ក្នុងគោលបំណងបន្តលើកកម្ពស់គុណភាពបម្រើប្រជាជន ជំរុញការផ្លាស់ប្តូរឌីជីថលក្នុងការដោះស្រាយបែបបទរដ្ឋបាល និងនាំសេវាកម្មរដ្ឋចូលកាន់តែជិតប្រជាជន។ មជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលរដ្ឋ ឃុំឡុងភូ ទីក្រុងកឹងធើ បន្តអនុវត្តខ្លឹមសារសំខាន់ៗចំនួនពីរ គឺ៖ ពង្រីក Zalo OA របស់មជ្ឈមណ្ឌល; ព្រមទាំងអនុវត្តទម្រង់ជំនួយដាក់ក្រដាសស្នាមតាមប្រព័ន្ធអនឡាញនៅតាមគណៈប្រជាជនភូមិនីមួយៗ។

សមមិត្ត ង្វៀងវ៉ាំងក្វាង កំពុងបើកដំណើរការ Zalo OA និង AI ជំនួយព័ត៌មានបែបបទរដ្ឋបាល។
ក្នុងរយៈពេលកន្លង មជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលរដ្ឋឃុំឡុងភូ បានកសាងនិងដាក់ឱ្យដំណើរការ Zalo OA បង្កើតបន្ថែមប្រព័ន្ធថ្មីមួយ ដើម្បីភ្ជាប់ទំនាក់ទំនងឱ្យបានលឿននិងងាយស្រួលរវាងរដ្ឋអំណាចនិងប្រជាជន។ តាមលោក ង្វៀងវ៉ាំងក្វាង អនុប្រធានមជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលរដ្ឋឃុំឡុងភូ តាមរយៈ Zalo OA ប្រជាជនអាចស្វែងរកព័ត៌មានអំពីបែបបទរដ្ឋបាល ស្វែងរកសមាសភាគសំណុំឯកសារ ទទួលការជូនដំណឹង ព័ត៌មានថ្មីអំពីបែបបទរដ្ឋបាល ភ្ជាប់ជាមួយជំនួយការ AI ដើម្បីទទួលបានជំនួយ ឆ្លើយសំណួរ២៤ម៉ោងក្នុងមួយសប្ដាហ៍ ទទួលបានការណែនាំដាក់ក្រដាសស្នាមតាមប្រព័ន្ធអនឡាញយ៉ាងងាយស្រួល។ ដើម្បីឱ្យទម្រង់នេះកាន់តែចូលជិតប្រជាជននិងមានភាពស្ទាត់ជំនាញក្នុងការអនុវត្តទៅក្នុងជីវភាព ថ្នាក់ដឹកនាំមជ្ឈមណ្ឌលសង្ឃឹមថានឹងទទួលបានការចូលរួមគាំទ្រនិងចែករំលែកអំពីរដ្ឋអំណាចភូមិនានា ក្នុងកិច្ចការសហការផ្សព្វផ្សាយ ឧទ្ទេសនាម Zalo OA ដល់គ្រួសារនីមួយៗ ជួយណែនាំផ្ទាល់ដល់ប្រជាជនអំពីរបៀបប្រើប្រាស់ Zalo OA នៅក្នុងកិច្ចប្រជុំប្រជាជន សកម្មភាពក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ក្នុងឱកាសជំនួបប្រជាពលរដ្ឋ ឬពេលប្រជាជនមកអនុវត្តបែបបទរដ្ឋបាល។

ប្រជាជនមកកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលរដ្ឋឃុំឡុងភូ ដើម្បីទទួលបានការណែនាំដាក់ក្រដាសស្នាមតាមប្រព័ន្ធអនឡាញ។
លោកស្រី ឡឹមធីធី ប្រធានគណៈប្រជាជនភូមិកិញង៉ាង មានប្រសាសន៍៖ "រាល់ពេលប្រជុំសាខាបក្ខ ឬប្រជុំអង្គការសមាគមភូមិ ខ្ញុំតែងតែលើកទឹកចិត្តកម្មាភិបាល អង្គការសមាគមចូលរួមផ្សព្វផ្សាយយ៉ាងសកម្ម ដើម្បីឱ្យប្រជាជនមានការយល់ដឹងនិងប្រើប្រាស់ Zalo OA ក្នុងជីវភាពប្រចាំថ្ងៃ ឬអនុវត្តបែបបទរដ្ឋបាល។ តាមខ្ញុំយល់ ការពង្រីក Zalo OA នឹងជួយប្រជាជនកាត់បន្ថយពេលវេលាធ្វើដំណើរ បង្កើនលទ្ធភាពទទួលព័ត៌មានជាផ្លូវការនិងរួមចំណែកកសាងរដ្ឋអំណាចឌីជីថល ជិតប្រជាជន បម្រើប្រជាជនពីមួយថ្ងៃកាន់តែប្រសើរ"។

