ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/07/2026 - 13:52

សម​មិត្ត​ ឡេក្វាង​ទុង​ បាន​តែង​តាំង​ឱ្យ​កាន់​តំ​ណែង​ជា​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​អាង​យ៉ាង​ 

ការិយា​ល័យ​នយោ​បាយ​ បាន​កំ​ណត់​សម្រេច​ចាត់​ភារ​កិច្ច​ និង​តែង​តាំង​សម​មិត្ត​ ឡេក្វាង​ទុង​ ចូល​រួម​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ កាន់​តំ​ណែង​ជា​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​អាង​យ៉ាង​ អា​ណត្តិ​កាល​ ២០២៥-២០៣០។

លោក​ ង្វៀង​យី្វង៉ុក សមា​ជិក​ការិយា​ល័យ​នយោ​បាយ​ លេខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ ប្រ​គល់​ជូន​សេច​ក្តី​សម្រេច​របស់​ការិយា​ល័យ​នយោ​បាយ​អំ​ពី​ការ​ងារ​កម្មា​ភិបាល​ចំ​ពោះ​សម​មិត្ត​ ឡេក្វាង​ទុង​។

នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥ ខែក​ក្កដា​ គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​អាង​យ៉ាង​ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ប្រ​កាស​សេច​ក្តី​សម្រេច​របស់​ការិយា​ល័យ​នយោ​បាយ​អំ​ពី​ការ​ងារ​កម្មា​ភិបាល​។

លោក​ ង្វៀង​យី្វង៉ុក សមា​ជិក​ការិយា​ល័យ​នយោ​បាយ​ លេខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ បាន​អញ្ជើញ​ចូល​រួម​ និង​ថ្លែង​ចង្អុល​ការ​។

ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ លោក​ង្វៀង​ថា​ញ់តឹម អនុ​ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ ជំ​នួស​មុខ​ឱ្យ​ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​   បាន​ប្រ​កាស​សេច​ក្តី​សម្រេច​របស់​ការិយា​ល័យ​នយោ​បាយ​អំ​ពី​ការ​ងារ​កម្មា​ភិបាល​។

ការិយា​ល័យ​នយោ​បាយ​បាន​កំ​ណត់​សម្រេច​ សម​មិត្ត​ ឡេក្វាង​ទុង​ សមា​ជិក​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ឈប់​ចូល​រួម​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ និង​ឈប់​កាន់​តំ​ណែង​ជា​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ និង​មុខ​តំ​ណែង​ជាប់​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត​; ចាត់​ភារ​កិច្ច​ និង​តែង​តាំង​លោក​ចូល​រួម​ក្នុង​គណៈ​ប្រតិ​បត្តិ​ការ​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ កាន់​តំ​ណែង​ជា​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​អាង​យ៉ាង​ អា​ណត្តិ​កាល​  ២០២៥ - ២០៣០ និង​តែង​តាំង​ចូល​រួម​ក្នុង​គណៈ​កម្មា​ធិ​ការ​បក្ស​យោធ​ភូមិ​ភាគ​ ៩។

ថ្លែង​ចង្អុល​ការ​ក្នុង​ឱ​កាស​ប្រ​គល់​សេច​ក្តី​សម្រេច​ លោក​ង្វៀង​យ្វី​ង៉ុក ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ មាន​ប្រ​សាសន៍​៖ សម​មិត្ត​ ឡេក្វាង​ទុង​ ជា​កម្មា​ភិបាល​បា​នប​ណ្តុះ​បណ្តា​លមាន​របៀប​របប​ល្អ​ មាន​ភាព​វិវឌ្ឍន៍ពី​មូល​ដ្ឋាន​ ធ្លាប់​កាន់​មុខ​តំ​ណែង​ជា​ច្រើន​ និង​បាន​វាយ​តម្លៃ​ជា​កម្មា​ភិបាល​មាន​សមត្ថ​ភាព​ មាន​វិធី​ធ្វើ​ការ​វិទ្យា​សាស្ត្រ​។ ក្នុង​មុខ​តំ​ណែង​ដែល​បាន​បំ​ពេញ​ការ​ងារ​ សម​មិត្ត​តែង​ខិត​ខំ​ប្រឹង​ប្រែង​សម្រេច​ភារ​កិច្ច​បាន​ល្អ​ប្រសើរ​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ដល់​សមិទ្ធ​ផល​ និង​លទ្ធ​ផល​រួម​របស់​ស្ថា​ប័ន​ អង្គ​ភាព​ និង​ភូមិ​ភាគ​។

