មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

02/08/2026 - 20:28

អ្នក​ "បណ្តុះ​" ក្តី​ស្រ​ឡាញ់​នៅ​តំ​បន់​ជន​បទ​ខ្មែរ​ 

ច្រើន​ឆ្នាំ​មក​នេះ​ រូប​ភាព​អ្នក​គ្រូ​ ឡឹម​ធី​គឹមតៀង​ នៅ​ភូមិ​ឃូ២ ឃុំ​ញូយ៉ា ទី​ក្រុង​កឹង​ធើ មាន​ការ​មមាញឹក​ជា​មួយ​ដំ​ណើរ​បញ្ជូន​អំ​ណោយ​ ជួយ​ឧបត្ថម្ភ​សិស្ស​ក្រី​ក្រ​ បាន​ក្លាយ​ជា​រូប​ភាព​ជិត​ស្និទ្ធ​របស់​មា​មីង​ខ្មែរ​នៅ​ទី​នេះ​។ អ្នក​គ្រូ​វ័យ​ក្មេង​រូប​នេះ​ បាន​យក​ចិត្ត​ទុក​ដាក់​ភ្ជាប់​ទំ​នាក់​ទំនង​ជា​មួយ​សប្បុរស​ជន​ នាំ​យក​ក្តី​ស្រ​ឡាញ់​មក​ជូន​អ្នក​មាន​វាស​នា​មិន​ល្អ​ បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ល្អ​ៗជា​ច្រើន​ ព្រម​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​ស្មារតី​ចែក​រំលែក​នៅ​ក្នុង​សហ​គម​ន៍។

អ្នក​គ្រូ​ឡឹម​ធី​គឹមតៀង​ មាន​ស្នាម​ញញឹម​រីក​រាយ​ពេល​ធ្វើ​សប្បុរស​ធម៌​។

ឆ្នាំ​ ២០១៩ បន្ទាប់​ពី​ប្រឡង​បញ្ចប់​សញ្ញា​បត្រ​អនុ​មហា​វិទ្យា​ល័យ​គរុកោសល្យ​អប់​រំ​បឋម​សិក្សា​ អ្នក​គ្រូ​តៀង​ បាន​ចុះ​កិច្ច​សន្យា​បង្រៀន​នៅ​សា​លា​បឋម​សិក្សា​ថា​ញ់ភូ​ ១ ព្រម​ទាំង​ចូល​រួម​ការ​ងារ​យុវ​ជន​ និង​បាន​បោះ​ឆ្នោត​ជ្រើស​ធ្វើ​ជា​លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​ឃូ ១។ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ បន្ទាប់​ពី​ម៉ោង​បង្រៀន​នៅ​ថ្នាក់​ អ្នក​គ្រូ​តៀង​តែង​ចុះ​ទៅ​ស្វែង​យល់​ពី​ជីវ​ភាព​រស់​នៅ​របស់​គ្រួ​សារ​ក្រី​ក្រ​ ចាស់​ជរា​កំ​ព្រា​ និង​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​ ដើម្បី​ស្វែង​រក​វិធី​ជួយ​ឧបត្ថម្ភ​។ នៅ​ពេល​យល់​ច្បាស់​ពី​ស្ថាន​ភាព​គ្រួ​សារ​នីមួយៗ​ អ្នក​គ្រូ​តៀង​ បាន​អំ​ពាវ​នាវ​ដល់​សប្បុរស​ជន​ឱ្យ​ជួយ​ជ្រោមជ្រែង​។ ព្រោះ​អ្នក​គ្រូ​តែង​ប្រ​កាន់​ខ្ជាប់​នូវ​គំ​និត​ថា​ ក្រៅ​ពី​ការ​ផ្ទេរ​ចំ​ណេះ​ដឹង​ គ្រូ​បង្រៀន​ត្រូវ​តែ​ចេះ​ស្តាប់​ យល់​ចិត្ត​និង​សកម្ម​ជួយ​គាំ​ទ្រ​ដល់​សិស្ស​។ ជា​ពិ​សេស​ នៅ​ពេល​ឃើញ​សិស្ស​ក្រី​ក្រ​មក​សា​លា​មាន​ខោ​អាវ​ចាស់​រខេ​រខាក​ ខ្វះ​សៀវ​ភៅ​ពុម្ព​ សៀវ​ភៅ​សរ​សេរ​ កង់​... ធ្វើ​ឱ្យ​អ្នក​គ្រូ​មាន​ចិត្ត​ខ្វល់​ខ្វាយ​ជា​និច្ច​។ ចេញ​ពី​ក្តី​អា​ណិត​អា​សូរ​នោះ​ អ្នក​គ្រូ​បាន​ម្ចាស់​ការ​ភ្ជាប់​ទំ​នាក់​ទំនង​ជា​មួយ​សប្បុរស​ជន​ និង​អង្គ​ការ​សប្បុរស​ធម៌​ ដើម្បស្វែង​រក​ប្រ​ភព​ធន​ធាន​ជួយ​ឧបត្ថម្ភ​។ ចាប់​ពី​អំ​ណោយ​តូច​ៗដូច​ជា​៖ សៀវ​ភៅ​សរ​សេរ​ ឯក​សណ្ឋាន​ កាតាប​សិស្ស​ រហូត​ដល់​អា​ហា​រូប​ករណ៍​ កង់​ ឬ​ថវិកា​ជួស​ជុល​ផ្ទះ​សម្បែង​សម្រាប់​គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​ខ្លាំង​ គឺ​សុទ្ធ​តែ​បាន​អ្នក​គ្រូ​ប្រ​គល់​ជូន​ដោយ​ផ្ទាល់​ដៃ​ដល់​អ្នក​ត្រូវ​ការ​ជំនួយ​។ អ្នក​គ្រូ​តៀង​ ឱ្យ​ដឹង​៖ " ខ្ញុំ​គ្មាន​លទ្ធ​ភាព​ជួយ​ផ្ទាល់​នោះ​ទេ​ ប៉ុន្តែ​ឃើញ​ជីវ​ភាព​មា​មីង​ណា​លំ​បាក​ខ្លាំង​ ខ្ញុំ​ក៏​ថត​រូប​ កត់​ច្បាស់​លាស់​ពី​ស្ថាន​ភាព​ រួច​បង្ហោះ​ជា​សា​ធា​រណៈ​នៅ​លើ​ទំ​ព័រ​ Facebook និង​ Zalo ដើម្បី​ឱ្យ​សប្បុរស​ជន​បាន​ឃើញ​។ តាម​រយៈ​ទំ​ព័រ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ មាន​សប្បុរស​ជន​ជា​ច្រើន​បាន​ស្វែង​យល់​និង​ចុះ​ទៅ​ផ្ទាល់​ដល់​ស្ថាន​ភាព​នីមួយៗ​ដើម្បី​ជួយ​ឧបត្ថម្ភ​។ ឃើញ​មា​មីង​ក្រី​ក្រ​មាន​ផ្ទះ​នៅ​ មាន​បាយ​ហូប​ មាន​ខោ​អាវ​ស្លៀក​ពាក់​ សិស្សា​នុសិស្ស​មាន​អាវ​ថ្មី​ មាន​កង់​ជិះ​ទៅ​សា​លា​... ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ឃើញ​ថា​កិច្ច​ការ​សប្បុរស​ធម៌​ពិត​ជា​មាន​អត្ថ​ន័យ​ និង​មាន​ប្រ​យោជន៍​សម្រាប់​សង្គម​ ទើប​កាន់​តែ​មាន​កម្លាំង​ចិត្ត​ធ្វើ​កិច្ច​ការ​ជា​ច្រើន​បន្ថែម​ទៀត​"។ 

តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​ក្រី​ក្រ​ ចាស់​ជរា​កំ​ព្រា​ និង​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​របស់​អ្នក​គ្រូ​តៀង​ ទើប​ទទួល​បាន​ការ​រួម​ដំ​ណើរ​ពី​សប្បុរស​ជន​កាន់​តែ​ច្រើន​ឡើង​ៗ។ ចាប់​ពី​ឆ្នាំ​ ២០២០ មក​ដល់​បច្ចុប្បន្ន​ អ្នក​គ្រូ​តៀង​ បាន​អំ​ពាវ​នាវ​ដល់​សប្បុរស​ជន​ជួយ​ឧបត្ថម្ភ​ថវិកា​ទិញ​រទេះ​រុញ​ចំ​នួន​ ៤ គ្រឿង​សម្រាប់​អ្នក​ពិ​ការ​ កង់​ចំ​នួន​ ៦ គ្រឿង​សម្រាប់​សិស្ស​ក្រី​ក្រ​ ផ្ទះ​មហា​សាមគ្គី​ចំ​នួន​ ៤ ខ្នង​សម្រាប់​អ្នក​ក្រី​ក្រ​ ផ្ដល់​អង្ករ​ជាង​ ៤ តោន​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភា​ពលំ​បាក​ អំ​ណោយ​ជិត​ ៣០០ ចំ​ណែក​ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ​ និង​អា​ហា​រូប​ករណ៍​រាប់​រយ​ចំ​ណែក​សម្រាប់​សិស្ស​ក្រី​ក្រ​... ដោយ​មាន​តម្លៃ​សរុប​ជាង​ ៥០០ លាន​ដុង​។ ក្រៅ​ពី​នេះ​ អ្នក​គ្រូ​តៀង​ នៅ​ទាំង​ជួយ​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំ​នួន​ ៥០ លាន​ដុង​សម្រាប់​ថ្លៃ​បុណ្យ​សព​ និង​ក្តា​រម​ឈូស​ចំ​នួន​ ៧ ជូន​ដល់​គ្រួ​សារ​ជួប​ការ​លំ​បាក​នៅ​ពេល​មាន​សាច់​ញាតិ​ស្លាប់​។ ទន្ទឹម​នឹង​នោះ​ អ្នក​គ្រូ​តៀង​ រួម​ជា​មួ​យស​មា​ជិក​នៃ​សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​បាន​រក្សា​ "ស្តង់​ទំនិញ​ ០ ដុង​" រួម​មាន​៖ ខោ​អាវ​ ស្បែក​ជើង​ និង​សម្ភារ​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេង​ៗ ដើម្បី​ឱ្យ​ប្រ​ជា​ជន​ដែល​មាន​ជីវ​ភា​ពលំ​បាក​អាច​ទទួល​យក​នៅ​ពេល​ត្រូវ​ការ​។ ដោយ​សកម្ម​ភាព​របស់​អ្នក​គ្រូ​តៀង​ មាន​ស្ថាន​ភាព​ក្រី​ក្រ​ជា​ច្រើន​បាន​ជួយ​ឧបត្ថម្ភ​ ជំ​រុញ​ទឹក​ចិត្ត​ដើម្បី​ឱ្យ​ពួក​គាត់​ជម្នះ​ការ​លំ​បាក​។ អ្នក​មីង​ ថា​ច់ធី​ចៀង នៅ​ភូមិ​ឃូ ២ ឱ្យ​ដឹង​៖ "អា​ស្រ័យ​បាន​អ្នក​គ្រូ​តៀង​ អំ​ពាវ​នាវ​ដល់​សប្បុរស​ជន​ ទើប​ខ្ញុំ​មាន​ផ្ទះ​ថ្ម​រឹង​មាំ​រស់​នៅ​ លែង​ព្រួយ​បា​រម្ភ​ពី​រឿង​ភ្លៀង​ស្រក់​ លែង​ខ្លាច​ផ្ទះ​បាក់​រលំ​នៅ​ពេល​មាន​ភ្លៀង​ខ្យល់​ទៀត​។ បច្ចុប្បន្ន​ ដោយ​ដឹង​ថា​ខ្ញុំ​រស់​នៅ​ម្នាក់​ឯង​ សប្បុរស​ជន​តែង​តែ​មក​ដល់​ផ្ទះ​ជួយ​ឧបត្ថម្ភ​អង្ករ​ ទឹក​ដោះ​គោ​ មី​ ប្រាក់​... ដូច្នេះ​ខ្ញុំ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​។ អ្នក​គ្រូ​តៀង​នៅ​ក្មេង​ ប៉ុន្តែ​មាន​ទឹក​ចិត្ត​ជួ​យស​ង្គ្រោះ​ដល់​មា​មីង​ប្រ​ជា​ជន​ក្រី​ក្រ​ ពិត​ជា​គួរ​ឱ្យ​គោរព​កោត​សរសើរ​ណាស់​"។ 

