ដោយមានស្មារតីទទួលខុសត្រូវ និងឆន្ទៈឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច មានបក្ខជនខ្មែរជាច្រើនរូបបានក្លាយជាគំរូឆ្នើមក្នុងចលនាកសាងជនបទថ្មី។ មិនត្រឹមតែធ្វើមានឱ្យគ្រួសារដោយទម្រង់ផលិតមានប្រសិទ្ធភាពប៉ុណ្ណោះទេ ពួកគាត់នៅទាំងយកចិត្តទុកដាក់ក្នុងការចលនាប្រជាជនរួមកម្លាំងកសាងភូមិស្រុកកាន់តែសម្បូរសប្បាយនិងស្រស់បំព្រង។ នោះគឺ បក្ខជនទ្រឿងធីធូថាវ និងលីដឿងនៅភូមិបឹងកក់ ឃុំមីហឿង ទីក្រុងកឹងធើ។

បងស្រីទ្រឿងធីធូថាវ កំពុងដាក់ស្មៅឱ្យគោ។
ជាបក្ខជនផ្សារភ្ជាប់នឹងភូមិភាគជាច្រើនឆ្នាំ បងស្រីទ្រឿងធីធូថាវ តែងឈានមុខក្នុងបណ្តាសកម្មភាពចលនារបស់ភូមិភាគ។ ជាពិសេស បងស្រីមិនរារែកលើការវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារដោយទម្រង់ចិញ្ចឹមគោគួបផ្សំនឹងដាំដំណាំរួមផ្សំ។ ផ្តើមពីដីស្រែ៤កុងដំបូង ក្រោយពីរយៈកាលជាច្រើនឆ្នាំខិតខំប្រឹងប្រែងធ្វើការរកស៊ី មកទល់នឹងពេលនេះ បងស្រីថាវ មានដីស្រែ១៧កុង។ ក្នុងនោះ គាត់ដាំដំណាំរួមផ្សំ៥កុង ប្រមូលផលជុំឆ្នាំ ដាំស្មៅចិញ្ចឹមគោ៤កុង និងផលិតស្រូវគុណភាពខ្ពស់ចំនួន១០កុង។ បងស្រីថាវ ឱ្យដឹង៖"ជាបក្ខជនត្រូវធ្វើជាគំរូ បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចត្រូវហ៊ានធ្វើ។ ពីមុន ជីវភាពគ្រួសារជួបការលំបាក ខ្ញុំចិញ្ចឹមជ្រូក គួបផ្សំនឹងដាំដំណាំរួមផ្សំ ពេលចិញ្ចឹមជ្រូកមិនសូវចំណេញ ខ្ញុំបង្វែរមកចិញ្ចឹមគោវិញ។ បច្ចុប្បន្ន ទម្រង់ពង្រីកប្រសិទ្ធភាព ពិសេសគីជីរណាផ្តល់ប្រាក់ចំណូលជុំឆ្នាំ ទើបគ្រួសារខ្ញុំមានជីវភាពធូរធារ"។ ដោយមានចរិតឧស្សាហ៍ ព្យាយាមក្នុងពលកម្មផលិតនិងចេះប្រិតសំចៃក្នុងការចាយវាយ ដូច្នេះ ប្រាក់ចំណូលបានមកពីការដាំដំណាំរួមផ្សំ ចិញ្ចឹមគោនិងធ្វើស្រែ បងស្រីសន្សំសំចៃសង់បានផ្ទះសមរម្យ និងចិញ្ចឹមកូនរៀនសូត្របានចប់ចុងចប់ដើម។
មិនត្រឹមតែគិតគូរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក្នុងនាមជាបក្ខជន បងស្រីថាវតែងចូលរួមចលនានៅភូមិភាគ។បងស្រីថាវចលនាបងប្អូននារីកសាងគ្រួសារគ្មានបទល្មើស គោរពអនុវត្តម៉ឺងម៉ាត់តាមបទប្បញ្ញត្តិនៃច្បាប់ ចលនាមាមីងបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមសមស្រប អនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការផលិត ដើម្បីបង្កើនប្រាក់ចំណូល។ សម្រាប់បងស្រី