នៅក្រុងកឹងធើ នាយកដ្ឋានសារព័ត៌មាន (ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍) បានបើកវគ្គបណ្តុះបណ្តាល “សុវត្ថិភាពព័ត៌មានសម្រាប់អ្នកសារព័ត៌មានក្នុងបរិស្ថានឌីជីថល” ដោយ មានសិក្ខាកាមចូលរួមចំនួន ១១៣ នាក់ ដែលជាថ្នាក់ដឹកនាំគ្រប់គ្រង កម្មាភិបាលទទួលបន្ទុកផ្លាស់ប្តូរឌីជីថលសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកយកព័ត៌មាន និងអ្នកនិពន្ធមកពីបណ្តាស្ថានប័នសារព័ត៌មាននៅទូទាំងប្រទេស។
.jpg)
អ្នករបាយការណ៍នៃនាយកដ្ឋានសន្តិសុខបណ្តាញនិងបង្ការ ប្រឆាំងឧក្រឹតកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ក្រសួងនគរបាលធ្វើរបាយកាណ៍ក្នុងវគ្គបណ្តុះបណ្តាល។
អញ្ជើញចូលរួមក្នុងពិធីនេះមាន លោក ហ្វិញហ្វាងម៉េន សមាជិកគណៈកម្មាធិការបក្សក្រុង នាយកកាសែត និងវិទ្យុ-ទូរទស្សន៍កឹងធើ លោក ឡេមិញត្វឹង អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ក្រុងកឹងធើ និងលោកឌាំងខាក់ឡើយ អនុប្រធាននាយកដ្ឋានសារព័ត៌មាន...។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ៣០ និង ៣១ ខែកក្កដា) ដោយ ផ្តោតលើប្រធានបទសំខាន់ៗចំនួន ៣ គឺ៖ ការកំណត់ដឹងព័ត៌មានក្លែងក្លាយ ការផ្ទៀងផ្ទាត់ព័ត៌មាន និងខ្លឹមសារដែលបង្កើតដោយ AI, ការធានាសន្តិសុខបណ្តាញក្នុងវិស័យសារព័ត៌មាន និងការប្រើប្រាស់ AI ក្នុងវិស័យសារព័ត៌មាន។ លោក ឌាំងខាក់ឡើយ បានឱ្យដឹង វគ្គបណ្តុះ បណ្តាលនេះសំដៅលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវ និងស្មារតីប្រុងប្រយ័ត្នរបស់ក្រុមអ្នកសារព័ត៌មាន ចំពោះហានិភ័យកង្វះសុវត្ថិភាពព័ត៌មាន និងសន្តិសុខបណ្តាញមួយថ្ងៃកាន់ តែស្មុគស្មាញក្នុងយុគសម័យឌីជីថល។ ទន្ទឹមនឹងនេះ ក៏បានបំពាក់បំប៉នជំនាញក្នុងការកំណត់ដឹង និងដោះស្រាយហានិភ័យពីបញ្ញាសិប្បនិម្មិត (AI) និងព័ត៌មានក្លែងក្លាយ ព្រមទាំងផ្តល់នូវវិធីសាស្ត្រ និងឧបករណ៍ទំនើបៗ ដើម្បីជួយឱ្យអ្នកសារព័ត៌មានម្ចាស់ការក្នុងការកំណត់ដឹង ផ្ទៀងផ្ទាត់ព័ត៌មាន និងប្រើប្រាស់សុវត្ថិភាពបណ្តាខ្លឹមសារដែលបង្កើតដោយ AI ក្នុងដំ ណើរការបំពេញភារកិច្ច... ការបញ្ជូនកម្មាភិបាលឱ្យចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺជាលក្ខឋានមួយបម្រើឱ្យការវាយតម្លៃកម្រិតនៃការរីកចម្រើន ខាងផ្លាស់ប្តូរឌីជីថលរបស់ស្ថាប័នសារព័ត៌មាននានា៕
ណាមហឿង