ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/08/2026 - 21:40

កម្មា​ភិបាល​វ័យ​ក្មេង​ជំនួយ​កម្លាំង​ដល់​មូល​ដ្ឋាន​ក្រោយ​ពី​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ 

ចាប់​ពី​ថ្ងៃ​ដំ​បូង​អនុ​វត្ត​គោ​លន​យោ​បាយ​រួម​បញ្ចូល​មណ្ឌល​ ថ្នាក់​ដឹក​នាំ​សង្កាត់​ខាញ់​ហ្វា​ ទី​ក្រុង​កឹង​ធើ​ បាន​កំ​ណត់​ច្បាស់​ ការ​ជ្រើស​រើស​កម្មា​ភិបាល​ក្រោយ​ពី​រៀប​ចំ​ ត្រូវ​ធា​នា​បាន​នូវ​សត្យា​នុម័ត​ តម្លា​ភាព​ និង​ការ​ស្រប​មតិ​ក្នុង​ប្រ​ជា​ជន​។ ពិ​សេស​ ភូមិ​ភាគ​ក៏​ផ្តល់​អាទិ​ភាព​ដល់​ការ​រៀប​ចំ​កម្មា​ភិបាល​វ័យ​ក្មេង​ ដែល​មាន​កម្រិត​វិជ្ជា​ សមត្ថ​ភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ការ​ងារ​នៅ​មូល​ដ្ឋាន​ ដើម្បី​រួម​ចំ​ណែក​នាំ​ភូមិ​ភាគ​អភិវឌ្ឍ​ន៍ក្នុង​ដំ​ណាក់​កាល​ថ្មី​។

បង​ស្រី​ថា​ច់ធី​យ៉ឹង ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​ផ្នោរ​តម​ គឺ​ជា​កម្មា​ភិបាល​វ័យ​ក្មេង​ដែល​មាន​វិធី​សាស្ត្រ​ធ្វើ​ការ​ប្រ​កប​ដោយ​ភាព​ច្នៃ​ប្រ​តិដ្ឋ​ និង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​។ កើត​និង​ធំ​ដឹង​ក្តី​នៅ​ភូមិ​ខាញ់​ហ្វា​ដែល​ជា​កន្លែង​ប្រ​ជា​ជន​ផ្សារ​ភ្ជាប់​នឹង​មុខ​របរ​ចិញ្ចឹម​សត្វ​ បង​ស្រី​បាន​យល់​ដឹង​ពី​ការ​លំ​បាក​ និង​តម្រូវ​ការ​ជាក់​ស្តែង​របស់​កសិ​ករ​ភូមិ​ភាគ​។ បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​មហា​វិទ្យា​ល័យ​បសុពេទ្យ​ ក្នុង​ឆ្នាំ​ ២០១៧ បង​ស្រី​បាន​វិល​ត្រ​ឡប់​មក​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ភាគ​ក្នុង​តួ​នា​ទី​ជា​កម្មា​ភិ បាល​បសុពេទ្យ​។ មិន​បង្អង់​ក្នុង​ការ​សិក្សា​រៀន​សូ​ត្រ​ បង​ស្រី​បាន​បន្ត​បញ្ចប់​កម្ម​វិធី​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់​ក្នុង​ឆ្នាំ​ ២០២៤ ។ ដោយ​ឃើញ​ពី​តម្រូវ​ការ​អំ​ពី​ចំ​ណេះ​ដឹង​ចិញ្ចឹម​សត្វ​របស់​ប្រ​ជា​ជន​ បង​ស្រី​បាន​បង្កើត​ឆា​នែល​ TikTok ឈ្មោះ​ថា​ “នាង​ពេទ្យ​សត្វ​ខ្មែរ​” ដើម្បី​ចែក​រំលែក​បច្ចេក​ទេស​ចិញ្ចឹម​ពពែ​ និង​ចិញ្ចឹម​គោ​។ រហូត​មក​ដល់​បច្ចុប្បន្ន​ ឆា​នែល​នេះ​បាន​ទាក់​ទាញ​អ្នក​តាម​ដាន​រាប់​ពាន់​នាក់​ទាំង​ក្នុង​ និង​ក្រៅ​ភូមិ​ភាគ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពង្រីក​ភាព​មាន​ប្រៀប​នៃ​យុវ​វ័យ​ និង​ការ​យល់​ដឹង​អំ​ពី​បច្ចេក​វិទ្យា​ បង​ស្រី​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ ដោយ​ណែ​នាំ​ផ្ទាល់​ដល់​ប្រ​ជា​ជន​ក្នុង​ការ​ដំ​ឡើង​កម្ម​វិធី​ VNeID ប្រើ​ប្រាស់​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ និង​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​លើ​បរិស្ថាន​ឌីជី​ថល​។ បង​ស្រី​ថា​ច់ធី​យ៉ឹងបាន​ឱ្យ​យដឹង​៖ “ខ្ញុំ​បង្កើត​ឆា​នែល​ TikTok ឡើង​ ព្រោះ​តែ​បំ​ណង​ប្រាថ្នា​ចង់​ចែក​រំលែក​ដល់​បង​ប្អូន​ពី​វិធី​ចិញ្ចឹម​ពពែ​ និង​គោ​ ដើម្បី​ឱ្យ​មាន​ចំ​ណេះ​ដឹង​បន្ថែម​ក្នុង​ការ​ថែ​ទាំ​សត្វ​ចិញ្ចឹម​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ បង្កើន​ទិន្ន​ផល​ បន្ថយ​ជំងឺ​រាតត្បាត​ និង​បន្ថយ​ការ​ចំ​ណាយ​ក្នុង​ការ​ចិញ្ចឹម​សត្វ​។”

