មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/08/2026 - 20:53

ស្តាប់ប្រជាជននិយាយ សកម្មភាពដើម្បីប្រជាជន 

រាល់ក្តីកង្វល់ និងសំណូមពររបស់ប្រជាជន ទោះបីជាធំ ឬតូច ក៏សុទ្ធតែពាក់ព័ន្ធផ្ទាល់នឹងការរស់នៅដែរ។ ពេលដែលលើកឡើងក្នុងវេទិកា “ស្តាប់ប្រជាជននិយាយ” ការជួបប្រាស្រ័យម្ចាស់ឆ្នោត ឬការសន្ទនានៅមូលដ្ឋាន សម្លេងរបស់ប្រជាជនមិនត្រឹមតែបានកត់សម្គាល់ប៉ុណ្ណោះទេ ថែមទាំងក្លាយជាមូលដ្ឋានដើម្បីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចពិនិត្យ ដោះស្រាយ។ តាមរយៈនោះ តួនាទីជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋអំណាច ជាមួយនឹងប្រជាជន និងតួនាទីត្រួតពិនិត្យ ឆ្លុះបញ្ចាំងសង្គមរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញូយ៉ា ទីក្រុងកឹងធើ កាន់តែបានពង្រីក រួមចំណែកដោះស្រាយបញ្ហាភ្លាមៗតាំងពីមូលដ្ឋាន។

*ផ្តើមពីសំណូមពរជាក់ស្តែង

នៅភូមិព្រែកអណ្ដើក មណ្ឌលទី១ ភូមិព្រែកឈ្វេង... ឃុំញូយ៉ា ទីក្រុងកឹងធើ ប្រជាជនធ្លាប់បានឆ្លុះបញ្ចាំងជាច្រើនលើកឡើងអំពីស្ថានភាពផ្លូវដឹកជញ្ជូនរងការខូចខាត ភក់ល្បាប់ ខ្វះប្រព័ន្ធរំដោះទឹក...។ បង្កការលំបាកដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ បំផុតគឺរដូវវស្សា។ នៅ​វេទិកា “ស្តាប់ប្រជាជននិយាយ” ដែលចាត់តាំងឡើងដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញូយ៉ា ប្រជាជនបានលើកឡើងយ៉ាងត្រង់ៗអំពីការខ្វះចន្លោះទាំងឡាយ និងស្នើឱ្យរណសិរ្សសហការជាមួយរដ្ឋអំណាចពិនិត្យ ដោះស្រាយ។ ផ្តើមពីមតិជាក់ស្តែង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញូយ៉ា បានបូកសរុប និងឆ្លុះបញ្ចាំងជូនដល់គណៈកម្មាធិការបក្ស រដ្ឋអំណាច និងផ្នែកជំនាញនានា។ អាស្រ័យហេតុនោះ សំណង់បម្រើជីវភាពប្រជាជនមួយចំនួននៅលើភូមិឋានត្រូវបានយកចិត្តទុកដាក់វិនិយោគ ក្នុងនោះមានប្រព័ន្ធរំដោះទឹក រួមចំណែកដោះស្រាយស្ថានភាពលិចទឹកអូសបន្លាយ។ ជាក់ស្តែងដូច៖ ដងផ្លូវចូលទៅកាន់តំបន់ប្រជាជនតាំងទីលំនៅភូមិព្រែកអណ្ដើក មានប្រវែងជិត ១ គីឡូម៉ែត្រ ទើបតែកសាងរួចរាល់ បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនធ្វើដំណើរ ជួញដូរ និងដឹកជញ្ជូនទំនិញ។ លោក យឿង សារិន្ទ នៅភូមិព្រែកអណ្ដើក ចែករំលែក៖ “កាលពីមុន ផ្លូវភក់ល្បាប់ ពេលភ្លៀងលិចទឹក ធ្វើដំណើរលំបាកណាស់។ ក្រោយពីឆ្លុះបញ្ចាំងនៅក្នុងវេទិកា “ស្តាប់ប្រជាជននិយាយ” និងការជួបប្រាស្រ័យម្ចាស់ឆ្នោត រណសិរ្សបានកត់សម្គាល់ និងស្នើទៅកាន់រដ្ឋអំណាច។ អាស្រ័យហេតុនោះ បច្ចុប្បន្នផ្លូវបានរដ្ឋអំណាចធ្វើថ្មី ខ្ពស់ និងទូលាយ គ្មាននៅលិចទឹកទៀតឡើយ ប្រជាជនគ្រប់ៗគ្នាសប្បាយរីករាយណាស់”។

