ដោយភាពមានប្រៀបពីតំបន់ចម្ការឈើហូបផ្លែ ទិដ្ឋភាពព្រែកទន្លេ និងសកម្មភាពបទពិសោធន៍នានាផ្សារភ្ជាប់ជាមួយនឹងជីវភាពរបស់ប្រជាជន កោះតឹងគ្វី នៅឃុំអាងភូតឹង ខេត្តវិញឡុង កំពុងទាក់ទាញភ្ញៀវទេសចរ ពិសេសគឺក្នុងរដូវផ្លែឈើទុំ។
កោះតឹងគ្វី ស្ថិតនៅចំកណ្តាលតំបន់ព្រែកទន្លេ ដីមានជីជាតិ និងងាយស្រួលដល់ការអភិវឌ្ឍឈើហូបផ្លែជាច្រើនប្រភេទ។ ដោយពង្រីកភាពមានប្រៀបនេះ ប្រជាជននៅភូមិភាគជាជំហានៗទាញយកផលពីទម្រង់ទេសចរណ៍តំបន់ចម្ការ និងបង្កលក្ខណៈងាយស្រួលឱ្យភ្ញៀវទេសចរមកទស្សនាកម្សាន្ត ឆ្លងកាត់បទពិសោធន៍ និងភ្លក់ផលិតផលនៅនឹងកន្លែងដោយផ្ទាល់។ នៅក្នុងចម្ការកុងជិញ មានផ្ទៃដីឈើហូបផ្លែប្រមាណ ១២ កុង ភ្ញៀវទេសចរអាចទស្សនាកម្សាន្ត បេះដោយផ្ទាល់ដៃ និងញ៉ាំផ្លែឈើគ្រប់ប្រភេទដូច៖ ផ្លែសាវម៉ៅ ភ្ញៀវ និងមង្ឃុត... នៅនឹងចម្ការតែម្តង។
.jpg)
ភ្ញៀវទេសចរចតឡាននៅនឹងចំណុចទស្សនាកម្សាន្តកោះតឹងគ្វី។
លោក កុងជិញ ម្ចាស់ចម្ការ បានឱ្យដឹង៖ តម្លៃសំបុត្រចូលទស្សនាគឺ ៥០.០០០ ដុង/ម្នាក់។ ក្រោយពីទស្សនាកម្សាន្ត និងញ៉ាំផ្លែឈើរួច ភ្ញៀវទេសចរអាចទិញផលិតផលនៅនឹងចម្ការយកទៅធ្វើជាអំណោយជាមួយតម្លៃសមស្រប។ ដើម្បីអូសបន្លាយពេលវេលាបម្រើភ្ញៀវ ម្ចាស់ចម្ការក៏បានរៀបចំកន្លែងដាំដើមសាវម៉ៅចំនួន ២ កន្លែង និងម្ចាស់ការឱ្យចេញផ្លែឆ្លាស់ពេលគ្នា។ ចម្ការមួយកន្លែង នឹងបើកទ្វារទទួលភ្ញៀវប្រមាណខែកក្កដា ចំណែកកន្លែងមួយទៀតក៏បញ្ចប់រដូវកាលប្រមូលផល។ ការផ្លាស់ប្តូរវេនឱ្យចេញផ្លែ បានជួយឱ្យម្ចាស់ចម្ការអាចបម្រើភ្ញៀវទេសចរក្នុងរយៈពេលយូរជាង។

ចម្ការសាវម៉ៅកំពុងតែចេញផ្លែ ដើម្បីត្រៀមលក្ខណៈបើកទ្វារទទួលភ្ញៀវនៅខែកក្កដា។
មិនត្រឹមតែម្ចាស់ចម្ការទាំងនេះទេ ប្រជាជននៅភូមិភាគក៏បានចូលរួមធ្វើទេសចរណ៍តាមរយៈក្រុមសហករណ៍កោះតឹងគ្វីដែរ។ លោកស្រី ង្វៀងធីធូហុង ប្រធានក្រុមសហករណ៍ បានឱ្យដឹង៖ ក្រុមបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានសមាជិកចំនួន ១៣ រូប រួមគ្នាចូលរួមបម្រើភ្ញៀវទេសចរ។ ទន្ទឹមនឹងប្រភេទផ្លែឈើប្រណីតៗ សមាជិកទាំងឡាយនៅទាំងបម្រើនូវម្ហូបអាហារប្រចាំតំបន់ និងនំប្រជាប្រិយ រួមចំណែកធ្វើឱ្យកាន់តែសម្បូរបែបនូវការឆ្លងកាត់បទពិសោធន៍របស់ភ្ញៀវទេសចរពេលមកដល់តំបន់កោះនេះ។ តាមលោកស្រី ធូហុង ជារៀងរាល់ឆ្នាំ ក្រុមសហករណ៍កោះតឹងគ្វី ទទួលភ្ញៀវរាប់ពាន់លើកនាក់មកទស្សនាកម្សាន្ត និងឆ្លងកាត់បទពិសោធន៍; ក្នុងនោះ ចំនួនភ្ញៀវដែលមកទស្សនាកម្សាន្តច្រើនបំផុតគឺនៅរដូវផ្លែឈើទុំ ស្របពេលរដូវប្រមូលផល។
