មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/08/2026 - 06:21

លើក​កម្ពស់​តម្លៃ​ដី​ផលិត​ដោយ​ការ​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នា​ 

ការ​ប្រើ​ប្រាស់​មូល​និធិ​ដី​មាន​ប្រ​សិទ្ធ​ភាព​ មួយ​អន្លើ​ដោយ​ការ​បត់​បែន​ បង្វែរ​រចនា​សម្ព័ន្ធ ​ពូជ​ដំ​ណាំ​សម​ស្រប​តាម​រដូវ​កាល​ ទម្រង់​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នា​របស់​ប្រ​ជា​ជន​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ​ កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់​។ មិន​ត្រឹម​តែ​ជួយ​បង្កើន​រដូវ​កាល​និង​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ​ ទម្រង់​នេះ​ថែម​ទាំង​រួម​ចំ​ណែក​បន្ថយ​ហា​និភ័យ​ ឆ្ពោះ​ទៅ​រក​ការ​ផលិត​កសិ​កម្ម​ប្រ​កប​ដោយ​ចីរ​ភាព​។

ទម្រង់​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នា​របស់​គ្រួ​សា​របង​ដាវ​ប៊ិញ នៅ​ភូមិ​ថើយ​ធ្វឹង​ B ឃុំ​ថើយ​ឡាយ​ ទី​ក្រុង​កឹង​ធើ​។

ជាច្រើន​ឆ្នាំ​មក​នេះ​ ការ​រង​សម្ពាធ​ចំ​ពោះ​ការ​ប្រែ​ប្រួល​អា​កាស​ធា​តុ​និង​តម្លៃ​កសិ​ ករ​ផល​មិន​ទៀង​ទាត់​ មាន​កសិ​ករ​ជា​ច្រើន​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ មាន​ភាព​ម្ចាស់​ការ​ក្នុង​ការ​បង្វែរ​ផលិត​។ ពី​ព្រោះ​ការ​ដាំ​ដុះ​តែ​មួយ​មុខ​ពុំ​សូវ​មាន​ប្រ​សិទ្ធ​ភាព​ មា​មីង​មិន​រា​រែក​អនុ​វត្ត​ទម្រង់​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នា​ ជ្រើស​ដាំ​ប្រ​ភេទ​ដំ​ណាំ​រយៈ​ពេល​ខ្លី​ឆ្លាស់​គ្នា​ ដើម្បី​ប្រើ​ប្រាស់​ផ្ទៃ​ដី​អស់​ពី​លទ្ធ​ភាព​។ នៅ​ឃុំ​ថើយ​ឡាយ​ ទម្រង់​នេះ​កំ​ពុង​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ដល់​ប្រ​ជា​ជន​ជា​ច្រើន​គ្រួ​សារ​ ក្នុង​នោះ​ លេច​ធ្លោ​បំ​ផុត​គឺ​គ្រួ​សា​របង​ដាវ​ប៊ិញ នៅ​ភូមិ​ថើយ​ធ្វឹង​ B។ ពី​មុន​ គ្រួ​សារ​គាត់​ធ្វើ​ស្រែ​ជា​ចម្បង​ ប៉ុន្តែ​ប្រាក់​ចំ​ណូល​មិន​លំ​នឹង​។ សង្កេត​ឃើញ​សក្កានុភាព​នៃ​ដី​ ចម្ការ​ បង​ប៊ិញ មិន​រា​រែក​បង្វែរ​មក​ដាំ​ដំ​ណាំ​មាន​ដូច​៖ ត្រ​សក់​ ស្ពៃ​ខៀវ​ ម្រះ​ ពោត​បា​រាំង​ ម្ទេស​ ។ល។ បាន​គាត់​ជ្រើស​ដាំ​ឆ្លាស់​គ្នា​សម​ស្រប​តាម​រដូវ​កាល​នីមួយៗ​។

