ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/08/2026 - 22:36

ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ 

នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​សី​ហា​ សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ បាន​សហ​ការ​ជា​មួយ​នគរ​បាល​ទី​ក្រុង​កឹង​ធើ​ ចាត់​តាំង​ទិវា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​ឆ្នាំ​២០២៦។ និមន្ត​និង​អញ្ជើញ​ចូល​រួម​មាន​ ព្រះ​ឧបជ្ឈា​យ៍តាំង​ណោ ព្រះ​សុធម្មា​ធិបតី​រង​ ក្រុម​ប្រឹក្សា​វិន័យ​ធ័រពុទ្ធ​សាសនា​វៀត​ណាម​ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទី​ក្រុង​កឹង​ធើ​ ព្រះ​ចៅ​អធិការ​វត្ត​ឃ្លាំង​ សង្កាត់​សុក​ត្រាំង​ទី​ក្រុង​កឹង​ធើ​; លោក​ត្រឹម​ខាក់ទ្រុង​ នា​យក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​; លោក​វរ​សេនីយ៍​ឯក​បម្រុង​ វ៉​ហុង​ជី​ អនុ​ប្រ​ធាន​ការិយា​ល័យ​សន្តិ​សុខ​ផ្ទៃ​ក្នុង​នៃ​នគរ​បាល​ទី​ក្រុង​; លោ​កថា​ច់ស៊ុង ចាង​ហ្វាង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​; ថ្នាក់​ដឹក​នាំ​សង្កាត់​សុក​ត្រាំង​ ព្រម​ទាំង​លោក​គ្រូ​ អ្នក​គ្រូ​និង​សម​ណ​សិស្ស​ជាង​២០០អង្គ​និង​រូប​របស់​សា​លា​។

ទិដ្ឋភាព​នៃ​ទិវា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​ ឆ្នាំ​២០២៦ នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​។

សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​គឺ​ជា​កន្លែង​សិក្សា​និង​បួស​រៀន​របស់​សម​ណ​សិស្ស​ជន​ជាតិ​ខ្មែរ​ រួម​ចំ​ណែក​ក្នុង​ការប​ណ្តុះ​បណ្តា​លធន​ធាន​មនុស្ស​ ថែ​រក្សា​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ ភា​សា​ និង​អក្សរ​សាស្ត្រ​ខ្មែរ​ណាម​បូ​។ ហេ​តុ​ដូច្នេះ​ហើយ​ ការក​សាង​បរិស្ថាន​សិក្សា​ប្រ​កប​ដោយ​ស្ថិរ​ភាព​សាមគ្គី​ភាព​ និង​សុវត្ថិ​ភាព​ គឺ​មាន​អត្ថ​ន័យ​សំ​ខាន់​ណាស់​។ ចាប់​ពី​ឆ្នាំ​២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន​ ទម្រង់​ "៤ គ្មាន​ ៤មាន​" ត្រូវ​បាន​សា​លា​បង្កើត​ឡើង​ និង​បាន​ធ្វើ​ឱ្យ​ជាក់​ស្តែង​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​។ ទាំង​នេះ​គឺ​ជា​ខ្លឹម​សារ​ដែល​ជិត​ស្និទ្ធ​នឹង​ជីវ​ភាព​រស់​នៅ​ សម​ស្រប​ទៅ​នឹង​បរិស្ថាន​អប់​រំ​និង​ចាំ​បាច់​បន្ត​រក្សា​ជា​ប្រ​ចាំ​។