ការអភិវឌ្ឍសេដ្ឋកិច្ចមិនត្រឹមតែធ្វើមានឱ្យគ្រួសារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយភូមិស្រុកបានរីកចម្រើន។ ទន្ទឹមនឹងនោះ គាត់នៅទាំងចលនាមាមីងខ្មែរក្នុងភូមិពពុះទឹកបរិច្ចាគដីធ្វើផ្លូវ កសាងអាគារវប្បធម៌ រួមវិភាគទានប្រាក់ជាង១០០លានដុង ដើម្បីដំឡើងអំពូលភ្លើងដោយថាមពលព្រះអាទិត្យ ដំឡើងកាមេរ៉ាសុវត្ថិភាព ដាំផ្កា។ល។ ធ្វើឱ្យទិដ្ឋភាពជនបទភ្លឺ បៃតង ជ្រះស្អាត សុវត្ថិភាព។ បងស្រី ឡេគីមពឿង នៅភូមិពពុះទឹក ឱ្យដឹង៖ "តាំងពីមានភ្លើងបំភ្លឺផ្លូវ ដាក់កាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវបែក ដូច្នេះ ស្ថានភាពចោរប្លន់ គ្រឿងញៀនលែងកើតមាន ដូច្នេះ មាមីងស្ងប់ចិត្តពលកម្មផលិត។ ទង្វើរបស់បងស្រីថាវ ដើម្បីផលប្រយោជន៍របស់មាមីង ដើម្បីការអភិវឌ្ឍរបស់ភូមិស្រុក ដូច្នេះ មាមីងអ្នកណាក៏ស្រឡាញ់រាប់អានគាត់ទាំងអស់។ ជាពិសេស អាស្រ័យបានបងស្រីថាវជួយឱ្យខ្ញុំបុលទុន៥០លានដុងពីធនាគារគោលនយោបាយសង្គម សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ទើបគ្រួសារខ្ញុំមានជីវភាពលំនឹង"។ ទន្ទឹមនឹងនោះ ជារៀងរាល់ឆ្នាំ បងស្រីថាវនៅទាំងចលនាសប្បុរសជនរួមវិភាគទានប្រាក់ អង្ករ របស់ប្រើប្រាស់ចាំបាច់និងអំណោយជាច្រើនចំណែកជូនគ្រួសារក្រីក្រ គ្រួសារក្បែរក្រ អ្នកវ័យចាស់គ្មានទីពឹងនៅភូមិភាគ។
ក៏ជាបក្ខជន ជាមួយតួនាទីជាប្រធានសាខាសមាគមអតីតយុទ្ធជនភូមិបឹងកក់ បងលីដឿង បានពង្រីកតួនាទីនៃគុណសម្បត្តិកងទ័ពអ៊ំហូ ខិតខំប្រឹងប្រែងធ្វើការរកស៊ី ដើម្បីលើកស្ទួយជីវភាពគ្រួសារក្លាយជាគ្រួសារធូរធារនៅភូមិភាគនិងរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុក។

បងលីដឿងកំពុងប្រមូលផលត្រសក់។
ឆ្នាំ២០២៤ បន្ទាប់ពីរំសាយពីកងទ័ពវិលមកស្រុក បងលីដឿង បានធ្វើជាគំរូឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងខ្នះខ្នែងចូលរួមការចលនាប្រឡងប្រណាំងនៅភូមិភាគ។ ទោះបីជីវភាពគ្រួសារនៅជួបការលំបាកច្រើន ប៉ុន្តែពេលបានបុលទុនអាទិភាពរបស់ធនាគារគោលនយោបាយសង្គម គាត់ផ្តោតលើការដាំដំណាំរួមផ្សំនិងប្រមូលទិញបន្លែក្នុងភូមិដឹកទៅលក់នៅផ្សារសុកត្រាំង។ ពិសេសលើផ្ទៃដីតែមួយ បងដឿងដាំដំណាំជាច្រើនប្រភេទមានដូច៖ត្រសក់ ម្រះ ស្ពៃ។ល។ សមស្របនឹងរដូវកាលនីមួយៗ។ អាស្រ័យស៊ូទ្រាំរៀនសូត្របច្ចេកទេស និងចេះគិតគូរសមស្របតាមរដូវកាល ដូច្នេះ ការដាំដំណាំសម្រេចទិន្នផលខ្ពស់ លក់បានថ្លៃ ផ្តល់ប្រាក់ចំណូលលំនឹង។ ចេះរបៀបធ្វើសេដ្ឋកិច្ច