(អ.ឡ) - ការតាំងពិព័រណ៍ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងពេលដំណាលគ្នានៅទីតាំងទាំង៣របស់បណ្ណាល័យទីក្រុងកឹងធើ៖ ទីតាំងធំ (នៅលេខ២៩ ផ្លូវណាមកីខើយងៀ សង្កាត់និញកេវ) ទីតាំងវីថាញ (នៅលេខ៤២ ផ្លូវ៣០ខែមេសា សង្កាត់វីថាញ) និងទីតាំងសុកទ្រាំង (នៅលេខ២ A ផ្លូវត្រឹងក្វាងយ៉េវ សង្កាត់ភូឡើយ)។
អបអរសាទរខួបលើកទី៨១ឆ្នាំ ទិវាបដិវត្តខែសីហា ទទួលបានជោគជ័យ (១៩/៨/១៩៤៥-១៩/៨/២០២៦) និងទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាម (២/៩/១៩៤៥-២/៩/២០២៦) បណ្ណាល័យទីក្រុងកឹងធើបានចាត់តាំងការតាំងពិព័រណ៍សៀវភៅក្រោមប្រធានបទ "បដិវត្តខែសីហា - ការផ្លាស់ប្តូរជីវិតរបស់ប្រជាជាតិ"។
.jpg)
យុវជននរគបាលទីក្រុងកឹងធើទស្សនាការតាំងពិព័រណ៍សៀវភៅ។
ការតាំងពិព័រណ៍បានឧទ្ទេសនាមដល់អ្នកអានជាង១.០០០ក្បាលសៀវភៅ ដែលបានជ្រើសរើសពីប្រភពឯកសារបោះពុម្ព និងឯកសារឌីជីថលរបស់បណ្ណាល័យទីក្រុងកឹងធើ។ ខ្លឹមសារតាំងបង្ហាញផ្តោតទៅលើផ្នែកប្រធានបទ៖ "គោលការណ៍ គោលនយោបាយបដិវត្តរបស់បក្ស" "ឧត្តមគតិ សីលធម៌ ឥរិយាបទហូជីមិញ" "បដិវត្តខែសីហា - ស្នាមប្រវត្តិសាស្ត្រមាស" និង "សមិទ្ធផលនយោបាយ-សេដ្ឋកិច្ច-វប្បធម៌-សង្គមរបស់ទីក្រុងកឹងធើ"។
.jpg)
ការតាំងពិព័រណ៍សៀវភៅបានទាក់ទាញអ្នកអានជាច្រើន។
ក្នុងក្របខ័ណ្ឌការតាំងពិព័រណ៍ បណ្ណាល័យទីក្រុងក៏បានចាត់តាំងកម្មវិធីដោះដូរ សួរ-ឆ្លើយចំណេះដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌...។ ការតាំងពិព័រណ៍ជួយឱ្យអ្នកអាន ជាពិសេជំនាន់ក្រោយ មានលក្ខណៈបន្ថែមក្នុងការសិក្សា យល់ដឹងកាន់តែច្បាស់អំពីទំហំ អត្ថន័យប្រវត្តិសាស្ត្រនៃបដិវត្តខែសីហានិងទិវាបុណ្យជាតិ ២ កញ្ញា។ តាមរយៈនោះ បំផុសមោទនភាពជាតិ ពូនជ្រុំស្នេហាជាតិនិងស្មារតីទទួលខុសត្រូវក្នុងកិច្ចការកសាង អភិវឌ្ឍមាតុភូមិ ប្រទេសជាតិនាសព្វថ្ងៃ។
.jpg)
បណ្ណាល័យទីក្រុងកឹងធើចាត់តាំងប្រឡងសួរ-ឆ្លើយចំណេះដឹងប្រវត្តិសាស្ត្រ ក្នុងក្របខ័ណ្ឌការតាំងពិព័រណ៍។
ការតាំងពិព័រណ៍ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងពេលដំណាលគ្នានៅទីតាំងទាំង៣របស់បណ្ណាល័យទីក្រុងកឹងធើ៖ ទីតាំងធំ (នៅលេខ២៩ ផ្លូវណាមកីខើយងៀ សង្កាត់និញកេវ) ទីតាំងវីថាញ (នៅលេខ៤២ ផ្លូវ៣០ខែមេសា សង្កាត់វីថាញ) និងទីតាំងសុកទ្រាំង (នៅលេខ ២A ផ្លូវត្រឹងក្វាងយ៉េវ សង្កាត់ភូឡើយ) ៕
ដាំងហ្វិញ - សុផន