“ឈានចូលរដូវផ្លែឈើទុំ ភ្ញៀវអញ្ជើញមកយ៉ាងច្រើន។ ម្នាក់ៗចូលចិត្តបេះផ្លែឈើដោយផ្ទាល់ដៃ ញ៉ាំនៅនឹងចម្ការ និងទិញយកទៅធ្វើជាអំណោយ” លោកស្រី ធូហុង ឱ្យដឹងដូច្នេះ។ ក្នុងរយៈពេលប្រមាណ ២ ខែកន្លង ក្រុមសហករណ៍បានទទួលភ្ញៀវជាង ៣០០ លើកនាក់តាមរយៈទួរទេសចរណ៍។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរជាច្រើនក៏បានស្វែងរកមកទស្សនាកម្សាន្ត និងឆ្លងកាត់បទពិសោធន៍ដោយខ្លួនឯង។ សកម្មភាពទេសចរណ៍ មិនត្រឹមតែជួយឱ្យប្រជាជនពង្រីកភាពមានប្រៀបពីចម្ការឈើហូបផ្លែប៉ុណ្ណោះទេ ថែមទាំងបង្កើតបានប្រភពចំណូលបន្ថែមពីសេវាកម្មទស្សនា ហូបចុក និងលក់ផលិតផលនៅនឹងកន្លែងទៀតផង។
ក្រៅពីឆ្លងកាត់បទពិសោធន៍តំបន់ចម្ការ កោះតឹងគ្វីនៅទាំងមានទិដ្ឋភាពព្រែកទន្លេដ៏ពិសេសដោយឡែក។ ក្រៅពីនេះ នៅពេលទឹកស្រក កោះអណ្ដែតទាំងឡាយលេចឡើងចំកណ្តាលលំហូរ បង្កើតបានជាទិដ្ឋភាពធម្មជាតិយ៉ាងប្លែកភ្នែក។ ភ្ញៀវទេសចរអាចចុះទៅតំបន់នេះដើម្បីឆ្លងកាត់បទពិសោធន៍ចាប់ខ្យង និងស្វែងយល់បន្ថែមពីជីវភាពផ្សារភ្ជាប់ជាមួយព្រែកទន្លេរបស់ប្រជាជនក្នុងភូមិភាគ។

កោះអណ្ដែតឡើងនៅពេលដែលទឹកស្រក បង្កបានជាចំណុចឆ្លងកាត់បទពិសោធន៍គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។
រួមជាមួយនឹងការទាញយកផលភាពមានប្រៀបពីធម្មជាតិ ប្រជាជននៅកោះតឹងគ្វី ផ្តោតសំខាន់លើការថែរក្សាទិដ្ឋភាព និងបន្ថយសំណល់ប្លាស្ទិក។ នេះគឺជាកត្តាសំខាន់រួមចំណែករក្សាបរិយាកាសបៃតង ជ្រះ បង្កបរិស្ថានដ៏ស្រស់ស្រាយសម្រាប់ភ្ញៀវទេសចរ។ តាំងពីចម្ការឈើហូបផ្លែ ម្ហូបអាហារប្រជាប្រិយ រហូតដល់ឆ្លងកាត់បទពិសោធន៍ព្រែកទន្លេ កោះតឹងគ្វី កំពុងជាជំហានបង្កើតនូវផលិតផលទេសចរណ៍ផ្សារភ្ជាប់ជាមួយសហគមន៍។ ពង្រីកចំណុចខ្លាំងរបស់ភូមិភាគដើរទន្ទឹមគ្នាជាមួយការការពារបរិស្ថាន នឹងរួមចំណែកបង្កើតបន្ថែមមុខរបរចិញ្ចឹមជីវិតជូនប្រជាជន ទន្ទឹងនឹងនោះក៏ជំរុញទេសចរណ៍តំបន់ចម្ការឱ្យអភិវឌ្ឍន៍តាមទិសដៅបៃតង និងចីរភាព៕
ទីទុយ-មេងលី