ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/08/2026 - 21:53

ក្រុម​ការ​ងារ​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ​ ត្រួត​ពិ​និត្យ​ការ​ងារ​ពិ​និត្យ​សុខ​ភាព​ទូ​ទាំង​ប្រ​ជា​ជន​នៅ​វិញ​ចូវ​ 

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សី​ហា​ ឆ្នាំ​២០២៦ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ចូវ​ បាន​ទទួល​និង​ធ្វើ​ការ​ជា​មួយ​ក្រុម​ការ​ងារ​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ​ ដឹក​នាំ​ដោយ​លោក​ស្រី​ ង្វៀង​ង៉ុក​វៀត​ង៉ា នា​យក​រង​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​ ធ្វើ​ជា​ប្រ​ធាន​ក្រុម​ការ​ងារ​ មក​អង្កេត​ ​ការ​ងារ​ពិ​និត្យ​សុខ​ភាព​ទូ​ទាំង​ប្រ​ជា​ជន​នៅ​លើ​ភូមិ​ឋាន​។ ចូល​រួម​ទទួល​និង​ធ្វើ​ការ​ជា​មួយ​ក្រុម​ការ​ងារ​ មាន​លោក​ ង្វៀង​មិញ​ជី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ចូវ​។ អញ្ជើញ​ចូល​រួម​ក៏​មាន​ថ្នាក់​ដឹក​នាំ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​តំ​បន់​វិញ​ចូវ​ ដំ​ណាក់​សុខា​ភិបាល​សង្កាត់​និង​តំ​ណាង​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ សង្កាត់​ចំ​នួន​១០ ដែល​នៅ​ជិត​ខាង​។

មុន​កិច្ច​ជំ​នួប​ធ្វើ​ការ​ ក្រុម​ការ​ងារ​បាន​ទៅ​ត្រួត​ពិ​និត្យ​ជាក់​ស្តែង​ការ​ងារ​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​ជូន​ប្រ​ជា​ជន​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​តំ​បន់​វិញ​ចូវ​។ តាម​រយៈ​ការ​ត្រួត​ពិ​និត្យ​ ក្រុម​ការ​ងារ​បាន​កត់​សម្គាល់​ភាព​សកម្ម​របស់​ភូមិ​ភាគ​និង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​តំ​បន់​ក្នុង​កិច្ច​ការ​ត្រៀម​លក្ខ​ណៈហេ​ដ្ឋារចនា​សម្ព័ន្ធ​ ចាត់​ចែង​ធន​ធាន​មនុស្ស​ បរិក្ខារ​ពេទ្យ​ ចាត់​តាំង​ការ​ទទួល​ ពិ​និត្យ​និង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​សុខ​ភាព​ជូន​ប្រ​ជា​ជន​។

តា​មរ​បាយ​ការណ៍​របស់​សង្កាត់​វិញ​ចូវ​ បន្ទាប់​ពី​ផែន​ការ​ពិ​និត្យ​សុខ​ភាព​ទូ​ទាំង​ប្រ​ជា​ជន​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​បាន​ប្រ​ញាប់​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ បង្កើត​គណៈ​ចង្អុល​ការ​និង​ចាត់​ចែង​ភារ​កិច្ច​ជាក់​លាក់​ដល់​ផ្នែក​នីមួយៗ​។ ព្រម​ទាំង​ សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​តំ​បន់​វិញ​ចូវ​ក្នុង​កិច្ច​ការ​ត្រៀម​លក្ខ​ណៈជំ​នាញ​ ធន​ធាន​មនុស្ស​ បរិក្ខារ​ពេទ្យ​និង​សម្ភារៈ​វេជ្ជ​សាស្ត្រ​ ធា​នា​កម្ម​វិធី​បាន​អនុ​វត្ត​ព្រម​ៗគ្នា​ ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ​។ កិច្ច​ការ​ឃោស​នា​ លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​។ កង​កម្លាំង​ក្នុង​តំ​បន់​បាន​ចុះ​ទៅ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ដើម្បី​ឃោស​នា​ ចលនា​និង​ចែក​សំ​បុត្រ​អញ្ជើញ​ប្រ​ជា​ជន​ចូល​រួម​ពិ​និត្យ​សុខ​ភាព​។ ប្រ​ព័ន្ធ​ផ្សាយ​សំឡេង​មូល​ដ្ឋាន​ក៏​បាន​បង្កើន​រយៈ​ពេល​ឃោស​នា​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​និង​បង្ក​ការ​ឯក​ភាព​ក្នុង​ប្រ​ជា​ជន​។ លទ្ធ​ផល​ គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​សី​ហា​ ឆ្នាំ​២០២៦ ទូ​ទាំង​សង្កាត់​វិញ​ចូវ​បាន​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ចំ​នួន​ ៥.៧៨៤នាក់​ សម្រេច​ ៣៨,៤១% ធៀប​នឹង​ភាគ​កម្រិត​គឺ​ ១៥.០៥៩នាក់​។ ក្នុង​នោះ​ ១០០% ប្រ​ជា​ជន​បាន​ពិ​និត្យ​សុខ​ភាព​ តែង​បាន​ធ្វើ​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និក។

