តាមប្រសាសន៍លោកស្រី ង្វៀងអាញ់ង៉្វៀត ប្រធានសមាគមសហព័ន្ធនារីឃុំកើ ដ ការងារយកចិត្តទុកដាក់ចំពោះនារីលើភូមិឋានឃុំនិយាយរួម និងនារីជនជាតិខ្មែរនិយាយដោយឡែក តែងបានគណៈកម្មាធិការបក្ស និងរដ្ឋអំណាចយកចិត្តទុកដាក់យ៉ាងខ្លាំង។ ផ្តើមពីនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូននារីមានភាពលំនឹង ពង្រីកបានសមត្ថភាព រួមចំណែកកសាងគ្រួសារប្រកបដោយចីរភាព និងសុភមង្គល។

វគ្គបង្រៀនរបរនៅឃុំកើ ដ ។
ឃុំកើ ដ បច្ចុប្បន្ន បានបង្កើតឡើងដោយរួមបញ្ចូលអង្គភាពរដ្ឋបាលចំនួន ៣ គឺ៖ ទីប្រជុំជនកើ ដ ឃុំថើយស្វឹង និងថើយដុង (ចាស់) មានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។ បន្ទាប់ពីរួមបញ្ចូល ការងារយកចិត្តទុកដាក់ចំពោះគ្រួសារជនជាតិភាគតិចបានភូមិភាគអនុវត្តភ្លាមៗ។ លោកស្រី ង្វៀងអាញ់ង៉្វៀត ប្រធានសមាគមសហព័ន្ធនារីឃុំ បានឱ្យដឹង៖ "អនុវត្តតាមកិច្ចចង្អុលការរបស់គ្រប់ថ្នាក់ សមាគមបានសម្រេចរួចរាល់ការធ្វើសេនាធិការរៀបចំ និងពង្រឹងអង្គការសាខាសមាគមទាំងឡាយ។ នៅពេលអង្គការមានស្ថិរភាព ការអនុវត្តចលនានៅមូលដ្ឋានក៏មានភាពងាយស្រួលផងដែរ"។
ក្នុងបណ្តាសកម្មភាពចលនា ការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់សមាជិកាជនជាតិភាគតិចត្រូវបានយកចិត្តទុកដាក់អនុវត្តបានល្អ។ បងស្រី ង្វៀងធីម៉ុងត្វៀង ប្រធានក្រុមហ៊ុនទុននិងត្បាញកំប្លោកភូមិថើយហ្វា B បានរៀបរាប់៖ “កាលពីមុន ភូមិថើយហ្វា B មានក្រុមត្បាញកំប្លោកដំណើរការមានប្រសិទ្ធភាព បង្កបានការងារធ្វើជូនបងប្អូននារីជនជាតិខ្មែរ។ ប៉ុន្តែដោយសារច្រកចេញជួបការលំបាក ការងារត្បាញកំប្លោកត្រូវផ្អាក។ ចំពោះស្ថានភាពនោះ ខ្ញុំបានផ្ដួចផ្ដើមទាក់ទងជាមួយអាជីវកម្មចំនួន ២ នៅខេត្តវិញឡុង ដើម្បីដោះស្រាយពីច្រកចេញសម្រាប់ផលិតផល”។ ការប្តេជ្ញាចិត្តរបស់បងស្រីត្វៀង បានជួយឱ្យបងប្អូននារីដែលមានជំនាញក្នុងការត្បាញជាង ២០ នាក់ មានការងារធ្វើលំនឹង រកបានប្រាក់ចំណូលដើម្បីគិតគូរដល់គ្រួសារ។ នៅពេលចំនួនអ្នកត្បាញមិនទាន់ឆ្លើយតបតាមតម្រូវការរបស់អាជីវកម្ម បងស្រីត្វៀង បានស្នើសុំបើកវគ្គបង្រៀនត្បាញកំប្លោក។ បងស្រី ង្វៀនអាញ់ង៉្វៀត បានឱ្យដឹង៖ “ផ្តើមពីសំណើរបស់បងស្រីត្វៀង សមាគមបានបើកវគ្គបង្រៀនរបរត្បាញកំប្លោកចំនួន ២ វគ្គ ជូនសមាជិកាជាង ៥៤ នាក់ ក្នុងនោះ ភាគច្រើនជាបងប្អូននារីជនជាតិខ្មែរ”។
