ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/07/2026 - 21:18

ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ​ ភាព​ខ្ជះ​ខ្ជាយ​និង​អវិជ្ជមាន​ចាប់​ពី​មូល​ដ្ឋាន​ 

ទី​ក្រុង​កឹង​ធើ តែង​កំ​ណត់​ច្បាស់​នូវ​ការ​ប្តេជ្ញា​និង​ប្រ​កាន់​ខ្ជាប់​ក្នុង​ការ​បង្ការ​ ត្រួត​ពិ​និត្យ​ ទប់​ស្កាត់​ ច្រាន​ថយ​នូវ​អំ​ពើ​ពុក​រលួយ​ ភាព​ខ្ជះ​ខ្ជាយ​និង​អវិជ្ជមាន​; កសាង​បក្ស​ ប្រ​ព័ន្ធ​នយោ​បាយ​ស្អាត​ស្អំ​ រឹង​មាំ​គ្រប់​ជ្រុង​ជ្រោយ​ ពង្រឹង​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស​ រដ្ឋ​ និង​របប​សង្គម​និយម​; ទន្ទឹម​នឹង​នោះ​ ក៏​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​ បម្រើ​ទិស​ដៅ​កំ​ណើន​សេដ្ឋ​កិច្ច​មាន​តួ​លេខ​ "ពីរ​ខ្ទង់​"។ ផ្អែក​លើ​មូល​ដ្ឋាន​នោះ​ កន្លង​ហើយ​ ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​របស់​ទី​ក្រុង​ តែង​ខិត​ខំ​អនុ​វត្ត​ការ​ងារ​ដឹក​នាំ​ ចង្អុល​ការ​និង​បង្ការ​តាំង​ពី​ដំ​បូង​និង​ពី​ចម្ងាយ​។

យក​ចិត្ត​ទុក​ដាក់​កសាង​និង​ប្រ​កាស​ឱ្យ​ប្រើ​ច្បាប់​ ដើម្បី​បង្ការ​និង​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​ខ្ជះ​ខ្ជាយ​និង​អវិជ្ជមាន​

ដើម្បី​អនុ​វត្ត​ល្អ​ការ​ងារ​បង្ការ​និង​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​ខ្ជះ​ខ្ជាយ​និង​អវិជ្ជមាន​ គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ បាន​ធ្វើ​ឱ្យ​ជាក់​ស្តែង​និង​ប្រ​កាស​ឱ្យ​ប្រើប​ណ្តា​ឯក​សា​រដឹក​នាំ​ ចង្អុល​ការ​ និង​ចាត់​តាំង​អនុ​វត្ត​ពាក់​ព័ន្ធ​នឹង​ការ​ងារ​នេះ​។ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​របស់​ទី​ក្រុង​ ក៏​បាន​ប្រ​កាស​ឱ្យ​ប្រើ​ឯក​សារ​ជាង​ ២៨៥ ច្បាប់​ដែល​ជាប់​ពាក់​ព័ន្ធ​ដើម្បី​ចាត់​តាំង​អនុ​វត្ត​។

លោក​ឡេក្វាង​ទុង​ (ឈរ​) សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​មន្ទីរ​ គណៈ​ ផ្នែក​នា​នា​របស់​ទី​ក្រុង​ទទួល​ជួប​ប្រ​ជា​ជន​។

