នៅព្រឹកថ្ងៃទី២០ ខែសីហា សមាគមនារីឃុំឡុងភូ ទីក្រុងកឹងធើ សហការជាមួយ VNPT ឡុងភូ ចាត់តាំងពិធីបង្ហាញមុខទម្រង់ "នារីជនជាតិភាគតិចម្នាក់ៗ មានគណនីឌីជីថលមួយ" នៅសាខាសមាគមនារីភូមិទឹកប្រៃ២។ អញ្ជើញចូលរួមមានសមមិត្ត ឡឹមវ៉ាំងវូវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ សមមិត្ត ត្រឹងធីថាញហាំង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធនិងសមាជិកសមាគមនារីនៅលើភូមិឋាន។
.jpg)
ទិដ្ឋភាពពិធីបង្ហាញមុខទម្រង់ឧបត្ថម្ភនារីជនជាតិភាគតិចកៀកជិត
បច្ចេកវិទ្យាឌីជីថល។
តាមរយៈទម្រង់នេះ សមាជិកសមាគមនារី ជាពិសេសនារីជនជាតិភាគតិច ត្រូវបានណែនាំប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន កៀកជិតបណ្តាវេទិកានិងសេវាកម្មឌីជីថល ព្រមទាំងជួយដំឡើង បើកដំណើរការនិងប្រើប្រាស់កម្មវិធី VNeID រួមចំណែកជួយបងប្អូននារីមានភាពងាយស្រួលជាងក្នុងការអនុវត្តបែបបទរដ្ឋបាលនិងកៀកជិតអត្ថប្រយោជន៍ឌីជីថល។

ការបង្ហាញមុខទម្រង់ឧបត្ថម្ភនារីជនជាតិភាគតិចកៀកជិតបច្ចេកវិទ្យាឌីជីថល។
ការបង្ហាញមុខទម្រង់នេះជាសកម្មភាពជាក់ស្តែងមួយ សំដៅលើកកម្ពស់បំណិនឌីជីថលសម្រាប់នារីជនជាតិភាគតិច ជាជំហានៗបង្រួមគម្លាតក្នុងការកៀកជិតបច្ចេកវិទ្យា រួមចំណែកជំរុញការផ្លាស់ប្តូរឌីជីថល កសាងរដ្ឋអំណាចឌីជីថលនិងសង្គមឌីជីថលនៅលើភូមិឋានឃុំឡុងភូ៕
.jpg)
បងប្អូននារីចូលរួមពិធីបង្ហាញមុខទម្រង់។
សុកកា-ត្រឹងរ៉ូន