មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/08/2026 - 21:50

ព្រះ​តេជ​ព្រះ​គុណ​ថា​ច់ហ៊ុង គំ​រូ​ "ល្អ​សង្គម​ ល្អ​សាសនា​" 

ស្ថិត​នៅ​កណ្តា​លតំ​បន់​ជន​បទ​ឃុំ​សុង​ឡុក​ ខេត្ត​វិញ​ឡុង​ រូប​ភាព​ព្រះ​តេជ​ព្រះ​គុណ​ថា​ច់ហ៊ុង  (កើត​ឆ្នាំ​១៩៧៣) ព្រះ​ចៅ​អធិការ​វត្ត​ពោ​ធិ​វង្សា​រាម​ (ចុង​ទ័ព​) មិន​ត្រឹម​តែ​ផ្សារ​ភ្ជាប់​ជា​មួយ​វត្ត​អា​រាម​ដ៏​ស្ងប់​ស្ងាត់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​មា​មីង​ពុទ្ធ​បរិស័ទ​ស្គាល់​ថា​ជា​គំ​រូ​ឆ្នើម​អំ​ពី​ស្មារតី​ "ល្អ​សង្គម​ ល្អ​សាសនា​" ទៀត​ផង​។ ប៉ុន្មាន​ឆ្នាំ​កន្លង​  ព្រះ​តេជ​ព្រះ​គុណ​តែង​អស់​ពី​ព្រះ​ទ័យ​គិត​គូរ​ការ​ងារ​សាសនា​ផង​ ឆ្លៀត​ពេល​សម្រាប់​វិស័យ​អប់​រំ​ ណែ​នាំ​ប្រ​ជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​អនុ​វត្ត​គ្រប់​សកម្ម​ភាព​សុខុមាល​ភាព​សង្គម​ផង​។

ព្រះ​តេជ​ព្រះ​គុណ​ថា​ច់ហ៊ុង ដោះ​ដូរ​បច្ចេក​ទេស​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ ជា​មួយ​គណៈ​កម្ម​ការ​វត្ត​ និង​សមា​ជិក​សាខា​សមា​គម​វិជ្ជា​ជី​វៈ​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ឃុំ​សុង​ឡុក​។

ដោយ​មាន​ទស្សនៈ​ថា​ "បើ​ចង់​រក្សា​អត្ត​សញ្ញា​ណ​ជាតិ​ ត្រូវ​តែ​ចាប់​ផ្ដើម​ពី​ការ​អភិ​រក្ស​អក្សរ​និង​ភា​សា​" រៀង​រាល់​ឆ្នាំ​ វត្ត​ពោ​ធិ​វង្សា​រាម​ ចាត់​តាំង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​និង​បា​លី​ សម្រាប់​សម​ណ​សិស្ស​និង​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​និង​ក្រៅ​ខេត្ត​។ ពិ​សេស​ នា​រដូវ​វិស្សម​កាល​ វត្ត​បើក​បង្រៀន​អក្សរ​ខ្មែរ​១០បន្ទប់​ បង្ហាត់​បង្រៀន​ចាប់​ពី​ថ្នាក់​ទី​១ដល់​ថ្នាក់​ទី​៥ បង្ក​លក្ខ​ណៈដើម្បី​ប្អូន​ៗហ្វឹក​ហាត់​ភា​សា​កំ​ណើត​ និង​រក្សា​អត្ត​សញ្ញា​ណ​ជាតិ​។ ទន្ទឹម​នឹង​នោះ​ វត្ត​ថែម​ទាំង​បើក​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​បឋម​ភូមិ​ចំ​នួន​២ថ្នាក់​ (រួម​មាន​បា​លី​ទី​១ និង​បា​លី​ទី​៣) ព្រម​ទាំង​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ទី​១បាន​មួយ​ថ្នាក់​។ បច្ចុប្បន្ន​ វត្ត​មាន​សម​ណ​សិស្ស​និង​សិស្សា​នុសិស្ស​មក​រៀន​ចំ​នួន​២០០អង្គ​និង​រូប​។

