លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ទីក្រុងកឹងធើ លើកទី២ ឆ្នាំ២០២៦។

លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។
ចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ មានអនុប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ៖ លោកស្រី ង្វៀងធីង៉ុកដេប, លោក ត្រឹងជីហុង, លោក ង្វៀងវ៉ាំងខើយ និងសមាជិកទាំងឡាយនៃក្រុមប្រឹក្សា។
ធ្វើរបាយការណ៍នៅក្នុងកិច្ចប្រជុំ លោក ត្រឹងឡេទ្រុង នាយករងមន្ទីរសំណង់ទីក្រុងកឹងធើ បានឱ្យដឹង៖ គម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ទីក្រុងកឹងធើ បានគណៈកម្មាធិការប្រជាជនក្រុងអនុម័តតាមសេចក្តីសម្រេចលេខ ៣២៣/QĐ-UBND ដាក់ចេញនូវភារកិច្ច និងគម្រោងចំនួន ៥៩ ដើម្បីសម្រេចនូវលក្ខឋានទីក្រុងឆ្លាតវៃកម្រិត ១ និងខិតខំសម្រេចនូវលក្ខឋានមួយចំនួនកម្រិត ២ តាមក្រមលក្ខឋាន ១.០ ផ្អែកលើការណែនាំរបស់ក្រសួងសំណង់។ មកទល់ពេលនេះ មាន ១៤ អង្គភាពបានចេញផែនការសំដៅធ្វើឱ្យជាក់ស្តែងគម្រោងទីក្រុងឆ្លាតវៃ; នៅសល់ ២ អង្គភាពកំពុងរៀបចំផែនការ។ ទីក្រុងក៏បានចេញផែនការសកម្មភាពឆ្នាំ ២០២៦ របស់ក្រុមប្រឹក្សាសម្របសម្រួល ដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការរៀបចំអនុវត្តព្រមៗគ្នា និងមានប្រសិទ្ធភាព។
មន្ទីរសំណង់ក្រុងបានធ្វើការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ដើម្បីដោះដូរនិងស្នើខ្លឹមសារសហប្រតិបត្តិការក្នុងការងារអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ; សហការជាមួយមន្ទីរមហាផ្ទៃ ដើម្បីចុះឈ្មោះចាត់តាំងវគ្គបណ្តុះបណ្តាល បំប៉ន និងហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពផ្លាស់ប្តូរឌីជីថល អភិវឌ្ឍទីក្រុងឆ្លាតវៃឆ្នាំ ២០២៦ និងដាក់ជូនគណៈកម្មាធិការប្រជាជនក្រុងដើម្បីសុំគោលការណ៍។ មន្ទីរសំណង់ និងអង្គភាពពាក់ព័ន្ធនានាបានពិនិត្យ និងផ្ទៀងផ្ទាត់ភារកិច្ចនៃគម្រោងទីក្រុងឆ្លាតវៃ ទីក្រុងកឹងធើ ដំណាក់កាល ២០២៦-២០៤០ ប្រៀបធៀបនឹងក្រមលក្ខឋាន ២.០។ តាមនោះ ចំពោះសូចនាករដែលតម្រូវជាចាំបាច់ចំនួន ១៩ សម្រេចបាន ២ សូចនាករ; កំពុងអនុវត្ត ១៣ សូចនាករ ដោយមានគម្រោងឆ្លើយតបបានទាំងស្រុង ឬមួយផ្នែក; និងមិនទាន់បានសំណើ ៤ សូចនាករ។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ដំណើរការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃក្រុងកឹងធើ នៅតែជួបការលំបាក និងកង្វះខាតជាច្រើនពាក់ព័ន្ធនឹងរបបគោលនយោបាយ យន្តការភ្ជាប់ទំនាក់ទំនងរវាងថ្នាក់មជ្ឈិម - ភូមិភាគ; ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យមិនទាន់ឆ្លើយតបបាន; ប្រភពធនធានមនុស្សជំនាញស៊ីជម្រៅបម្រើឱ្យការអភិវឌ្ឍទីក្រុងឆ្លាតវៃ ផ្លាស់ប្តូរឌីជីថល និងការអនុវត្ត AI នៅកង្វះខាត...។

