(អ.ឡ) ប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រជុំប្តូរវេនជាមួយថ្នាក់ដឹកនាំបណ្តាស្ថាប័នធ្វើសេនាធិការ ជំនួយការគណៈកម្មាធិការបក្សទីក្រុង សាលានយោបាយទីក្រុងកឹងធើ កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ អំពីផែនការអនុវត្តភារកិច្ចការងារ ត្រីមាសទី ៣ ឆ្នាំ២០២៦។

ប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រជុំប្តូរវេនជាមួយថ្នាក់ដឹកនាំបណ្តាស្ថាប័នធ្វើសេនាធិការ ជំនួយការគណៈកម្មាធិការបក្សទីក្រុង សាលានយោបាយទីក្រុងកឹងធើ កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ។
លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង រួមអធិបតីកិច្ចប្រជុំ។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំ។
ថ្លែងចង្អុលការក្នុងកិច្ចប្រជុំ លោកដុងវ៉ាំងថាញ រំលឹកអ្នកដឹកនាំបណ្តាស្ថាប័ន អង្គភាព បញ្ជ្រាបផ្សព្វផ្សាយកម្មវិធីការងារត្រីមាសទី ៣ ឆ្នាំ២០២៦ របស់គណៈកម្មាធិការបក្សទីក្រុង ផ្សព្វផ្សាយបណ្តាឯកសារចង្អុលការរបស់មជ្ឈិមនិងគណៈកម្មាធិការបក្សទីក្រុងឱ្យបានទាន់ពេលដល់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ។
ចំពោះគណៈចាត់តាំងគណៈកម្មាធិការបក្សទីក្រុង គប្បីម្ចាស់ការធ្វើសេនាធិការត្រៀមបម្រុងហ្មត់ចត់ការទទួលនិងធ្វើការជាមួយក្រុមត្រួតពិនិត្យ ឃ្លាំមើលរបស់ការិយាល័យនយោបាយ ធ្វើសេនាធិការផ្សព្វផ្សាយបណ្តាសេចក្តីសន្និដ្ឋានរបស់មជ្ឈិមអំពីការងារតែងតាំងកម្មាភិបាល ចាត់តាំងកសាងបក្ស ផ្តុំកម្លាំងពិនិត្យឡើងវិញក្នុងការរៀបចំពង្រឹងរចនាសម្ព័ន្ធក្បាលម៉ាស៊ីន បំផុតគឺវិស័យអប់រំនិងបណ្តុះបណ្តាល សុខាភិបាល។
គណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុង ផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយពីការងារឃោសនាបណ្តាសេចក្តីសម្រេចចិត្ត បទបញ្ជារបស់បក្សដល់កម្មាភិបាល បក្ខជននិងប្រជាជន ម្ចាស់ការប្រយុទ្ធប្រឆាំងច្រានចោលនូវការអត្ថាធិប្បាយមួលបង្កាច់របស់អានុភាពអមិត្ត។
គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សទីក្រុង បង្កើនការត្រួតពិនិត្យ ឃ្លាំមើល។ គណៈកម្មាធិការកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សទីក្រុង ធ្វើសេនាធិការដោះស្រាយបញ្ចប់កិច្ចការ ការិយាល័យគណៈកម្មាធិការបក្សទីក្រុង ពង្រឹងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនបានឆាប់។
អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង សំណូមពរសាលានយោបាយទីក្រុងកឹងធើ គប្បីជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ផ្សារភ្ជាប់នឹងការដោះស្រាយពីបញ្ហាជាក់ស្តែងដាក់ចេញ បន្តការកសាងសាលាសម្រេចបទដ្ឋានកម្រិត២។ កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ បន្តផ្លាស់ថ្មីខ្លឹមសារ ធ្វើឱ្យសម្បូរបែបកម្មវិធី ឆ្លើយតបទៅនឹងតម្រូវការផ្សព្វផ្សាយក្នុងស្ថានភាពថ្មី។

លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ។
ក្នុង៧ខែដើមឆ្នាំ២០២៦ គ្រប់ស្ថាប័ននិងអង្គភាព បានផ្តុំកម្លាំងធ្វើសេនាធិការជូនគណៈកម្មាធិការបក្សទីក្រុង គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងដឹកនាំ ចង្អុលការដំណើរការរចនាសម្ព័ន្ធក្បាលម៉ាស៊ីនបានរលូន សកម្មភាពប្រកបដោយសុពលភាពនិងប្រសិទ្ធភាព។ ព្រមទាំង កសាងនិងផ្សព្វផ្សាយការងារ ឆ្នាំ២០២៦ ទាន់ពេល សមស្របនឹងលក្ខណៈពិសេសរបស់ស្ថាប័ននិងអង្គភាពនីមួយៗ។