បង​ស្រី​ថា​ច់ធី​យ៉ឹងកំ​ពុង​ថត​ TikTok នៅ​ក្នុង​ទ្រុង​ពពែ​។

ជា​ភូមិ​ភាគ​ដែល​មាន​ផ្ទៃ​ដី​ធម្ម​ជាតិ​ធំ​ជាង​គេ​ទី​ពីរ​នៃ​ទី​ក្រុង​កឹង​ធើ​ ជា​មួយ​នឹង​ទំ​ហំ​ជាង​ ១៣០ គី​ឡូ​ម៉ែ​ត្រកា​រ៉េ​ ក្រោយ​ពី​ការ​រួម​បញ្ចូល​ សង្កាត់​ខាញ់​ហ្វា​បាន​បន្ថយ​ពី​ ៣០ មណ្ឌល​មក​ត្រឹម​តែ​ ១៣ មណ្ឌល​ ស្រប​តាម​បទ​ប្បញ្ញត្តិ​។ រួម​ជា​មួយ​នឹង​ការ​ធា​នា​នូវ​លក្ខ​ឋាន​ស្ដី​ពី​ផ្ទៃ​ដី​និង​ចំ​នួន​ប្រ​ជា​ជន​ ភូមិ​ភាគ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​កង​ជួរ​កម្មា​ភិបាល​វ័យ​ក្មេង​ ដែល​មាន​កម្រិត​វិជ្ជា​ និង​សមត្ថ​ភាព​ដើម្បី​កាន់​តំ​ណែង​នា​នា​នៅ​តាម​មណ្ឌល​ ជា​ជំ​ហាន​ធ្វើ​ឱ្យ​កង​ជួរ​កម្មា​ភិបាល​វ័យ​ក្មេង​នៅ​បណ្តា​មណ្ឌល​ក្នុង​ភូមិ​ឋាន​ឃុំ​។

