មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

08/08/2026 - 21:07

ចិញ្ចឹម​គោ​សាច់​ ទម្រង់​បំ​បាត់​ភាព​ក្រី​ក្រ​មាន​ប្រ​សិទ្ធ​ភាព​ 

ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ ចលនា​ចិញ្ចឹម​គោ​សាច់​នៅ​ភូមិ​តា​លោង​ ឃុំ​ឡុង​វិញ​ ខេត្ត​វិញ​ឡុង​ បាន​រីក​ចម្រើន​ជា​លំ​ដាប់​។ មាន​ទម្រង់​ជា​ច្រើន​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ រួម​ចំ​ណែក​ដល់​ការ​លុប​បំ​បាត់​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​ភូមិ​ភាគ​។

លោក​ ង្វៀង​ វ៉ាំង​វិញ​ (ខាង​ឆ្វេង​) ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ឡុង​វិញ​ ចុះ​ទៅ​ពិ​និត្យ​ ទម្រង់​ចិញ្ចឹម​គោ​របស់​គ្រួ​សា​រលោក​ ស៊ើង​សួង​ នៅ​ភូមិ​តា​លោង​។

លោក​ ស៊ើង​សួង​ នៅ​ភូមិ​តា​លោង​ បាន​ចែក​រំលែក​បទ​ពិសោធន៍​ការ​រក​ស៊ី​របស់​គាត់​៖ “កសិ​ករ​យើង​ចង់​ចិញ្ចឹម​គោ​សាច់​ ឧទាហរណ៍​មួយ​ឆ្នាំ​លក់​ចេញ​ ១ ល្បះ​ ក្នុង​មួយ​ល្បះ​ ៤ ក្បាល​ យ៉ាង​ហោច​ណាស់​ត្រូវ​មាន​ផ្ទៃ​ដី​ដាំ​ស្មៅ​ប្រ​មា​ណ​ ២,៥ កុង​ ដើម្បី​ធា​នា​ប្រ​ភព​ស្មៅ​គ្រប់​គ្រាន់​ឱ្យ​គោ​ស៊ី​ ទើប​គោ​ឆាប់​ធំ​។ មុន​ពេល​ទិញ​គោ​ ត្រូវ​ជ្រើស​រើស​គោ​ដែល​មាន​មាឌ​ធំ​ខ្ពស់​ ឆ្អឹង​ធំ​ ដូច​ជា​ពូជ​គោ​បង្កាត់​, Droughmaster, Brahman, BBB (3B), Angus, Charolais...។ បន្ទាប់​ពី​ទិញ​គោ​មក​ ត្រូវ​បញ្ចុះ​ព្រូន​ និង​សត្វ​អតិ​សុខុម​ប្រា​ណ​; ចាក់​វ៉ា​ក់សាំង​ការ​ពារ​ជំងឺ​រោ​គក​កឈាម​ ជំងឺ​អុត​ក្តាម​តាម​កាល​កំ​ណត់​។ នៅ​រដូវ​ប្រាំង​ ប្រ​ភព​ស្មៅ​ស្រស់​ជា​ទូ​ទៅ​មិន​គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​ដល់​គោ​ឡើយ​ ដើម្បី​ជៀស​វាង​ស្ថាន​ភា​ពក​ង្វះ​ខាត​ចំ​ណី​ យើង​តែង​តែ​បម្រុង​ចំ​បើង​។ ដើម្បី​ឱ្យ​ចំ​បើង​មាន​សារ​ធា​តុ​ចិញ្ចឹម​ខ្ពស់​ ជា​ទូ​ទៅ​គេ​ជ្រើស​រើស​វិធី​ផ្អាប់​ចំ​បើង​ជា​មួយ​ជី​អ៊ុយ​រ៉េ​។ វិធី​ផ្អាប់​មាន​ដូចត​ទៅ​៖ ចំ​បើង​ ១០ គី​ឡូ​ក្រាម​គឺ​បន្ថែម​កំ​បោរ​ ១ គី​ឡូ​ក្រាម​ ដើម្បី​សម្លាប់​មេ​រោគ​មុន​ពេល​ផ្អាប់​ ក្រោយ​ពេល​វិនិច្ច័យរួច​បន្ថែម​អ៊ុយ​រ៉េ​ ២ គី​ឡូ​ក្រាម​, ទឹក​ស្ករ​ ១ គី​ឡូ​ក្រាម​ រលាយ​ជា​មួយ​ទឹក​ បាញ់​ឱ្យ​សព្វ​លើ​ចំ​បើង​ឱ្យ​ជ្រាប​ទឹក​បាន​ល្អ​ រួច​គ្រប​ឱ្យ​ជិត​ដោយ​កៅ​ស៊ូ​ ទុក​ក្នុង​រយៈ​ពេល​ ១ សប្តា​ហ៍ ទើប​យក​ចំ​បើង​ឱ្យ​គោ​ស៊ី​។ ដើម​ឆ្នាំ​ ២០២៥ សមា​គម​កសិ​ករ​ឃុំ​បាន​ពិ​និត្យ​ជួយ​គ្រួ​សារ​ខ្ញុំ​ឱ្យ​បាន​ឧបត្ថម្ភ​ដើម​ទុន​ពី​មូល​និធិ​គាំ​ទ្រ​កសិ​ករ​ខេត្ត​ ដោយ​ទឹក​ប្រាក់​ចំ​នួន​ ៣០ លាន​ដុង​។ ជា​មួយ​នឹង​ទឹក​ប្រាក់​នោះ​ ដំ​បូង​គ្រួ​សារ​ខ្ញុំ​ទិញ​បាន​កូន​គោ​ឈ្មោល​ប្រ​ភេទ​ 3B ចំ​នួន​ ២ ក្បាល​យក​មក​ចិញ្ចឹម​បន្ធាត់​។ ក្នុង​រយៈ​ពេល​ជាង​ ៩ ខែ​ចិញ្ចឹម​បន្ធាត់​ កូន​គោ​ ២ ក្បាល​របស់​គ្រួ​សារ​ខ្ញុំ​លក់​បាន​តម្លៃ​ជាង​ ៩០ លាន​ដុង​ ​ចំ​ណេញ​ពី​ការ​ចិញ្ចឹម​បន្ធាត់​គោ​ឈ្មោល​ ២ ក្បាល​នោះ​គឺ​ជាង​ ៤០ លាន​ដុង​។ ឃើញ​ថា​ការ​ចិញ្ចឹម​គោ​បន្ធាត់​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ គ្រួ​សារ​ខ្ញុំ​ក៏​បន្ត​ទិញ​ ២ ក្បាល​ទៀត​មក​បន្ធាត់​ រយៈ​ពេល​ចិញ្ចឹម​ក៏​ប្រ​មា​ណ​ពី​ ៩ ទៅ​ ១០ ខែ​ គ្រួ​សារ​ខ្ញុំ​ក៏​លក់​បាន​ជាង​ ៨០ លាន​ដុង​ ក្រោយ​ពីផាត​ទាត់​រួច​នៅ​ចំ​ណេញ​ជាង​ ៦០ លាន​ដុង​”។

តំ​ណាង​អង្គ​ការ​មហា​ជន​ ដោះ​ដូរ​អំ​ពី​បច្ចេក​ទេស​ចិញ្ចឹម​គោ​ជា​មួយ​គ្រួ​សា​រលោក​
ស៊ើង​សួង​។​

