ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/08/2026 - 21:42

ក្រុងកឹងធើ៖ ដោះស្រាយបញ្ហាជាប់ទាក់ទិននឹងស្ថាប័ន ប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល-អប់រំ 

(អ.ឡ​) - ដើម្បី​ដោះ​ស្រាយ​ដាច់​ស្រ​ឡះ​ចំ​ណុច​រាំង​ស្ទះ​ផ្នែក​យន្ត​ការ​ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​ បាន​ឯក​ភាព​បង្កើត​គណៈ​ចង្អុល​ការ​ថ្នាក់​ទី​ក្រុង​ អា​ស្រ័យ​លោក​ស្រី​ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ធ្វើ​ជា​ប្រ​ធាន​ និង​ប្រ​ញាប់​ចាត់​តាំង​ធ្វើ​ឱ្យ​សុក្រឹត​គម្រោង​ស្តី​ពី​ការ​ទទួល​និង​កែ​លម្អ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​។

ព្រឹក​ថ្ងៃ​ទី​២១ ខែ​សី​ហា​ លោក​ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​ដឹក​នាំ​កិច្ច​ជំ​នួប​ធ្វើ​ការ​ជា​មួ​យម​ហា​វិទ្យា​ល័យ​ឱសថ​សាស្ត្រ​កឹង​ធើ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ពាក់​ព័ន្ធ​នឹង​យន្ត​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ និង​ប្រើ​ប្រាស់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ដែល​នៅ​សេស​សល់​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ កម្ម​សិក្សា​ ភាព​ព្យា​បាល​និង​ការ​ស្នាក់​នៅ​របស់​សិក្ខា​កាម​។ ចូល​រួម​ក្នុង​កិច្ច​ជំ​នួប​ធ្វើ​ការ​ មាន​លោក​ស្រី​ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ព្រម​ទាំង​តំ​ណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ពាក់​ព័ន្ធ​នា​នា​។

,

ទិដ្ឋភាពទូទៅនៃកិច្ចជំនួបធ្វើការ។ រូបថត៖ ថាញស្វឹង

នៅ​ក្នុង​កិច្ច​ជំ​នួប​ធ្វើ​ការ​ មហា​វិទ្យា​ល័យ​ឱសថ​សាស្ត្រ​កឹង​ធើ​ បាន​ឱ្យ​ដឹង​ថា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទំ​ហំ​នៃ​ការប​ណ្តុះ​បណ្តា​លប្រ​មា​ណ​ ៥.០០០ និស្សិត​ សិក្ខា​កាម​ដែល​កម្ម​សិក្សា​ ភាព​ព្យា​បាល​ ព្រម​ទាំង​លើក​កម្ពស់​សមត្ថ​ភាព​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​ សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ទាំង​មូល​ មហា​វិទ្យា​ល័យ​ឱសថ​សាស្ត្រ​កឹង​ធើ​ បាន​ស្នើ​សុំ​ទទួល​និង​កែ​លម្អ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​រដ្ឋ​មួយ​ចំ​នួន​នៅ​លើ​ភូមិ​ឋាន​ ដែល​មិន​ទាន់​បាន​ប្រើ​ប្រាស់​អស់​ពលា​នុភាព​។ សំ​ខាន់​គឺ​ទី​ធ្លា​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ហូវ​យ៉ាង​ចាស់​ រួម​ទាំង​អគារ​ស្នាក់​នៅ​របស់​និស្សិត​ និង​អគារ​ការិយា​ល័យ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ទី​ក្រុង​។ ទោះ​ជា​យ៉ាង​ណា​ ដំ​ណើរ​ការ​អនុ​វត្ត​បច្ចុប្បន្ន​កំ​ពុង​ជួប​បញ្ហា​រាំង​ស្ទះ​ពាក់​ព័ន្ធ​នឹង​បទ​ប្បញ្ញត្តិ​ បែប​បទ​នៃ​ការ​ប្រ​គល់​និង​ការ​បែង​ចែក​សិទ្ធិ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ជំ​នួប​ធ្វើ​ការ​ លោក​ទ្រឿង​កាញ់​ត្វៀង​ សង្កត់​ធ្ងន់​ ត្រូវ​យក​ប្រ​សិទ្ធ​ភាព​នៃ​ការ​បម្រើ​ប្រ​ជា​ជន​ ធ្វើ​ជា​ការ​វាស់​ស្ទង់​ខ្ពស់​បំ​ផុត​សម្រាប់​ការ​គ្រប់​គ្រង​និង​ប្រើ​ប្រាស់​ប្រ​ភព​ធន​ធាន​រដ្ឋ​។ ទី​ក្រុង​បាន​ឯក​ភាព​លើ​ទិស​ដៅ​ចាត់​ទុក​វិស័យ​សុខា​ភិបាល​ អប់​រំ​និង​វប្ប​ធម៌​ គឺ​ជា​សសរ​ស្តម្ភស្នូល​; ព្រម​ទាំង​កំ​ណត់​ ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​របស់​ទី​ក្រុង​កឹង​ធើ​ គឺ​ជា​ប្រ​ព័ន្ធ​អេកូឡូ​ស៊ី​បើក​ចំ​ហ​ មាន​មជ្ឈ​មណ្ឌល​សម្បូរ​បែប​ និង​តភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​រវាង​រដ្ឋ​អំ​ណាច​ វិទ្យា​ស្ថាន​ សា​លា​រៀន​និង​សហ​គម​ន៍អា​ជីវ​កម្ម​ ដើម្បី​បង្ក​កម្លាំង​ជំ​រុញ​ឱ្យ​សាយ​ភាយ​ទូ​ទាំង​តំ​បន់​។

