14/08/2026 - 06:13

មូល​ដ្ឋាន​គោរព​បូ​ជា​អនុ​វត្ត​ល្អ​នូវ​ការ​ងារ​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់​ 

រយៈ​ពេល​កន្លង នៅ​តាម​ភូមិ​ភាគ​ជា​ច្រើន​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ការ​ងារ​ធា​នា​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​តែង​បាន​កំ​ណត់​ជា​ភារ​កិច្ច​សំ​ខាន់​និង​ជា​និច្ច​កាល ដើម្បី​រក្សា​ស្ថិរ​ភាព​នយោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម និង​បង្ក​បរិ​ស្ថាន​ងាយ​ស្រួល​សម្រាប់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។ ជា​មួយ​នឹង​ការ​ចូល​រួម​ព្រម​ៗគ្នា​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ និង​ការ​ចូល​រួម​ពី​ប្រ​ជា​ជន រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​បណ្តា​មូល​ដ្ឋាន​គោ​រព​បូ​ជា សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន ក្លាយ​ជា​ចំ​ណុច​ភ្លឺ​ក្នុង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ។

 ​ កម្មា​ភិបាល​នគរ​បាល​ឃុំ​អាង​និញ​ផ្សព្វ​ផ្សាយ​ច្បាប់​ជូន​មា​មីង​ពុទ្ធ​បរិ​ស័ទ​នៅ​វត្ត​បទុម​រង្សី​ទំ​នប់។

ក្នុង​ចំ​ណោម​ចំ​ណុច​លេច​ធ្លោ​អំ​ពី​ការ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​វត្ត​ទំ​នប់ ឃុំ​អាង​និញ គឺ​ចំ​ណុច​ភ្លឺ​ស្វាង​គំ​រូ​ក្នុង​ការ​ងារ បង្ការ​ទប់​ស្កាត់​បទ​ល្មើស និង​អបាយ​មុខ។ មិន​ត្រឹម​តែ​ជា​កន្លែង​ប្រ​ជុំ​ជីវ​ភាព​ជំ​នឿ​សាស​នា​ប៉ុណ្ណោះ​ទេ វត្ត​អា​រាម​ថែម​ទាំង​ក្លាយ​ជា “ស្ពាន​តភ្ជាប់” ដ៏​សំ​ខាន់ រវាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន រួម​ចំ​ណែក​កសាង​បរិ​ស្ថាន​រស់​នៅ​ប្រ​កប​ដោយ​ភាព​សុខ​សាន្ត​និង​សុវត្ថិ​ភាព​។ គណៈ​កម្ម​ការ​វត្ត និង​ព្រះ​សង្ឃ​បាន​សហ​ការ​យ៉ាង​សកម្ម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​កង​កម្លាំង​នគរ​បាល​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​អនុ​វត្ត​តាម​ច្បាប់។ តាម​រយៈ​ពិ​ធី​កិច្ច​បុណ្យ​ទាន​ក្នុង​សាស​នា និង​បុណ្យ​ទាន​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ខ្លឹម​សារ​អំ​ពី​ការ​ទប់​ស្កាត់​បទ​ល្មើស​និង​អបាយ​មុខ ត្រូវ​បាន​បញ្ចូល​គ្នា​ដើម្បី​ជួយ​ឱ្យ​ប្រ​ជា​ជន​ងាយ​យល់​ងាយ​ទទួល​យក​និង​អនុ​វត្ត​ដោយ​ស្មារតី​ស្ម័គ្រ​ចិត្ត។

ព្រះ​តេជ​គុណ​ឡឹម​ហ៊ីប ចៅ​អធិ​ការ​វត្ត​បទុម​រង្សី​ទំ​នប់ ឃុំ​អាង​និញ ទី​ក្រុង​កឹង​ធើ មាន​ថេរ​ដីកា៖ “កន្លង​មក វត្ត​តែង​កំ​ណត់​ការ​ផ្សព្វ​ផ្សាយ​ច្បាប់ និង​ការ​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន ទប់​ស្កាត់​បទ​ល្មើស​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់។ តាម​រយៈ​កម្ម​វិធី​បុណ្យ​ទាន​សាស​នា ការស​ម្តែង​ធម៌​ទេស​នា និង​ថ្ងៃ​ពេញ​បូណ៌​និង​ខែ​ដាច់ វត្ត​បាន​បញ្ចូល​ខ្លឹម​សារ​អប់​រំ​ច្បាប់ លើក​ទឹក​ចិត្ត​ឱ្យ​ប្រ​ជា​ជន​រស់​នៅ “ល្អ​ទាំង​ផ្លូវ​លោក ល្អ​ទាំង​ផ្លូវ​ធម៌” អនុ​វត្ត​តាម​បទ​ប្បញ្ញត្តិ​ និង​ជៀស​ឆ្ងាយ​ពី​អបាយ​មុខ​។ តាម​រយៈ​នោះ បាន​រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​វត្ត”។