លោក​ ង្វៀង​ វ៉ាំង​វិញ​ ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ឡុង​វិញ​ បាន​ឱ្យ​ដឹង​៖ “ការ​ចិញ្ចឹម​គោ​គឺ​ជា​មុខ​របរ​ដែល​សមា​ជិក​ និង​កសិ​ករ​នៅ​ទី​នេះ​ផ្សារ​ភ្ជាប់​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​ភាគ​ច្រើន​សមា​ជិក​ និង​កសិ​ករ​ចិញ្ចឹម​តាម​បែប​ប្រ​ពៃ​ណី​ មិន​ទាន់​ខិត​ជិត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ចិញ្ចឹម​ឡើយ​។ ព្រោះ​ហេ​តុ​នោះ​ សមា​គម​បាន​ចលនា​បង្កើត​ទម្រង់​ចិញ្ចឹម​គោ​ ដើម្បី​បង្ក​លក្ខ​ណៈជួ​យស​មា​ជិក​ និង​កសិ​ករ​បាន​ខិត​ជិត​ប្រ​ភព​ទុន​ និង​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ជឿន​លឿន​.។ល។ នា​ពេល​ខាង​មុខ​ សមា​គម​នឹង​បន្ត​ពិ​និត្យ​មើល​សមា​ជិក​ដែល​ចិញ្ចឹម​គោ​ បង្ក​លក្ខ​ណៈជួ​យស​មា​ជិក​បុល​ទុន​ពង្រីក​ហ្វូង​គោ​ និង​ទ្រុង​ ដើម្បី​ឱ្យ​ទម្រង់​ចិញ្ចឹម​គោ​បន្ត​ពង្រីក​ប្រ​សិទ្ធ​ភាព​។ ភូមិ​តា​លោង​មាន​ ១២២ គ្រួ​សារ​ជា​ជន​ជាតិ​ខ្មែរ​ ដោយ​មាន​ប្រ​ជា​ជន​ចំ​នួន​ ៤២៥ នាក់​ ទូ​ទាំង​ភូមិ​បច្ចុប្បន្ន​មាន​គោ​ជាង​ ១៥០ ក្បាល​។ ការ​ចលនា​ចិញ្ចឹម​គោ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​នៅ​ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​ នេះ​គឺ​ជា​ទម្រង់​បំ​បាត់​ភាព​អត់​ឃ្លាន​ បន្ថយ​ភាព​ក្រី​ក្រ​មាន​ប្រ​សិទ្ធ​ភាព​ បច្ចុប្បន្ន​ភូមិ​នៅ​សល់​ត្រឹម​តែ​ ៣ គ្រួ​សារ​ក្រី​ក្រ​ និង​ ៤ គ្រួ​សារ​ក្បែរ​ក្រ​ប៉ុណ្ណោះ​។ នា​ពេល​ខាង​មុខ​ ភូមិ​នឹង​ពង្រីក​ទម្រង់​នេះ​បន្ថែម​ទៀត​”។

ដើម្បី​លើក​កម្ពស់​តម្លៃ​ និង​អភិវឌ្ឍ​ចីរ​ភា​ពរ​បរ​ចិញ្ចឹម​គោ​ មាន​មតិ​ជា​ច្រើន​បាន​ចាត់​ទុក​ថា​ ត្រូវ​តែ​បង្កើត​ជា​ខ្សែ​សង្វាក់​តម្លៃ​ ចាប់​តាំង​ពី​ការ​ផ្គត់​ផ្គង់​ច្រក​ចូល​ ការ​ផលិត​ ការ​ប្រ​មូល​ទិញ​ ការ​កែ​ច្នៃ​ និង​ចុង​ក្រោយ​គឺ​ការ​លក់​ផលិត​ផល​ដល់​អ្នក​ប្រើ​ប្រាស់​។ ជា​ពិ​សេស​ ត្រូវ​ជំ​រុញ​ការ​ចង​សម្ព័ន្ធ​ “ផ្ទះ​ទាំង​៤” អភិវឌ្ឍ​ការ​ចិញ្ចឹម​សត្វ​តាម​ការ​រៀប​ចំ​ផែន​ការ​ និង​ចិញ្ចឹម​លក្ខ​ណៈទ្រង់​ទ្រាយ​ធំ​ដោយ​អនុ​វត្ត​បច្ចេក​វិទ្យា​ខ្ពស់​ វិនិយោគ​ព្រម​ៗគ្នា​នូវ​បច្ចេក​វិទ្យា​ ឧប​ករណ៍​  ពូជ​ និង​ចំ​ណី​៕

ស៊ើង​ ម៉ាល័យ​ - វ៉ា​ន់តឹន

ចែករំលែកអត្ថបទ