ក្នុងនាមជាសមាជិកាថ្មី បងស្រី យឿងធីង៉ា ផ្ទះនៅមណ្ឌលប្រជាជនតាំងទីលំនៅជនជាតិភាគតិចឃុំកើ ដ បានឱ្យដឹងដោយក្តីរំភើប៖ “ខ្ញុំរៀនរបរបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ប៉ុន្តែបានបងស្រីទទួលវត្ថុធាតុដើមមកឱ្យត្បាញនៅផ្ទះ។ ក្នុងពេលរៀនរបរ ខ្ញុំទទួលបានការឧបត្ថម្ភ ៣០.០០០ ដុងក្នុងមួយថ្ងៃ ចំណែកការទទួលវត្ថុធាតុដើមមកធ្វើ សុទ្ធតែទទួលបានប្រាក់កម្រៃ ដូចអ្នកត្បាញជំនាញដែរ។ ខ្ញុំសប្បាយចិត្តណាស់ ព្រោះវ័យជិត ៥០ ឆ្នាំហើយ ខ្ញុំបានរៀនរបរមួយដែលមានប្រាក់ចំណូល ថែមទាំងបានធ្វើនៅផ្ទះដើម្បីមើលថែនិងរៀបចំកិច្ចការគ្រួសារទៀតផង”។
ក្រៅពីទម្រង់ “ចលនានារីរៀនរបរ បង្ក ការងាររកស៊ីចិញ្ចឹមជីវិត” ដើម្បីជួយបណ្តុះបណ្តាលរបរដល់បងប្អូននារីជនជាតិខ្មែរ សមាគមសហព័ន្ធនារីឃុំកើ ដ នៅទាំងចាត់តាំងសកម្មភាពនានានិងកៀរគរឱ្យបងប្អូនចូលរួម ដូចជា៖ សកម្មភាពដាំដើមឈើ ២០០ ដើម ដាំផ្កា និងប្រមូលសំរាម រួមចំណែកកសាងបរិស្ថានបៃតង - ជ្រះ - ស្អាត ដើម្បីគាំទ្រទិវាបរិស្ថានពិភពលោក និងអបអរមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី XIV; ចូលរួមពិធីប្រឡង “ស្វែងយល់ពីគោលនយោបាយច្បាប់ស្តីពីធានារ៉ាប់រងសុខភិបាល និងធានារ៉ាប់រងសង្គម”...។

សមាគមសហព័ន្ធនារីឃុំចលនាអង្គភាពនានា ជូនអំណោយដល់បងប្អូននារីជនជាតិភាគតិចដែលជួបការលំបាក។
លោកស្រី ង្វៀងអាញ់ង៉្វៀត បានរាយរាប់៖ “ជាមួយទិសស្លោក “មិនទុកឱ្យនរណាម្នាក់នៅខាងក្រោយឡើយ” សមាគមតែងតែផ្សព្វផ្សាយជាប្រចាំ និងកៀរគរឱ្យបងប្អូនចូលរួមចលនាសមាគម ដើម្បីមានជំនឿចិត្តឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចតាមទម្រង់ការងាររកស៊ីចិញ្ចឹមជីវិត។ ទន្ទឹមនឹងនោះ ក៏បានកៀរគរអង្គភាព និងសប្បុរសជននានា ជួយឧបត្ថម្ភដល់បងប្អូនដែលមានស្ថានភាពលំបាក”។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ សមាគមបានចលនាជូនអំណោយ ៤៦ចំណែកដល់សមាជិកានារីខ្មែរក្រីក្រ ក្បែរក្រ និងមានស្ថានភាពលំបាក។ ទន្ទឹមនឹងនោះ បានសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ និងអង្គការនយោបាយ-សង្គមនានា បង្កើតទម្រង់ជួយឧបត្ថម្ភការងាររកស៊ីចិញ្ចឹមជីវិត និងផ្តល់ដើមទុនជូនសមាជិកា ១៧ នាក់ (ក្នុងនោះ មានសមាជិកាជនជាតិខ្មែរជាច្រើន) ជាមួយថវិកាចំនួន ១,៥ ពាន់លានដុង; បង្កើតក្រុមសហការនំប្រពៃណី ជំនាញផ្គត់ផ្គង់នំប្រពៃណីជាច្រើនប្រភេទរបស់ជនរួមជាតិខ្មែរ ដូចជា៖ នំបំពង់ ស្លឹកច័ន្ទ នំខ្ញី….៕
ហាយ៉ាង-ត្រឹងរ៉ូន