21/08/2026 - 05:47

មក​វត្ត​ជ្រៃ​គោក​ ស្វែង​យល់​ពី​សម្រស់​វប្ប​ធម៌​ខ្មែរ​ 

នៅ​ក្នុង​បរិយាកាស​ស្ងប់​ស្ងាត់​នៃ​តំ​បន់​ជន​បទ​ឃុំ​ដូង​ចូវ​ វត្ត​ជ្រៃ​គោក​មាន​សោ​ភណ​ភាព​ ជា​មួយ​ស្ថា​បត្យ​កម្ម​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​ ប្រ​កប​ដោយ​លក្ខ​ណៈបុរាណ​ពិ​សេស​។ អស់​រយៈ​ពេល​ជាង​ ៣ សត​វត្សរ៍​ វត្ត​នេះ​មិន​ត្រឹម​តែ​ជា​ទី​កន្លែង​សម្រាប់​សកម្ម​ភាព​ជំនឿ​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កន្លែង​ទាក់​ទាញ​ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ ដែល​ចង់​ស្វែង​យល់​អំ​ពី​វប្ប​ធម៌​ ប្រ​វត្តិ​សាស្ត្រ​ និង​ស្ថា​បត្យ​កម្ម​ប្រ​ពៃ​ណី​។

​ សំ​ណង់​ស្រះ​មុច្ចលិន្ទ ព្រះ​ពុទ្ធ​បដិ​មា​ប្រក់​នាគ​ នៅ​ខាង​មុខ​ព្រះ​វិហារ​វត្ត​ជ្រៃ​គោក​។

យោងតាម​ឯក​សារ​របស់​វត្ត​ វត្ត​ជ្រៃ​គោក​ បា​នក​សាង​ឡើង​ដោយ​ស្នា​ព្រះ​ហ​ស្ថ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ប្រាជ្ញ​ ជា​ព្រះ​ចៅ​អធិការ​វត្ត​មុន​ដំ​បូង​ នៅ​ឆ្នាំ​ ១៦៩៤ (ព.ស. ២២៣៨)។ ឆ្លង​កាត់​រយៈ​ពេល​ជាង​ ៣៣០ ឆ្នាំ​មក​ហើយ​ វត្ត​នៅ​តែ​រក្សា​បាន​នូវ​តម្លៃ​ប្រ​វត្តិ​សាស្ត្រ​ វប្ប​ធម៌​និង​ស្ថា​បត្យ​កម្ម​ប្រ​ពៃ​ណី​។ វត្ត​បា​នក​សាង​លើ​ផ្ទៃ​ដី​ប្រ​មា​ណ​៤,៧ហិក​តា​ និង​បាន​ហ៊ុំព័ទ្ធ​ដោយ​ដើម​គគីរ​និង​ដើម​ឈើ​ទាល​ធំ​ៗចោល​ម្លប់​ត្រ​ឈឹង​ត្រឈៃ​ បង្ក​ជា​បរិយាកាស​បរិសុទ្ធ​និង​ស្ងប់​ស្ងាត់​។ ពេល​ឈាន​ចូល​ដល់​ខ្លោង​ទ្វារ​វត្ត​ ភ្ញៀវ​ទេស​ចរ​មាន​អា​រម្មណ៍​ស្ងប់​ស្ងាត់​និង​សុខ​សាន្ត​នៃ​តំ​បន់​ជន​បទ​ខ្មែរ​។

