តាមគណៈចាត់តាំងបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ២០២៧ បានឱ្យដឹង ចាប់ពីថ្ងៃទី ៣១ ខែកក្កដា មកដល់ពេលនេះ កម្មាភិបាល យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធទីក្រុងកឹងធើ បានចូលរួមពលកម្មជាង ៣០០ ថ្ងៃ ជួយប្រជាជនធ្វើផ្លូវគមនាគមន៍ក្នុងឱកាសបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជននៅឃុំហ្វាលឺវ។
បុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន ឆ្នាំ ២០២៧ នៅឃុំហ្វាលឺវ កងកម្លាំងប្រដាប់អាវុធទីក្រុងនឹងចូលរួមអនុវត្តសកម្មភាពនានា ដូចជា៖ បង្កើនកម្រិតនិងពង្រីកផ្លូវគមនាគមន៍ចំនួន ២ មានប្រវែងសរុប ៦ គីឡូម៉ែត្រ; ធ្វើផ្លូវដាំផ្កាចំនួន ៣ ប្រវែងសរុប ១៨,៥ គីឡូម៉ែត្រ; ជូនផ្ទះមហាសាមគ្គី ១៩២ ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាត; ផ្តល់អាហារូបករណ៍ ៣០០ ចំណែក និងកង់ ២០០ គ្រឿង ជូនដល់សិស្សានុសិស្សជម្នះលំបាក រៀនពូកែ...។ ទីបញ្ជាការយោធាទីក្រុង គ្រប់គណៈ ផ្នែក អង្គការមហាជនទីក្រុង និងភូមិភាគ ចូលរួមសកម្មភាពវប្បធម៌ - សិល្បៈ; ប្រឡងធ្វើនំប្រពៃណី ស្អិតស្អាងផ្កា និងតុបតែងផ្លែឈើ; ព្រមទាំងតាំងពិព័រណ៍ផលិតផល OCOP ។
នៅឆ្នាំ ២០២៧ បុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន បានចាត់តាំងឡើងនៅឃុំហ្វាលឺវ ឃុំកេសាត់ និងឃុំវិញទ្រិញ។ ក្នុងនោះ ឃុំហ្វាហឺវ គឺជាទីកន្លែងបើកយុទ្ធនាការអនុវត្តសកម្មភាព និងជាកន្លែងបូកសរុបសកម្មភាពបុណ្យចូលឆ្នាំកងទ័ពនិងប្រជាជន៕
ផាមទ្រុង -ត្រឹងរ៉ូន