ប្រជាជនបានសំណូមពរនៅក្នុងវេទិកា “ស្តាប់ប្រជាជននិយាយ”។

នៅមណ្ឌលទី១ ស្ថានភាពលិចទឹកក៏ធ្លាប់ជាការព្រួយបារម្ភសម្រាប់ប្រជាជនដែរ។ ដោយសារមណ្ឌលទី១ មានប្រជាជនរស់នៅកុះករ ប៉ុន្តែជាច្រើនឆ្នាំមកនេះ ខ្វះប្រព័ន្ធរំដោះទឹក ដូច្នេះរាល់ពេលមានភ្លៀងធំ ផ្លូវថ្នល់ និងផ្ទះសម្បែងរបស់ប្រជាជនតែងតែរងផលប៉ះពាល់។ លោក យឿង វ៉ាំងហាយ នៅមណ្ឌលទី១ បានឱ្យដឹង៖ “ដោយសារលើវេទិកា “ស្តាប់ប្រជាជននិយាយ” និងការជួបប្រាស្រ័យម្ចាស់ឆ្នោត ទើបយើងខ្ញុំមានឱកាសនិយាយអំពីរការលំបាក និងក្តីកង្វល់នៅភូមិភាគ។ អាស្រ័យហេតុនោះ រដ្ឋអំណាចយល់ និងដោះស្រាយក្តីកង្វល់ដែលចាំបាច់បំផុត ដោយវិនិយោគកសាងលូបង្ហូរទឹក បង្កើនកម្រិតផ្លូវ ដូច្នេះបច្ចុប្បន្ន ភ្លៀងធំក៏មិនលិចទឹកដូចមុនទៀតដែរ មាមីងត្រេកអរណាស់”។ ផ្តើមពីការងារទាំងនេះបានបង្ហាញឱ្យឃើញថា នៅពេលសម្លេងរបស់ប្រជាជនបានរដ្ឋស្តាប់ ឆ្លុះបញ្ចាំងត្រង់បញ្ហា និងបានតាមដានរហូតដល់ទីបញ្ចប់ បញ្ហាជាច្រើនដែលគិតថាលំបាកដោះស្រាយ គឺអាចដោះស្រាយបានជាជំហានៗ។

*ដើម្បីឱ្យសម្លេងរបស់ប្រជាជនចូលទៅកាន់ការជាក់ស្តែង

តាមគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញូយ៉ា មិនត្រឹមតែតាមរយៈវេទិកា “ស្តាប់ប្រជាជននិយាយ” ប៉ុណ្ណោះទេ រណសិរ្សនៅទាំងម្ចាស់ការក្តាប់បំណងប្រាថ្នារបស់ប្រជាជន តាមរយៈគណៈ​ការងាររណសិរ្សនៅបណ្តាភូមិ ការជួបប្រាស្រ័យម្ចាស់ឆ្នោត ការប្រជុំជីវភាពសហគមន៍ប្រជាជន និងបណ្តាញផ្សេងៗជាច្រើនទៀត។ តាំងពីនោះ រណសិរ្សបូកសរុប និងឆ្លុះបញ្ចាំងបណ្តាបញ្ហាដែលប្រជាជនយកចិត្តទុកដាក់; ទន្ទឹមនឹងនោះ សហការជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច និងផ្នែកពាក់ព័ន្ធនានាពិនិត្យ ដោះស្រាយតាមសមត្ថកិច្ច។ តាមរយៈនោះ សកម្មភាពត្រួតពិនិត្យ ឆ្លុះបញ្ចាំងសង្គមកាន់តែចូលទៅភាពជាក់ស្តែង ផ្សារភ្ជាប់ជាមួយនឹងបញ្ហាជាក់ស្តែងរបស់ប្រជាជន។