កិច្ច​សន្ទនា​នៅ​សា​លា​មធ្យម​សិក្សា​បា​លី​ណាម​បូ​។

ក្រៅ​ពី​កិច្ច​សហ​ការ​រវាង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ជា​មួយ​ការិយា​ល័យ​សន្តិ​សុខ​នយោ​បាយ​ផ្ទៃ​ក្នុង​នៃ​នគរ​បាល​ទី​ក្រុង​ ត្រូវ​បាន​អនុ​វត្ត​យ៉ាង​ជិត​ស្និទ្ធ​។ បណ្តា​ភា​គី​រក្សា​ការ​ដោះ​ដូរ​ដំណឹង​ ពង្រឹង​ការ​ផ្សព្វ​ផ្សាយ​ អប់​រំ​អំ​ពី​បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ការ​ពារ​ការ​សម្ងាត់​របស់​រដ្ឋ​ សន្តិ​សុខ​អ៊ីនធឺ​ណិត​ បង្ការ​ ទប់​ស្កាត់​បទ​ល្មើស​ និង​ទង្វើល្មើស​ច្បាប់​ក្នុង​វិស័យ​អប់​រំ​ លើក​កម្ពស់​តួ​នា​ទី​របស់​កម្មា​ភិបាល​ គ្រូ​បង្រៀន​ បុគ្គលិក​ក្នុង​ការ​ទប់​ស្កាត់​ រក​ឃើញ​ និង​រាយ​ការណ៍​ពី​បទ​ល្មើស​...

លោក​វរ​សេនីយ៍​ឯក​បម្រុង​ វ៉​ហុង​ជី​ អនុ​ប្រ​ធាន​ការិយា​ល័យ​សន្តិ​សុខ​ផ្ទៃ​ក្នុង​នៃ​នគរ​បាល​ទី​ក្រុង​កឹង​ធើ​ បាន​សំ​ណូម​ពរ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ គប្បី​បង្កើន​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​កម្លាំង​នគរ​បាល​ ក្នុង​ការ​ក្តាប់​ស្ថាន​ការណ៍​ ទប់​ស្កាត់​ និង​ដោះ​ស្រាយ​ករ​ណី​នា​នា​ដែល​កើត​ឡើង​ ពង្រឹង​កិច្ច​ដំ​ណើរ​ការ​នៃ​ទម្រង់​ការ​ពារ​ បង្ការ​បទ​ល្មើស​ និង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​បរិវេណ​សា​លា​ រួម​ចំ​ណែក​កសាង​សា​លា​សម្រេច​បទ​ដ្ឋាន​សុវត្ថិ​ភាព​អំ​ពី​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ និង​កសាង​រូប​ភាព​ដ៏​ល្អ​ប្រ​ពៃ​របស់​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ឱ្យ​ក្លាយ​ជា​សា​លា​ដែល​មាន​វប្ប​ធម៌​ អរិយ​ធម៌​ និង​អភិវឌ្ឍ​ន៍។ កម្មា​ភិបាល​ លោក​គ្រូ​ អ្នក​គ្រូ​ បុគ្គលិក​បម្រើ​ការ​ងារ​ និង​សម​ណ​សិស្ស​គ្រប់​អង្គ​ សូម​រួម​គ្នា​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ទិស​ស្លោក​៖ "ស្វ័យ​បង្ការ​ - ស្វ័យ​គ្រប់​គ្រង​ - ស្វ័យ​ការ​ពារ​ - ភ្ញាក់​រលឹក​គោរព​ច្បាប់​" ជា​ពិ​សេស​គឺ​ត្រូវ​ធ្វើ​ឱ្យ​ខ្លឹម​សារ​ "៤មិន​ ៤មាន​" ក្លាយ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ ជា​ប្រ​ចាំ​ក្នុង​ការ​សិក្សា​ បំ​ពេញ​ការ​ងារ​និង​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។

ក្នុង​ឱ​កាស​នេះ​ សមូហ​ភាព​និង​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​ បាន​ទទួល​ប័ណ្ណ​សរសើរ​ពី​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ និង​លិខិត​សរសើរ​ពី​នគរ​បាល​ទី​ក្រុង​កឹង​ធើ​ផង​ដែរ​៕

ទ្រឿង​ផល​

ចែករំលែកអត្ថបទ