លោក​ ង្វៀង​យ្វី​ង៉ុក ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ សំ​ណូម​ពរ​សម​មិត្ត​ ឡេក្វាង​ទុង​ ក្នុង​មុខ​តំ​ណែង​ថ្មី​ ត្រូវ​ច្បាម​តាម​កិច្ច​ចង្អុល​ការ​របស់​មជ្ឈិម​ ការិយា​ល័យ​នយោ​បាយ​ គណៈ​លេខា​ ដោយ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំ​ផុត​ ចាប់​ផ្តើម​ការ​ងារ​ភ្លាម​ៗ រួម​ជា​មួយ​គណៈ​ប្រតិ​បត្តិ​ការ​ គណៈ​អចិន្ត្រៃយ៍​បន្ត​ផ្លាស់​ថ្មី​គំ​និត​ វិធី​សាស្រ្ត​ដឹក​នាំ​ ចង្អុល​ការ​ ចាត់​ការ​ ពង្រឹង​វិន័យ​ ក្រឹត្យ​ក្រម​; លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​សមូហ​ភាព​ និង​បុគ្គល​អ្នក​ដឹក​នាំ​ ផ្តុំ​កម្លាំង​ដឹក​នាំ​ ចង្អុល​ការ​សម្រេច​ភារ​កិច្ច​បាន​ល្អ​ប្រសើរ​។

ទន្ទឹង​ជា​មួយ​នោះ​ ផ្តុំ​កម្លាំង​ដឹក​នាំ​ការងា​រក​សាង​ រៀប​ចំ​បក្ស​ និង​ប្រ​ព័ន្ធ​នយោ​បាយ​តាម​ស្មារតី​ និង​កម្ម​វិធី​សកម្ម​ភាព​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​លើក​ទី​ ១៤ របស់​បក្ស​; ពង្រីក​សាមគ្គី​ផ្ទៃ​ក្នុង​ បង្ក​ឯក​ភាព​តាម​ទិស​ស្លោក​ មហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត​ លើក​ទី​ ១ បាន​ដាក់​ចេញ​៖ "អាង​យ៉ាង​សាមគ្គី​ជា​ធ្លុង​មួយ​ - ចក្ខុ​វិស័យ​តែ​មួយ​ - ឆន្ទៈ​តែ​មួយ​ - ជឿ​ជាក់​តែ​មួយ​លើ​ជ័យ​ជម្នះ​" បង្ហាញ​ពី​សេច​ក្តី​ប្រាថ្នា​ ចង់​ឈាន​ឡើង​របស់​បក្ខ​ភាគ​ និង​ប្រ​ជា​ជន​អាង​យ៉ាង​។

ផ្តុំ​កម្លាំង​ដឹក​នាំ​ ចង្អុល​ការ​រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​; ពង្រឹង​ការ​ការ​ពារ​ប្រ​ទេស​ យោ​ធា​ភូមិ​ភាគ​; ធា​នា​សុខុមាល​ភាព​សង្គម​ និង​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​នោះ​ ប្តូរ​ផ្តា​ច់ដឹក​នាំ​ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​នូវ​សំ​ណង់​ គម្រោង​បម្រើ​ដល់​កិច្ច​ប្រ​ជុំ​កំ​ពូល​ APEC ២០២៧ និង​ដឹក​នាំ​ ចង្អុល​ការ​អនុ​វត្ត​ល្អ​នូវ​ទិស​ដៅ​កំ​ណើន​សេដ្ឋ​កិច្ច​ពីរ​ខ្ទង់​ឆ្នាំ​ ២០២៦។

