ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/08/2026 - 21:49

ខេត្ត​កាម៉ាវ ប្រ​គល់​គំ​រូ​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ចំ​នួន​ ៥៣៥ នៅ​ឃុំ​ភឿកឡុង​ ដើម្បី​ធ្វើ​កោស​ល្យវិច័យ ADN 

ថ្ងៃ​ទី​ ៣ ខែ​សី​ហា​ នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ឃុំ​ភឿក​ឡុង​ ខេត្ត​កាម៉ាវ គណៈ​ចង្អុល​ការ​ស្វែង​រក​ ប្រ​មូល​ផ្តុំ​ និង​កំ​ណត់​អត្ត​សញ្ញា​ណ​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ (គណៈ​ចង្អុល​ការ​ ៥១៥) ខេត្ត​កាម៉ាវ ចាត់​តាំង​ពិ​ធី​អុជ​ធូប​ និង​បញ្ជូន​គំ​រូ​ជីវ​សាស្ត្រ​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ដែល​មិន​ទាន់​កំ​ណត់​បាន​ព័ត៌​មាន​ចំ​នួន​ ៥៣៥ ទៅ​ធ្វើ​កោស​ល្យវិច័យ ADN នៅ​វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ​ព្រហ្ម​ទណ្ឌ​នៃ​ក្រ​សួង​នគរ​បាល​។

ថ្នាក់​ដឹក​នាំ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ អុជ​ធូប​គោរព​ និង​ថ្វាយ​កម្រង​ផ្កា​ ដើម្បី​រំលឹក​គុណ​ដល់​វីរ​យុទ្ធ​ជន​ពលី​។

មុន​ពេល​ចាប់​ផ្ដើម​ដំ​ណើរ​ការ​ដឹក​ជញ្ជូន​ នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ឃុំ​ភឿក​ឡុង​ គណៈ​ចង្អុល​ការ​ ៥១៥ ខេត្ត​កាម៉ាវ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បាន​អុជ​ធូប​គោរព​ និង​ថ្វាយ​កម្រង​ផ្កា​ ដើម្បី​រំលឹក​គុណ​ដល់​បណ្តា​វីរ​យុទ្ធ​ជន​ពលី​។ ក្រោយ​មក​ សំ​ណាក​ជីវ​សាស្ត្រ​ទាំង​ ៥៣៥ បាន​ដឹក​ជញ្ជូន​យ៉ាង​រម្យ​ទម​ទៅ​កាន់​រដ្ឋ​ធា​នី​ហាណូយ​ ដើម្បី​អនុ​វត្ត​ការ​ងារ​ធ្វើ​កោស​ល្យវិច័យ ADN។

ដោយ​បាន​ដឹង​ថា​ ការ​អនុ​វត្ត​ភារ​កិច្ច​តាំង​ពី​ពាក់​កណ្តា​លខែក​ក្កដា​ ឆ្នាំ​ ២០២៦ កង​កម្លាំង​សមត្ថ​កិច្ច​ខេត្ត​កាម៉ាវ បាន​ចាត់​តាំង​កំ​ណាយ​ផ្នូរ​យុទ្ធ​ជន​ពលី​ចំ​នួន​ ៧៦២ ផ្នូរ​ នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ឃុំ​ភឿកឡុង​ និង​ប្រ​មូល​បាន​សំ​ណាក​ជីវ​សាស្ត្រ​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ចំ​នួន​ ៥៣៥ ដោយ​ធា​នា​បាន​ត្រឹម​ត្រូវ​តាម​ដំ​ណើរ​ការ​បច្ចេក​ទេស​។ សំណុំ​ឯក​សា​រទាំង​ស្រុង​នៃ​សំ​ណាក​ជីវ​សាស្ត្រ​ទាំង​នេះ​ បាន​ស្ថា​ប័ន​ជំ​នាញ​ចាត់​តាំង​ធ្វើ​ឌីជី​ថលូ​បនីយ​កម្ម​យ៉ាង​បែប​បទ​តាម​លំ​ដាប់​លំ​ដោយ​ មុន​ពេល​ប្រ​គល់​ជូន​អង្គ​ភាព​ធ្វើ​កោស​ល្យវិច័យ។ ក្រោយ​ពេល​សម្រេច​ការ​យក​សំ​ណាក​នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ឃុំ​ភឿក​ឡុង​ គណៈ​បញ្ជា​ការ​ខេត្ត​នឹង​បន្ត​អនុ​វត្ត​ការ​យក​សំ​ណាក​ជាង​ ៦២០ ផ្នូរ​ទៀត​ នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ថើយប៊ិញ ឃុំ​ទ្រី​ផាយ​។

