- នៅរសៀលថ្ងៃទី ១០ ខែសីហា នៅគណៈកម្មាធិការបក្សឃុំផុងដៀង លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានធ្វើការជាមួយគណៈកម្មាធិការបក្សឃុំ៖ ផុងដៀង ញើងអាយ ទ្រឿងឡុង និងទ្រឿងថាញ់ អំពីលទ្ធផលអនុវត្តភារកិច្ច៧ខែកន្លង និងភារកិច្ចសំខាន់ៗក្នុង៥ខែចុងឆ្នាំ ២០២៦។

លោក ង្វៀងទ្រុងងា លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំផុងដៀង ថ្លែងយោបល់ក្នុងពេលធ្វើការ។
តាមរបាយការណ៍របស់ថ្នាក់ដឹកនាំឃុំនានា ក្នុងអំឡុងពេល៧ខែកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិគ្រប់ថ្នាក់ និងអង្គការនយោបាយ-សង្គមភូមិភាគនានា បានខិតខំរក្សាស្ថិរភាព សកម្មភាពរលូន មានសមត្ថភាព សុពលភាព និងប្រសិទ្ធភាព។ ភូមិភាគនានាយកចិត្តទុកដាក់ដល់ការកសាងបក្ស និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ; អភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រេចបានលទ្ធផលជាវិជ្ជមាន; ការការពារប្រទេសបានពង្រឹង; សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបន្តបានរក្សាលំនឹង; កំណែទម្រង់រដ្ឋបាល ផ្លាស់ប្តូរឌីជីថលបានយកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំងក្លា។ ភូមិភាគនានាប្រមូលថវិកាសម្រេចបានលទ្ធផលបង្គួរ...។

លោកស្រី ត្រឹងធីហ្វៀង នាយិកាមន្ទីរអប់រំ និងបណ្តុះបណ្តាល ថ្លែងក្នុងពេលធ្វើការ។
ទន្ទឹមនឹងលទ្ធផលសម្រេចបាន ការអនុវត្តភារកិច្ចនយោបាយរបស់ឃុំនានាក្នុងអំឡុងពេល៧ខែកន្លង ក៏ជួបការលំបាកមួយចំនួនដែរ។ ក្នុងនោះ ភាគកម្រិតមួយចំនួនកំណើននៅទាប; ការរំសាយទុនវិនិយោគរបស់រដ្ឋនៅឃុំមួយចំនួននៅយឺតយ៉ាវ (ឃុំទ្រឿងថាញ់សម្រេចបានជាង ១៥% នៃផែនការ ឃុំញើងអាយសម្រេចបានជាង ៣២%); ការទាញយកសក្តានុភាពពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចឯកជន មិនទាន់សមគ្នា និងគុណភាពសកម្មភាពរបស់អង្គការបក្សមួយចំនួនមិនទាន់ស្មើគ្នាជាដើម។

លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ថ្លែងសេចក្តីសន្និដ្ឋាន និងចង្អុលការក្នុងពេលធ្វើការ។
ថ្លែងសេចក្តីសន្និដ្ឋាន និងចង្អុលការក្នុងពេលធ្វើការ លោកស្រី ហូធីកឹមដាវ សំណូមពរ ចាប់ពីពេលនេះដល់ចុងឆ្នាំ គណៈកម្មាធិការបក្សឃុំផុងដៀង ញើងអាយ ទ្រឿងឡុង និងទ្រឿងថាញ់ បន្តចង្អុលការពង្រឹងរចនាសម្ព័ន្ធអង្គភាព ផ្លាស់ប្តូរយ៉ាងខ្លាំងពី “ស្ថិរភាពអង្គភាព” មក “បង្កើនគុណភាពសកម្មភាព”; អនុវត្តវាយតម្លៃកម្មាភិបាល ត្រូវផ្អែកលើលទ្ធផល ផលិតផល និងសន្ទុះការងារ; អនុវត្តភារកិច្ចតាមស្មារតី “៦ច្បាស់”៖ ច្បាស់ការងារ ច្បាស់អ្នកដឹកនាំ ច្បាស់កិច្ចសហការ ច្បាស់ការទទួលខុសត្រូវ ច្បាស់ពេលវេលា និងច្បាស់លទ្ធផល។ គណៈកម្មាធិការបក្សឃុំនានាបន្តយកចិត្តទុកដាក់លើកកម្ពស់គុណភាពការងារពង្រីកបក្ខជន អនុវត្តវិធានការកសាងអង្គការបក្សស្អាតស្អំ រឹងមាំ។ ឃុំនីមួយៗត្រូវពិនិត្យឡើងវិញនូវភាគកម្រិតសេដ្ឋកិច្ច បំផុតគឺភាគកម្រិតដែលនៅទាប ពន្លឿនអនុវត្តនូវវិធានការដែលមានប្រសិទ្ធភាព ដើម្បីបង្កភាពវិវឌ្ឍន៍ ពិសេសគឺដំណើរការរំសាយថវិកាវិនិយោគរបស់រដ្ឋ អនុវត្តសំណង់និងគម្រោងនានា និងគ្រប់គ្រងដីធ្លីនៅលើភូមិឋាន... ដើម្បីបង្កើនល្បឿនអភិវឌ្ឍ ខិតខំសម្រេចរួចរាល់នូវភាគកម្រិតអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលបានដាក់ចេញក្នុងឆ្នាំ ២០២៦។
លោកស្រី ហូធីកឹមដាវ ក៏បានរំលឹកគណៈកម្មាធិការបក្សឃុំគប្បីសហការស្អិតល្មួតជាមួយផ្នែកអប់រំនិងបណ្តុះបណ្តាល អនុវត្តការរៀបចំសាលារៀននៅលើភូមិឋានតាមគោលការណ៍របស់មជ្ឈិម ធានាមិនទុកឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស; សហការស្អិតល្មួតជាមួយផ្នែកសុខាភិបាល រៀបចំឡើងវិញនូវមជ្ឈមណ្ឌលសុខាភិបាលតំបន់ចំណុះមន្ទីរសុខាភិបាល ធានាមិនធ្វើឱ្យដាច់រយៈការងារថែទាំ និងការពារសុខភាពប្រជាជន។ បន្តចង្អុលការជំរុញកំណែទម្រង់រដ្ឋបាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងផ្លាស់ប្តូរឌីជីថល; យកចិត្តទុកដាក់លើវិធានការបង្ការ ទប់ស្កាត់ការស្រុតបាក់ដី គ្រោះធម្មជាតិ ជំងឺឆ្លងរាលដាល និងកសាងភូមិឋានសុវត្ថិភាព គ្មានគ្រឿងញៀនជាដើម៕
អាញយ៉ុង - វិមាន