ទន្ទឹម​នឹង​នោះ​ ទី​ក្រុង​តែង​ធ្វើ​ការ​ត្រួត​ពិ​និត្យ​ អង្កេត​ឡើង​វិញ​ តាម​ដាន​ការ​អនុ​វត្ត​បណ្តា​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​លើ​គ្រប់​វិស័យ​និយាយ​រួម​ និង​លើ​វិស័យ​បង្ការ​ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​ខ្ជះ​ខ្ជាយ​និង​អវិជ្ជមាន​និយាយ​ដោយ​ឡែក​។ តាម​នោះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ បាន​ប្រ​កាស​ដាក់​ចេញ​ផែន​ការ​ត្រួត​ពិ​និត្យ​ ពិ​និត្យ​ឡើង​វិញ​បណ្តា​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ អា​ស្រ័យ​ដោយ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ប្រ​កាស​ឱ្យ​ប្រើ​ដើម្បី​ធា​នា​លក្ខ​ណៈឯក​ភាព​ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ ស្រប​តាម​ច្បាប់​ អាច​អនុ​វត្ត​បាន​និង​មាន​ប្រ​សិទ្ធ​ភាព​។ តាម​រយៈ​ការ​ពិ​និត្យ​ឡើង​វិញ​ ឃើញ​ថា​មាន​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ថ្នាក់​ខេត្ត​ចំ​នួន​ ១៥១ ត្រូវ​ធ្វើ​វិសោធន​កម្ម​; ជំ​នួស​; ផ្អាក​សុពល​ភាព​ លុប​ចោល​មួយ​ផ្នែក​; លុប​ចោល​ទាំង​ស្រុង​និង​ស្នើ​ឱ្យ​ប្រ​កាស​ដាក់​ចេញ​ថ្មី​។ ទន្ទឹម​នឹង​នោះ​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ បាន​ធ្វើ​ការ​ពិ​និត្យ​ឡើង​វិញ​និង​ធ្វើ​វិសោធន​កម្ម​លើ​លិខិត​បទ​ដ្ឋាន​ចំ​នួន​ ២០ និង​លុប​ចោល​លិខិត​បទ​ដ្ឋាន​ចំ​នួន​ ២០ ដែល​មិន​នៅ​សម​ស្រប​សម្រាប់​ការ​ងារ​បង្ការ​ និង​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​ខ្ជះ​ខ្ជាយ​និង​អវិជ្ជមាន​។ ជា​មួយ​គ្នា​នេះ​ ស្ថា​ប័ន​ អង្គ​ភាព​និង​ភូមិ​ភាគ​នា​នា​ ក៏​បាន​ប្រ​កាស​ឱ្យ​ប្រើ​លិខិត​បទ​ដ្ឋាន​ថ្មី​ចំ​នួន​ ៨៦ និង​ធ្វើ​វិសោធន​កម្ម​ឬ​លុប​ចោល​លិខិត​បទ​ដ្ឋាន​ចំ​នួន​ ៤៧ ពាក់​ព័ន្ធ​នឹង​ការ​កំ​ណត់​កម្រិត​ បទ​ដ្ឋាន​ និង​របប​គោ​លន​យោ​បាយ​ផ្សេង​ៗ។

គណៈ​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ បាន​ធ្វើ​ជា​សេ​នា​ធិ​ការ​ជូន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ក្នុង​ការ​ប្រ​កាស​ឱ្យ​ប្រើ​លិខិត​បទ​ដ្ឋាន​ចំ​នួន​ ២៥ ដឹក​នាំ​ ចង្អុល​ការ​និង​ចាត់​តាំង​អនុ​វត្ត​ពាក់​ព័ន្ធ​នឹង​ការ​ងារ​នេះ​។ ទន្ទឹម​នឹង​នោះ​ ក៏​បាន​រៀប​ចំ​ប្រ​កាស​ឱ្យ​ប្រើ​លិខិត​បទ​ដ្ឋាន​ចំ​នួន​ ៧២១ សម្រាប់​តាម​ដាន​ ក្រើន​រំលឹក​ និង​ចាត់​តាំង​អនុ​វត្ត​ការ​ងារ​ដែល​ពាក់​ព័ន្ធ​។

នៅ​ក្នុង​កម្ម​វិធី​សកម្ម​ភាព​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ០៤-NQ/TW របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​ សំ​ណូម​ពរ​ឱ្យ​ស្ថា​ប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ ធ្វើ​ការ​ពិ​និត្យ​ឡើង​វិញ​ជា​ប្រ​ចាំ​ កែ​សម្រួល​ បំ​ពេញ​បន្ថែម​ និង​ធ្វើ​ឱ្យ​សុក្រឹត​ ឬ​ស្នើ​អង្គ​ភាព​មាន​សមត្ថ​កិច្ច​ធ្វើ​ការ​កែ​សម្រួល​ បំ​ពេញ​បន្ថែម​ ធ្វើ​ឱ្យ​សុក្រឹត​នូវ​យន្ត​ការ​ គោ​លន​យោ​បាយ​ បទ​ប្បញ្ញតិ្តលើ​វិស័យ​នា​នា​ដើម្បី​ដោះ​ស្រាយ​ទាន់​ពេល​វេលា​នូវ​ចំ​ណុច​ខ្វះ​ខាត​ ភាព​ខ្វះ​ចន្លោះ​ បង្ក​បរិស្ថាន​នយោ​បាយ​និង​ផ្លូវ​ច្បាប់​ប្រ​កប​ដោយ​តម្លា​ភាព​ ស្ថិរ​ភាព​ និង​សុវត្ថិ​ភាព​ ជំ​រុញ​ការ​ផ្លាស់​ថ្មី​ ច្នៃ​ប្រ​តិដ្ឋ​ ដោះ​ស្រាយ​ការ​លំ​បាក​ បញ្ហា​ប្រ​ឈម​ បើក​ចំ​ហ​ប្រ​ភព​ធន​ធាន​ និង​បម្រើ​ដល់​ការ​អភិវឌ្ឍ​។