សម​មិត្ត​ ឡេក្វាង​ទុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​អាង​យ៉ាង​ ថ្លែង​សុន្ទ​រក​ថា​ទទួល​តំ​ណែង។

ថ្លែង​សុន្ទ​រក​ថា​ទទួល​តំ​ណែង​ សម​មិត្ត​ ឡេក្វាង​ទុង​ លេខា​ថ្មី​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​អាង​យ៉ាង​ បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ការ​ជឿ​ទុក​ចិត្ត​របស់​ការិយា​ល័យ​នយោ​បាយ​ គណៈ​លេខា​ដែល​បាន​ចាត់​ភារ​កិច្ច​ និង​ប្រ​គល់​បន្ទុក​ជា​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​អាង​យ៉ាង​ អា​ណត្តិ​កាល​ ២០២៥ - ២០៣០; នេះ​គឺ​ជា​កិត្តិ​យស​ដ៏​ធំ​ធេង​ផង​ ហើយ​ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធ្ងន់ធ្ងរ​ចំ​ពោះ​បក្ស​ ចំ​ពោះ​ប្រ​ជា​ជន​ និង​ចំ​ពោះ​បក្ខ​ភាគ​ខេត្ត​អាង​យ៉ាង​ផង​ដែរ​។

តាម​ប្រ​សាសន៍​របស់​លោក​លេខា​ថ្មី​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​អាង​យ៉ាង​ ក្រោយ​ពី​រួម​បញ្ចូល​គ្នា​ ខេត្ត​អាង​យ៉ាង​បង្ក​បា​នប​រិស្ថាន​អភិវឌ្ឍ​ថ្មី​ ដោយ​មាន​ទ្រង់​ទ្រាយ​ សក្តា​នុភាព​  និង​ទី​តាំង​យុទ្ធ​សាស្ត្រ​សំ​ខាន់​ពិ​សេស​ ដាក់​ចេញ​នូវ​តម្រូវ​ការ​កាន់​តែ​ខ្ពស់​ចំ​ពោះ​ការ​ងារ​ដឹក​នាំ​ ចង្អុល​ការ​ក្នុង​ពេល​ខាង​មុខ​។

ទទួល​យក​ដោយ​ម៉ឺង​ម៉ាត់​ និង​ពេញ​លេញ​នូវ​មតិ​ចង្អុល​ការ​ ប្រ​គល់​ភារ​កិច្ច​ សម​មិត្ត​រួម​ជា​មួយ​សមូហ​ភាព​ថ្នាក់​ដឹក​នាំ​ខេត្ត​ នឹង​ពង្រីក​ប្រវេ​ណី​សាមគ្គី​ ឯក​ភាព​ជា​ធ្លុង​មួយ​ក្នុង​គណៈ​អចិន្ត្រៃយ៍​ និង​គណៈ​ប្រតិ​បត្តិ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​; លើក​កម្ពស់​ស្មារតី​ឈាន​មុខ​ ជា​គំ​រូ​ អស់​ពី​ចិត្ត​ ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ ហ៊ាន​ទទួល​ខុស​ត្រូវ​ដើម្បី​ផល​ប្រ​យោជន៍​រួម​។ ខិត​ខំ​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ ជិត​ដិត​មូល​ដ្ឋាន​ គោរព​និង​ពង្រីក​សិទ្ធិ​ធ្វើ​ម្ចាស់​របស់​ប្រ​ជា​ជន​; ក្តោ​បក្តាប់​ និង​ដោះ​ស្រាយ​បញ្ហា​ជាក់​ស្តែង​ដែល​បាន​ដាក់​ចេញ​ទាន់​ពេល​វេលា​; ប្តេជ្ញា​អនុ​វត្ត​ជោគ​ជ័យ​នូវ​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​ លើក​ទី​១៤ របស់​បក្ស​ និង​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ខេត្ត​អាង​យ៉ាង​ អា​ណត្តិ​កាល​ ២០២៥ - ២០៣០។

