04/08/2026 - 21:30

ក្ដី​ប្រាថ្នា​របស់​យុវ​ជន​ខ្មែរ​ ក្នុង​ការ​ថែ​រក្សា​និង​ពង្រីក​វប្ប​ធម៌​ជន​ជាតិ​ 

ក្នុង​ចង្វាក់​រស់​នៅ​ដ៏​ប្រ​ញាប់​ប្រញា​លនៃ​យុគ​សម័យ​ថ្មី​ ពេល​ដែល​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ ហាក់​ដូច​ជា​កំ​ពុង​សា​បរ​លាប​បន្តិច​ម្តង​ៗ តែ​បេះ​ដូង​យុវ​ជន​ខ្មែរ​នៅ​ខេត្ត​កាម៉ាវ នៅ​តែ​ឆេះ​សន្ធោ​សន្ធៅ​ដោយ​ទឹក​ចិត្ត​ស្រ​ឡាញ់​ ខិត​ខំ​ថែ​រក្សា​ និង​សាយ​ភាយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ដ៏​វិសេស​វិសាល​របស់​ជន​ជាតិ​ខ្លួន​។ ពួក​គេ​គឺ​ជា​ "ធន​ធាន​វ័យ​ក្មេង​" ជា​ "អ្នក​ថែ​រក្សា​ព្រលឹង​វប្ប​ធម៌​ខ្មែរ​" កំ​ពុង​តែ​ចារ​ទំ​ព័រ​ប្រ​វត្តិ​សាស្ត្រ​ថ្មី​ពោរ​ពេញ​ដោយ​ក្តី​មោទ​នភាព​។

រៀង​រាល់​ចុង​សប្តា​ហ៍ នៅ​វត្ត​សិរី​វង្សា​អណ្តូង​ចេក​ ឃុំ​វិញ​ម៉ី ខេត្ត​កាម៉ាវ សំឡេង​តន្ត្រី​បាន​បន្លឺ​ឡើង​យ៉ាង​អ៊ូ​អរ​ អម​នឹង​សំ​នៀង​ច្រៀង​ បញ្ចូល​ជា​មួយ​ក្បាច់​រាំ​ដ៏​ទន់ភ្លន់​ បង្កើត​ជា​ផ្ទាំង​ទស្សនីយ​ភាព​វប្ប​ធម៌​ចម្រុះ​ពណ៌​។ ចាប់​ពី​ចង្វាក់​រាំ​វង់​ សា​រ៉ា​វ៉ា​ន់ដ៏​សាមញ្ញ​ យុវ​ជន​ខ្មែរ​នៅ​ទាំង​ខិត​ខំ​ហាត់​សម​ក្បាច់​របាំ​ និង​ឆៃយ៉ាំ​យ៉ាង​រស់​រវើក​ទៀត​ផង​។ ក្រុម​សិល្បៈ​នីមួយៗ​របស់​យុវ​ជន​ទាំង​ឡាយ​ ពោរ​ពេញ​ដោយ​ក្ដី​ស្រ​ឡាញ់​ដ៏​ធំ​ធេង​ និង​គោល​បំ​ណង​យ៉ាង​មុត​មាំ​ក្នុង​ការ​ថែ​រក្សា​ និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។ ពេល​សួរ​នាំ​អំ​ពី​ក្រុម​របាំ​ឆៃយ៉ាំ​ គឺ​ទឹក​មុខ​ញញឹម​រីក​រាយ​និង​សប្បាយ​ចិត្ត​របស់​ប្អូន​បាន​បង្ហាញ​ច្បាស់​ក្នុង​ក្រ​សែ​ភ្នែក​ ប្អូន​យឺថាញ​សឹង​ រៀប​រាប់​៖ “ប្អូន​ចូល​ចិត្ត​រាំ​ឆៃយ៉ាំ​ណាស់​ ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​បាន​ផ្សា​ភ្ជាប់​ជា​មួយ​ក្រុម​របាំ​ ប្អូន​មិន​ត្រឹម​តែ​បំ​ពេញ​ចំ​ណង់​ចំ​ណូល​ចិត្ត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​រួម​ចំ​ណែក​ចូល​រួម​សម្តែង​បម្រើ​ក្នុង​ពិ​ធី​បុណ្យ​ដ៏​ពិសិដ្ឋ​នៅ​វត្ត​សិរី​វង្សា​អណ្តូង​ចេក​ និង​វត្ត​ជិត​ខាង​ទៀត​ផង​។ ជា​ពិ​សេស​ ប្អូន​បាន​ចូល​រួម​សម្តែង​ក្នុង​ពិ​ធី​សមោសរ​ និង​ពិ​ធី​ប្រឡង​ប្រ​ណាំង​ថ្នាក់​ខេត្ត​ ទទួល​បាន​ជ័យ​លា​ភី​ ធ្វើ​ឱ្យ​ប្អូន​មាន​ក្តី​រីក​រាយ​ខ្លាំង​ណាស់​”។