ផ្តោត​លើ​ដំ​ណោះ​ស្រាយ​បង្ការ​

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ គណៈ​ចង្អុល​ការ​ទី​ក្រុង​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​ខ្ជះ​ខ្ជាយ​និង​អវិជ្ជមាន​ តែង​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ ចង្អុល​ការ​ដល់​ស្ថា​ប័ន​ អង្គ​ភាព​ និង​ភូមិ​ភាគ​នា​នា​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​ខ្ជះ​ខ្ជាយ​និង​អវិជ្ជមាន​ ក្នុង​នោះ​ អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ដោយ​បើក​ចំ​ហ​និង​តម្លា​ភាព​អំ​ពី​ការ​ចាត់​តាំង​និង​សកម្ម​ភាព​។ គណៈ​ កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ចង្អុល​ការ​ដល់​ស្ថា​ប័ន​ អង្គ​ភាព​និង​ភូមិ​ភាគ​ទាំង​ឡាយ​ឱ្យ​ធា​នា​ការ​បើក​ចំ​ហ​ និង​តម្លា​ភាព​ក្នុង​ការ​អនុ​វត្ត​គោ​លន​យោ​បាយ​ និង​ច្បាប់​ដែល​មាន​ខ្លឹម​សា​រពាក់​ព័ន្ធ​ពី​សិទ្ធិ​និង​ផល​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​កម្មា​ភិបាល​ បុគ្គលិក​ អ្នក​រដ្ឋ​ការ​; ចាត់​ចែង​ គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​ហិរញ្ញ​វត្ថុ​រដ្ឋ​ ទ្រព្យ​សម្បត្តិ​រដ្ឋ​; ការ​ងារ​រៀប​ចំ​បុគ្គលិក​របស់​ស្ថា​ប័ន​ អង្គ​ការ​និង​អង្គ​ភាព​; ក្រម​សីល​ធម៌​សម្រាប់​អ្នក​កាន់​មុខ​តំ​ណែង​ សិទ្ធិ​អំ​ណាច​ និង​បែប​បទ​រដ្ឋ​បាល​ជា​ដើម​។ ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ទូ​ទាំង​ទី​ក្រុង​មាន​ស្ថា​ប័ន​ អង្គ​ភាព​និង​ភូមិ​ភាគ​ចំ​នួន​ ២៨ ត្រូវ​បាន​ត្រួត​ពិ​និត្យ​លើ​ ការ​អនុ​វត្ត​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តី​ពី​ការ​បើក​ចំ​ហ​និង​តម្លា​ភាព​អំ​ពី​ការ​ចាត់​តាំង​និង​សកម្ម​ភាព​។ ទី​ក្រុង​អនុ​វត្ត​ការ​ត្រួត​ពិ​និត្យ​ចំ​នួន​ ៥ លើក​ ស្តី​ពី​ការ​អនុ​វត្ត​បទ​ប្បញ្ញត្តិ​ច្បាប់​ពាក់​ព័ន្ធ​នឹង​បទ​ដ្ឋាន​និង​ការ​កំ​ណត់​កម្រិត​។ លទ្ធ​ផល​នៃ​ការ​ត្រួត​ពិ​និត្យ​មិន​ទាន់​ឃើញ​មាន​ការ​ល្មើស​។

ទន្ទឹម​នឹង​នោះ​ ទី​ក្រុង​ក៏​បាន​ចង្អុល​ការ​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ការក​សាង​ និង​អនុ​វត្ត​ក្រម​ប្រតិ​បត្តិ​ការ​និង​ក្រម​សីល​ធម៌​វិជ្ជា​ជី​វៈ​ សម្រាប់​អ្នក​កាន់​មុខ​តំ​ណែង​ សិទ្ធិ​អំ​ណាច​ ស្រប​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ បាន​ចេញ​លិខិត​ណែ​នាំ​ដើម្បី​កែ​តម្រូវ​ ពង្រឹង​វិន័យ​និង​របៀប​របប​ការ​ងារ​នៅ​តាម​ស្ថា​ប័ន​រដ្ឋ​បាល​រដ្ឋ​គ្រប់​លំ​ដាប់​ថ្នាក់​។ ការ​ប្រ​កាស​ទ្រព្យ​សម្បត្តិ​ជា​សា​ធា​រណៈ​ ត្រួត​ពិ​និត្យ​ទ្រព្យ​សម្បត្តិ​ និង​ប្រាក់​ចំ​ណូល​របស់​អ្នក​កាន់​មុខ​តំ​ណែង​ សិទ្ធិ​អំ​ណាច​ ក៏​បាន​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​យ៉ាង​ដិត​ដល់​។ អនុ​វត្ត​តាម​ផែន​ការ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ មាន​ស្ថា​ប័ន​ អង្គ​ការ​និង​អង្គ​ភាព​ចំ​នួន​ ៨៥ ដោយ​មាន​ ៣.៣១៩ នាក់​មាន​កាតព្វ​កិច្ច​ប្រ​កាស​ទ្រព្យ​សម្បត្តិ​។ អ្នក​ទាំង​អស់​នោះ​បាន​អនុ​វត្ត​ការ​ប្រ​កាស​ទ្រព្យ​សម្បត្តិ​ជា​សា​ធា​រណៈ​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​។