ទន្ទឹម​នឹង​នោះ ឃុំ​បាន​ក​សាង​និង​ពង្រីក​ទូ​លំ​ទូ​លាយ​នូវ​ទម្រង់​ស្វ័យ​គ្រប់​គ្រង​ជា​ច្រើន​ដែល​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ប្រ​ជា​ជន។ ដូច​ទម្រង់ “ក្រុម​ស្វ័យ​គ្រប់​គ្រង​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” “កាមេ​រ៉ា​សុវត្ថិ​ភាព​” និង “មណ្ឌល​អា​សយ​ជន​សុវត្ថិ​ភាព​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់” បាន​និង​កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព។ ប្រ​ព័ន្ធ​កា​មេ​រ៉ា​សុវត្ថិ​ភាព​បាន​ដំ​ឡើង​នៅ​តាម​ដង​ផ្លូវ និង​មណ្ឌល​អា​សយ​ជន មិន​ត្រឹម​តែ​ជួយ​ត្រួត​ពិ​និត្យ ស្ថាន​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​កម្លាំង​សមត្ថ​កិច្ច​ក្នុង​ការ​រក​ឃើញ​និង​ចាត់​វិធាន​ការ​លើ​បទ​ល្មើស។

លោក​វរ​សេនីយ៍​ទោ តូ​ថាញ​តុង ប្រ​ធា​នគរ​បាល​ឃុំ​អាង​និញ ឱ្យ​ដឹង៖ “លទ្ធ​ផល​ដែល​ទទួល​បាន​ក្នុង​ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ បាន​និង​កំ​ពុង​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ដល់​ការ​អភិ​វឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​របស់​ឃុំ​អាង​និញ។ បរិ​ស្ថាន​រស់​នៅ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​និង​ស្ថិរ​ភាព មិន​ត្រឹម​តែ​ជួយ​ឱ្យ​ប្រ​ជា​ជន​ស្ងប់​ចិត្ត​ក្នុង​ការ​ពល​កម្ម​ផលិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​លក្ខណៈ​ក្នុង​ការ​ទាក់​ទាញ​ការ​វិនិយោគ​ ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ក្នុង​ភូមិ​ភាគ។ ក្នុង​នោះ ក៏​មាន​ការ​ចូល​រួម​ចំ​ណែក​ពី​សំ​ណាក់​វត្ត​អា​រាម​នា​នា ដូច​ជា​វត្ត​បទុម​រង្សី​ទំ​នប់ ដែល​បាន​សហ​ការ​កសាង​ទម្រង់​ស្វ័យ​គ្រប់​គ្រង​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់។ បណ្តា​ក្រុម​ស្វ័យ​គ្រប់​គ្រង និង​ក្រុម​ពុទ្ធ​បរិ​ស័ទ ស្ម័គ្រ​ចិត្ត​តែង​ចូល​រួម​យាម​ល្បាត ដាស់​តឿន​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ទប់​ស្កាត់​បទ​ល្មើស និង​រក្សា​សណ្តាប់​ធ្នាប់​ក្នុង​វត្ត​និង​ក្នុង​សហ​គមន៍”។

ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ការ​ស្រប​មតិ​របស់​ប្រ​ជា​ជន ឃុំ​អាង​និញ នឹង​បន្ត​រក្សា​នូវ​កិត្តិ​នាម​ជា​ភូមិ​ភាគ​គំ​រូ​ក្នុង​ការ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន អរិយ​ធម៌ និង​សុវត្ថិ​ភាព​ក្នុង​តំ​បន់​ជន​រួម​ជាតិ និង​តាម​បណ្តា​ទី​គោ​រព​បូ​ជា​នា​នា៕ 

    ដា​លី​ន

ចែករំលែកអត្ថបទ