សិល្ប​ការិនី​ ថា​ច់ង៉ុកភឿង (កណ្តា​ល) រាំ​របាំ​ជូន​ពរ​។

រឿង​រ៉ាវ​របស់​ យ័ញធី​ង៉ុកម៉ាយ​ នៅ​ឃុំ​និញក្វើយ ជា​ភស្តុ​តាង​មួយ​បង្ហាញ​ពី​ក្ដី​ស្រ​ឡាញ់​ចូល​ចិត្ត​ និង​ភាព​ក្លា​ហាន​របស់​យុវ​វ័យ​។ ផ្តើម​ពី​ក្មេង​ស្រី​ម្នាក់​ដែល​មាន​ទេព​កោស​ល្យខាង​ច្រៀង​ និង​រាំ​ ង៉ុកម៉ាយ​ បាន​ភ្ជាប់​និស្ស័យ​ជា​មួយ​វង់​ភ្លេង​ពិ​ណ​ពាទ្យ​ ជា​ប្រ​ភេទ​សិល្បៈ​មួយ​សម្រាប់​តែ​បុរស​។ ដោយ​ក្តី​ស្រ​ឡាញ់​ចូល​ចិត្ត​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​មិន​ឈប់​ឈរ​ ប្អូន​បាន​ជម្នះ​រាល់​គំ​និត​រើសអើង​ ក៏​ក្លាយ​ជា​សមា​ជិក​ដ៏​សំ​ខាន់​ម្នាក់​នៃ​ក្រុម​ភ្លេង​ បាន​បង្ហាញ​ខ្លួន​នៅ​លើ​ឆាក​សម្តែង​តូច​ធំ​ជា​ច្រើន​។ ង៉ុកម៉ាយ​ រៀប​រាប់​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ចូល​រួម​ប្រ​គំ​ភ្លេង​ពិ​ណ​ពាទ្យ​ជា​មួយ​មិត្ត​ប្រុស​ៗ។ ពេល​បាន​ចូល​ក្រុម​ភ្លេង​ ខ្ញុំ​ខិត​ខំ​ហ្វឹក​ហាត់​ប្រ​គំ​ឱ្យ​ស្ទាត់​ជំ​នាញ​ និង​បង្រៀន​បន្ត​ដល់​ប្អូន​ៗជំ​នាន់​ក្រោយ​ ដើម្បី​រួម​គ្នា​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​”។ ពាក្យ​រៀប​រាប់​ទាំង​នោះ​ មិន​ត្រឹម​តែ​បង្ហាញ​ពី​ក្តី​មោទ​នភាព​អំ​ពី​វប្ប​ធម៌​ជន​ជាតិ​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​ពាក្យ​សន្យា​ និង​ជា​ការ​ប្តេជ្ញា​ចិត្ត​បន្ត​ការ​លះ​បង់​កម្លាំង​កាយ​ចិត្ត​ ដើម្បី​បុព្វ​ហេ​តុ​ថែ​រក្សា​ និង​ពង្រីក​តម្លៃ​ប្រ​ពៃ​ណី​ដ៏​ថ្លៃ​ថ្លា​។

ប្អូន​ង៉ុកម៉ាយ​ (ទី​ពីរ​រាប់​ពី​ឆ្វេង​) រួម​ជា​មួយ​ក្រុម​ប្រ​គំ​ភ្លេង​ពិ​ណ​ពាទ្យ​ ក្នុង​សមោសរ​ភ្លេង​ពិ​ណ​ពាទ្យ​ និង​របាំ​ប្រ​ជា​ប្រិយ​ថ្នាក់​ខេត្ត​ ឆ្នាំ​ ២០២២។