ថ្នាក់​ដឹក​នាំ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ឃុំ​ភឿក​ឡុង​ បញ្ជូន​សំ​ណាក​ជីវ​សាស្ត្រ​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ដែល​មិន​ទាន់​កំ​ណត់​បាន​ព័ត៌​មាន​ទៅ​ធ្វើ​កោស​ល្យវិច័យ ADN។

មុន​នោះ​ ខេត្ត​កាម៉ាវ បាន​ជ្រើស​រើស​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ត្រឹង​វ៉ាំង​ថើយ ដើម្បី​ចាប់​ផ្តើម​អនុ​វត្ត​ការ​យក​សំ​ណាក​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ដែល​មិន​ទាន់​កំ​ណត់​បាន​ព័ត៌​មាន​ ជា​មួយ​នឹង​ផ្នូរ​ចំ​នួន​ ២៦៣ ផ្នូរ​។ ដល់​ថ្ងៃ​ទី​ ៨ ខែក​ក្កដា​ គណៈ​ចង្អុល​ការ​ស្វែង​រក​ ប្រ​មូល​ផ្តុំ​ និង​កំ​ណត់​អត្ត​សញ្ញា​ណ​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ខេត្ត​កាម៉ាវ បាន​ដឹក​ជញ្ជូន​សំ​ណាក​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ដែល​មិន​ទាន់​កំ​ណត់​បាន​ព័ត៌​មាន​ចំ​នួន​ ២៣៧ គំ​រូ​ ទៅ​កាន់​រដ្ឋ​ធា​នី​ហាណូយ​ ដើម្បី​ប្រ​គល់​ជូន​អង្គ​ភាព​សមត្ថ​កិច្ច​នៃ​ក្រ​សួង​នគរ​បាល​ធ្វើ​កោស​ល្យវិច័យ ADN។ គិត​ត្រឹម​ថ្ងៃ​ទី​ ៣១ ខែក​ក្កដា​ ខេត្ត​កាម៉ាវ ចាត់​តាំង​កំ​ណាយ​បាន​ ១.០២៥ ផ្នូរ​ នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ឃុំ​ត្រឹង​វ៉ាំង​ថើយ និង​ឃុំ​ភឿក​ឡុង​ ដោយ​ប្រ​មូល​បាន​សំ​ណាក​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ចំ​នួន​ ៧៧២ ដែល​គ្រប់​លក្ខ​ណៈធ្វើ​កោស​ល្យវិច័យ ADN។

លោក​ ងោ វ៉ូ​វថាំង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ និង​ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ​ ៥១៥ ខេត្ត​កាម៉ាវ បាន​ឱ្យ​ដឹង​៖ ភូមិ​ភាគ​កំ​ពុង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​យុទ្ធ​នា​ការ​ ៥០០ ថ្ងៃ​យប់​ តាម​ផែន​ការ​របស់​មជ្ឈិម​ និង​ខេត្ត​; ខិត​ខំ​សម្រេច​ការ​យក​សំ​ណាក​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ដែល​មិន​ទាន់​កំ​ណត់​បាន​ព័ត៌​មាន​ ដើម្បី​ធ្វើ​កោស​ល្យវិច័យ ADN បន្ទាន់​នៅ​ក្នុង​ឆ្នាំ​ ២០២៦។ ខិត​ខំ​សម្រេច​លើស​ពី​សន្ទុះ​ល្បឿន​ បើ​ប្រៀប​ធៀប​នឹង​ផែន​ការ​ណែ​នាំ​របស់​មជ្ឈិម​។

ខេត្ត​កាម៉ាវ កំ​ណត់​គោល​ដៅ​រហូត​ដល់​ចុង​ឆ្នាំ​ ២០២៦ នឹង​សម្រេច​បាន​ការ​យក​សំ​ណាក​ចំ​ពោះ​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ចំ​នួន​ ៣.៣៨២ នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ចំ​នួន​ ១១ កន្លែង​នៅ​លើ​ភូមិ​ឋាន​ រួម​ចំ​ណែក​សម្រាល​ការ​ឈឺ​ចាប់​ពី​សង្គ្រាម​បង្ក​ឡើង​ និង​ឆ្លើយ​តប​បំ​ណង​ប្រាថ្នា​របស់​សាច់​ញាតិ​នៃ​វីរ​យុទ្ធ​ជន​ពលី​ទាំង​អស់​៕

យ្វី​អាញ​ - មេ​ងលី​

ចែករំលែកអត្ថបទ