រយៈពេលច្រើនឆ្នាំផ្សារភ្ជាប់ជាមួយវត្តអារាម និងសហគមន៍ លោកថាច់រ៉ាប អ្នកមានប្រិយភាពនៅឃុំតឹបស៊ើង ខេត្តវិញឡុង តែងខ្នះខ្នែងបង្រៀនអក្សរខ្មែរ ចូលរួមសម្រុះសម្រួល ចលនាមាមីងបរិច្ចាគដីធ្វើផ្លូវ អនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ការងារជាក់ស្តែងរបស់លោក រួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ កសាងជីវភាពវប្បធម៌ និងពង្រឹងផែនមហាសាមគ្គីក្នុងជនរួមជាតិខ្មែរ។
លោកថាច់រ៉ាប នៅឃុំតឹបស៊ើង ខេត្តវិញឡុង តាំងពីកុមារភាពមកបានផ្សារភ្ជាប់ជាមួយវត្តស្លែងចាស់។ ដោយបានឪពុកម្តាយបញ្ជូនឱ្យចូលវត្តសាងផ្នួសបួសរៀន លោកបានរៀនធម៌អាថ៌ផង រៀនអក្សរសាសស្រ្តខ្មែរផង។ ក្រោយពីរយៈពេលបួសរៀនមក លោកធ្លាប់កាន់តំណែងជាព្រះចៅអធិការវត្តផងដែរ។ ឆ្នាំ ១៩៨១ លោកបានលាចាកសិក្ខាបទ បន្ទាប់មកមានគ្រួសារ ប៉ុន្តែនៅតែបន្តផ្សារភ្ជាប់ជាមួយវត្តអារាម លោកមានតំណែងតួនាទីជាប្រធានគណៈកម្មការវត្ត។ ដោយផ្សារភ្ជាប់រយៈពេលយូរអង្វែង លោកយល់ច្បាស់ពីទំនៀមទម្លាប់ ក៏ដូចជាបំណងប្រាថ្នារបស់មាមីងខ្មែរភូមិស្រុក។

លោកថាច់រ៉ាប អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ។
ទន្ទឹមនឹងការងារវត្តអារាម លោកថាច់រ៉ាប ថែមទាំងឆ្លៀតពេលវេលាជាច្រើនបង្រៀនអក្សរសាស្រ្តខ្មែរដល់ព្រះសង្ឃ និងកូនចៅជនរួមជាតិខ្មែរនៅភូមិស្រុកទៀតផង។ បើតាមលោក ការរក្សាបង្ហាត់បង្រៀនអក្សរខ្មែរ មិនត្រឹមតែជួយឱ្យប្អូនៗចេះអាន ចេះសរសេរភាសាជាតិខ្លួនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយល់ដឹងបន្ថែមអំពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ជនរួមជាតិខ្មែរទៀតផង។ ឆ្នាំ ២០២១ លោកបានបោះឆ្នោតជ្រើសរើសជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ។ ផ្តើមពីនោះ លោកកាន់តែមានស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការទទួលខុសត្រូវរបស់ខ្លួនចំពោះសហគមន៍ តែងសហការជាមួយរដ្ឋអំណាចភូមិភាគ ចូលរួមសម្រុះសម្រួលនៅមូលដ្ឋាន ឃោសនាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងចលនាមាមីងសាមគ្គីគ្នា សកម្មចូលរួមរាល់ចលនានៅភូមិភាគ។
ក្នុងដំណាក់កាលកសាងជនបទ លោកក៏បានសកម្មចលនាមាមីងបរិច្ចាគដី ចេញកម្លាំងពលកម្មធ្វើផ្លូវ រួមចំណែកបង្កភាពងាយស្រួលសម្រាប់ការធ្វើដំណើរទៅមក និងប្រជុំជីវភាពរបស់ប្រជាជន។ លោកថាច់រ៉ាប ឱ្យដឹង៖ “ក្នុងនាមជាប្រធានគណៈកម្មការវត្ត និងអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ ខ្ញុំតែងឆ្លៀតឱកាសរៀងរាល់ថ្ងៃសីល ថ្ងៃបុណ្យ ពេលដែលមានពុទ្ធបរិស័ទមកវត្តច្រើន ដើម្បីឃោសនា ចលនាមាមីងអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រក្សាសាមគ្គីភាពក្នុងសហគមន៍”។ តាមប្រសាសន៍លោក បើចង់ឱ្យការងារឃោសនាមានប្រសិទ្ធភាព គឺត្រូវជិតស្និទ្ធ ស្តាប់ និងនិយាយយ៉ាងណាដើម្បីឱ្យមាមីងងាយយល់។ ពិសេស ឃោសនាជាភាសាខ្មែរជួយឱ្យជនរួមជាតិ ជាពិសេសអ្នកវ័យចាស់ ងាយស្រួលទទួលយក និងអនុវត្ត។ លើសពីនេះ លោកតែងរំលឹកមាមីងឱ្យមានការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត មិនត្រូវស្តាប់តាមការអូសទាញរបស់ជនទុច្ចរិតឡើយ រួមគ្នារក្សាសាមគ្គីភាពក្នុងសហគមន៍ និងគោរពច្បាប់ឱ្យបានល្អ។ “ខ្លួនយើងរស់នៅដើម្បីសហគមន៍ ដើម្បីមាមីង។ យើងធ្វើល្អ និយាយត្រូវ ហើយឃោសនាជាភាសាខ្មែរ នោះគឺមាមីងនឹងយល់ ហើយទុកចិត្ត។ នៅពេលមាមីងយល់ហើយ ការចលនានឹងមានភាពងាយស្រួលជាង” លោកថាច់រ៉ាប ចែករំលែកដូច្នេះ។

លោកថាច់រ៉ាប (ខាងស្តាំ) ដោះដូរជាមួយកម្មាភិបាលភូមិភាគ។
លោកគឹមអឿន លេខាសាខាបក្សភូមិស្លែងចាស់ ឱ្យដឹង៖ “លោកថាច់រ៉ាប ជាអ្នកយល់ច្បាស់ពីទំនៀមទម្លាប់ និងបំណងប្រាថ្នារបស់មាមីងជនរួមជាតិខ្មែរនៅភូមិភាគ។ លោកធ្លាប់ជាព្រះចៅអធិការវត្តស្លែងចាស់ បន្ទាប់មកធ្វើជាប្រធានគណៈកម្មការវត្ត និងរយៈពេលច្រើនឆ្នាំបង្រៀនអក្សរខ្មែរ ម្ល៉ោះហើយមានប្រិយភាពក្នុងសហគមន៍។ ខណៈពេលលោកឃោសនា ចលនា មាមីងតែងយល់ស្រប និងគាំទ្រ”។ ដោយមានការរួមចំណែកយ៉ាងសកម្មចំពោះសហគមន៍ លោកថាច់រ៉ាប បានគណៈកម្មាធិការគ្រប់ថ្នាក់ស្ងើចសរសើរ។ ការងារធ្វើរបស់លោករួមចំណែកព្រួតដៃជាមួយភូមិភាគកសាងជីវភាពវប្បធម៌ ពង្រឹងផែនមហាសាមគ្គីទូទាំងប្រជាជន។ ផ្តើមពីការងារជាក់ស្តែងទាំងនេះ លោកថាច់រ៉ាប បន្តពង្រីកតួនាទីជាអ្នកមានប្រិយភាព ក្លាយជាគំរូឆ្នើមដើម្បីមាមីងខ្មែរភូមិភាគយកតម្រាប់តាម៕
ទីទុយ - លីសៀ