នៅក្នុងដំណើរការកសាងរដ្ឋបាលទំនើប មជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋ នៅលើភូមិឋានទីក្រុងកឹងធើ តែងយកភាពពេញចិត្តរបស់ប្រជាជនធ្វើជាបន្ទាត់សម្រាប់រាល់សកម្មភាពទាំងឡាយ។ ចាប់ពីការពន្យល់យ៉ាងច្បាស់លាស់ រហូតដល់ស្មារតីត្រៀមខ្លួនជាស្រេចជំនួយពេលឯកសារនៅខ្វះខាត ឬពេលដាក់ពាក្យស្នើសុំត្រូវរអាក់រអួល... សកម្មភាពទាំងនោះបានជួយសាយភាយរូបភាពនៃរដ្ឋបាលមួយដែលមានលក្ខណៈជំនាញ ស្និទ្ធស្នាល និងជិតស្និទ្ធជាមួយប្រជាជន។

.jpg)
កម្មាភិបាល បុគ្គលិកជួយប្រជាជនដោយអស់ពីចិត្តក្នុងការដោះស្រាយបែបបទរដ្ឋបាល។
គុណភាពនៃសេវារដ្ឋមិនត្រឹមតែវាស់វែងដោយរយៈពេលដោះស្រាយសំណុំបែបបទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានវាស់វែងដោយក្ដីពេញចិត្តរបស់ប្រជាជនផងដែរ។ ហេតុដូច្នេះ ចាប់តាំងពីពេលចាប់ផ្តើមដំណើរការមក ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំតឹងថាញ់តែងតែតម្រូវឱ្យកម្មាភិបាល និងបុគ្គលិករក្សាឥរិយាបថទំនាក់ទំនងប្រកបដោយភាពស្និទ្ធស្នាល និងណែនាំប្រជាជនដោយអស់ពីចិត្តក្នុងការដោះស្រាយបែបបទរដ្ឋបាល។ ក្រៅពីនោះ មជ្ឈមណ្ឌលក៏បានដាក់ឧបករណ៍នៅតាមទីតាំងងាយស្រួល មានកម្មាភិបាលប្រចាំការជាប្រចាំ និងបំពាក់ឧបករណ៍យ៉ាងពេញលេញ ដើម្បីណែនាំ និងជួយប្រជាជនបានយ៉ាងល្អបំផុត។ បង លីសារិន ប្រជាជននៅភូមិភាគ បានចែករំលែក៖ "ការមកបំពេញបែបបទជាលើកដំបូង ខ្ញុំមានភាពស្រពិចស្រពិលបន្តិច ប៉ុន្តែដោយសារមានការណែនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់កម្មាភិបាល និងបុគ្គលិកនៃមជ្ឈមណ្ឌល ខ្ញុំបានធ្វើសម្រេចឯកសារផ្សេងៗយ៉ាងឆាប់រហ័ស ហើយណែនាំដើម្បីដាក់ពាក្យធ្វើសំណុំបែបបទបានដោយជោគជ័យ។ ខ្ញុំមានការពេញចិត្តយ៉ាងខ្លាំងចំពោះការបម្រើសេវាកម្មរបស់កម្មាភិបាល និងបុគ្គលិកនៅមជ្ឈមណ្ឌល"។ ជាមួយស្មារតីយកចិត្តទុកដាក់ និងអស់ពីចិត្តរបស់កម្មាភិបាល និងបុគ្គលិក ការដោះស្រាយបែបបទរដ្ឋបាលជូនប្រជាជនទទួលបានលទ្ធផលយ៉ាងសកម្ម។ លោក ង្វៀងហ៊ឺវតាយ នាយកមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំតឹងថាញ់បានឱ្យយដឹង៖ "ក្នុងរយៈពេល៦ខែដើមឆ្នាំ មជ្ឈមណ្ឌលបានទទួលចំនួន ៣.២១៣ សំណុំរឿង ក្នុងនោះមាន ៣.១១៤ សំណុំរឿងត្រូវបានដោះស្រាយទាន់ពេលនិងមុនពេលកំណត់។ អត្រាសំណុំរឿងតាមប្រព័ន្ធអនឡាញសម្រេចបានជាង៩៩%, សំណុំរឿងទាំង ១០០% ត្រូវបានធ្វើឌីជីថលូបនីយកម្ម រក្សាទុកតាមប្រព័ន្ធអេឡិចត្រូនិក និងផ្តល់លទ្ធផលត្រឹមត្រូវតាមសេចក្តីកំណត់..."។
