ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/08/2026 - 20:17

សន្និ​សីទ​ឃោស​នា​បើក​គណ​នី​ធនាគារ​ទូ​ទាត់​ប្រាក់​ឧបត្ថម្ភ​សង្គម​និង​សោ​ធន​និវត្តន៍​មិន​ប្រើ​ប្រាក់​នៅ​សង្កាត់​ខាញ់​ហ្វា​ 

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សី​ហា​ ឆ្នាំ​២០២៦ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ខាញ់​ហ្វា​ ចាត់​តាំង​សន្និ​បាត​ឃោស​នា​អំ​ពី​ការ​បំ​ផុស​ចលនា​ប្រឡង​ប្រ​ណាំង​ក្នុង​ចលនា​អនុ​វត្ត​ការ​ទូ​ទាត់​ប្រាក់​ឧបត្ថម្ភ​សង្គម​ សោ​ធន​និវត្តន៍​សង្គម​មិន​ប្រើ​ប្រាក់​ឆ្នាំ​២០២៦ នៅ​លើ​ភូមិ​ឋាន​សង្កាត់​។ អញ្ជើញ​ចូល​រួម​មាន​លោក​ឡឹម​វ៉ាំង​តាម​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​; តំ​ណាង​ថ្នាក់​ដឹក​នាំ​ការិយា​ល័យ​ប្រៃសណីយ៍​ឃុំ​ត្រឹង​ដេ; ធនាគារ​ Pvcombank ភូ​ឡើយ​; ថ្នាក់​ដឹក​នាំ​ការិយា​ល័យ​វប្ប​ធម៌​-សង្គម​សង្កាត់​ ព្រម​ទាំង​សម​មិត្ត​ជា​លេខា​សាខា​បក្ស​; ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​; ប្រ​ធាន​គណៈ​ប្រ​ជា​ជន​នៃ​មណ្ឌល​នា​នា​ នៅ​លើ​ភូមិ​ឋាន​សង្កាត់​; ប្រ​ធាន​សាខា​សមា​គម​នៃ​មណ្ឌល​នា​នា​នៅ​លើ​ភូមិ​ឋាន​សង្កាត់​។

ក្នុង​សន្និ​បាត​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់​ការ​ផ្សព្វ​ផ្សាយ​ផែន​ការ​លេខ​១២៨/KH-UBND ចុះ​ថ្ងៃ​ទី​៣១ ខែក​ក្កដា​ ឆ្នាំ​២០២៦ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ខាញ់​ហ្វា​ ស្តី​ពី​ការ​បំ​ផុស​ចលនា​ប្រឡង​ប្រ​ណាំង​ក្នុង​ចលនា​អនុ​វត្ត​ការ​ទូ​ទាត់​ប្រាក់​ឧបត្ថម្ភ​សង្គម​ សោ​ធន​និវត្តន៍​សង្គម​មិន​ប្រើ​ប្រាក់​ឆ្នាំ​២០២៦ នៅ​លើ​ភូមិ​ឋាន​សង្កាត់​។ តាម​នោះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​អំ​ពី​គោល​ដៅ​ សំ​ណូម​ពរ​នៃ​ចលនា​ ក្នុង​នោះ​ផ្តោត​ទៅ​លើ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​កម្មា​ភិបាល​ ប្រ​ជា​ជន​និង​មុខ​សញ្ញា​ទទួល​ផល​អំ​ពី​អត្ថ​ប្រ​យោជន៍​នៃ​ការ​ទូ​ទាត់​មិន​ប្រើ​ប្រាក់​; ជា​ជំ​ហាន​ៗផ្លាស់​ប្តូរ​ទម្លាប់​ទទួល​ប្រាក់​ឧបត្ថម្ភ​ជា​ប្រាក់​ រួម​ចំ​ណែក​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​និង​លើក​កម្ពស់​លទ្ធ​ភាព​កៀក​ជិត​សេ​វា​កម្ម​ហិរញ្ញ​វត្ថុ​។