អ្នក​គ្រូ​ឡឹម​ធី​គឹមតៀង ​ជូន​ប្រាក់​និង​អំ​ណោយ​ដល់​សិស្ស​ក្រី​ក្រ​។

ចំ​ណុច​គួរ​ឱ្យ​គោរព​របស់​អ្នក​គ្រូ​តៀង​ គឺ​គ្រប់​សកម្ម​ភាព​សប្បុរស​ធម៌​ទាំង​អស់​សុទ្ធ​តែ​បាន​អនុ​វត្ត​ដោយ​ខ្ជាប់​ខ្ជួន​ និង​មិន​អួត​អាង​ឡើយ​។ អ្នក​គ្រូ​គិត​ថា​ នៅ​ពេល​យើង​រស់​នៅ​ដោយ​ស្មោះ​ត្រង់​ និង​បើក​ចំ​ហ​ ប្រ​កាស​ប្រាប់​ច្បាស់​លាស់​នូវ​ចំ​នួន​ថវិកា​ដែល​សប្បុរស​ជន​បាន​បរិច្ចាគ​ នោះ​នឹង​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​សហ​គម​ន៍។ អា​ស្រ័យ​ហេ​តុ​នេះ​ កាន់​តែ​មាន​សប្បុរស​ជន​ជា​ច្រើន​ត្រៀម​រួម​ដំ​ណើរ​នៅ​ក្នុង​កម្ម​វិធី​សប្បុរស​ធម៌​ដែល​អ្នក​គ្រូ​បាន​ភ្ជាប់​ទំ​នាក់​ទំនង​។ ចាប់​ពី​អំ​ណោយ​មួយ​ចំ​នួន​តូច​នៅ​ពេល​ចាប់​ផ្តើម​ រហូត​មក​ដល់​ពេល​នេះ​ សិស្ស​ក្រី​ក្រ​រាប់​រយ​នាក់​ និង​គ្រួ​សារ​ខ្មែរ​ដែល​មាន​ជីវ​ភា​ពលំ​បាក​ជា​ច្រើន​ ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ទាន់​ពេល​វេលា​ រួម​ចំ​ណែក​កាត់​បន្ថយ​បន្ទុក​នៅ​ក្នុង​ជីវ​ភាព​។ វាយ​តម្លៃ​ចំ​ពោះ​កិច្ច​ការ​របស់​អ្នក​គ្រូ​តៀង​ លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ញូយ៉ា លោក​ង្វៀង​ស្វឹង​តៀង​ ឱ្យ​ដឹង​៖ "សម​មិត្ត​ឡឹម​ធី​គឹមតៀង​ មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​ឈាន​មុខ​រាល់​សកម្ម​ភាព​ចលនា​ និង​សុខុមាល​ភាព​សង្គម​នៅ​ភូមិ​ភាគ​។ កិច្ច​ការ​ដែល​ពោរ​ពេញ​ដោយ​អត្ថ​ន័យ​សម្រាប់​សហ​គម​ន៍ ជួយ​ឧបត្ថម្ភ​មា​មីង​ប្រ​ជា​ជន​ខ្មែរ​ក្រី​ក្រ​ និង​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​នៅ​ក្នុង​ឃុំ​របស់​អ្នក​គ្រូ​តៀង​ គឺ​គួរ​តែ​បាន​ស្ងើច​សរសើរ​។ ក្រៅ​ពី​នេះ​ អ្នក​គ្រូ​តៀង​ នៅ​ទាំង​ជា​ប្រ​ធាន​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ ជួយ​ឧបត្ថម្ភ​ប្រ​ជា​ជន​ដំ​ឡើង​ ចុះ​ឈ្មោះ​ និង​ប្រើ​ប្រាស់​កម្ម​វិធី​ VNeID ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ទិន្ន​ន័យ​ជាតិ​អំ​ពី​ចំ​នួន​ប្រ​ជា​ជន​ ព្រម​ទាំង​ជួយ​ចុះ​ឈ្មោះ​បែប​បទ​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ជូន​មា​មីង​ប្រ​ជា​ជន​។ សម​មិត្ត​តៀង​ សក្តិ​សម​ជា​គំ​រូ​ដ៏​ភ្លឺ​ស្វាង​សម្រាប់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ផ្សេង​ទៀត​រៀន​សូ​ត្រ​តាម​ ដូច​ពាក្យ​លោក​ប្រ​ធាន​ ហូជី​មិញ​ បាន​ប្រ​ដៅ​៖ "ទី​ណា​ត្រូវ​ការ​មាន​យុវ​ជន​ ការ​ងារ​ណា​ពិ​បាក​មាន​យុវ​ជន​"។

ចំ​ពោះ​អ្នក​គ្រូ​តៀង​ សុភ​មង្គល​ធំ​បំ​ផុត​មិន​មែន​ជា​ពាក្យ​សរសើរ​ ឬ​ស្នា​ដៃ​ដែល​សម្រេច​បាន​នោះ​ទេ​ ប៉ុន្តែ​ជា​ស្នាម​ញញឹម​របស់​សិស្សា​នុសិស្ស​នៅ​ពេល​បាន​បន្ត​ទៅ​សា​លា​រៀន​ ជា​ក្រ​សែ​ភ្នែក​ភ្លឺ​ថ្លា​របស់​គ្រួ​សារ​ក្រី​ក្រ​នៅ​ពេល​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ចំ​ពេល​វេលា​។ នោះ​ក៏​ជា​កម្លាំង​ចិត្ត​ដើម្បី​ឱ្យ​អ្នក​គ្រូ​បន្ត​ដំ​ណើរប​ណ្តុះ​ក្តី​ស្រ​ឡាញ់​ ធ្វើ​ឱ្យ​រីក​សាយ​ភាយ​នូវ​តម្លៃ​ល្អ​ៗនៅ​ក្នុង​ជីវិត​។ កិច្ច​ការ​ដែល​មាន​អត្ថ​ន័យ​ទាំង​នោះ​ កំ​ពុង​តែ​បំ​ផុស​នូវ​ជំនឿ​ទុក​ចិត្ត​ជា​រៀង​រាល់​ថ្ងៃ​ ផ្តល់​ក្តី​សង្ឃឹម​ ដើម្បី​ឱ្យ​ស្ថាន​ភា​ពលំ​បាក​ជា​ច្រើន​បោះ​ជំ​ហាន​ឈាន​ឡើង​នៅ​ក្នុង​ជីវ​ភាព​៕

យ្វី​អាញ​ - សុផន​

ចែករំលែកអត្ថបទ