ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/08/2026 - 22:19

ពង្រីក​កម្លាំង​កិច្ច​ការ​បរ​ទេស​បក្ស​និង​កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​ដើម្បី​បម្រើ​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ 

(អ.ឡ​) នៅ​ថ្ងៃ​ទី​៥ ខែ​សី​ហា​ ក្រ​សួង​ការ​បរ​ទេស​បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ពេញ​អង្គ​ស្តី​ពី​កិច្ច​ការ​បរ​ទេស​បក្ស​និង​កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​ក្នុង​ក្រប​ខ័ណ្ឌ​សន្និ​សីទ​ការ​ទូត​លើក​ទី​៣៣។ កិច្ច​ប្រ​ជុំ​បាន​ចាត់​តាំង​ឡើង​ដោយ​ផ្ទាល់​និង​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ដល់​ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ ទី​ក្រុង​ ចំ​ណុះ​មជ្ឈិម​និង​ស្ថា​ប័ន​តំ​ណាង​វៀត​ណាម​ប្រ​ចាំ​នៅ​ប្រ​ទេស​ក្រៅ​។ លោក​ត្រឹង​កឹមទូ​ សមា​ជិក​ការិយា​ល័យ​នយោ​បាយ​ប្រ​ចាំ​ការ​គណៈ​លេខា​បក្ស​ អញ្ជើញ​ចូល​រួម​និង​មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​។ 

អញ្ជើញ​ចូល​រួម​នៅ​ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​ទី​ក្រុង​កឹង​ធើ មាន​លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ លោក​ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិសរ្សមា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​ និង​បណ្តា​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​មួយ​ចំ​នួន​របស់​ទី​ក្រុង​។ល។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​អញ្ជើញ​ចូល​រួម​នៅ​ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​ទី​ក្រុង​កឹង​ធើ។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ឱ្យ​ច្បាស់​លាស់​ឋានៈ​ តួ​នា​ទី​និង​តម្រូវ​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​កិច្ច​ការ​បរ​ទេស​បក្ស​និង​កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​ក្នុង​ដំ​ណាក់​ការ​អភិវឌ្ឍ​ថ្មី​។

បណ្តា​មតិ​បាន​អះ​អាង​ថា​ កិច្ច​ការ​បរ​ទេស​បក្ស​រួម​ចំ​ណែក​ពង្រឹង​មូល​ដ្ឋាន​គ្រឹះ​នយោ​បាយ​ បង្កើន​ទំនុក​ចិត្ត​និង​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​ការ​ទំ​នាក់​ទំនង​ជា​មួយ​ដៃ​គូ​ កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​ពង្រីក​កម្លាំង​ទន់​ បើក​ទូ​លាយ​មូល​ដ្ឋាន​គ្រឹះ​សង្គម​ ឆ្លៀត​យក​ការ​យល់​ស្រប​ គាំ​ទ្រ​និង​ប្រ​ភព​ធន​ធាន​អន្តរ​ជាតិ​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​។

ផ្តើម​ពី​បញ្ហា​ទ្រឹស្តី​និង​បទ​ពិសោធន៍​ជាក់​ស្តែង​នៅ​តាម​ភូមិ​ភាគ​និង​អង្គ​ការ​នា​នា​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ស្នើ​ឱ្យ​មាន​ការ​ផ្លាស់​ថ្មី​ខ្លឹម​សារ​ វិធី​សាស្ត្រ​សកម្ម​ភាព​ លើក​កម្ពស់​គុណ​ភាព​កង​ជួរ​ បើក​ទូ​លាយ​បណ្តា​ញដៃ​គូ​និង​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៃ​កិច្ច​ការ​បរ​ទេស​បក្ស​ ការ​ទូត​រដ្ឋ​និង​កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​...។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ត្រឹង​កឹមទូ​ បញ្ជាក់​៖ មហា​សន្និ​បាត​លើក​ទី​ XIII របស់​បក្ស​ បាន​កំ​ណត់​ភារ​កិច្ច​និង​ទិស​ដៅ​នៃ​ការ​ងារ​កិច្ច​ការ​បរ​ទេស​គឺ​កសាង​ការ​ទូត​លើ​គ្រប់​ជ្រុង​ជ្រោយ​ ទំនើប​ដោយ​សសរ​ស្តម្ភចំ​នួន​៣៖ គឺ​កិច្ច​ការ​បរ​ទេស​បក្ស​ ការ​ទូត​រដ្ឋ​និង​កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​។កិច្ច​សហ​ការ​ព្រម​ៗគ្នា​រវាង​សសរ​ស្តម្ភទាំង​៣ បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​បុព្វ​ហេ​តុ​កសាង​ ការ​ពារ​មា​តុ​ភូមិ​និង​លើក​កម្ពស់​ឋានៈ​ប្រ​ទេស​លើ​ឆាក​អន្តរ​ជាតិ​។