ផ្លូវជនបទភូមិព្រែកអណ្ដើកបានកសាងថ្មី បង្កក្តីរីករាយជូន​ប្រជាជន។

លោកស្រី ហ្វិញ ធីកឹមហុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំញូយ៉ា បានឱ្យដឹង៖ “បណ្តាវេទិកា “ស្តាប់ប្រជាជននិយាយ” ការជួបប្រាស្រ័យម្ចាស់ឆ្នោត ឬការប្រជុំតំបន់អាសយជន...។ គឺជាលក្ខណៈដើម្បីឱ្យប្រជាជនសម្តែងដោយផ្ទាល់នូវបំណងប្រាថ្នា; ជួយឱ្យគណៈកម្មាធិការបក្ស រដ្ឋអំណាច និងបណ្តាផ្នែក ក្តោបក្តាប់សភាពការណ៍កាន់តែជាក់ស្តែងនៅមូលដ្ឋាន។ រាល់មតិយោបល់របស់ប្រជាជនសុទ្ធតែជាព័ត៌មានដ៏មានតម្លៃដែលចេញពីការរស់នៅ។ តាមរយៈការសន្ទនា បញ្ហាផ្សេងៗស្ថិតក្នុងសមត្ថកិច្ចដែលបានពិភាក្សា បកស្រាយ; ខ្លឹមសារដែលត្រូវសហការជាមួយបណ្តាផ្នែក និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ត្រូវបានកត់សម្គាល់ ដើម្បីបន្តស្នើ និងដោះស្រាយ”។ ក៏តាមប្រសាសន៍លោកស្រី ហុង ឆ្លុះបញ្ចាំងសង្គមមិនត្រឹមតែទទួលយកមតិយោបល់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺការតាមដាន ដាស់តឿន និងរួមចំណែកធ្វើឱ្យការស្នើ​ស្របច្បាប់របស់ប្រជាជនក្លាយជាសកម្មភាពជាក់ស្តែង។ ពេលនោះ រណសិរ្សពិតជាស្ពានតភ្ជាប់ដើម្បីឆន្ទៈបក្ស និងចិត្តប្រជាជនបានជួបគ្នាក្នុងរាល់គោលការណ៍ សំណង់ និងចំណែកការងារនៅមូលដ្ឋាន។

ផ្តើមពីដងផ្លូវបានវិនិយោគ ប្រព័ន្ធរំដោះទឹកបានកសាង រហូតដល់បញ្ហាជីវភាពប្រជាជនបានដោះស្រាយ ប្រសិទ្ធភាពនៃការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋានបានបង្ហាញកាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាជនបាននិយាយ បានស្តាប់ និងបានឃើញការស្នើ​ស្របច្បាប់របស់ខ្លួនត្រូវដោះស្រាយជាជំហានៗ ផ្តើមពីនោះ​កាន់តែមានក្តីជំនឿ មានការយល់ស្រប និងចូលរួមយ៉ាងសកម្មក្នុងការកសាងស្រុកភូមិ។ នោះក៏ជាអត្ថន័យជាក់ស្តែងនៃគោលការណ៍ណែនាំ៖ “ប្រជាជននិយាយ – រណសិរ្សស្តាប់ – រដ្ឋអំណាចធ្វើសកម្មភាព – ប្រជាជនទទួលផលប្រយោជន៍”៕

យ្វីអាញ-មេងលី

ចែករំលែកអត្ថបទ