ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/08/2026 - 08:32

ឡុង​ភូ​ បើក​វគ្គ​បំប៉ន​បំ​ណិន​ មុខ​ជំ​នាញ​ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​ជូន​ដល់​អ្នក​មាន​ប្រិយ​ភាព​ 

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ បាន​សហ​ការ​ជា​មួយ​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​សន្និ​បាត​បំប៉ន​បំ​ណិន​ មុខ​ជំ​នាញ​ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​ និង​ចលនា​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ឆ្នាំ​២០២៦ ជូន​ដល់​អ្នក​មាន​ប្រិយ​ភាព​ គណៈ​កម្ម​ការប​ណ្តា​វត្ត​ និង​ប្រ​ធាន​ភូមិ​នា​នា​ចំ​នួន​ ៨០ រូប​ នៅ​លើ​ភូមិ​ឋាន​ឃុំ​។

អ្នក​តំ​ណាង​ទាំង​ឡាយ​ចូល​រួម​វគ្គ​បំប៉ន​។

ក្នុង​អង្គ​សន្និ​បាត​អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ស្តាប់​អ្នក​របាយ​ការណ៍​លើក​យកប​ណ្តា​ប្រ​ធាន​បទ​អំ​ពី​គោ​លន​យោ​បាយ​ ច្បាប់​ និង​បំ​ណិន​ផ្សព្វ​ផ្សាយ​ច្បាប់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​មក​រាយ​ការណ៍​ជូន​។ ក្នុង​នោះ​ ផ្តោត​សំ​ខាន់​ទៅ​លើ​គោល​ការណ៍​ធំ​ៗរបស់​បក្ស​ និង​ច្បាប់​ស្តី​ពី​ប្រ​ជា​ធិ​បតេយ្យ​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​; គោ​លន​យោ​បាយ​ដី​ធ្លី​ពិ​សេស​ដោយ​ឡែក​ចំ​ពោះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​; បណ្តា​បញ្ហា​គតិ​យុត្តិ​ និង​យន្ត​ការ​ជំនួយ​ផ្នែក​ច្បាប់​ជូន​ជន​ជាតិ​ភាគ​តិច​; កម្ម​វិធី​ទិស​ដៅ​ជាតិ​ និង​សិទ្ធិ​ទទួល​ផល​ប្រ​យោជន៍​; ចំ​ណេះ​ដឹង​ទូ​ទៅ​អំ​ពី​ការ​ងារ​ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​នា​នា​ដែល​មាន​ការ​ពាក់​ព័ន្ធ​ដល់​អ្នក​រាយ​ការណ៍​ច្បាប់​ និង​អ្នក​ផ្សព្វ​ផ្សាយ​ច្បាប់​... ក្រៅ​ពី​នោះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​ក៏​បាន​ផ្តល់​ចំ​ណេះ​ដឹង​បន្ថែម​អំ​ពី​បំ​ណិន​ប្រើ​ប្រាស់​បញ្ញា​សិប្ប​និម្មិត (AI) ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ផង​ដែរ​។

តាម​រយៈ​វគ្គ​បំប៉ន​នេះ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​លើក​កម្ពស់​សមត្ថ​ភាព​ ពង្រីក​តួ​នា​ទី​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ អប់​រំ​គោ​លន​យោ​បាយ​ និង​ច្បាប់​នៅ​មូល​ដ្ឋាន​; រួម​ចំ​ណែក​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​កសាង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​។

យោង​តាម​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ​ ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែ​សី​ហា​ នឹង​រៀប​ចំ​វគ្គ​បំប៉ន​ចំ​នួន​ ២០ ថ្នាក់​ អំ​ពី​បំ​ណិន​ មុខ​ជំ​នាញ​ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​ និង​ឃោស​នា​ ចលនា​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ជូន​ដល់​អ្នក​មាន​ប្រិយ​ភាព​ គណៈ​កម្ម​ការប​ណ្តា​វត្ត​ និង​ប្រ​ធាន​ភូមិ​នា​នា​ជាង​ ១.៧០០ រូប​ នៅ​ ២០ ឃុំ​ដែល​លំ​បាក​ខ្លាំង​របស់​ទី​ក្រុង​កឹង​ធើ​៕

យ៉ីអាញ​ - សុផន​

ចែករំលែកអត្ថបទ