ខាង​ក្រោយ​នៃ​ការ​ជោគ​ជ័យ​របស់​យុវ​ជន​ទាំង​ឡាយ​ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ និង​រវៀស​រវៃ​របស់​លោក​គ្រូ​ជា​សិល្ប​ករ​ ដូច​ជា​ បង​យ័ញទូល​ នៅ​ឃុំ​ហ្វា​ប៊ិញ។ កើត​ក្នុង​គ្រួ​សារ​ដែល​មាន​ប្រ​ពៃ​ណី​សិល្បៈ​ បង​បាន​ចំ​ណាយ​ពេល​មួយ​ជីវិត​ដើម្បី​បង្រៀន​នូវ​ខ្លឹម​សារ​វប្ប​ធម៌​ខ្មែរ​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​។ បង​បាន​ណែ​នាំ​ប្អូន​ៗ ឱ្យ​ចេះ​លេង​ឧប​ករណ៍​ភ្លេង​ និង​ភ្លេង​ពិ​ណ​ពាទ្យ​ និង​របាំ​ឆៃយ៉ាំ​ រួម​ចំ​ណែក​ថែ​រក្សា​តម្លៃ​វប្ប​ធម៌​ដ៏​វិសេស​វិសាល​របស់​ជន​ជាតិ​។ ចំ​ណែក​សិល្ប​ការិនី​ ថា​ច់ង៉ុកភឿង ក្រុម​សិល្បៈ​ចម្រុះ​ខ្មែរ​បាក​លីវ​ ខេត្ត​កាម៉ាវ តែង​តែ​លះ​បង់​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ដើម្បី​នាំ​យក​ក្បាច់​រាំ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​មក​ជូន​ដល់​កូន​ចៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ ក្រៅ​ពី​ការ​ចូល​រួម​សម្តែង​ជា​មួយ​ក្រុម​ ចាប់​ពី​ឆ្នាំ​ ២០១៣ មក​ដល់​បច្ចុប្បន្ន​ ង៉ុកភឿង បង្កើត​បាន​២ក្រុម​ភ្លេង​ សម្រាប់​កុមារ​នៅ​តំ​បន់​ជន​បទ​ឃុំ​ហឹង​ហូយ​ ដោយ​មាន​សមា​ជិក​ជិត​ ៧០ នាក់​ ដើម្បី​បម្រើ​សកម្ម​ភាព​ពិ​ធី​បុណ្យ​ក្នុង​វត្ត​និង​ភូមិ​ស្រុក​។ ក្រៅ​ពី​នោះ​ ង៉ុកភឿង ថែម​ទាំង​ចង​ក្រង​កម្ម​វិធី​ច្រៀង​រាំ​សម្រាប់​វត្ត​អា​រាម​ខ្មែរ​ចូល​រួម​ការ​ប្រឡង​ថ្នាក់​ខេត្ត​ ព្រម​ទាំង​ចង​ក្រង​កម្ម​វិធី​សិល្បៈ​សម្រាប់​សិស្ស​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​បាក​លីវ​ ចូល​រួម​ក្នុង​ទិវា​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ជន​ជាតិ​ខ្មែរ​ណាម​បូ​ ទទួល​បាន​ជ័យ​លា​ភី​ខ្ពស់​។ ង៉ុកភឿង បាន​ចែក​រំលែក​៖ “ខ្ញុំ​សប្បាយ​ចិត្ត​និង​មាន​សុភ​មង្គល​ណាស់​ ដែល​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​របាំ​ដល់​ប្អូន​ៗនៅ​ស្រុក​ស្រែ​ចំ​ការ​។ រាល់​ពេល​ឃើញ​ប្អូន​ៗសម្តែង​ក្បាច់​រាំ​ប្រ​ពៃ​ណី​ ដូច​ជា​៖ រាំ​វង់​ សា​រ៉ា​វ៉ា​ន់ ឡាំ​លាវ​... រហូត​ដល់​ក្បាច់​របាំ​ដូច​ របាំ​អប្សរា​ របាំ​ជូន​ពរ​ របាំ​នា​រី​ជា​ជួរ​... ខ្ញុំ​កាន់​តែ​មាន​មោទ​នភាព​ខ្លាំង​ឡើង​ ព្រោះ​ក្បាច់​របាំ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ តែង​បាន​យុវ​ជន​ជំ​នាន់​ក្រោយ​ថែ​រក្សា​ និង​ពង្រីក​ជា​បន្ត​បន្ទាប់​”។

ក្នុង​ចរន្ត​នៃ​យុគ​សម័យ​ថ្មី​ ពេល​ដែល​ទម្រង់​វប្ប​ធម៌​ជា​ច្រើន​កំ​ពុង​សា​បរ​លាប​បន្តិច​ម្តង​ៗ គឺ​ "ធន​ធាន​យុវ​វ័យ​" នៅ​តែ​ខិត​ខំ​ថែ​រក្សា​ និង​ធ្វើ​ឱ្យ​ថ្មី​នូវ​តម្លៃ​ប្រ​ពៃ​ណី​មាន​ភាព​ស្រស់​បំព្រង​ឡើង​វិញ​។ ពួក​គេ​គឺ​ជា​អ្នក​ដែល​កំ​ពុង​ចារ​ទំ​ព័រ​ប្រ​វត្តិ​សាស្ត្រ​ដ៏​រុង​រឿង​របស់​ជន​ជាតិ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​វប្ប​ធម៌​វៀត​ណាម​កាន់​តែ​សម្បូរ​បែប​ ជឿន​លឿន​ និង​ប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​ជាតិ​ដ៏​ជ្រាល​ជ្រៅ​៕

យ្វី​អាញ​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