លេចធ្លោបំផុត គណៈចាត់តាំងគណៈកម្មាធិការបក្សទីក្រុងធ្វើសេនាធិការអនុវត្តសម្រេចរួចរាល់ការរៀបចំសាខាបក្សភូមិ មណ្ឌលនិងការតែងតាំងបុគ្គលិកគណៈកម្មាធិការបក្សថ្មីសមស្របនឹងស្ថានភាពភូមិភាគ បញ្ចូលបក្ខជនថ្មីបាន២.៩៦៦នាក់ សម្រេច ៦៤,៤៨% នៃភាគកម្រិត ឆ្នាំ២០២៦។
គណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុង ធ្វើសេនាធិការចាត់តាំងសិក្សាស្រាវជ្រាវ រៀនសូត្រ បញ្ជ្រាបបណ្តាសេចក្តីសម្រេចចិត្ត បទបញ្ជារបស់បក្ស។
គណៈកិច្ចការផ្ទៃក្នុងនៃគណៈកម្មាធិការបក្សទីក្រុង ប្រកាសឱ្យប្រើឯកសារដឹកនាំ ចង្អុលការចំនួន១៣ ស្តីពីការងារបង្ការ ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ អវិជ្ជមាន។
ការិយាល័យគណៈកម្មាធិការបក្សទីក្រុង អនុវត្តល្អការងារធ្វើសេនាធិការ បូកសរុប ជាសារវន្តឆ្លើយតបទៅនឹងតម្រូវការដឹកនាំ ចង្អុលការរបស់គណៈប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងលើគ្រប់វិស័យ។
គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សទីក្រុង ធ្វើសេនាធិការផ្សព្វផ្សាយអនុវត្តគ្រប់ជ្រុងជ្រោយ ឯកភាព ប្រសិទ្ធភាពការងារត្រួតពិនិត្យ ឃ្លាំមើលនិងការពិន័យរបស់បក្ស។
សាលានយោបាយទីក្រុងកឹងធើ ធ្វើសេនាធិការអនុវត្តការងារបណ្តុះបណ្តាល បំប៉ន់ ជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ។
កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ អនុវត្តល្អភារកិច្ចផ្សព្វផ្សាយតាមមុខងារ ភារកិច្ច ពង្រឹងរចនាសម្ព័ន្ធក្បាលម៉ាស៊ីនតាមទិសដៅសម្រិតសម្រាំង បន្ថយដើមទងតាមសេចក្តីកំណត់។
.webp)
លោកង្វៀងង៉ុកតឹម សមាជិកគណៈអចិន្ត្រៃយ៍ ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុង ថ្លែងយោបល់ពិភាក្សានៅក្នុងកិច្ចប្រជុំ។
នៅក្នុងកិច្ចប្រជុំ គណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុង ស្នើគណៈកម្មាធិការបក្សទីក្រុងចង្អុលការបញ្ជូនមុខងារ ភារកិច្ចធ្វើសេនាធិការការងារប្រជាចលនាទៅឱ្យរណសិរ្សមាតុភូមិវៀតណាមទីក្រុង ចង្អុលការបង្កើនការវិនិយោគប្រភពធនធាន ហេដ្ឋារចនាសម្ព័ន្ធឌីជីថល លក្ខណៈសកម្មភាពសម្រាប់ប្រព័ន្ធឃោសនាអប់រំនិងប្រជាចលនាគ្រប់លំដាប់ថ្នាក់។
ការិយាល័យគណៈកម្មាធិការបក្សទីក្រុង ស្នើគណៈប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ចង្អុលការដល់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនទីក្រុង ចង្អុលការមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ឆាប់លើកជូនបណ្តាឯកសារវិនិយោគនៃគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានដល់ស្ថាប័នបក្ស រណសិរ្សមាតុភូមិនិងគ្រប់អង្គការនយោបាយ-សង្គមទីក្រុង។
.webp)
លោកហ្វិញហ្វាងម៉េន សមាជិកគណៈកម្មាធិការបក្សទីក្រុង នាយកកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ថ្លែងយោបល់ពិភាក្សានៅក្នុងកិច្ចប្រជុំ។
កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ស្នើគណៈកម្មាធិការបក្សទីក្រុង ពិនិត្យសំណើរបញ្ជីឈ្មោះបញ្ជាទិញសេវាកម្មបម្រើបុព្វហេតុរដ្ឋប្រើប្រាស់ថវិការដ្ឋលើវិស័យសារព័ត៌មាន; ពិនិត្យបំពេញបន្ថែមទុនវិនិយោគរដ្ឋរយៈពេលមធ្យមដល់អង្គភាពអនុវត្តគម្រោងផ្លាស់ប្តូរឌីជីថលការងារវិទ្យុ ទូរទស្សន៍និងបង្កើនកម្រិតមូលដ្ឋានសម្ភារៈដល់អង្គភាព; បង្កលក្ខណៈអំពីថវិកាបញ្ជូនសញ្ញាផ្កាយរណបឌីជីថលលើដី; ពិនិត្យផ្តល់អនុម័តលើគម្រោងរក្សាកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ៣(ភាសាជនជាតិ) ដំណាក់កាល ២០២៦-២០៣០៕
ក្វឹកថាយ-មុនី