ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/08/2026 - 22:23

វគ្គ​ហ្វឹក​ហ្វឺន​សម្រាប់​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​និង​អក្សរ​ហ្វា​ 

(អ.ឡ​) នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​សី​ហា​ នៅ​សង្កាត់​ភូ​ឡើយ​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​មន្ទីរ​ជន​ជាតិ​និង​សាសនា​ ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហ្វឺន​សម្រាប់​គ្រូ​បង្រៀន​អក្សរ​ហ្វា​លើ​ភូមិ​ឋាន​ទី​ក្រុង​ ឆ្នាំ​២០២៦។ វគ្គ​ហ្វឹក​ហ្វឺន​នឹង​ប្រ​ព្រឹត្តិ​ឡើង​ក្នុង​រយៈ​ពេល​២ថ្ងៃ​(ថ្ងៃ​ទី​៦និង​ទី​៧ ខែ​សី​ហា​) នៅ​សង្កាត់​ភូ​ឡើយ​ ដោយ​មាន​សិក្ខា​កាម​ចូល​រួម​ជិត​៨០នាក់​។

អ្នក​តំ​ណាង​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​សម្រាប់​គ្រូ​បង្រៀន​អក្សរ​ហ្វា​លើ​ភូមិ​ឋាន​ទី​ក្រុង​ ឆ្នាំ​២០២៦។

ក្នុង​រយៈ​កាល​២ថ្ងៃ​ សិក្ខា​កាម​បាន​សិក្សា​ពី​ប្រ​ធាន​បទ​សំ​ខាន់​ៗចំ​នួន​៦ រួម​មាន​៖ ការ​ផ្សព្វ​ផ្សាយ​ពី​បណ្តា​ឯក​សារ​ចង្អុល​ការ​ គោ​លន​យោ​បាយ​អំ​ពី​ការ​អប់​រំ​ជន​ជាតិ​; ណែ​នាំ​ពី​ការ​ចាត់​តាំង​ គ្រប់​គ្រង​ថ្នាក់​រៀន​ភា​សា​ហ្វា​នៅ​ក្លិបនិង​តាម​សា​លា​ក្រៅ​ប្រ​ព័ន្ធ​សា​លា​រដ្ឋ​; ទិដ្ឋភាព​ទូ​ទៅ​នៃ​កម្ម​វិធី​ ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​និង​ការ​ត្រួត​ពិ​និត្យ​ វាយ​តម្លៃ​; វិធី​សាស្ត្រ​ចាត់​តាំង​បណ្តា​សកម្ម​ភាព​បង្រៀន​តាម​កម្ម​វិធី​ភា​សា​និង​អក្សរ​ហ្វា​កម្រិត​បឋម​សិក្សា​; អនុ​វត្ត​បង្រៀន​គំ​រូ​ ការ​គ្រប់​គ្រង​សំណុំ​ឯក​សារ​មុខ​ជំ​នាញ​ និង​ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​អក្សរ​ហ្វា​លើ​ភូមិ​ឋាន​។

អ្នក​តំ​ណាង​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​សម្រាប់​គ្រូ​បង្រៀន​ភា​សា​និង​អក្សរ​ខ្មែរ​លើ​ភូមិ​ឋាន​ទី​ក្រុង​ ឆ្នាំ​២០២៦។

មុន​នោះ​ ចាប់​ពី​ថ្ងៃ​ទី​១៧ ខែក​ក្កដា​ រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​សី​ហា​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​ល បាន​សហ​ការ​ជា​មួយ​មន្ទីរ​ជន​ជាតិ​និង​សាសនា​ ចាត់​តាំង​វគ្គ​ហ្វឹក​ហ្វឺន​បាន​៥ថ្នាក់​ដល់​គ្រូ​បង្រៀន​ភា​សា​និង​អក្សរ​ខ្មែរ​លើ​ភូមិ​ឋាន​ទី​ក្រុង​ មាន​អ្នក​ចូល​រួម​ជាង​ ៥៦០ អង្គ​និង​រូប​។ កម្ម​វិធី​ហ្វឹក​ហ្វឺន​ភា​សា​ខ្មែរ​រួម​មាន​៦ប្រ​ធាន​បទ​ គឺ​ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​ គោ​លន​យោ​បាយ​អប់​រំ​ជន​ជាតិ​; ណែ​នាំ​អំ​ពី​ការ​ចាត់​តាំង​ គ្រប់​គ្រង​ថ្នាក់​រៀន​ភា​សា​ខ្មែរ​នៅ​តាម​វត្ត​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​; ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​និង​ការ​ត្រួត​ពិ​និត្យ​ វាយ​តម្លៃ​; អនុ​វត្ត​បង្រៀន​គំ​រូ​; រួម​បញ្ចូល​ការ​អប់​រំ​វប្ប​ធម៌​ខ្មែរ​ក្នុង​ថ្នាក់​រៀន​រដូវ​វិស្សម​កាល​និង​អនុ​វត្ត​បត់​បែន​វិធី​សាស្ត្រ​បង្រៀន​តាម​បែប​បុរាណ​និង​សម័យ​ទំនើប​។

វគ្គ​ហ្វឹក​ហ្វឺន​ បាន​រួម​ចំ​ណែក​ធ្វើ​ឱ្យ​សុក្រឹត​កង​ជួរ​គ្រូ​បង្រៀន​ លើក​កម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​និង​អក្សរ​ហ្វា​ ព្រម​ទាំង​អភិ​រក្ស​និង​ពង្រីក​ភា​សា​និង​អក្សរ​សាស្ត្រ​របស់​ជន​រួម​ជាតិ​ខ្មែរ​និង​ហ្វា​លើ​ភូមិ​ឋាន​ទី​ក្រុង​៕

ថាញ​តឹម-មុនី​

ចែករំលែកអត្ថបទ