ចំ​ណុច​លេច​ធ្លោ​របស់​វត្ត​ គឺ​ព្រះ​វិហា​រដែ​លក​សាង​តាម​រចនា​បថស្ថា​បត្យ​កម្ម​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​ ជា​មួយ​ក្បាច់​ក្បូរ​រចនា​ឆ្លាក់​យ៉ាង​ល្អ​ប្រ​ណីត​។ រាល់​ក្បាច់​លម្អ​នីមួយៗ​ សុទ្ធ​តែ​មាន​អត្ថ​ន័យ​ជា​និមិត្ត​សញ្ញា​ព្រះ​ពុទ្ធ​សាសនា​ ព្រម​ទាំង​បង្ហាញ​ពី​ភាព​ប៉ិន​ប្រ​សប់ ​និង​ទេព​កោស​ល្យរបស់​សិប្ប​ករ​ខ្មែរ​ ដែល​បាន​បន្ត​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​។ លើស​ពី​នេះ​ នៅ​ពេល​មក​ដល់​វត្ត​ជ្រៃ​គោក​ ភ្ញៀវ​ទេស​ចរ​ពិ​បាក​នឹង​រំ​លង​ស្រះ​មុច្ចលិន្ទដែល​មាន​ព្រះ​ពុទ្ធ​បដិ​មា​ប្រក់​នាគ​ ជា​ស្រះ​ទឹក​សិប្ប​និម្មិតកសាង​តាម​ពុទ្ធ​បវត្តិ​ កាល​ព្រះ​ពុទ្ធ​បាន​នាគ​រាជ​ការ​ពារ​ក្នុង​អំ​ឡុង​ពេល​ព្រះ​អង្គ​សមា​ធិ​។ សំ​ណង់​នេះ​បាន​រៀប​ចំ​យ៉ាង​សម​ស្រប​នៅ​ក្នុង​បរិយា​កាស​​បៃ​តង​ដ៏​ស្រស់​ស្អាត​នៃ​បរិវេណ​វត្ត​ ព្រម​ទាំង​មាន​អត្ថ​ន័យ​ខាង​ជំនឿ​យ៉ាង​ជ្រាល​ជ្រៅ​ និង​ជា​ចំ​ណុច​លេច​ធ្លោ​ដ៏​ពិ​សេស​មួយ​សម្រាប់​ទេស​ភាព​វត្ត​។ ផ្ទៃ​ស្រះ​ទឹក​ថ្លា​ឈ្វេង​ ឆ្លុះ​បញ្ចាំង​ស្រមោល​ ដើម​ឈើ​និង​ដំ​បូល​ព្រះ​វិហារ​ដ៏​ស្កឹមស្កៃ​ បង្ក​ជា​បរិយាកាស​ស្ងប់​ស្ងាត់​និង​ស្រស់​ស្រាយ​។ ទី​នេះ​ក៏​ជា​កន្លែង​ដែល​ពុទ្ធ​បរិស័ទ​និង​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​មក​គោរព​បូ​ជា​ គយ​គន់​ទេ​សភាព​និង​ថត​រូប​អនុ​ស្សាវ​រី​យ៍ដ៏​ស្រស់​ស្អាត​។ ក្រៅ​ពី​តម្លៃ​ស្ថា​បត្យ​កម្ម​ វត្ត​ជ្រៃ​គោក​ក៏​ជា​ទី​កន្លែង​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​។ នៅ​ក្នុង​ឱ​កាស​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ វត្ត​មាន​ភាព​អ៊ូ​អរ​ដោយ​ពិ​ធី​បុណ្យ​និង​សកម្ម​ភាព​វប្ប​ធម៌​ជា​ច្រើន​ ប្រ​កប​ដោយ​លក្ខ​ណៈពិ​សេស​ ហើយ​ទាក់​ទាញ​ពុទ្ធ​បរិស័ទ​និង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​។

ដោយ​មាន​ប្រ​វត្តិ​សាស្ត្រ​ដ៏​យូរ​លង់​ ស្ថា​បត្យ​កម្ម​ពិ​សេស​និង​បរិយាកាស​ស្ងប់​ស្ងាត់​ វត្ត​ជ្រៃ​គោក​ គឺ​ជា​កន្លែង​ទាក់​ទាញ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ដែល​ចូល​ចិត្ត​ ស្វែង​យល់​ពី​វប្ប​ធម៌​ខ្មែរ​។ រាល់​ដំ​ណើរ​មក​កាន់​ទី​នេះ​ មិន​ត្រឹម​តែ​ផ្តល់​នូវ​អា​រម្មណ៍​ល្ហែ​ល្ហើយ​និង​ស្ងប់​សុខ​ ជា​មួយ​ទេ​សភាព​ដ៏​ប្រ​ណីត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ឱ្យ​ភ្ញៀវ​ទេស​ចរ​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​ជីវ​ភាព​ជំនឿ​សាសនា​ អត្ត​សញ្ញា​ណ​វប្ប​ធម៌​និង​តម្លៃ​​ប្រ​ពៃ​ណី​ដែល​ជន​រួម​ជាតិ​ខ្មែរ​បាន​ថែ​រក្សា​បន្ត​ពី​មួយ​ ជំ​នា​ទៅ​មួយ​ជំ​នាន់​៕

                                                 ទីទុយ​

ចែករំលែកអត្ថបទ