ក្នុង​នាម​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​នៅ​មណ្ឌល​បឹង​ទុង​ បន្ទាប់​ពី​ការ​រួម​បញ្ចូល​ បង​ផាម​ហ្វិញ​ហា​បាន​សម្រប​ខ្លួន​យ៉ាង​ឆាប់​រហ័ស​ទៅ​នឹង​ភូមិ​ឋាន​ដ៏​ធំ​ទូ​លាយ​ជាង​មុន​ ដោយ​បាន​ចុះ​មូល​ដ្ឋាន​ផ្ទាល់​ដើម្បី​ស្តាប់​មតិ​ បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​។ ជា​មួយ​នឹង​ការ​មាន​ប្រៀប​ជា​បរិញ្ញាបត្រ​ច្បាប់​ យល់​ដឹង​ពី​បច្ចេក​វិទ្យា​ និង​មាន​បទ​ពិសោធន៍​ជាក់​ស្តែង​ បង​បាន​ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល​ក្នុង​កិច្ច​ការ​គ្រប់​គ្រង​។ អ្វី​ដែល​លេច​ធ្លោ​ជាង​គេ​ គឺ​ការ​បង្កើត​ក្រុម​យ៉ាលូ​របស់​ភូមិ​ ដើម្បី​ផ្តល់​ព័ត៌​មាន​ទាន់​ពេល​ ទទួល​យក​មតិ​ និង​កិច្ច​ទំ​នាក់​ទំនង​រវាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​។ ជា​មួយ​គ្នា​នេះ​ដែរ​ បង​តែង​ចុះ​ទៅ​រាល់​ផ្ទះ​ ដើម្បី​ក្តាប់​ស្ថាន​ភាព​រស់​នៅ​ និង​ការ​ផលិត​ តាម​រយៈ​នេះ​បង​មាន​ដំ​ណោះ​ស្រាយ​សម​ស្រប​ក្នុង​ការ​ងារ​គ្រប់​គ្រង​នៅ​ភូមិ​សាស្រ្ត​។ បង​ ផាម​ហ្វិញ​ហា​ បាន​ចែក​រំលែក​៖ "បន្ទាប់​ពី​អនុ​វត្ត​ការ​រួម​បញ្ចូល​ គោ​លន​យោ​បាយ​គឺ​ការ​បញ្ចូល​ភូមិ​ចូល​គ្នា​ ដូច្នេះ​ការ​លំ​បាក​របស់​ខ្ញុំ​គឺ​ភូមិ​សាស្ត្រ​ធំ​ទូ​លាយ​ ត្រូវ​ក្តាប់​ឱ្យ​បាន​ច្បាស់​នូវ​ភូមិ​សាស្រ្ត​ក្នុង​មណ្ឌល​ សកម្ម​ភាព​ក៏​ត្រូវ​ដល់​គ្រួ​សារ​នីមួយៗ​ និង​ច្បាម​ប្រ​កិត​នឹង​ភូមិ​សាស្រ្ត​។ យើង​អនុ​វត្ត​ការ​ផ្សព្វ​ផ្សាយ​ចលនា​នូវ​គោ​លន​យោ​បាយ​ គោល​ការណ៍​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​ដល់​ប្រ​ជា​ជន​ អនុ​វត្ត​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ដើម្បី​ជូន​ដល់​រាល់​ផ្ទះ​ ដល់​គ្រួ​សារ​នីមួយៗ​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​បាន​យល់​ដឹង​ពី​គោ​លន​យោ​បាយ​ គោល​ការណ៍​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​"។

បង​ផាម​ហ្វិញ​ហា​ (ខាង​ឆ្វេង​ដៃ​) ចុះ​ដល់​ផ្ទះ​ប្រ​ជា​ជន​ដើម្បី​ក្តាប់​ពី​ស្ថាន​ភាព​នៃ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​។