ទិដ្ឋភាព​នៃ​អង្គ​សន្និ​បាត​។

ចលនា​នេះ​ដាក់​ចេញ​ទិស​ដៅ​ជាក់​លាក់​៖ ១០០% អ្នក​ទទួល​ប្រាក់​ឧបត្ថម្ភ​សង្គម​ ប្រាក់​សោ​ធន​និវត្តន៍​សង្គម​នៅ​លើ​ភូមិ​ឋាន​មណ្ឌល​ដែល​មិន​ទាន់​មាន​គណ​នី​ ត្រូវ​បាន​ឃោស​នា​ ណែ​នាំ​បើក​គណ​នី​ឬ​កាបូប​ឌីជី​ថល​; ខិត​ខំ​សម្រេច​យ៉ាង​តិច​ ៨៧% អ្នក​ទទួល​ប្រាក់​ឧបត្ថម្ភ​សង្គម​ សោ​ធន​និវត្តន៍​សង្គម​ថ្មី​មាន​គណ​នី​ធនាគារ​ កាបូប​ឌីជី​ថល​ឬ​គណ​នី​បាន​ផ្តល់​លេខ​គណ​នី​ដើម្បី​ទទួល​ប្រាក់​ឧបត្ថម្ភ​; មាន​យ៉ាង​តិច​ ៩០% អ្នក​ទទួល​ប្រាក់​ឧបត្ថម្ភ​សង្គម​ សោ​ធន​និវត្តន៍​សង្គម​ថ្មី​ បាន​ចេញ​កាត​ ATM ឬ​ប្រើ​ប្រាស់​សេ​វា​កម្ម​គណ​នី​; ទន្ទឹម​នឹង​នោះ​ ខិត​ខំ​សម្រេច​យ៉ាង​តិច​ ៧០% អ្នក​ទទួល​ប្រាក់​ឧបត្ថម្ភ​អនុ​វត្ត​ទទួល​ប្រាក់​តាម​រយៈ​គណ​នី​។

ថ្លែង​ការណ៍​ក្នុង​អង្គ​សន្និ​បាត​ លោក​ឡឹម​វ៉ាំង​តាម​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ សំ​ណូម​ពរ​ឱ្យ​ការិយា​ល័យ​វប្ប​ធម៌​-សង្គម​ទទួល​បន្ទុក​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ សហ​ការ​ជា​មួយ​ការិយា​ល័យ​ប្រៃសណីយ៍​ ធនាគារ​និង​មណ្ឌល​នា​នា​ពិ​និត្យ​ឡើង​វិញ​ឱ្យ​បាន​គ្រប់​សព្វ​នូវ​បញ្ជី​ឈ្មោះ​អ្នក​កំ​ពុង​ទទួល​ប្រាក់​ឧបត្ថម្ភ​។ ដើម្បី​សម្រេច​បាន​ទិស​ដៅ​ដែល​ដាក់​ចេញ​ ផ្នែក​នា​នា​ត្រូវ​សហ​ការ​ជំ​រុញ​ការ​ឃោស​នា​ដោយ​ផ្ទាល់​ដល់​គ្រួ​សារ​នីមួយៗ​ ឃោស​នា​តាម​ប្រ​ព័ន្ធ​ផ្សាយ​សំឡេង​និង​ឧគ្ឃោសន​ស័ព្ទចល័ត​ ផ្ញើ​សំ​បុត្រ​អញ្ជើញ​បើក​គណ​នី​ ព្រម​ទាំង​កៀរ​គរ​ការ​ចូល​រួម​របស់​អង្គ​ការ​សមា​គម​នា​នា​ សហ​ការី​ទាំង​ឡាយ​ជួយ​ប្រ​ជា​ជន​។ ធនាគារ​ទាំង​ឡាយ​ដែល​ចង​សម្ព័ន្ធ​ ក៏​សហ​ការ​បើក​គណ​នី​ ផ្ដល់​កាត​និង​ណែ​នាំ​ប្រ​ជា​ជន​ប្រើ​ប្រាស់​សេ​វា​កម្ម​។

តាម​រយៈ​សន្និ​បាត​ សង្កាត់​ខាញ់​ហ្វា​មាន​ទិស​ដៅ​ធា​នា​ការ​ទូ​ទាត់​ប្រាក់​ឧបត្ថម្ភ​សង្គម​ សោ​ធន​និវត្តន៍​សង្គម​មាន​សុវត្ថិ​ភាព​ ត្រឹម​ត្រូវ​ ទាន់​ពេល​វេលា​ បើក​ចំ​ហ​ តម្លា​ភាព​ ជា​ជំ​ហាន​ៗបង្កើត​ទម្លាប់​ទូ​ទាត់​មិន​ប្រើ​ប្រាក់​ក្នុង​ប្រ​ជា​ជន​ ជា​ពិ​សេស​ចំ​ពោះ​មុខ​សញ្ញា​ងាយ​រង​គ្រោះ​ តាម​រយៈ​នោះ​រួម​ចំ​ណែក​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ការ​ងារ​ផ្លាស់​ប្តូរ​ឌីជី​ថល​និង​លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​៕

ថាញ​ហ៊ុង - សុផន​

ចែករំលែកអត្ថបទ