ក្រុម​ការ​ងារ​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ​ធ្វើ​ការ​នៅ​សង្កាត់​វិញ​ចូវ​។

ក្នុង​កិច្ច​ជំ​នួប​ធ្វើ​ការ​ មជ្ឈ​មណ្ឌល​សុខា​ភិបាល​តំ​បន់​វិញ​ចូវ​ ព្រម​ទាំង​តំ​ណាង​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ សង្កាត់​ចំ​នួន​១០ ដែល​នៅ​ជិត​ខាង​ ក៏​បាន​លើក​ឡើង​អំ​ពី​ការ​លំ​បាក​ ការ​រាំង​ស្ទះ​ខ្លះ​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​។ ក្នុង​នោះ​ ប្រ​ព័ន្ធ​កម្ម​វិធី​និង​ការត​ភ្ជាប់​ទិន្ន​ន័យ​មិន​ទាន់​ព្រម​ៗគ្នា​ពិត​ប្រាកដ​ ការ​បញ្ចូល​ទិន្ន​ន័យ​ ការត​ភ្ជាប់​រវាង​ផ្នែក​ជំ​នាញ​នីមួយៗ​នៅ​មាន​កម្រិត​ ក្រ​ដាស​លទ្ធ​ផល​ត្រូវ​បោះ​ពុម្ព​និង​ប្រ​គល់​ដាច់​ដោយ​ឡែក​ជូន​ប្រ​ជា​ជន​ម្នាក់​ៗ។

ក្រៅ​ពី​នេះ​ ការ​ចលនា​អ្នក​វ័យ​ចាស់​ចូល​រួម​ពិ​និត្យ​សុខ​ភាព​ក៏​ជួប​ការ​លំ​បាក​ជា​ច្រើន​ ដោយ​សារ​អ្នក​វ័យ​ចាស់​ខ្លះ​មិន​ប្រើ​ប្រាស់​ទូរស័ព្ទ​ស្មា​តហ្វូ​ន មាន​កម្រិត​ក្នុង​ការ​អនុ​វត្ត​លើ​កម្ម​វិធី​កំ​ណត់​អត្ត​សញ្ញា​ណ​ឌីជី​ថល​កម្រិត​ទី​២ ឬ​ជួប​ការ​លំ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​។ អង្គ​ភាព​ទាំង​នេះ​ស្នើ​សុំ​ឱ្យ​បែង​ចែក​ក្រុម​អ្នក​ចូល​រួម​ឱ្យ​សម​ស្រប​ ដើម្បី​ចាត់​តាំង​ពិ​និត្យ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ជាង​ ព្រម​ទាំង​បង្កើន​ការ​ឃោស​នា​ ចលនា​ប្រ​ជា​ជន​ ជា​ពិ​សេស​ក្នុង​បរិការណ៍​ដែល​ប្រ​ជា​ជន​មួយ​ចំ​នួន​នៅ​មិន​ទាន់​សកម្ម​ចូល​រួម​ ដោយ​សារ​មិន​ទាន់​មាន​តម្រូវ​ការ​ពិ​និត្យ​ជំងឺ​ ឬ​មិន​ទាន់​បាន​ផ្ដល់​ថ្នាំ​ព្យា​បាល។