ទោះ​បី​ភូមិ​ឋាន​ទំ​ហំ​ធំ​ជាង​មុន​ ចំ​នួន​គ្រួ​សារ​កើន​ឡើង​ និង​បរិមាណ​ការ​ងារ​ច្រើន​ ប៉ុន្តែ​ការ​រៀប​ចំ​កង​ជួរ​វ័យ​ក្មេង​ ដោយ​មា​នភា​ពរ​ហ័សរ​ហួននិង​មាន​កម្រិត​វិជ្ជា​ កំ​ពុង​ទទួល​បាន​ក្តី​សង្ឃឹម​ ចំ​ពោះ​ប្រ​ជា​ជន​។ លោក​ផាម​វ៉ាំង​យុង​ ប្រ​ជា​ជន​នៅ​មណ្ឌល​បឹង​ទុង​ បាន​ឱ្យ​ដឹង​៖ "តាម​រយៈ​ស្ថាន​ភាព​នៃ​ការ​រួម​បញ្ចូល​នៃ​មណ្ឌល​ យើង​ឃើញ​ថា​កម្លាំង​វ័យ​ក្មេង​ទាំង​នេះ​ធ្វើ​សកម្ម​ភាព​យ៉ាង​ល្អ​ប្រសើរ​ មាន​ភាព​សកម្ម​ និង​មាន​ការ​ប្តេជ្ញា​ខ្ពស់​។ ប្អូន​ៗទាំង​នេះ​ធ្វើ​សកម្ម​ភាព​ដោយ​ស្មារតី​ដើម្បី​សមូហ​ភាព​។ និយាយ​រួម​ កម្មា​ភិបាល​វ័យ​ក្មេង​ទាំង​នេះ​មាន​សមត្ថ​ភាព​ ចុះ​ផ្ទាល់​ជា​មួយ​ប្រ​ជា​ជន​ និង​ស្តាប់​មតិ​យោបល់​របស់​ប្រ​ជា​ជន​នៅ​តាម​ភូមិ​ភាគ​នីមួយៗ​។

យោង​តាម​លោក​ ឡឹម​វ៉ាំង​តាម​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​ខាញ់​ហ្វា​ ការ​អនុ​វត្ត​ន៍គោ​លន​យោ​បាយ​រៀប​ចំ​ និង​រួម​បញ្ចូល​គ្នា​នូវ​មណ្ឌល​នា​នា​ ភូមិ​ភាគ​បាន​ម្ចាស់​ការក​សាង​ ផែន​ការប​ម្រួញ​អង្គ​ការ​គ្រប់​គ្រង​របស់​រដ្ឋ​តាម​ទិស​ព្រម​ៗគ្នា​និង​មាន​ប្រ​សិទ្ធ​ភាព​។ ទន្ទឹម​នឹង​នោះ​ ពិ​និត្យ​ រៀប​ចំ​តែង​តាំង​ចំ​ពោះ​កម្មា​ភិបាល​ដែល​មាន​សមត្ថ​ភាព​ និង​ប្រិយ​ភាព​ឱ្យ​កាន់​តំ​ណែង​ជា​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​។ ពិ​សេស​ សង្កាត់​បាន​ផ្តល់​អាទិ​ភាព​ក្នុង​ការ​ជ្រើស​រើស​កម្មា​ភិបាល​ក្មេង​ៗដែល​មាន​កម្រិត​វិជ្ជា​ជី​វៈ​ ដើម្បី​បំ​ពេញ​តាម​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ដំ​ណាក់​កាល​ថ្មី​។ បច្ចុប្បន្ន​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​មណ្ឌល​ទាំង​១៣រូប​សុទ្ធ​តែ​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​វិទ្យា​ល័យ​ ក្នុង​នោះ​មាន​សម​មិត្ត​ចំ​នួន​១០រូប​មាន​កម្រិត​បរិញ្ញាបត្រ​និង​សម​មិត្ត​១រូប​មាន​កម្រិត​មធ្យម​ទ្រឹស្តី​នយោ​បាយ​។

ភា​ពរ​ហ័សរ​ហួនភាព​ច្នៃ​ប្រ​តិដ្ឋ​រួម​ជា​មួយ​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​វ័យ​ក្មេង​ កំ​ពុង​រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព​នៅ​មូល​ដ្ឋាន​។ ពួក​គាត់​មិន​ត្រឹម​តែ​ជា​អ្នក​ផ្ទាល់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​គោ​លន​យោ​បាយ​ និង​គោល​ការណ៍​របស់​បក្ស​ និង​រដ្ឋ​ដល់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​ស្ពាន​តភ្ជាប់​យ៉ាង​រឹង​មាំ​រវាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ រួម​ចំ​ណែក​កសាង​សង្កាត់​ខាញ់​ហ្វា​ ឱ្យ​កាន់​តែ​អភិវឌ្ឍ​ន៍ក្នុង​ដំ​ណាក់​កាល​ថ្មី​៕                                                   

ថា​ញ់ហ៊ុង-ដា​លី​ន​

ចែករំលែកអត្ថបទ