អា​ស្រ័យ​អនុ​វត្ត​បច្ចេក​ទេស​ត្រឹម​ត្រូវ​ ធ្វើ​បច្ចុប្បន្ន​ភាព​តម្រូវ​ការ​ទី​ផ្សារ​ជា​ប្រ​ចាំ​ បាន​ជា​ទម្រង់​ផលិត​របស់​គ្រួ​សា​របង​ប៊ិញ សម្រេច​បាន​ប្រ​សិទ្ធ​ភាព​គួរ​ឱ្យ​កត់​សម្គាល់​។ ជា​រៀង​រាល់​ឆ្នាំ​ គាត់​ដាំ​ដំ​ណាំ​ពី​ ៣-៤ រដូវ​ បង្ក​ប្រាក់​ចំ​ណូល​លំ​នឹង​លើស​ច្រើន​ដង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន​ៗ។ ពិ​សេស​ ការ​ដាំ​ឆ្លាស់​មាន​ប្រ​យោជន៍​ជួយ​កែ​ប្រែ​ដី​ ពុំ​សូវ​មាន​ជំងឺ​និង​សត្វ​ល្អិត​បំ​ផ្លាញ​ បន្ថយ​ចំ​ណាយ​ថ្លៃ​ជី​និង​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​។ បង​ដាវ​ប៊ិញ ចែក​រំលែក​៖ ដើម្បី​ជោគ​ជ័យ​ជា​មួយ​ទម្រង់​នេះ​ មា​មីង​កសិ​ករ​ត្រូវ​ម្ចាស់​ការ​រៀនសូ​ត្រ​ពី​បច្ចេក​ទេស​ ជ្រើស​ពូជ​សម​ស្រប​និង​តាម​ ដាន​ការ​ប្រែ​ប្រួល​នៃ​ទី​ផ្សារ​។ ទន្ទឹម​នឹង​នោះ​ ការ​អនុវត្ត​វិធាន​ការ​ស្រោច​ស្រព​សន្សំ​សំ​ចៃ​ទឹក​ ផលិត​តាមទិស​ដៅ​សុវត្ថិ​ភាព​ ក៏​បាន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​កសិ​ផល​និង​បង្កើន​តម្លៃ​ផលិត​ផល​។

មិន​ត្រឹម​តែ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ ទម្រង់​ដាំ​ដំ​ណាំ​ឆ្លាស់​គ្នានៅ​ទាំង​ផ្លាស់​ប្តូរ​គំ​និត​ផលិត​របស់មា​មីង​ជន​ជាតិ​ភាគ​តិច​តាម​ទិស​ដៅ​បត់​បែន​ សម​ស្រប​នឹង​លក្ខណៈជាក់​ស្តែង​។ ការ​រៀប​ចំ​រដូវ​កាល​ ដាំ​ដុះ​បាន​សម​ស្រប​ ជួយ​បន្ថយ​សម្ពាធ​ប្រើ​ប្រាស់​ បន្ថយ​ស្ថាន​ភាព​ “បាន​ផល​ធ្លាក់​តម្លៃ​” ព្រម​ទាំង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ប្រើ​ប្រាស់​ដី​។

តាម​ប្រ​សាសន៍​លោក​ ហ្វិញ​ថាញ​ភឿង ប្រ​ធានគណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​​ឡាយ​ ទម្រង់​ដាំដំ​ណាំ​ឆ្លាស់​ កំ​ពុង​បាន​ភូមិ​ភាគ​លើក​ទឹក​ចិត្ត​ពង្រីកទូ​លំ​ទូ​លាយ​ ព្រោះ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​គួរ​ឱ្យ​កត់​សម្គាល់​ សម​ស្រប​នឹង​លក្ខណៈតំ​បន់​ដី​និង​ទម្លាប់​ផលិត​របស់​ប្រ​ជា​ជន​។ នា​ពេល​ខាង​មុខ​ ភូមិភាគ​នឹង​បន្ត​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ​បើក​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ ជំនួយ​ពូជ​ដំ​ណាំ​ប្រ​កប​ដោយ​គុណ​ភាព​ ព្រម​ទាំង​បង្ក​លក្ខ​ណៈដើម្បី​កសិ​ករ​ចងសម្ព័ន្ធ​ប្រើ​ប្រាស់​ផលិត​ផល​។ តាម​រយៈ​នោះ​ ជាជំ​ហាន​ៗកសាង​តំ​បន់​ផលិត​បន្លែ​បង្ការ​តាម​ទិស​ដៅ​ សុវត្ថិ​ភាព​ ចីរ​ភាព​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​៕

                                         ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