ដើម្បី​ដោះ​ស្រាយ​ឱ្យ​បាន​ទាំង​ស្រុង​នូវ​ចំ​ណុច​រាំង​ស្ទះ​ផ្នែក​យន្ត​ការ​ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​បាន​ឯក​ភាព​បង្កើត​គណៈ​ចង្អុល​ការ​ថ្នាក់​ទី​ក្រុង​ អា​ស្រ័យ​លោក​ស្រី​ ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ធ្វើ​ជា​ប្រ​ធាន​ និង​ប្រ​ញាប់​ធ្វើ​ឱ្យ​សុក្រឹត​គម្រោង​ស្តី​ពី​ការ​ទទួល​និង​កែ​លម្អ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​។ ជំ​ហាន​ដំ​បូង​ ទី​ក្រុង​នឹង​អនុ​វត្ត​យន្ត​ការ​ "ប្រ​គល់​ជា​បណ្តោះ​អា​សន្ន​ ដើម្បី​ប្រើ​ប្រាស់​ភ្លាម​ៗ" ចំ​ពោះ​មូល​ដ្ឋាន​ដែល​មា​នល​ក្ខណៈ​គ្រប់​គ្រាន់​ ដើម្បី​ឆ្លើយ​តប​ទាន់​ពេល​ចំ​ពោះ​តម្រូវ​ការ​បន្ទាន់​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ចាប់​ពី​ខែ​កញ្ញា​; ទន្ទឹម​នឹង​នោះ​ នឹង​គ្រោង​បន្ថែម​បញ្ជី​ឈ្មោះ​ត្រៀម​វិនិយោគ​ និង​ធ្វើ​ឱ្យ​សុក្រឹត​សំណុំ​បែប​បទ​ដាក់​ជូន​ថ្នាក់​មាន​សមត្ថ​កិច្ច​ ដើម្បី​ផ្តល់​សច្ចា​នុម័ត​ប្រ​គល់​ទ្រព្យ​សម្បត្តិ​ជា​ផ្លូវ​ការ​ ស្រប​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​៕

អាយណឿង - ពេជ្រសឿន

 

ចែករំលែកអត្ថបទ