នាព្រឹកថ្ងៃទី១៣ ខែសីហា មន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ បានរៀបចំសន្និបាតផ្សព្វផ្សាយលិខិតបទដ្ឋានច្បាប់ស្តីពីជំនឿ សាសនា ជូនមន្រ្តីសង្ឃ សមណសិស្ស និងតំណាងគណៈកម្មការនៅតាមវត្តអារាមព្រះពុទ្ធសាសនាទក្ខិណនិកាយ ខ្មែរចំនួន ២០០ អង្គនិងរូប នៅលើភូមិឋានទីក្រុងកឹងធើ។
.jpg)
គណៈប្រតិភូចូលរួមក្នុងអង្គសន្និបាត។
នៅក្នុងសន្និបាត បណ្តាគណៈប្រតិភូបានស្តាប់វាគ្មិនធ្វើបទបង្ហាញអំពីខ្លឹមសារសេចក្ដីកំណត់នៃច្បាប់ជំនឿ សាសនា; ទស្សនៈ គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីជំនឿ សាសនា; ស្ថានភាពជំនឿ សាសនានាពេលបច្ចុប្បន្ន និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងសាសនាដែលត្រូវយកចិត្តទុកដាក់ សំដៅជួយឱ្យមន្រ្តីសង្ឃ អ្នកមុខអ្នកការ និងព្រះសង្ឃនៃបណ្តាសាសនាអនុវត្តកាន់តែល្អប្រសើរនូវទិសដៅប្រតិបត្តិសាសនា ធានាត្រឹមត្រូវតាមសេចក្ដីកំណត់នៃច្បាប់។
ថ្លែងការណ៍នៅក្នុងសន្និបាត លោកហូវ៉ាំងភឿង នាយករងមន្ទីរជនជាតិនិង សាសនាទីក្រុងកឹងធើ បានឱ្យដឹង៖ តាមរយៈសន្និបាតនេះ នឹងជួយឱ្យយល់ច្បាស់ ថែមទៀតអំពីគោលមាគ៌ា គោលការណ៍របស់បក្ស ច្បាប់របស់រដ្ឋស្តីពីជំនឿ សាសនា; លើមូលដ្ឋាននោះ គោរពប្រតិបត្តិតាមច្បាប់ សហការល្អជាមួយរដ្ឋអំណាច សំដៅធានាសិទ្ធិសេរីភាពខាងជំនឿ សាសនា និងរួមចំណែកផ្សព្វផ្សាយ ណែនាំពុទ្ធបរិស័ទរស់នៅ “ប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារសង្គម” សកម្មភាពសាសនាត្រឹមត្រូវតាមច្បាប់ ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ។ ទន្ទឹមនឹងនោះ ជួយឱ្យបណ្តាអង្គការសាសនាម្ចាស់ការបង្ការ និងទប់ស្កាត់អំពើកេងចំណេញ លើសាសនាដើម្បីប្រព្រឹត្តល្មើសច្បាប់ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងជីវភាពផ្លូវចិត្តដ៏ប្រពៃរបស់ប្រជាជន៕
យ្វីអាញ - ថាច់ធី