ថ្លែង​ការណ៍​ក្នុង​ជំ​នួប​ធ្វើ​ការ​ លោក​ស្រី​ ង្វៀង​ង៉ុក​វៀត​ង៉ា នា​យក​រង​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ​ បាន​ផ្តល់​ព័ត៌​មាន​ ណែ​នាំ​និង​បញ្ជាក់​ច្បាស់​លាស់​ពី​បទ​ប្បញ្ញត្តិ​ ខ្លឹម​សារ​ខ្លះ​ដែល​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ សង្កាត់​បាន​ស្នើ​សុំ​។ ចំ​ពោះ​កិច្ច​ការ​បញ្ចូល​ទិន្ន​ន័យ​ ឯក​ភាព​លើ​គោល​ការណ៍​ អង្គ​ភាព​ណា​ធ្វើ​ការ​ពិ​និត្យ​សុខ​ភាព​ អង្គ​ភាព​នោះ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បញ្ចូល​ទិន្ន​ន័យ​ ធា​នា​ព័ត៌​មាន​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ពេញ​លេញ​និង​ត្រឹម​ត្រូវ​។ ក្នុង​ពេល​ខាង​មុខ​ អង្គ​ភាព​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ដំ​ណើរ​ការ​ចាត់​តាំង​អនុ​វត្ត​ ត្រូវ​ពិ​និត្យ​ឡើង​វិញ​ ជៀស​វាង​ស្ថាន​ភាព​បញ្ចូល​ទិន្ន​ន័យ​ត្រួត​លើ​គ្នា​ បន្ត​ជំ​រុញ​ការ​ងារ​ឃោស​នា​ ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​សម​ស្រប​ជា​ច្រើន​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​យល់​ច្បាស់​អំ​ពី​អត្ថ​ន័យ​ ផល​ប្រ​យោជន៍​នៃ​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​។

ក្រៅ​ពី​នេះ​ មន្ទីរ​សុខា​ភិបាល​សង្ឃឹម​ថា​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ចូវ​ មជ្ឈ​មណ្ឌល​សុខា​ភិបាល​តំ​បន់​វិញ​ចូវ​និង​អង្គ​ភា​ពពាក់​ព័ន្ធ​នា​នា​ បន្ត​លើក​កម្ពស់​ស្មារតី​ម្ចាស់​ការ​ បង្កើន​កិច្ច​សហ​ការ​ ដោះ​ស្រាយ​ទាន់​ពេល​នូវ​ការ​លំ​បាក​ ការ​រាំង​ស្ទះ​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​។ ទន្ទឹម​នឹង​នោះ​ យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ ជា​ជំ​ហាន​ៗជម្នះ​ភាព​នៅ​មាន​កម្រិត​នៃ​កម្ម​វិធី​និង​ការត​ភ្ជាប់​ទិន្ន​ន័យ​ ពិ​និត្យ​ឡើង​វិញ​ បែង​ប្រ​ភេទ​ក្រុម​មុខ​សញ្ញា​នីមួយៗ​ ដើម្បី​មាន​ផែន​ការ​ឃោស​នា​ ចលនា​និង​ចាត់​តាំង​ពិ​និត្យ​ឱ្យ​សម​ស្រប​ ខិត​ខំ​សម្រេច​ភាគ​កម្រិត​ពិ​និត្យ​សុខ​ភាព​ទូ​ទាំង​ប្រ​ជា​ជន​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ​៕

ថាញ​ហ៊ុង - សុផន

ចែករំលែកអត្ថបទ