រយៈ​ពេល​កន្លង​ កិច្ច​ការ​បរ​ទេស​បក្ស​បន្ត​ពង្រីក​តូនា​ទី​ពង្រឹង​មូល​ដ្ឋាន​គ្រឹះ​នយោ​បាយ​ កំ​ណត់​ទិស​ដៅ​និង​ជំ​រុញ​ការ​ទំ​នាក់​ទំនង​ជា​មួយ​បណ្តា​ប្រ​ទេស​ កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​មាន​ការវិ​វឌ្ឍន៍ជា​វិជ្ជមាន​អំ​ពី​គំ​និត​ ខ្លឹម​សា​រនិង​វិធី​សាស្ត្រ​ដំ​ណើរ​ការ​ រួម​ចំ​ណែក​ពង្រឹង​ការ​យល់​ស្រប​លើ​អន្តរ​ជាតិ​ ផ្សព្វ​ផ្សាយ​រូប​ភាព​ទឹក​ដី​ ជន​ជាតិ​វៀត​ណាម​និង​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​បម្រើ​ការ​អភិវឌ្ឍ​។ ថ្វី​បើ​ដូច្នោះ​ សកម្ម​ភាព​មួយ​ចំ​នួន​នៅ​ផ្តោត​ទៅ​លើ​ការ​ទំ​នាក់​ទំនង​ គ្រាន់​តែ​ជា​រូប​ភាព​; ការ​ងារ​ព្យា​ករណ៍​ ធ្វើ​សេ​នា​ធិ​ការ​និង​កិច្ច​សហ​ការ​រវាង​កង​កម្លាំង​កិច្ច​ការ​បរ​ទេស​ មាន​ពេល​ខ្លះ​មិន​ទាន់​បាន​ជិត​ស្និទ្ធ​និង​មាន​ប្រ​សិទ្ធ​ភាព​នៅ​ឡើយ​។

លោក​ត្រឹង​កឹមទូ​ សំ​ណូម​ពរ​គ្រប់​មន្ទីរ​ គណៈ​ ផ្នែក​ គប្បី​បន្ត​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ឋានៈ​ តួ​នា​ទី​នៃ​កិច្ច​ការ​បរ​ទេស​បក្ស​ និង​កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​ កំ​ណត់​ច្បាស់​កិច្ច​ការ​បរ​ទេស​គឺ​ជា​ភារ​កិច្ច​សំ​ខាន់​ជា​ប្រ​ចាំ​។ សកម្ម​ភាព​កិច្ច​ការ​បរ​ទេ​សត្រូវ​ប្តូរ​ពី​ការ​បើក​ទូ​លាយ​ការ​ទំ​នាក់​ទំនង​ទៅ​ជា​ការ​លើក​កម្ពស់​គុណ​ភាព​ ប្រ​សិទ្ធ​ភាព​ យក​លទ្ធ​ផល​ជាក់​ស្តែង​ធ្វើ​ជា​រង្វាស់​វាស់​វែង​។ សសរ​ស្តម្ភកិច្ច​ការ​បរ​ទេស​ទាំង​៣ ត្រូវ​តែ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ព្រម​ៗគ្នា​ ស៊ី​ចង្វាក់​ ធា​នា​ការ​ដឹក​នាំ​លើ​គ្រប់​វិស័យ​របស់​បក្ស​ ការ​គ្រប់​គ្រង​ឯក​ភាព​របស់​រដ្ឋ​និង​កិច្ច​សហ​ការ​ជិត​ស្និទ្ធ​របស់​ក្រ​សួង​ គណៈ​ ផ្នែក​មជ្ឈិម​ជា​មួយ​ភូមិ​ភាគ​។ កិច្ច​ការ​បរ​ទេស​ប្រ​ជា​ជន​ត្រូវ​ប្តូរ​ពី​ការ​ទំ​នាក់​ទំនង​មិត្ត​ភាព​ទៅ​ជា​ការ​ផ្សារ​ភ្ជាប់​ផល​ប្រ​យោជន៍​ បង្កើត​លំ​ហ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ចីរ​ភាព​ ពង្រីក​តួ​នា​ទី​របស់​ភូមិ​ភាគ​ អា​ជីវ​កម្ម​ ប្រ​ជា​ជន​និង​សហ​គម​ន៍វៀត​ណាម​នៅ​ប្រ​ទេស​ក្រៅ​ ម្ចាស់​ការ​ចូល​រួម​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​នូវ​យន្ត​ការ​ វេទិកា​ប្រ​ជា​ជន​ក្នុង​តំ​បន់​និង​អន្តរ​ជាតិ​ ព្រម​ទាំង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​នៅ​ប្រ​ទេស​ក្រៅ​ បង្កើន​ព័ត៌​មាន​កិច្ច​ការ​បរ​ទេស​និង​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​។

ប្រ​ចាំ​ការ​គណៈ​លេខា​បក្ស​ សំ​ណូម​ពរក​សាង​កង​ជួរ​កម្មា​ភិបាល​កិច្ច​ការ​បរ​ទេ​សមាន​ជំ​ហ​រន​យោ​បាយ​រឹង​មាំ​ មាន​គុណ​សម្បត្តិ​ គ្រប់​សមត្ថ​ភាព​ មាន​ប្រិយ​ភាព​; ជា​និច្ច​កាល​យក​ប្រ​យោជន៍​ជាតិ​ ប្រ​ជា​ជាតិ​ធ្វើ​ជា​ត្រីវិស័យ​សម្រាប់​សកម្ម​ភាព​។ព្រម​ទាំង​ បង្ហាញ​ពី​ការ​ជឿ​ជាក់​លើ​កង​កម្លាំង​បំ​ពេញ​ការ​ងារ​កិច្ច​ការ​បរ​ទេស​ បន្ត​ការ​ពង្រីក​តួ​នា​ទី​ស្នូល​ សហ​ការ​ជិត​ស្និទ្ធ​ រួម​ចំ​ណែក​កសាង​ខឿន​កិច្ច​ការ​បរ​ទេស​លើ​គ្រប់​ជ្រុង​ជ្រោយ​ ទំនើប​ លើក​កម្ពស់​ឋានៈ​តួ​នា​ទី​និង​កិត្យានុ​ភាព​វៀត​ណាម​លើ​ឆាក​អន្តរ​ជាតិ​៕

ហុង​វឹង​-មុនី​

ចែករំលែកអត្ថបទ