ទិដ្ឋភាពទាំងមូលនៃកិច្ចប្រជុំ។
នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ បណ្តាមន្ទីរ ផ្នែក និងអង្គភាពពាក់ព័ន្ធបានរាយការណ៍អំពីគម្រោងសំខាន់ៗមួយចំនួនក្នុងការកសាងទីក្រុងឆ្លាតវៃរបស់ក្រុងដូចជា៖ ការស្នើសុំអនុវត្ត BIM ដើម្បីគ្រប់គ្រងល្បឿននៃសំណង់សំខាន់ៗ ការផ្តល់លិខិតអនុញ្ញាត សាងសង់; គម្រោងកសាងមូលដ្ឋានគ្រឹះ IoT Platform; គម្រោងបង្កើនកម្រិតមជ្ឈមណ្ឌលទិន្នន័យក្រុងដើម្បីធ្វើសំយោគមជ្ឈមណ្ឌលទិន្នន័យឆ្លាតវៃ; កសាងគ្រោងឆ្អឹងទិន្នន័យ និងគ្រោងអភិបាលកិច្ចទិន្នន័យរបស់ក្រុងកឹងធើ; បង្កើនកម្រិតនិងពង្រីកប្រព័ន្ធព័ត៌មានគ្រប់គ្រងហានិភ័យ (FRMIS) ; ការកសាងមូលដ្ឋានទិន្នន័យដីធ្លី...។
ថ្លែងមតិចង្អុលការនៅក្នុងកិច្ចប្រជុំ លោក ត្រឿងកាញ់ត្វៀង បានស្នើឱ្យមន្ទីរសំណង់ធ្វើជាអធិបតី សហការជាមួយអង្គភាពពាក់ព័ន្ធនានា ពិនិត្យឡើងវិញនូវគម្រោងទីក្រុងឆ្លាតវៃក្រុងកឹងធើ តាមក្រមលក្ខណៈវិនិច្ឆ័យ ២.០; ផ្អែកលើមូលដ្ឋាននោះ ធ្វើសេនាធិការលើផែនការផ្សព្វផ្សាយអនុវត្តឱ្យសមស្របតាមស្ថានភាពជាក់ស្តែងរបស់ក្រុង។ មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាធ្វើជាអធិបតី សហការជាមួយស្ថាប័ន អង្គភាព និងភូមិភាគពាក់ព័ន្ធនានា ជំរុញល្បឿនអនុវត្តបណ្តាហេដ្ឋារចនាសម្ព័ន្ធស្នូល; ជាពិសេសគឺមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុង និងមូលដ្ឋានទិន្នន័យប្រើប្រាស់រួម...។
ប្រធានគណៈកម្មាធិការប្រជាជនក្រុងបានចង្អុលការដល់មន្ទីរ គណៈ ផ្នែក និងភូមិភាគ ផ្អែកលើមុខងារ និងភារកិច្ចដែលបានប្រគល់ជូន ស្នើនិងប្រមូលផ្តុំប្រភពធនធានដើម្បីអនុវត្តគម្រោងនានា ដោយផ្តល់អាទិភាពលើការដោះស្រាយចំណុចរាំង ស្ទះរបស់ទីក្រុង ដូចជា៖ ការវិនិច្ឆ័យកាកសំណល់, ការសម្រួលចរាចរណ៍... ទន្ទឹមនឹងនោះ កសាងផែនការ មានដំណោះស្រាយជាក់ស្តែង និងបែងចែកច្បាស់លាស់ការទទួលខុសត្រូវ ដើម្បីធានាល្បឿនអនុវត្តភារកិច្ច និងគម្រោងនានា ស្ថិតក្នុងវិស័យដែលទទួលបន្ទុក។ មន្ទីរមហាផ្ទៃ និងមន្ទីរហិរញ្ញវត្ថុត្រូវសហការ និងណែនាំមន្ទីរសំណង់ចាត់តាំងអនុវត្តវគ្គបណ្តុះបណ្តាល បំប៉នធនធាន មនុស្ស ដើម្បីឆ្លើយតបតាមតម្រូវការនៃទីក្រុងឆ្លាតវៃ៕
ត្វៀកត្រិញ - វ៉ាន់តឹន