនិស្សិតកឹងធើ-សាកលវិទ្យាល័យបាកលីវ ចាត់តាំងកម្មវិធី "ជំរុញដំណើរប្អូនទៅសាលា"។ ក្នុងកម្មវិធី គណៈចាត់តាំងបានជូនអំណោយចំនួន ១០ចំណែកដល់សិស្សមានស្ថានភាពលំបាកនៅលើភូមិឋាន ដោយតម្លៃសរុប៣លានដុង។ អំណោយទាំងនេះថ្វីត្បិតតែមិនធំខាងសម្ភារៈក៏ដោយ ប៉ុន្តែជាមនោសញ្ចេតនា ការយកចិត្តទុកដាក់និងការចែករំលែករបស់យុវជន រួមចំណែកលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សបន្តខិតខំជម្នះការលំបាកដើម្បីរៀនសូត្រឱ្យបានល្អ៕
យ៉ីអាញ - សុផន