រស់នៅប្រិតសំចៃនិងឧស្សាហ៍ពលកម្ម ផ្តើមពីគ្រួសារមានជីវភាពលំបាក ឥឡូវ គ្រួសារបងដឿង ឈានឡើងក្លាយជាគ្រួសារមានជីវភាពធូរធារនៅភូមិភាគ។ មកដល់ពេលនេះ បងដឿងសង់បានផ្ទះឥដ្ឋមានភាពសមរម្យនិងមានដីស្រែជាង១០កុង។ បងដឿង ឱ្យដឹង៖"យើងជាបក្ខជន ជាអតីតកងទ័ព ម៉្លោះហើយត្រូវធ្វើជាគំរូឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងរួមចំណែកកសាងភូមិស្រុក ទើបសមាជិករៀនសូត្រតាម។ ហេតុនេះ ពេលបានឧបត្ថម្ភបុលទុនអាទិភាព ខ្ញុំបានផ្តោតលើការផលិត លក់ដូរ ដើម្បីចាកផុតពីភាពក្រីក្រ ឈានឡើងមានជីវភាពធូរធារ"។
ទន្ទឹមនឹងនោះ បងដឿងនៅទាំងជួយសមាជិកបង្ខិតជិតប្រភពទុនអាទិភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច មានជីវភាពលំនឹង ចលនាសប្បុរសជនឧបត្ថម្ភប្រាក់ អង្ករនិងរបស់ប្រើប្រាស់ចាំបាច់។ល។ ជូនអ្នកក្រ អ្នកគ្មានទីពឹង ចលនាប្រជាជនក្នុងភូមិរួមវិភាគទានប្រាក់ដើម្បីដំឡើងអំពូលភ្លើងបំភ្លឺផ្លូវដោយថាមពលព្រះអាទិត្យ ដាំផ្កាតាមដងផ្លូវក្នុងភូមិ រួមចំណែកកសាងភូមិស្រុក ភ្លឺ បៃតង ជ្រះស្អាត។លោកត្រឹងមិញហ៊ុង លេខាសាខាបក្សភូមិបឹងកក់ ឱ្យដឹង៖"បក្ខជនទ្រឿងធីធូថាវនិងលីដឿង តែងពង្រីកតួនាទីឈានមុខ ជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងកសាងភូមិស្រុក។ មិនត្រឹមតែខិតខំប្រឹងប្រែងឈានឡើងធ្វើមានស្របច្បាប់ ពីទម្រង់ផលិតប្រកបដោយប្រសិទ្ធភាព សមមិត្តទាំងនេះនៅទាំងខ្នះខ្នែងចលនាប្រជាជនបង្វែររចនាសម្ព័ន្ធផលិត អនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿន បរិច្ចាគដីធ្វើផ្លូវ ដាំផ្កា រក្សាអនាម័យបរិស្ថាន។ល។ ស្មារតីទទួលខុសត្រូវ ជិតដិតប្រជាជន ដើម្បីប្រជាជនរបស់បក្ខជនទាំងពីររូបនេះ ធ្វើឱ្យសាយភាយភាពជាវិជ្ជមាន រួមចំណែកកសាងភូមិស្រុកកាន់តែស៊ីវិល័យ សម្បូរសប្បាយនិងស្រស់បំព្រង"។
បណ្តាទម្រង់ផលិតមានប្រសិទ្ធភាព ដងផ្លូវមានភ្លើងបំភ្លឺ អំណោយប្រកបដោយមនោសញ្ចេតនាឬការចលនាដ៏ស្មោះត្រង់របស់បក្ខជន ទ្រឿងធីធូថាវនិងលីដឿង បានរួមចំណែកពូនជ្រំស្មារតីសាមគ្គី បំផុសឆន្ទៈឈានឡើងក្នុងប្រជាជនគ្រប់រូប។ នោះគឺជាសក្ខីភាពដ៏រស់រវើកសម្រាប់គំរូបក្ខជនឆ្នើមក្នុងការរៀនសូត្រនិងធ្វើតាមគំរូឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ ដោយទង្វើជិតស្និទ្ធ ការងារជាក់ស្តែង រួមចំណែកកសាងភូមិស្រុកកាន់តែសម្បូរសប្បាយ ស្រស់បំព្រង ស៊ីវិល័យនិងអភិវឌ្ឍដោយចីរភាព៕
យ្វីអាញ - មុនី