វិធាន​ការ​បង្ការ​មួយ​ដែល​បាន​ចង្អុល​ការ​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ពី​មជ្ឈិម​ នោះ​គឺ​ការ​ទទួល​ជួប​ប្រ​ជា​ជន​ និង​ការ​សន្ទនា​ដោយ​ផ្ទាល់​ជា​មួយ​ប្រ​ជា​ជន​របស់​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ ស្រប​តាម​បទ​ប្បញ្ញត្តិ​ លេខ​ ១១-QĐi/TW របស់​ការិយា​ល័យ​នយោ​បាយ​។ ការ​អនុ​វត្ត​ភារ​កិច្ច​នេះ​ ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ សង្កាត់​ទាំង​អស់​ បាន​ទទួល​ជួប​ប្រ​ជា​ជន​យ៉ាង​ហោច​ណាស់​ ២ ថ្ងៃ​ក្នុង​មួយ​ខែ​។ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ រៀប​ចំ​ការ​ទទួល​ជួប​ប្រ​ជា​ជន​ចំ​នួន​ ៦ ថ្ងៃ​ និង​ទទួល​ជួប​ម្ដង​ៗ ដោយ​មាន​ប្រ​ជា​ជន​ចូល​រួម​ចំ​នួន​ ៤ នាក់​។ តាម​រយៈ​ការ​ទទួល​ជួប​នេះ​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ បាន​ស្តាប់​មតិ​និង​សំ​ណូម​ពរ​របស់​ប្រ​ជា​ជន​ ព្រម​ទាំ​ងរ​បាយ​ការណ៍​របស់​ស្ថា​ប័ន​ មន្ទីរ​និង​អង្គ​ភា​ពពាក់​ព័ន្ធ​ ឆ្លង​តាម​រយៈ​នោះ​ ដើម្បី​កំ​ណត់​ឱ្យ​ឃើញ​ចំ​ណុច​ជាប់​គាំង​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត​និង​មូល​ដ្ឋាន​គតិ​យុត្ត​ ហើយ​បាន​ប្រ​គល់​ឱ្យ​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ បន្ត​ដោះ​ស្រាយ​តាម​សមត្ថ​កិច្ច​របស់​ខ្លួន​។ ទន្ទឹម​នឹង​នោះ​ គណៈ​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ក៏​បាន​ទទួល​ជួប​ប្រ​ជា​ជន​ចំ​នួន​ ២៦ លើក​ ដោយ​មាន​ប្រ​ជា​ជន​ ៣០ នាក់​។ ក្នុង​អំ​ឡុង​ពេល​នេះ​ បាន​ទទួល​និង​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​ ពាក្យ​ចោទ​ប្រ​កាន់​ សំណើ​និង​ឆ្លុះ​បញ្ចាំង​ចំ​នួន​ ៥១០ និង​បាន​ណែ​នាំ​ បញ្ជូន​ទៅ​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ និង​ដោះ​ស្រាយ​ទៅ​តាម​សមត្ថ​កិច្ច​។

នៅ​ក្នុង​អង្គ​ប្រ​ជុំ​បូក​សរុប​បណ្ដោះ​អា​សន្ន​ការ​ងារ​ផ្នែក​កិច្ច​ការ​ផ្ទៃ​ក្នុង​បង្ការ​ ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​ខ្ជះ​ខ្ជាយ​និង​អវិជ្ជមាន​ ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ចាត់​តាំង​ដោយ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លោក​ដុង​វ៉ាំង​ថាញ​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ មាន​ប្រ​សាសន៍​ថា​ ការ​ងារ​បង្ការ​ និង​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ ភាព​ខ្ជះ​ខ្ជាយ​និង​អវិជ្ជមាន​ បា​នទី​ក្រុង​បន្ត​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​និង​ព្រម​ៗគ្នា​។ យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បណ្តា​វិធាន​ការ​បង្ការ​ តាម​រយៈ​នោះ​ ធ្វើ​ការ​ទប់​ស្កាត់​ រក​ឃើញ​ទាន់​ពេល​វេលា​ និង​វិនិច្ឆ័យ​តាម​ផ្លូវ​ច្បាប់​ករ​ណី​អំ​ពើ​ពុក​រលួយ​ ភាព​ខ្ជះ​ខ្ជាយ​និង​អវិជ្ជមាន​ចាប់​ពី​មូល​ដ្ឋាន៕

ស៊ើង​ហា​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