មិន​ត្រឹម​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​លើ​វិស័យ​អប់​រំ​ប៉ុណ្ណោះ​ទេ​ ព្រះ​តេជ​ព្រះ​គុណ​ថា​ច់ហ៊ុងថែម​ទាំង​គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​ទៀត​ផង​។ កាល​ពី​មុន​នេះ​ ដី​របស់​វត្ត​សំ​ខាន់​គឺ​ផលិត​ស្រូវ​ ប៉ុន្តែ​ប្រ​សិទ្ធ​ភាព​មិន​សូវ​បាន​ខ្ពស់​។ ដោយ​យល់​ឃើញ​ថា​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ សម​ស្រប​នឹង​លក្ខ​ណៈតំ​បន់​ដី​និង​មាន​ច្រក​ចេញ​លំ​នឹង​ ព្រះ​អង្គ​មោះ​មុត​ផ្លាស់​ប្តូរ​ ផ្ទៃ​ដី​មួយ​ចំ​ណែក​បង្វែរ​មក​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​វិញ​។ បច្ចុប្បន្ន​វត្ត​កំ​ពុង​ដាំ​ក្រូច​ថ្លុង​សម្បក​ខៀវ​ប្រ​មា​ណ​ ១៥ កុង​ និង​ដាំ​ថ្មី​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ ៣ កុង​បន្ថែម​ទៀត​។ ទម្រង់​បាន​អនុ​វត្ត​តាម​រយៈ​ការ​ចង​សម្ព័ន្ធ​ជា​មួយ​សាខា​សមា​គម​វិជ្ជា​ជី​វៈ​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ឃុំ​សុង​ឡុក​ ម្ល៉ោះហើយ​ផលិត​ផល​មាន​ច្រក​ចេញ​លំ​នឹង។

ព្រះ​តេជ​ព្រះ​គុណ​ថា​ច់ហ៊ុង ដោះ​ដូរ​ជា​មួយ​លោក​ស៊ើង​ ហាយ​ផុង​ ប្រ​ធាន​សាខា​សមា​គម​វិជ្ជា​ជីវៈ​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ឃុំ​សុង​ឡុក​

លោក​ស៊ើង​ហាយ​ផុង ​ប្រ​ធាន​សាខា​សមា​គម​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ឃុំ​សុង​ឡុក​ ឱ្យ​ដឹង​៖ ព្រះ​តេជ​ព្រះ​គុណ​ ថា​ច់ហ៊ុង ជា​ព្រះ​សង្ឃ​ដំ​បូង​គេ​លើ​ភូមិ​ឋាន​ដែល​ហ៊ាន​អនុ​វត្ត​ទម្រង់​ដាំ​ក្រូច​ឆ្មារ​គ្មាន​គ្រាប់​ និង​ទទួល​បាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​វិជ្ជមាន​។ លើស​ពី​នេះ​ "សាខា​សមា​គម​បាន​ចង​សម្ព័ន្ធ​ប្រ​មូល​ទិញ​ផលិត​ផល​ទាំង​អស់​។ ព្រម​ទាំង​ចាត់​វិស្វករ​មក​ណែ​នាំ​ចាប់​ពី​ដំ​ណាក់​កាល​ដាក់​ជី​ ការ​ពារ​សត្វ​ល្អិត​ចង្រៃ​ រហូត​ដល់​ការ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ឱ្យ​ត្រូវ​តាម​បែប​បទ​ ដើម្បី​ផលិត​ផល​ឆ្លើយ​តប​តាម​ស្តង់​ដារ​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​អឺរ៉ុប​។ តម្លៃ​ទិញ​តែង​ខ្ពស់​ជាង​ទី​ផ្សារ​ប្រ​មា​ណ​ ៥.០០០ ដុង​/គី​ឡូ​ក្រាម​ ជួយ​ឱ្យ​អ្នក​ដាំ​ស្ងប់​ចិត្ត​ផលិត​" លោក​ស៊ើង​ហាយ​ផុង​ ឱ្យ​ដឹង​ដូច្នេះ​។