លោក​ ង្វៀង​យ្វី​ង៉ុក សមា​ជិក​ការិយា​ល័យ​នយោ​បាយ​ លេខា​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ ​ប្រ​គល់​សេច​ក្តី​សម្រេច​របស់​ការិយា​ល័យ​នយោ​បាយ​អំ​ពី​ការ​ងារ​កម្មា​ភិបាល​ និង​ជូន​បាច់​ផ្កា​អប​អរ​សា​ទរ​ចំ​ពោះ​សម​មិត្ត​ទាំង​ឡាយ​។

ក្នុង​ពិ​ធី​នេះ​ លោក​ង្វៀង​យ្វី​ង៉ុក ប្រ​ធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ បាន​ជូន​បាច់​ផ្កា​អប​អរ​សា​ទរ​ដល់​សម​មិត្ត​ ង្វៀង​តៀង​ហាយ​ អតីត​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​អាង​យ៉ាង​ បាន​ការិយា​ល័យ​នយោ​បាយ​ចាត់​ភារ​កិច្ច​ និង​តែង​តាំង​ឱ្យ​កាន់​តំ​ណែង​ជា​រដ្ឋ​មន្ត្រី​ស្តី​ទី​នៃ​ក្រ​សួង​មហា​ផ្ទៃ​ និង​សម​មិត្ត​ ង្វៀង​ថា​ញ់ញ៉ាង អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​អាង​យ៉ាង​ ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ បាន​គណៈ​លេខា​ចាត់​ ភារ​កិច្ច​និង​តែង​តាំង​ឱ្យ​កាន់​តំ​ណែង​ជា​អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​បណ្តា​ស្ថា​ប័ន​បក្ស​មជ្ឈិម​។

លោក​ ឡេក្វាង​ទុង​ កើត​នៅ​ថ្ងៃ​ទី​ ៣០ ខែ​តុ​លា​ ឆ្នាំ​ ១៩៧១; មាន​ស្រុក​កំ​ណើត​នៅ​ឃុំ​កាង​ឡុក​ ខេត្ត​ហា​ទិញ​។ លោក​ ឡេក្វាង​ទុង​ មាន​កម្រិត​វិជ្ជា​ឯក​ទេស​ជា​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​សេដ្ឋ​កិច្ច​  ​វិស្វករ​មេ​កានិចគមនាគមន៍​ ​បរិញ្ញាបត្រ​ភា​សា​អង់គ្លេស​ និង​ទ្រឹស្តី​នយោ​បាយ​ជាន់​ខ្ពស់​។

លោក​ ឡេក្វាង​ទុង​ ធ្លាប់​កាន់​តំ​ណែង​ជា​ច្រើន​ ដូច​ជា​៖ ប្រ​ធាន​នា​យក​ដ្ឋាន​សេដ្ឋ​កិច្ច​ភូមិ​ភាគ​ និង​ដែន​ដី​ ក្រ​សួង​ផែន​ការ​និង​វិនិយោគ​; អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ក្វាង​និញ; អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​; លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ក្វាង​ទ្រី​។

ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ ឆ្នាំ​២០២៥ លោក​ ឡេក្វាង​ទុង​ ជា​សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ទី​១៣ អគ្គ​លេខា​ធិ​ការ​រដ្ឋ​សភា​ ប្រ​ធាន​ខុទ្ទកា​ល័យ​រដ្ឋ​សភា​។

ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ ឆ្នាំ​២០២៥ នៅ​មហា​សន្និ​បាត​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​កាល​ ២០២៥ - ២០៣០ បាន​ប្រ​កាស​សេច​ក្តី​សម្រេច​របស់​ការិយា​ល័យ​នយោ​បាយ​អំ​ពី​ការ​ចាត់​ភារ​កិច្ច​ និង​តែង​តាំង​លោក​ ឡេក្វាង​ទុង​ ជា​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ៕

យោង​៖ Van Si Vietnam+ វិមាន​

ចែករំលែកអត្ថបទ