.jpg)
ទម្រង់ "ស្និទ្ធស្នាលជាមួយប្រជាជន បម្រើដល់កន្លែង" របស់មជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំទ្រឿងខាញ់។

កម្មាភិបាល បុគ្គលិកជួយប្រជាជនដោយអស់ពីចិត្តនៅភូមិភូហ៊ឺវ ឃុំទ្រឿងខាញ់។
ដើម្បីនាំយកសេវារដ្ឋឱ្យកាន់តែខិតជិតប្រជាជន លើកកម្ពស់គុណភាពនៃការបម្រើ និងប្រសិទ្ធភាពសកម្មភាពនៃប្រព័ន្ធគ្រប់គ្រងរដ្ឋអំណាច។ នៅដើមខែកក្កដា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំទ្រឿងខាញ់បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំអនុវត្តទម្រង់ “សេវារដ្ឋចល័ត” ដើម្បីជំនួយប្រជាជនក្នុងការដោះស្រាយបែបបទរដ្ឋបាល ដោយផ្តល់អាទិភាពក្នុងការជំនួយដល់អ្នកមានគុណចំពោះបដិវត្តន៍ អ្នកវ័យចាស់ អ្នកពិការ គ្រួសារក្រីក្រ គ្រួសារក្បែរក្រនិងជនជាតិភាគតិច។ ទីតាំងបម្រើសេវាចល័តនីមួយៗមិនត្រឹមតែនាំមកនូវភាពងាយស្រួលផ្នែករដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការស្ម័គ្រចិត្តនិងទទួលខុសត្រូវរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងការរួមដំណើរ និងបន្ថយគម្លាតជាមួយប្រជាជន។ បងស្រីត្រាងធីកឹមទូ - នាយិការងមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំទ្រឿង ខាញ់បានឱ្យដឹង៖ “ចាប់តាំងពីពេលដាក់ឱ្យដំណើរការមក ទម្រង់នេះបានណែនាំ និងជំនួយដល់ករណីចុះឈ្មោះធានារ៉ាប់រងសុខាភិបាលបានជាង ៤០ ករណី ដើម្បីទទួលបានរបបឃុំសុវត្ថិភាពមណ្ឌល ករណីចុះបញ្ជីសំបុត្រកំណើតចំនួន ៤ ករណី វិស័យដីធ្លីចំនួន ៨ ករណី និងរបបចូលនិវត្តន៍សង្គមចំនួន ៣ ករណី”។
ទោះបីភូមិភាគនីមួយៗជ្រើសរើសវិធីសាស្ត្រអនុវត្តខុសៗគ្នា ប៉ុន្តែសុទ្ធតែឆ្ពោះទៅរកទិសដៅរួមតែមួយ គឺនាំយកសេវារដ្ឋឱ្យកាន់តែជិតស្និទ្ធនឹងប្រជាជន។ ឆ្ពោះទៅរកការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីគុណភាពនៃការបម្រើសេវា ស្មារតីទទួលខុសត្រូវ និងប្រសិទ្ធភាពការងាររបស់កងជួរកម្មាភិបាល បុគ្គលិក។ នេះក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការបង្កើតសង្គមឌីជីថលពីមូលដ្ឋាន បង្កការផ្សារភ្ជាប់រវាងរដ្ឋអំណាច និងប្រជាជន ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគឆ្ពោះទៅរកភាពទំនើប និងចីរភាពផងដែរ៕
ថាញ់វ៉ាង-ដាលីន