តាម​ថេរ​ដីកា​ព្រះ​តេជ​ព្រះ​គុណ​ថា​ច់ហ៊ុង ការ​ឆ្លៀត​ប្រើ​ប្រាស់​មូល​និធិ​ដី​របស់​វត្ត​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ មិន​មែន​ដើម្បី​គោល​បំ​ណង​ប្រាក់​ចំ​ណេញ​ទេ​ ប៉ុន្តែ​ជា​វិធី​ធ្វើ​ជា​គំ​រូ​ដើម្បី​មា​មីង​ពុទ្ធ​បរិស័ទ​ហ៊ាន​ផ្លាស់​ប្តូរ​មុខ​ដំ​ណាំ​ ទាញ​យក​ផល​ពី​ផ្ទៃ​ដី​ដែល​មាន​ស្រាប់​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ សន្សឹម​ៗបង្កើន​ប្រាក់​ចំ​ណូល​។ លើស​ពី​នេះ​ "មា​មីង​ជា​ច្រើន​មាន​ដី​ ប៉ុន្តែ​នៅ​បា​រម្ភ​មិន​ដឹង​ថា​ត្រូវ​ដាំ​ដំ​ណាំ​អ្វី​ដើម្បី​នាំ​មក​ប្រ​សិទ្ធ​ភាព​។ នៅ​ពេល​ឃើញ​ទម្រង់​របស់​វត្ត​អភិវឌ្ឍ​បាន​ល្អ​ ប្រ​ជា​ជន​ជា​ច្រើន​ហ៊ាន​មក​រៀន​សូ​ត្រ​និង​ធ្វើ​តាម​"។

ប្រ​ភព​ចំ​ណូល​ពី​ចម្ការ​ឈើ​ហូប​ផ្លែ​ មិន​ត្រឹម​តែ​បម្រើ​ឱ្យ​សកម្ម​ភាព​ផ្សេង​ៗរបស់​វត្ត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ប្រើ​ប្រាស់​ដើម្បី​គិត​គូរ​ការ​សិក្សា​របស់​សម​ណ​សិស្ស​ រួម​ចំ​ណែក​បន្ថយ​ការ​លំ​បាក​ក្នុង​ដំ​ណើរកា​រប​ណ្តុះ​បណ្តា​លទៀត​ផង​។ លោ​កថា​ច់ថា​ញ់ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ពោ​ធិ​វង្សា​រាម​ ឱ្យ​ដឹង​៖ "ព្រះ​តេជ​ព្រះ​គុណ​ថា​ច់ហ៊ុង តែង​អស់​ពី​ព្រះ​ទ័យ​ដើម្បី​វត្ត​អា​រាម​ និង​ពុទ្ធ​បរិស័ទ​។ មិន​ត្រឹម​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​លើ​ការ​សិក្សា​ធម៌​អាថ៌​របស់​ព្រះ​សង្ឃ​ប៉ុណ្ណោះ​ទេ​ ជា​រឿយ​ៗព្រះ​អង្គ​ថែម​ទាំង​លើក​ទឹក​ចិត្ត​មា​មីង​ឱ្យ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវ​ភាព​ទៀត​ផង​។ រយៈ​ពេល​ខាង​មុខ​ ព្រះ​អង្គ​មាន​គម្រោង​នឹង​ដក​ប្រាក់​ចំ​ណូល​មួយ​ផ្នែក​ពី​ចម្ការ​ ដើម្បី​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ ជួយ​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​លើ​ភូមិ​ឋាន​"។

ការ​រួម​បញ្ចូល​គ្នា​យ៉ាង​ចុះ​សម្រុង​រវាង​សាសនា​ ការ​អភិ​រក្ស​អក្សរ​ខ្មែរ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​គិត​គូរ​ជីវ​ភាព​សហ​គម​ន៍ បាន​រួម​ចំ​ណែក​រីក​សាយ​ភាយ​រូប​ភាព​ដ៏​ប្រ​ពៃ​របស់​ព្រះ​សង្ឃ​ក្នុង​យុគ​សម័យ​ថ្មី​។ ព្រះ​តេជ​ព្រះ​គុណ​ថា​ច់ហ៊ុង មិន​ត្រឹម​តែ​ជា​ទី​បង្អែក​ស្មារតី​របស់​ពុទ្ធ​បរិស័ទ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​គំ​រូ​ឆ្នើម​អំ​ពី​ស្មារតី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ត្រូវ​តាម​គោល​លំ​នាំ​ "ល្អ​សង្គម​ ល្អ​សាសនា​"៕

ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