ព្រឹកថ្ងៃទី ១៤ ខែសីហា គណៈកម្មាធិការប្រជាជនឃុំឡុងភូ បានសហការជាមួយមជ្ឈមណ្ឌលសេវា ការងារទីក្រុងកឹងធើ និងមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ - អប់រំប្រចាំ បានចាត់តាំង "ពិធីដោះដូរការងារធ្វើនៅឃុំឡុងភូ ឆ្នាំ២០២៦"។

ទិដ្ឋភាពបើកពិធីដោះដូរការងារធ្វើនៅឃុំឡុងភូ។
ពិធីដោះដូរមានការចូលរួមពីសំណាក់អាជីវកម្ម និងអង្គភាពជ្រើសរើសពលករមួយចំនួនដូចជា៖ ក្រុមហ៊ុនភាគហ៊ុនប្រភពធនធានមនុស្ស សៃហ្គងយ៉ាទ្រី; ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ផ្គត់ផ្គង់ប្រភពធនធានមនុស្ស ENIX (មជ្ឈមណ្ឌលភាគខាងត្បូង); ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ÊSUHAI សាលាមធ្យមសិក្សាបំណិនអាជីពជប៉ុន; ក្រុមហ៊ុនភាគហ៊ុននីហរ័ណអាហរ័ណ ហាយទ្រី; ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត មិញដាំង និងប្រជាជនចំនួន ៣៤៥ នាក់ នៅលើភូមិឋានចូលរួមផងដែរ។ នេះជាសកម្មភាពសំដៅតភ្ជាប់កម្មករនិយោជិត ជាមួយអាជីវកម្ម និងគ្រឹះស្ថានផលិតកម្ម/អាជីវកម្ម ដែលមានតម្រូវការរើសបុគ្គលិក តាមរយៈនោះបើកទូលាយឱកាសការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជននៅភូមិភាគ។
តំណាងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ÊSUHAI សាលាមធ្យមសិក្សាបំណិនអាជីពជប៉ុន ផ្តល់ប្រឹក្សាដល់កម្មករនិយោជិត។
ថ្លែងនៅក្នុងពិធីដោះដូរនេះ លោក ហូក្វឹកហុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ បានឱ្យដឹង៖ ពិធីដោះដូរការងារនាថ្ងៃនេះ ចាត់តាំងឡើងក្នុងគោលបំណងបង្កើតស្ពានចម្លងផ្ទាល់ ឆ្ពោះទៅរកភាពចំហ និងតម្លាភាពរវាងកម្មករនិយោជិត និងនិយោជិកដែលមានកិត្យានុភាព។ នេះជាឱកាសពិសេសសម្រាប់កម្មករនិយោជិតនៅលើភូមិឋានឃុំ ជាពិសេសគឺពលករជាជនជាតិភាគតិច, គ្រួសារក្រីក្រ, គ្រួសារក្បែរក្រ, យុវជនដែលបានបំពេញកាតព្វកិច្ចយោធា និងសិស្សានុសិស្សថ្នាក់ទី ១២ បានខិតជិតព័ត៌មានពេញលេញអំពីទីផ្សារពលកម្មក្នុង និងក្រៅប្រទេស។ ឆ្លងតាមរយៈនោះ ជួយឱ្យកម្មករនិយោជិតជ្រើសរើសបានមុខរបរ និងការងារដែលសមស្របទៅនឹងសមត្ថភាព កម្រិតវប្បធម៌ ព្រមទាំងបំណងផ្ទាល់ខ្លួន។
ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយបណ្តាគោលនយោបាយនិងច្បាប់ ស្តីពីពលកម្ម, ធានារ៉ាប់រងគ្មានអាជីព, បណ្តាគោលនយោបាយអនុគ្រោះទុនកម្ចី គាំទ្រកម្មករនិយោជិតចូលរួមធ្វើការនៅបរទេសតាមកិច្ចសន្យា ក៏ដូចជាកម្មវិធីសិក្សាផងធ្វើការផងនៅបរទេស។ តាមរយៈនោះ បង្កលក្ខណៈឱ្យពលករវ័យក្មេង, អ្នកមិនទាន់មានការងារធ្វើ, ជនជាតិភាគតិច, គ្រួសារក្រីក្រ និងគ្រួសារជិតក្រ បានកៀងជិតផ្ទាល់ជាមួយអាជីវកម្ម និងគ្រឹះស្ថានអប់រំវិជ្ជាជីវៈ ដើម្បីជ្រើសរើសការងារសមស្រប; ជួយឱ្យកម្មករនិយោជិតមានឱកាសបន្ថែមក្នុងការស្វែងរកការងារធ្វើ, បង្កើនប្រាក់ចំណូល, កែលម្អជីវភាព; ព្រមទាំងរួមចំណែកបង្កការងារប្រកបដោយចីរភាព, បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅក្នុងភូមិភាគ៕
យ្វីអាញ - វ៉ាន់តឹន