កម្មាភិបាលភូមិណែនាំផ្ទាល់ដល់ប្រជាជនដាក់ក្រដាសស្នាមតាមប្រព័ន្ធអនឡាញ។

ថ្នាក់ដឹកនាំ កម្មាភិបាលមជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលរដ្ឋឃុំឡុងភូ សហការជាមួយភូមិនានាណែនាំប្រជាជនដាក់ក្រដាសស្នាមតាមប្រព័ន្ធអនឡាញ។
ក្រៅពីនេះ សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជន មជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលរដ្ឋឃុំឡុងភូ ក៏អនុវត្តទម្រង់ណែនាំប្រជាជនដាក់ក្រដាសស្នាមតាមប្រព័ន្ធអនឡាញផ្ទាល់នៅគណៈប្រជាជនភូមិនានា។ លោកង្វៀងវ៉ាំងក្វាង បានចែករំលែក៖ "ពេលប្រជាជនមានតម្រូវការដោះស្រាយបែបបទរដ្ឋបាល កម្មាភិបាលភូមិជាអ្នកណែនាំផ្ទាល់ដល់ប្រជាជនដាក់ក្រដាសស្នាមតាមប្រព័ន្ធអនឡាញ។ បន្ទាប់ពីបញ្ចប់ការដាក់ក្រដាសស្នាម កម្មាភិបាលនៅភូមិនឹងកត់ត្រាព័ត៌មានពេញលេញទៅក្នុងបណ្ណបញ្ជាក់ជំនួយការដាក់ក្រដាសស្នាមតាមប្រព័ន្ធអនឡាញ ជាក់ស្តែងដូចជា៖ ឈ្មោះនិងគោត្តនាមប្រជាជន លេខអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ លេខទូរស័ព្ទ...ប្រភេទបែបបទរដ្ឋបាល លេខសំគាល់សំណុំឯកសារ ពេលវេលាជំនួយ ហត្ថលេខាកម្មាភិបាលណែនាំ។ បន្ទាប់ពីប្រតិបត្តិការទាំងអស់រួចរាល់ ប្រជាជនយកបណ្ណបញ្ជាក់មកកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលរដ្ឋឃុំ ដើម្បីអនុវត្តជំហានបន្ត ដូចជាការពិនិត្យផ្ទៀងផ្ទាត់ បន្ថែមសំណុំឯកសារនិងទទួលលទ្ធផលដោះស្រាយបែបបទរដ្ឋបាល"។ ក៏តាមលោកក្វាង មជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលរដ្ឋឃុំ មានរៀបចំបញ្ជរទទួលអាទិភាពសម្រាប់ប្រជាជនមានបណ្ណបញ្ជាក់ពីគណៈប្រជាជនភូមិ ប្រជាជននឹងបានទទួលភ្លាមៗ មិនចាំបាច់យកលេខរៀងទេ។ កម្មាភិបាលមជ្ឈមណ្ឌលទទួលសំណុំឯកសារ ណែនាំបំពេញបន្ថែមប្រសិនបើនៅខ្វះ ព្រមទាំងធានាឥរិយាបថបម្រើមានអារ្យធម៌ រួសរាយរាក់ទាក់។ ទម្រង់នេះក៏បានវាយតម្លៃអំពីការសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋអំណាចភូមិនានាជាមួយមជ្ឈមណ្ឌល គោលបំណងគឺជួយណែនាំប្រជាជនឱ្យមានភាពងាយស្រួលក្នុងការអនុវត្តសេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ។
លោកហូក្វឹកហ៊ុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ បានវាយតម្លៃ៖ “ចាប់ពីពេលអនុវត្តទម្រង់ Zalo OA និងជំនួយការដាក់ក្រដាសស្នាមតាមប្រព័ន្ធអនឡាញនៅគណៈប្រជាជនភូមិនានា បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង ទីមួយជួយប្រជាជនកាត់បន្ថយពេលវេលារង់ចាំនៅមជ្ឈមណ្ឌល ក្នុងពេលជាមួយគ្នាក៏លើកកម្ពស់តួនាទីរបស់គណៈប្រជាជនភូមិនានាក្នុងកិច្ចការផ្លាស់ប្តូរឌីជីថល បង្កើនអត្រាសំណុំឯកសារតាមប្រព័ន្ធអនឡាញ ជួយប្រជាជន ជាពិសេសអ្នកវ័យចាស់ អ្នកមិនទាន់ស្ទាត់ជំនាញបច្ចេកវិទ្យា ទទួលបានការជំនួយពីមូលដ្ឋាន រួមចំណែកអនុវត្តទិសដៅកសាងរដ្ឋបាលទំនើប យកប្រជាជនធ្វើជាស្នូលក្នុងការបម្រើ បង្កលក្ខណៈឱ្យប្រជាជននិងរដ្ឋអំណាចមូលដ្ឋានកាន់តែជិតស្និទ្ធ រួសរាយរាក់ទាក់ជាមួយគ្នា”។
ក្នុងពេលខាងមុខ មជ្ឈមណ្ឌលបម្រើសេវាកម្មរដ្ឋបាលរដ្ឋឃុំឡុងភូ នឹងបន្តសហការជាមួយសម្ព័ន្ធយុវជន គណៈប្រជាជនភូមិនានានិងក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ បន្តជំនួយដល់ប្រជាជនអនុវត្តសេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញផ្ទាល់នៅមជ្ឈមណ្ឌល ភូមិនីមួយៗនឹងចាត់តាំងពី៣ទៅ៥នាក់ដើម្បីជំនួយប្រជាជនប្រើប្រាស់គណនី VNeID ដាក់ក្រដាសស្នាមតាមប្រព័ន្ធអនឡាញ ធ្វើឌីជីថលកម្មឯកសារ បង់ប្រាក់តាមប្រព័ន្ធអនឡាញ ស្វែងរកលទ្ធផលដោះស្រាយបែបបទរដ្ឋបាល ទន្ទឹមនឹងនោះបង្កើនការឃោសនា ចលនាប្រជាជនជាជំហានៗបង្កទម្លាប់ប្រើប្រាស់សេវាកម្មរដ្ឋតាមប្រព័ន្ធអនឡាញ៕
សុកកា - សុផន